Chapter 5 of 46

ភាគទី5: តាម

✵Between Us✵[END]152 words~1 min read

#សមុទ្រទឹកភ្នែក

#ភាគទី5

_______________________________________

«កូននិងជេមទាស់គ្នាមេនទេទើបកូនរត់មកកោះវិញ?»

«ជេមក្បត់ខ្ញុំណាពុក»

«ឃើញដែរទេថាអីចេះខុសអាកម្លោះនិងមិនគួរអោយទុកចិត្តតាំងពីដំបូង»

«កំហុសមកពីកូនដែលមិនជឿសម្ដីពុក»

«មិនអីទេបើកន្លែងណាមិនអោយតម្លៃកូន កូនត្រឡប់មកផ្ទះយើងវិញមកនៅជុំគ្រួសារយើងបែបនេះល្អហើយទោះមិនសម្បូរសប្បាយដូចអ្នកមាន តែក្ដីសុខយើងមិនខ្វះទេ»

«បាទពុក»

SKIP>>>

«555555អញថាមេនៗអោយស្រឡះចឹងចុះ»ប៉ន

«សប្បាយអរណាស់មេនទេដែលឃើញយើងត្រូវប្រពន្ធរត់ចោលនោះ?»

«ថាសប្បាយក៏មិនត្រូវថាកើតទុកក៏មិនកើត យើងថាហើយថាគង់តែមានថ្ងៃនិងឥលូវមានមេន»

«យើងមិននឹកស្មានសោះថាហ្វូតហ៊ានធ្វើបែបនេះដាក់យើង»

«យើងថាតិចពេកផង»

«រត់ចោលមធ្យមងំនាំកូនទៅទៀត»

«ចុះឯងមិនគិតតាមរកទេអី?»

«តាមរកនាំអោយគេគិតថាយើងតាមអង្វរគេមេនទេ?»

«អៃជេមឯងនៅធ្វើចរិតមាន់ដល់កាលទៀតប្រពន្ធរត់ចោលហើយនៅមិនភ្ញាក់ខ្លួនទៀតហី?»

«អោយយើងតាមរកបែបមិចបើយើងមិនដឹងថាគេទៅណាផងនិង?»

«តែយើងគិតថាមានវិធីអាចអោយយើងដឹងថាហ្វូតនៅឯណាវើយ»

«ធ្វើបែបណា?»

«ឯងស្គាល់មិត្តជិតស្និតរបស់ហ្វូតដែរទេ?»

«ក្រៅពីសាតាងគឺមានតែភូវីននិងឯង»

«ភូវីនម្នាក់ណាទៅយើងមិនដែលឃើញមុខសោះ»

«ចាំបន្តិចយើងរករូបអោយមើល»

ជេមយកទូរស័ព្ទរករូបភូវីនអោយប៉នមើល÷

«គឺម្នាក់នេះ»

«ហឺយនេះជាអ្នកជិតខាងមាត់ឆ្កែទេតើ»

«ឯងស្គាល់?»

«អាម្នាក់នេះនៅបន្ទប់ជិតយើង យើងទើបតែឈ្លោះគ្នាជាមួយវាក្ដៅហុយៗនេះទេ»

«ចឹងទៅសួរគេលោមើលទៅក្រែងគេដឹង»

«បើគេដឹងក៏គេមិនប្រាប់ឯងដែរបើឯងធ្វើដាក់មិត្តគេដល់ម្លឹងហើយនោះ អ្នកផ្សេងយើងមិនដឹងទេតែអាម្នាក់នេះណាញេញដូចឆ្កែចឹង ហើយឯងធ្វើបាបចិត្តមិត្តវាទៀតយើងទាយបើជួបមុខឯងហើយវាមិនជេរយើងទៅបួសអោយមើល»

«ជេរក៏ជេរទៅអោយតែដឹងហ្វូតនៅឯណា»

«ក្លាហានសម្បើមហា៎»

SKIP>>>

......Hotel🏨.....

តុ.តុ.តុ

ប៉នកំពុងឈរគោះទ្វាបន្ទប់របស់ភូវីន

ក្រាក!

«មករករឿងទៀតហើយមេនទេប្រុសមាត់ដាច»ចាសគឺថាបើកទ្វាមកជេរតែម្ដង

«យើងមិនបានមករករឿងតែយើងមកសួរ»

«សួរស្អី?»

«រឿងរបស់ហ្វូត!»

«ហឺយ!លោកជេមមកបានយ៉ាងមិចនិង?»

SKIP>>>

ភូវីនត្រូវសង្កត់អោយអង្គុយជាប់នៅលើកៅអី÷

«ហ្វូតនៅឯណា?»

«ខ្ញុំ...ខ្ញុំមិនដឹងទេ»

«កុហក!នាយជាមិត្តនិងគ្នាហ្វូតទៅណាហេតុអ្វីនាយមិនដឹង?»

«ខ្ញុំចាំតែដឹងគ្រប់រឿងមេនទេ? សន្ដានលោកវាថោកទើបហ្វូតត្រឡប់ទៅផ្ទះរបស់គេវិញបែបនេះ!»

«ហ្វូតទៅផ្ទះគេវិញ?»

«អឺ...គឺ...គឺខ្ញុំច្រឡំមាត់ទេ»

មិនចាំស្ដាប់ការបកស្រាយច្រើនជេមប្រញាប់ចេញពីបន្ទប់យ៉ាងលឿនចំណែកប៉នគេនៅចាំឌឺភូវីនសិនទើបទៅដែរ÷

«ត្រីកំភ្លៀញងាប់ដោយសារមាត់ពិតមេន!»

សម្ដីឌឺមធ្យមងំទឹកមុខនិងម៉ងបើតាមចិត្តខឹងភូវីនចង់តែស្ទុះទៅហែកឆៅទេ÷

«សុំទោសផងហ្វូតយើងគ្មានចេតនាទេ! មាត់ចង្រៃហេតុអ្វីនិយាយអីមិនចេះគិតបែបនេះ»

ភូវីនទះមាត់ខ្លួនឯងតិចៗ

SKIP>>>

ក្រឡេកមកមើលជេមដែលបើកឡានលឿនដូចព្យុះដើម្បីទៅតាមប្រពន្ធរបស់គេវិញ។ ក្នុងចិត្តជេមភ័យផងខ្លាចផងគេខ្លាចតែហ្វូតមិនត្រឡប់មកវិញ ខ្លាចហ្វូតលែងទទួលស្គាល់គេទៀត...

មកដល់លើកោះភ្លាមជេមប្រញាប់ទៅរកផ្ទះរបស់ហ្វូតភ្លាម។ មកដល់មុខផ្ទះឃើញហ្វូតកំពុងឈរហាលត្រីនៅមុខផ្ទះ÷

«ជេម!»

គ្រាន់តែឃើញមុខជេមភ្លាមហ្វូតរត់ចូលផ្ទះតែម្ដងតែមិនបានចូលស្រួលទេព្រោះជេមចាប់ដៃគេជាប់÷

«ជេមលែងដៃខ្ញុំ!»

«បងមិនលែងលុះត្រាតែអូននិយាយជាមួយបងអោយដឹងរឿងសិន!»

«ពួកយើងលែងលះគ្នារួចហើយចឹងជេមគ្មានអ្វីពាក់ព័ន្ធនិងខ្ញុំទៀតទេ!»

«តែបងមិនទាន់បានសញ្ញេលែងលះទេដូចនេះពួកយើងនៅតែជាប្ដីប្រពន្ធគ្នាដដែល!»

«ខ្ញុំមិនមែនជាប្រពន្ធលោកទេជេមឈប់និយាយអ្វីដែលមិនបានការទៀតទៅ ! ឆាប់លែងដៃខ្ញុំភ្លាម!»

«បងមិនលែង!»

ផាំង!ព្រុស!ជេមត្រូវដួលទៅលើដីដោយកម្លាំងដៃនរណាម្នាក់÷

«លោកគ្មានសិទ្ធធ្វើបែបនេះដាក់បងប្រុសខ្ញុំទេ!»Sea

«ហ្វូតជាប្រពន្ធខ្ញុំហេតុអ្វីខ្ញុំធ្វើមិនបាន?»

«ហឹសបងប្រុសខ្ញុំគ្មានប្ដីថោកទាបដូចជាលោកទេលោកត្រឡប់ទៅវិញចុះទីនេះមិនស្វាគមន៍លោកទៀតឡើយ!»

«ឯងគិតថាឯងអាចហាមខ្ញុំបានមេនទេ?»

«លោកត្រឡប់ទៅវិញចុះខ្ញុំមិនចង់ប្រើកម្លាំងច្រើនទេ!ភីហ្វូតចូលទៅក្នុងផ្ទះទៅ!»

«ហ្វូតទៅណាមិនបានទេ!»

ឈូ....ទឹកមួយចានដែកបានជះមកលើជេម[សង្ក្រាន]

«ឯងចេញឬមិនចេញ?»

«ប៉ាក្មេក! »

«យើងមិនមែនប៉ាក្មេកឯងទេឆាប់ចេញពីទីនេះទៅបើមិនចង់អោយយើងហៅមនុស្សមកអូសឯងចេញ!»

«លោកប៉ាចិត្តខ្មៅពេកទេដឹងខ្ញុំមករកប្រពន្ធខ្ញុំសោះហេតុអ្វីមួយៗព្យាយាមរារាំងខ្ញុំម្លេះ?»

«ឯងមិនដឹងថាឯងបានធ្វើស្អី?»

«ខ្ញុំដឹងថាខ្ញុំធ្វើខុសចំពោះហ្វូតចឹងទើបខ្ញុំមកសុំឱកាសម្ដងទៀត»

«ចេញទៅជេមឱកាសគ្មានសម្រាប់លោកទៀតទេ» ហ្វូត

«ហ្វូត!»

ជេមព្យាយាមហៅហ្វូតតែហ្វូតដើរចូលក្នុងផ្ទះជាមួយពុករបស់គេគ្មានងាកមើលជេមឡើយ÷

«អញ្ជើញត្រឡប់ទៅវិញចុះលោកជេម»

Contents
Contents

Comments(0)

Join the discussion — sign in to leave a comment

Sign In to Comment

No comments yet. Be the first to share your thoughts!