Chapter 7 of 46

ភាគទី7: ត្រៀមប្រយុទ្ធ

✵Between Us✵[END]142 words~1 min read

#សមុទ្រទឹកភ្នែក

#ភាគទី7

______________________________________

ថ្ងៃបន្ទាប់យើងឃើញថាថ្ងៃនេះជេមស្លៀកពាក់ធម្មតាបែបអ្នកកោះមកជាមួយនិងវ៉ាលីនៅក្នុងដៃត្រៀមប្រយុទ្ធជាមួយឪក្មេកនាពេលបន្តិចទៀតនេះ÷

«ជាកូនប្រសារគ្មានអ្វីត្រូវខ្លាចឪក្មេកទេវើយ!»

ជេមដើរតាំងៗចូលក្នុងរបងផ្ទះដំបូងហំហានណាស់តែគ្រាន់តែឃើញពុករបស់ហ្វូតភ្លាមភាពក្លាហានធ្លាក់មកដល់ -1 តែម្ដង÷

«ជំ...ជំរាបសួរប៉ាក្មេក!»

«យើងប្រាប់ហើយថាយើងមិនមេនពុកក្មេកឯងទេ!»

«អរបាទសុំទោសចឹងជំរាបសួរលោកពូ!»

«ហ្វូត សៀ គីន ចេញសិនទៅពុកមានរឿងត្រូវនិយាយជាមួយអាម្នាក់នេះ!»

រស់ឬអត់ជេមអើយឪក្មេកកាចយ៉ាងនេះសង្ស័យគម្រោងសុំហ្វូតត្រូវគ្នាវិញ fail តាំងពីដើមរឿងហើយ!

«ប៉ាក្មេកអ៎សលោកពូមានអ្វីនិយាយជាមួយខ្ញុំដែរបាទ?»

«បើចង់នៅទីនេះឯងមានសិទ្ធិត្រឹមនៅក្បែរគីនប៉ុណ្ណោះ បើយើងដឹងថាឯងមកលួងលោមហ្វូតអោយត្រូវគ្នាជាមួយឯងវិញឯងដឹងគ្នាជាមួយយើងមិនខាន!»

«សូមលោកពូមេត្តា! រូបខ្ញុំនេះពិតជាដឹងកំហុសខ្ញុំនេះមិនសមមានមុខមកជួបហ្វូតទៀតទេតែខ្ញុំស្រឡាញ់កូនស្រឡាញ់ប្រពន្ធខ្ញុំមិនអាចរស់ខ្វះគេបានទេ!»

«ស្រឡាញ់ហេស?បើស្រឡាញ់ហេតុអ្វីឯងក្បត់កូនយើង?»

«វាគ្រាន់តែជាអារម្មណ៍មួយពេល! លោកពូមេត្តាបើកផ្លូវអោយខ្ញុំនិងហ្វូតវិញផងខ្ញុំហ៊ានសន្យាថាមិនធ្វើអោយរឿងនោះកើតឡើងម្ដងទៀតនោះទេ!»

«ហឹសបើនិយាយហើយធ្វើមិនបានឯងកុំនិយាយ!»

«លោកពូ!ក្នុងនាមខ្ញុំជាកូនប្រុសខ្ញុំហ៊ានស៊ីហ៊ានសងហ៊ាននិយាយហ៊ានធ្វើបើខ្ញុំគ្មានសមត្ថភាពធ្វើអោយហ្វូតត្រឡប់មកវិញមិនបានទេខ្ញុំសន្យាថាខ្ញុំនិងមិនមកជាន់ទីនេះម្ដងទៀតទេ!»

«បាន! យើងផ្ដល់ឱកាសអោយឯងម្ដងចុះព្រោះយើងអាណិតចៅរបស់យើង! យើងមិនចង់អោយចៅយើងកំព្រានោះទេ!»

«អគុណលោកពូណាស់!»

«តែ!»

«តែអ្វីទៅលោកពូ?»

«ឯងត្រូវចាប់ផ្ដើមសារថ្មី!»

«សារថ្មីយ៉ាងមិចទៅលោកពូ?»

«ឯងត្រូវបង្ហាញអោយយើងឃើញថាឯងអាចមើលថែកូននិងចៅរបស់យើងបាន! ឯងត្រូវធ្វើការតាមអ្វីដែលយើងបញ្ជាបើឯងធ្វើមិនបានទេមក2វ៉ាលីទៅវិញ2វ៉ាលីទៅ!»

«ប្រាកដជាបាន!គ្មានអ្វីដែល Gemini norawit ធ្វើមិនបានទេ!»

សង្គ្រាមរវាងឪក្មេកនិងកូនប្រសារត្រូវបានចាប់ផ្ដើមឡើង!!!!

SKIP>>>

«ប៉ាជេម!!!»

គីនរត់មកអោបជេមដោយក្ដីនឹករលឹក÷

«គីនកូបសម្លាញ់ប៉ា! ប៉ានឹកកូនណាស់ដឹងទេ?»

«គីនក៏នឹកលោកប៉ាដូចគ្នា!»

«បើនឹកត្រឡប់ទៅនៅជុំគ្នាវិញទៅណា?»

«ល្មមបានហើយលោកជេម! ខ្ញុំព្រមអោយលោកមកនៅក្បែរគីនចាត់ទុកថាសំណាងប៉ុណ្ណាហើយនេះលោកនៅមកចង់ចាក់មនោគមន៍ជាមួយកូនខ្ញុំទៀតហេស?»

«កូនអូនយ៉ាងមិចគីនក៏ជាកូនរបស់បងដែរ!»

«តែពេលនេះមិនមេនទៀតទេលោកមិនបានក្នុងលិខិតលែងលះរបស់ពួកយើងទេឬខ្ញុំបានសរសេរថាខ្ញុំធានាចិញ្ជឹមគីនតែម្នាក់ឯងចំណែកអ្នកផ្សេងមិនពាក់ព័ន្ធ!»

«ហ្វូតអូនកុំធ្វើជ្រុលពេកបានទេ?»

«ជេមលោកល្មមដូរសព្ទនាមរបស់ខ្ញុំចេញហើយខ្ញុំមិនមេនជាប្រពន្ធរបស់លោកទៀតទេម៉ោះគីនទៅជាមួយប៉ា!»

«ប៉ាជេមគីនទៅវិញសិនហើយណា!»

«បាទកូន!»

ហ្វូតអុសដៃគីនចេញ÷

«សមមុខឯងហើយអៃជេមធ្វើអីបាននិងពិតមេន!»

ជេមក្រពុលមុខខ្លាំងណាស់នេះខ្លួនគេមកដល់ចំណុចនេះបានយ៉ាងមិចវាយក្បាលអង្អែលខ្នងអោយសមមុខ!

SKIP>>>

យប់ឡើងជេមត្រូវដេកនៅលើគ្រែខាងក្រៅរបៀបគ្រែនៅក្រោមសំយ៉ាបផ្ទះចឹងណាអ្នកទាំងអស់គ្នា។ គេងបណ្ដើមុសខាំបណ្ដើរ។ បន្តិចឃើញហ្វូតកាន់ចានបាយនិងម្ហូបមករកគេ÷

«ញ៉ាំទៅឃើញលោកមិនបានញ៉ាំអីតាំងពីថ្ងៃម្លេះ!»

«នេះហ្វូតបារម្ភពីខ្ញុំហេស?»

«ដាក់បាយអោយឆ្កែប្រហែលមិនខាតអ្វីទេដឹង?»

ហ្វូតដាក់ចំៗពេកជេមបានតែទាញបាយទាញម្ហូបយកមកញ៉ាំនិងឯង÷

«ម្ហូបរបស់ហ្វូតនៅឆ្ងាញ់ដូចដើម!»

«មិនឆ្ងាញ់ដូចបាយហាងទេដឹង?»

«ឆ្ងាញ់ពិតមេនមិនបានបញ្ជូទេ!»

«ហូបហើយក៏សូមធ្វើការអោយសមនិងថ្លៃបាយផង!»

«បាទ!»

«ហូបហើយយកចានទៅលាងអោយស្អាតផង! បន្តិចទៀតខ្ញុំយកភួយខ្នើយមកអោយ!»

«បាទ!»

និយាយហើយហ្វូតដើរចេញ ជេមញ៉ាំបាយរួចយកចានទៅលាងតាមអ្វិដែលហ្វូតប្រាប់រួចមកចាំហ្វូតនៅលើគ្រែវិញ។ បន្តិចឃើញហ្វូតអោបមួយនិងខ្នើយមកអោយជេម÷

«នេះយកទៅ!»

ជេមចាប់ផ្ដើមបានគំនិតអាក្រក់គេទទួលភួយខ្នើយតែក៏បន្លំទាញដៃហ្វូតអោយមកដួលលើខ្លួន។ scen romanticត្រូវកាត់ផ្ដាច់ដោយសារសម្លេងរបស់គីនស្រែកមកពីក្នុងផ្ទះ÷

«ប៉ាតូច!!!!មកអានរឿងនិទានអោយគីនស្ដាប់បន្តិចមក!»

ហ្វូតងើបចេញពីជេមគ្មាននិយាយអ្វីសូម្បីមួយម៉ាត់។ ជេមលួចសើចតិចៗ÷

«Narak!»

End

គួរជួយជេមអោយឆាប់ត្រូវគ្នាវិញអត់ណ៍?តែមិនបាច់ទេទុកអោយភ្លក់រស់ជាតិជីវិតម្ដង!

Contents
Contents

Comments(0)

Join the discussion — sign in to leave a comment

Sign In to Comment

No comments yet. Be the first to share your thoughts!