Chapter 8 of 46

ភាគទី8: នេសាទ

✵Between Us✵[END]181 words~1 min read

#សមុទ្រទឹកភ្នែក

#ភាគទី8

_______________________________________

ក្រឹប! ម៉ោង5:45នាទីជេមីណាយកំពុងតែគេងលក់ស្រួលផងស្រាប់តែអំពូលភ្លើងបើកមកចាំងចំកណ្ដាលមុខតែម្ដង÷

«ហូយ!!!ស្អីនៀគមេឃមិនទាន់ភ្លឺផង!»

«ល្មមងើបរៀបចំខ្លួនចេញធ្វើការបានហើយបាទលោកជេម!» ហ្វូត

«ហូយ...ហ្វូតសុំគេងបន្តិចទៀតបានទេងងឹតបែបនេះតើទៅធ្វើការអីកើតមើលទៅគ្មានអ្នកណាទាន់ងើបផង!»

«បាទសុំលោកមេត្តាបើកភ្នែកមើលទៅសមុទ្រមើលឃើញពន្លឺពេញសមុទ្រនិងដែរទេ?អ្នកនេសាទផ្សេងទៀតគេចេញនេសាទអស់ហើយដូចនេះលោកនៅដេកបែបនេះរកស៊ីទាន់គេដេស?»

«ខាងជំនួញបងអាចរកទាន់តែបើអោយមកនេសាទបែបនេះប្រហែលទៅមិនរួចទេ!»

«ទៅមិនរួចចឹងរើបង្វិចត្រឡប់ទៅវិញបានហើយបាទ!»

«មិនទៅទេ! ត្រឹមនេសាទត្រីប៉ុននឹងអោយស្ពៃ!»

SKIP>>>

ទម្រាំតែជេមរៀបចំខ្លួនហើយម៉ោង6បាត់ទៅហើយ÷

«រួចហើយមេនទេចឹងមកតាមខ្ញុំមក!»

«ហ្វូតចង់នាំបងទៅណា?»

«តាមមកដឹងហើយ!»

ជេមតើតាមពីក្រោយហ្វូតរហូតដល់មាត់សមុទ្រឃើញសៀនៅចាំលើទូកជាស្រេច÷

«Awwភីមកហើយហេស?»

«អឺណាសភីផ្ញើលោកជេមផងឯងជួយបង្រៀនការងារគាត់ទៅបើថាបង្រៀនមិនចេះមិចម៉ាវ៉ៃទម្លាក់ទឹកទៅ!»

«ឃោឃៅពេកទេដឹងហ្វូតហ្វូត?»

កំពុងតែឈរនិយាយគ្នាមានកម្លោះម្នាក់ទៀតបានដើរចូលមកដែរគេក៏ជាអ្នកនេសាទដូចតែគ្នានិងធម្មតានៅលើកោះបែបនិងឯង÷

«ភីMarkទើបតែទៅទេហ៍?»

«ណងហ្វូត!នេះមកវិញពីកាលភីមិនដឹងសោះ?»

«ខ្ញុំមកទីនេះប្រហែល2_3ថ្ងៃហើយភីអ្នកកោះគេដឹងគ្រប់គ្នាភីរវល់ទៅណាទើបមិនដឹង?»

«ក៏មួយថ្ងៃៗនៅតែជាមួយសមុទ្រជាមួយត្រីនោះអីមានពេលឯណាទៅដឹងរឿងរបស់ឯងនោះ!»

«ខំធ្វើការបែបនេះសន្សំលុយទុកដណ្ដឹងប្រពន្ធមេនទេភី?»

«មិនច្បាស់ដែរភីដូចជាគ្មានគម្រោងយកប្រពន្ធសោះ!»

«ជិត30ហើយកាលយក?»

«ចាំយកហ្វូតនោះអី»

«ហឹម!ហឹម!»

រវល់តែនិយាយគ្នាតែ2នាក់គ្មានខ្វល់ពីជេមដែលឈរសម្លក់ចង់ជ្រុះគ្រាប់ភ្នែកនោះទេហើយម៉ាកមកញ៉ែហ្វូតបែបនេះទៀតអ្នកណាទ្រាំបាន?

«ហើយនេះអ្នកណាដែរ?»

«ស្វាមីហ្វូត!»

«លោកជេម!»

«បាទ?បងនិយាយអីខុសហ៍?»

«អរលោកឈ្មោះ Gemini norawit Titicharoenrak និងមេនទេ?»

«បាទពិតមេនហើយ!»

«រីករាយណាស់ដែលបានជួបលោក!»

Markហុចដៃទៅដើម្បីចាប់ដៃគ្នាជាមួយជេមដើម្បីមិត្តភាពតែជេមនិយាយពីថាខ្មើតធ្វើជាមិនឃើញចំណែកហ្វូតតឹងទ្រូងពេកក៏ទាញដៃជេមអោយចាប់ដៃគ្នាជាមួយម៉ាកតែម្ដងទៅ÷

«លោកជេមល្មមកែចរិតចេញហើយណាភីម៉ាកខំមានទឹកចិត្តជាមួយហេតុអ្វីលោកធ្វើទង្វើគ្មានសុជីវធម៌បែបនេះដាក់គាត់?»

«សុំទោសអម្បាញមិញបងមើលមិនឃើញ!»

«លោកជេម!!!!»

«ភីជេមភីហ្វូតភីម៉ាកខ្ញុំថាផ្អាកនិយាយគ្នាត្រឹមនេះសិនទៅពួកយើងល្មមចេញទូកហើយណាព្រះអាទិត្យរះផុតផ្ទៃសមុទ្រឥលូវហើយ» Sea

ទូកបានចេញទៅមិនដឹងធ្វើការកើតឬអត់ទេជេមីណាយអើយជាCEOសុខៗមិនចង់ធ្វើបែរជាមកធ្វើអ្នកនេសាទត្រីទៅវិញ។ ហ្វូតឈរមើលទូកដែលបើកចេញទៅដោយដកដង្ហើមធំ÷

«គិតខុសឬត្រូវដែលផ្ដល់ឱកាសអោយលោកនៀគជេម?»

SKIP>>>

លើកដំបូងរបស់ជេមដែលត្រូវមកបង់សំណាញ់កណ្ដាលសមុទ្របែបនេះមិនមេនជារឿងងាយនោះទេអាណិតតែសៀនិងឯងឃើញជេមបោះសំណាញ់ម្ដងៗគេឡើងចង់ងងឹតមុខ÷

«ឈប់សិនលោកជេម! សំណាញ់គ្មានអ្នកណាកាន់បែបនិងទេកាន់ដូចលោកនេះបោះតែ2_3ដងទៀតធ្លាក់មនុស្សចូលទឹកតែម្ដង! មើលខ្ញុំណា! យើងត្រូវកាន់ផ្នែកខាងលើសំណាញ់អោយជាប់រួចផ្នែកក្រោមរបស់សំណាញ់គឺយើងត្រូវក្ដោបវាចូលគ្នាអោយមានរបៀបរួចបោះទៅលើផ្ទះទឹកបែបនេះ យល់ទេ?»

«ហេតុអីក៏ពិបាកយ៉ាងនេះ?មេឃក៏ក្ដៅសមុទ្រក៏ប្រៃខ្ទេចស្បែកអស់ហើយ!»

«លោកជេមនេះហើយដែលហៅថាជីវិត! អ្នកនេសាទគ្មានអ្នកណាមួយស្រួលទេគឺត្រូវហាលថ្ងៃហាលខ្យល់បែបនេះហើយទម្រាំតែបានត្រីយកទៅលក់ឯផ្សារណាមិនងាយនោះទេ! តែចំណែកអ្នកមានវិញណាគ្មានមើលឃើញតម្លៃត្រីទាំងនោះឡើងធ្វើហូបម្ដងច្រើនចានហូបមិនអស់ចាក់ចោលតែម្ហូបទាំងនោះបើសម្រាប់អ្នកក្រដូចជាខ្ញុំវិញណាហូបបាន4_5ពេលឯណោះ!»

«សៀឯងរៀនចប់ថ្នាក់ទីប៉ុន្មានហាស?»

«ខ្ញុំមិនបានរៀនទេអក្សរខ្ញុំមិនទាំងចេះអានផង!»

«តែគំនិតរបស់ឯងណាអនុបណ្ឌិតដូចយើងស៊ូមិនរួចទេ!»

«ហើយរឿងមួយទៀតដែលខ្ញុំចង់និយាយជាមួយលោកយូរមកហើយនោះគឺរឿងគ្រួសារបស់លោកនិងហើយ! ជីវិតគូរគឺត្រូវការការយកចិត្តទុកដាក់ជាមួយគ្នាទៅវិញទៅមក ស្មោះស្មគ្រ ស្មោះត្រង់ ចេះស្ដាប់គ្នា ការលើកលែងទោសអោយគ្នា ហើយជាពិសេសបោះណាគឺការយល់ចិត្តគ្នានិងឯង!»

«យើងដឹងណាវើយថារឿងនិងវាត្រូវតែបែបនិងប៉ុន្តែហេតុអ្វីយើងនៅតែប្រព្រឹត្តខុស?»

«មកពីលោកមិនមានភាពជាមេគ្រួសារគ្រប់គ្រាន់និងហើយ! ខ្ញុំនិយាយនេះមិនមេនខ្ញុំកាន់ជើងបងប្រុសរបស់ខ្ញុំទេតែជាក់ស្ដែងភីហ្វូតទន់ខ្សោយជាងលោកគាត់ត្រូវការយកចិត្តទុកដាក់ការមើលថែពីលោក ចឹងលោកមិនត្រូវធ្វើទង្វើមិនល្អបែបនេះដាក់គាត់ទេ ! គាត់ទៅនៅជាមួយលោកមានន័យថាគាត់ស្រឡាញ់លោកនិងទុកចិត្តលោក តែលោកបានបំផ្លាញទឹកចិត្តរបស់គាត់អស់បាត់ទៅហើយ!»

សម្ដីរបស់សៀទាំងប៉ុន្មានគឺចូលក្នុងខួរក្បាលរបស់ជេមទាំងអស់តែម្ដងរហូតជេមភ្លឹកលែងមាត់កទៅហើយរឿងនេះគេខុសពិតមេនតែបើចង់សុំទោសវាហួសពេលបាត់ទៅហើយ

SKIP>>>

ហាលក្ដៅមកជាយូរទីបំផុតបានមកដល់ផ្ទះវិញហើយជេមមកដល់ដាក់ខ្លួនដេកលើគ្រែប្រហែល5នាទីទើបងើបទៅផឹកទឹកនិងរកបាយហូបព្រោះថាតាំងពីម៉ោង6ដល់ម៉ោង11មិនទាន់មានអ្វីចូលក្រពះឡើយ÷

«ហ្វូតមានអ្វីញ៉ាំដែរទេឃ្លានណាស់!»

«បើកឆ្នាំងមើលខ្លួនឯងទៅ!»

ជេមបម្រុងនិងដួសបាយញ៉ាំទៅហើយតែពេលនោះពុកហ្វូតបានដើរមក÷

«ឯងហូបអ្វីមិនទាន់បានទេ!»

«Awwហេតុអីទៅពូ? តាំងពីព្រលេឹមខ្ញុំមិនទាន់បានហូបអ្វីផង!»

«ឯងទៅធ្វើត្រីទាំងនោះអោយអស់ទើបឯងអាចហូបបាន!»

«តែសុំហូបបានសិនបានទេ?»

«ទេ!»

ជេមរៀងអន់ចិត្តបន្តិចដែរតែបញ្ជានៅតែជាបញ្ជាបើប្រកែកច្បាស់ជាត្រូវខ្ទាត់ចេញពីផ្ទះនិងមិនខាន÷

«ពុកធ្វើបែបនេះមិនអាណិតគេខ្លះទេហ៍?» ហ្វូត

«បែបនិងហើយអោយដឹងប្រឹង!»

End

មួយឃ្លាយ៉ាងខ្លីអោយដឹងប្រឹងលើកក្រោយមានស្រីទៀត!

Contents
Contents

Comments(0)

Join the discussion — sign in to leave a comment

Sign In to Comment

No comments yet. Be the first to share your thoughts!