Chapter 9 of 46

ភាគទី9: ស្រឡាញ់ម៉ែបំពេរកូន

✵Between Us✵[END]128 words~1 min read

#សមុទ្រទឹកភ្នែក

#ភាគទី9

_______________________________________

កាលពីភាគមុនគឺជេមត្រូវឪក្មេកដេញអោយទៅធ្វើត្រីដូចនេះគេត្រូវលើកធុងត្រីយកទៅធ្វើជុំជាមួយអ្នកនៅលើកោះ។ ដំបូងក៏រៀងប្លែកចិត្តដែរដែលត្រូវមកធ្វើជុំគ្នាបែបនេះតែប្រហែលអ្នកភូមិនៅទីនេះត្រូវលក់ជុំគ្នាហើយទើបត្រូវមកអង្គុយធ្វើជុំគ្នាបែបនេះ។ ជេមដាក់ខ្លួនអង្គុយក្បែរបុរសម្នាក់ទាំងមិនបានមើលមុខគេឡើយ÷

«លោកជេមមេនទេ?»Mark

«ចៃដន្យដល់ហើយជួបរហូត!»

«ខ្ញុំថាមិនមេននិស្ស័យទេព្រោះថាយើងនៅភូមិតែមួយជួបគេញឹកមិនចម្លែកទេ»

«អរ...»

«ចុះហ្វូតនៅឯណាហេតុអ្វីមិនឃើញគេមក?»

«ខ្ញុំត្រូវឆ្លើយប្រាប់លោកដែរ?»

«ធម្មតាហ្វូតតែងតែមកតែពេលនេះមិនឃើញមកទើបខ្ញុំសួរ»

«ប្រហែលបន្តិចទៀតមកហើយលោកមានការអ្វីជាមួយហ្វូតមេនទេ?»

«គ្មានការអ្វីទេគ្រាន់តែចង់សួរនាំតាមក្ដីនឹករលឹកបែបមនុស្សស្គាល់គ្នា»

«តែប៉ុននិងទេ?»

«បាទ!»

ពេលនោះហ្វូតក៏ដើរចូលមកដែរ÷

«Awwហ្វូតមកហើយហេស?»

«បាទមកមើលអ្នកខ្លះមិនដឹងថាបានការឬអត់ទេ!»

«មកមើលលោកជេមហ៍បងកំពុងតែរាក់ទាក់ជាមួយគាត់ដែរ»

«អរបាទស្គាល់គ្នាកាន់តែច្រើនកាន់តែល្អមិត្តខ្ញុំក៏ដូចមិត្តភីដែរ»

«មិត្ត?ក្រែងជាប្ដីប្រពន្ធមិនចឹង?»

«លែងគ្នាហើយ!»

«ហ្វូត!» ជេមហៅឈ្មោះហ្វូតបែបមិនពេញចិត្ត

«មកមួយថ្ងៃហើយធ្វើត្រីគ្មានបានសូម្បីតែមួយបើធ្វ់មិនកើតងើបចេញទៅទុកអោយខ្ញុំជាអ្នកធ្វើវិញ!»

«បងធ្វើបាន!អូយ!»

កាន់កាំបិទឡើងមកមិនមេនយកមកវះត្រីទេគឺយកមកវះដៃខ្លួនឯង÷

«ឃើញទេអត់បានការមេនចេញទៅ!»

ហ្វូតទាញជេមចេញរួចគេទៅអង្គុយធ្វើត្រីម្ដងជេមវិញអន់ចិត្តមិនស្ទើរទេដៃហូរឈាមមកសស្រាក់តែហ្វូតគ្មានខ្វល់ជាមួយគេសូម្បីបន្តិចបែរជាទៅនិយាយសាច់សប្បាយជាមួយម៉ាកធ្វើមិនដឹង

ជេមក៏ដើរចេញតែក៏មិនភ្លេចងាកមើលហ្វូតនិងម៉ាកដែលកំពុងស្និតស្នាលគេឃើញហើយមិនប្រច័ណ្ឌមិនបានក៏ប៉ុន្តែទៅធ្វើអីបានបើហ្វូតប្រកាសថាបានលេងលះកណ្ដាលហ្វូងមនុស្សបែបនេះហើយ

SKIP>>>

ជេមមកអង្គុយរុំរបួសក្រោមដើមដូងតែម្នាក់ឯងសម្លឹងមើលផ្ទៃសមុទ្រយ៉ាងកំសត់នឹកឃើញទង្វើហ្វូតធ្វើដាក់គេ÷

«នេះមេនទេដែលហៅថាកម្មសាងអ្វីបាននិងនោះ?សមមុខឯងហើយអៃជេមតើមានឱកាសនិងដូចដើមទេ?»

កាត់មកដល់យប់ឡើងគឺយើងឃើញជេមកំពុងអង្គុយធ្វើការងារនៅមុខកំព្យូរទ័រទោះបីគេមកនៅទីនេះមេនតែការងារមិនអាចចោលបានឡើយ។ ការធ្វើការនេះមិនបានស្ងប់ស្ងាត់នោះទេព្រោះថាគីនបានរត់លេងរំខានគេធ្វើអោយគេធ្វើការមិនកើតរត់ផងរាប់លេខឮៗផង÷

«គីន!»

សម្លេងហៅឈ្មោះធ្វើអោយគីនបញ្ឈប់សកម្មភាពស្ងាត់ឈឹងឯមុខធ្វើឡេងឡង់ៗ÷

«ខ្ញុំរាប់លេខឮពេកមេនទេបាទ?»

«គ្មានអ្នកណារាប់លេខយូរបែបនេះទេគីនឆាប់ទៅងូតទឹកហើយចូលគេងទៅ!»

«គីនមិនងូតទេគីនរងា!»

«ត្រូវតែងូត!»

ជេមចាប់គីនលីដាក់លើស្មាដើម្បីនាំគីនទៅងូតទឹកចេញ។បន្ទាប់ពីងូតទឹករួចជេមក៏នាំគីនមកចូលគេង÷

«គេងទៅណាកូន...»

«គីនគេងមិនលក់ទេរាល់យប់ប៉ាតូចតែងអានសៀវភៅអោយគីនស្ដាប់ទើបគីនគេងលក់!»

ជេមដកដង្ហើមធំយកដៃញីថ្ងាស់នេះគេមិនដឹងសោះថាគីនជាក្មេងរឿងច្រើនបែបនេះ!

SKIP>>>

ហ្វូតត្រឡប់មកវិញឃើញថាកុំព្យូរទ័របើកចោលលើតុតែគេក៏មិនខ្វល់រួចដើរទៅងូតទឹក។ ងូតទឹករួចក៏ចូលបន្ទប់ដើម្បីគេងតែអ្វីដែលនឹកស្មានមិនដល់គឺថាឃើញគីនជាមួយនិងជេមបានគេងលក់យ៉ាងស្ងប់ស្កល់។ ហ្វូតញញឹមឡើងបន្តិចមុននិងនិយាយ÷

«បើលោកបែបនេះតាំងពីដំបូងប្រហែលរឿងមិនទៅជាបែបនេះទេ»

ហ្វូតដើរទៅក្រៅយកកុំព្យូទ័រនិងឯកសាររបស់ជេមមកទុកអោយស្រួលបួលមុននិងចូលទៅគេងលើគ្រែជុំជាមួយកូននិងប្ដី។

អ្នកទាំងអស់គ្នាច្បាស់ជាឆ្ងល់ហើយថាបាត់សៀនិងពុករបស់ហ្វូតទៅណាគឺពួកគេចុះទូកពេលយប់និងណា

កាត់មកដល់ព្រឹកឡើងយើងក៏ឃើញជេមនិងហ្វូតកំពុងគេងអោបគ្នាយ៉ាងស្អិតរមួតតែថាបាត់គីនទៅណាបាត់ហើយ?គឺគីនគេងនៅខាងក្រោមមិនមេនធ្លាក់ពីលើគ្រែទេតែគីនកំពុងធ្វើមេអណ្ដើកអោយប៉ាៗរបស់គេត្រូវគ្នាវិញ

ហ្វូតបើកភ្នែកមកគឺគេរើមិនរួចនោះទេព្រោះថាត្រូវជេមអោបជាប់÷

«ជេមីណាយ!!!!!»

ហ្វូតស្រែកដាក់ត្រចៀកជេមចង់បែកក្រដាសត្រចៀក÷

«ហូយ!!!ស្អីនិងហាសហេតុអ្វីមកស្រែកដាក់ត្រចៀកបងបែបនេះ?»

«លោកមកអោបខ្ញុំធ្វើអី?»

«Awwបងអោបអូនពីកាលបងមិនដឹងខ្លួនសោះតែមិនអីទេប្ដីប្រពន្ធអោបគ្នាគ្មានអ្វីខុសផង!»

«ខុសត្រង់យើងមិនមេនជាប្ដីប្រពន្ធនោះអី!»

«តែយើងមិនទាន់លែងលះ?»

«សម្រាប់ខ្ញុំគឺលែងលះរួចហើយ!»

«ហ្វូតតើយើងត្រូវគ្នាវិញបានទេ?»

«លែងខ្ញុំទៅបើពុកមកឃើញលោកមិនរស់ទេ!»

«អូនមិនឆ្លើយនិងបងក៏បានតែ...»

ជុប៎!ថ្ពាល់ប៉ោងៗរបស់ហ្វូតត្រូវជេមឆ្មក់ថើបរួចជេមប្រញាប់រត់ចេញបើមិនចឹងត្រូវរបស់ហ្វូតមិនខាន÷

«ជេមីណាយលោកនេះចរិតមិនកែសោះចាំមើលខ្ញុំមិនត្រឡប់ទៅរកលោកវិញទេ!»

End

អេតមីននិងធ្វើអោយជេមគ្រាំចិត្តឆ្អិតទ្រូងតែម្ដងចាំមើលហាសនេះគ្រាន់តែជាតង់ទីមួយទេជេមត្រៀមខ្លួនអោយហើយទៅ-_-

Vote and cmt pls!!!!🐚

Contents
Contents

Comments(0)

Join the discussion — sign in to leave a comment

Sign In to Comment

No comments yet. Be the first to share your thoughts!