Chapter 45 of 46

ភាគបញ្ចប់: ក្រោយភ្លៀងមេឃស្រឡះ

✵Between Us✵[END]549 words~3 min read

#BetweenUs

#បញ្ចប់

សុំខន្ទីអភ័យទោសរាល់ពាក្យសម្ដីមិនសមរម្យដែលកើតមានឡើងនៅក្នុងដំណើររឿង🌱

________________________________________

បន្ទាប់ពីជូនហ្វតទៅដាក់បន្ទប់ជេមបានបើកឡានបន្តទៅភូមិគ្រឹះលោកប្រាសិទ្ធ÷

«លោកហៅខ្ញុំមកមានការអ្វី?» ជេមនិយាយជាមួយលោកប្រាសិទ្ធដោយទឹកមុខស្មើរតែម្ដង

«មកលើកនេះដូចក្លាហានជាងមុនប្រហែលមកពីបានជួបប្រពន្ធវិញហើយ» លោកប្រាសិទ្ធនិយាយបែបនេះគឺមានន័យថាគាត់ដឹងថាហ្វតមិនបានស្លាប់មេនទេចប់ហើយពេលនេះ

«លោកអោយគេតាមដានខ្ញុំមេនទេ?»

«ចិញ្ចឹមក្រពើគឺត្រូវប្រយ័ត្នគ្រប់ជំហ៊ានបែបនេះហើយ ឮថាឯងចង់ដកខ្លួនផងមេនទេ?ឯងគិតថាងាយ?ឬឯងមិនខ្លាចយើងសម្លាប់ប្រពន្ធកូនឯងម្ដងទៀតទេ?»លោកប្រាសិទ្ធពិតជាសាហាវមេនជេមចាញ់ក្រោមដៃគាត់រាល់តែលើកចាញ់ដោយគ្មានការតវ៉ាតែម្ដង

«ចុះលោកមិនសួរខ្ញុំទេមេនទេថាពាក្យដែលខ្ញុំនិយាយពិតឬក្លែងក្លាយ?» ហាកមិចវិញជេមចង់បានន័យថាមិចនិងហាស?អត់មានមកតាងែនជាមួយម៉ែទះប្រយ័ត្នម៉ាដៃបត់ក

«ឯងចង់បានន័យថាគ្រប់ពាក្យដែលឯងនិយាយជាមួយគេជាពាក្យកុហកមេនទេ?»

«មេនហើយ! ម្នាក់នោះមិនមែនជាហ្វតទេហ្វតស្លាប់បាត់ហើយលោកក៏ដឹង តើបានហ្វតមកពីណាមកទៀត? ខ្ញុំជាប្ដីរបស់គេខ្ញុំស្គាល់ហ្វតច្បាស់ណាស់ថាហ្វតបែបណាតែម្នាក់ដែលខ្ញុំជួបកាលពីថ្ងៃមិនមែនហ្វតឡើយ»

«មានអ្វីមកបញ្ជាក់ថាអ្វីដែលឯងនិយាយជាការពិតនោះ?» លោកប្រាសិទ្ធនៅតែមិនជឿជេមដដែលគាត់គិតថាជេមនិយាយដើម្បីបានរួចប៉ុណ្ណោះ

«បើលោកស្គាល់ខ្ញុំច្បាស់លោកប្រាកដជាដឹងហើយថាទំនាក់ទំនងរវាងខ្ញុំនិងហ្វតគឺបែបណា ហើយហ្វតស្អប់ខ្ញុំកម្រិតណា?តើមានហេតុផលអ្វីដែលហ្វតត្រូវមកជានាជាមួយខ្ញុំវិញដោយគ្មានលក្ខណនោះ?នេះសរបញ្ជាក់អោយឃើញច្បាស់ថាគេម្នាក់នោះជាមនុស្សរបស់លោកគូរ៉ាផាន់ដែលបានបង្កើតឡើងព្រោះពួកគេគិតថាហ្វតជាចំណុចខ្សោយរបស់ខ្ញុំ» ជេមព្យាយាមនិយាយដោយប្រើហេតុផលផ្សេងដើម្បីអោយលោកប្រាសិទ្ធជឿទៅលើរូបគេ

«បើពិតដូចឯងនិយាយហេតុអ្វីឯងមិនសម្លាប់វា?»

«បើសម្លាប់ប្រៀបដូចជាវាយស្មៅបង្អើលពស់អញ្ជឹងទុកគេដើម្បីប្រើការបន្តមិនល្អជាងមេនទេ?»

«ហាសហាសៗ ចិញ្ចឹមឯងពិតជាមិនខាតកម្លាំងមេនមិនគិតសោះថាឯងពូកែគិតវែងឆ្ងាយយ៉ាងនេះ ល្អណាស់អញ្ចឹងថ្ងៃស្អែកឯងត្រូវទៅចាត់ការអាគូរ៉ាផាន់ធ្វើយ៉ាងមិចក៏បានកុំអោយវាមានមុខនៅលើពិភពលោកនេះទៀត»

«ហេតុអ្វីមិនចាត់ការលោកជំទាវឆោមផ្កាទៅ?»

«ជំទាវឆោមផ្កាបើគ្មានអាគូរ៉ាផាន់ក៏នាងមិនអាចឈរជើងបានដែរចាត់ការតាមតែអ្វីដែលយើងបញ្ជាទៅបានហើយ»

SKIP>>>

កាត់ដល់ថ្ងៃថ្មីយើងឃើញលោកគូរ៉ាផាន់កំពុងតែឡើងឡានដើម្បីចេគដំណើរទៅកន្លែងណាមួយ។គាត់ចេញផុតពីរបងផ្ទះមានឡានដេញតាមគាត់តែម្ដង។ ហ្វតដែលឈរសម្លឹងមើលការចាកចេញរបស់លោកគូរ៉ាផាន់គេក៏បានចាប់អារម្មណ៍ឡានដែលបើកតាមនោះដែរ÷

«ឆ្កែកន្ទុយក្វៀននៅតែក្វៀនកុំសង្ឃឹមថាខ្ញុំលើកលែងអោយលោកអោយសោះជេមីណាយ» និយាយបែបនោះហើយហ្វតឡើងឡានរួចបើកឡានយ៉ាងលឿននៅតាមឡានលោកគូរ៉ាផាន់

ហ្វតគិតថាអ្នកដែលបើកតាមលោកគូរ៉ាផាន់គឺជាជេមវាពិតនោះជាជេមពិតមេន។ ដល់ផ្លូវបំបែកមួយជេមបានបង្វែរដានហ្វតដោយជេមឈប់តាមលោកគូរ៉ាផាន់ទៀតហើយនាយបែរជាបើកទៅផ្លូវផ្សេងទៅវិញហើយនេះគ្រាន់តែជាល្បិចបញ្ឆោតហ្វតមិនអោយទៅរងគ្រោះថ្នាក់ជាមួយលោកគូរ៉ាផាន់ប៉ុណ្ណោះ...

ជេមបានបើកឡានមកឈប់នៅក្បែរព្រៃមួយហ្វតក៏បានឈប់ដូចគ្នានិងចុះពីលើឡានយ៉ាងលឿនទៅរកឡានរបស់ជេម

តុ...តុ...តុ

ហ្វតគោះកញ្ចក់ឡានរបស់ជេម÷

«ឆាប់ចេញមក!»ជេមបានបើកទ្វាចេញមកជួបហ្វតដោយទឹកមុខរបស់គេនិងកែវភ្នែកដែលសម្លឹងមកហ្វតគឺគ្មានមនោសញ្ចេតនាអ្វីទាំងអស់

«បងធ្វើបែបនេះមានន័យថាយ៉ាងមិច?ក្រែងបងនិយាយថាដកខ្លួនហើយមិនចឹង?» សំណួររបស់ហ្វាតធ្វើអោយជេមពិបាកក្នុងការឆ្លើយ

«បងសុំទោស បងធ្វើបែបនេះដើម្បីសុវត្តិភាពរបស់អូនប៉ុណ្ណោះ!»

«មានន័យថាលោកបោកខ្ញុំកុំអោយទៅតាមលោកពូមេនទេ?លោកអាក្រក់ណាស់ សន្ដានកែមិនឡើងចាប់ពីពេលនេះតទៅមិនបាច់ជួបមុខគ្នាទៀតទេ!»

ហ្វតបង្វែរខ្លួនដើរចេញតែមិនទាន់បាន2ជំហ៊ានផងហ្វតត្រូវជេមវាយចំកញ្ចឹងករបស់ហ្វតធ្វើអោយហ្វតសន្លប់នៅក្នុងដៃរបស់ជេម÷

«បងសុំទោស»ជេមបីហ្វតដាក់ចូលទៅក្នុងឡានរបស់គេរួចបើកឡានចេញទៅ

ក្រឡេកមកមើលលោកគូរ៉ាផាន់វិញក្នុងពេលនេះគាត់មិនបានកើតអ្វីឡើយព្រោះក្នុងខណ:ផ្លូវមួយលោកគូរ៉ាផាន់បន្លំដូរឡានចឹងឡានដែលជនល្មើសដេញតាមនោះគឺមិនមែនជាឡានលោកគូរ៉ាផាន់ទេ គ្រប់យ៉ាងស្ថិតក្រោមការរៀបចំរបស់ហ្វត...ហាកមិចចឹងវិញ?ចឹងតើហ្វតអោយជេមីណាយចាប់ខ្លួនដើម្បីអ្វី?

ម៉ោះមកនេះមកចាំខ្ញុំប្រាប់តែមិនបាច់ទេចាំមើលខ្លួនឯងទៅថាវាបែបណា? ការពិតនោះគឺហ្វតធ្វើដើម្បីបានចូលទៅក្នុងតំបន់របស់លោកប្រាសិទ្ធស្រួលហ្វតដើររកភស្តុតាងដើម្បីចាប់ខ្លួនលោកប្រាសិទ្ធផងដែរ។ ហ្វតត្រូវបានយកមកឃុំក្នុងបន្ទប់មួយ ដឹងខ្លួនឡើងមកហ្វតឃើញថាមាន លោកប្រាសិទ្ធ ជេម នាយសិង្ហ និងបក្សពួកប៉ុន្មាននាក់កំពុងតែនៅក្នុងបន្ទប់នោះឈរសម្លឹងមកកាន់នាយតូច÷

«មិននឹកស្មានថាផ្ទះលោកប្រាសិទ្ធទទួលភ្ញៀវបានល្អយ៉ាងនេះសោះចាប់ខ្លួនមកហើយនៅនាំមកដេកបន្ទប់ល្អៗបែបនេះទៀត» ទោះជាស្ថិតក្នុងកណ្ដាប់ដៃគេមេនតែហ្វតមិនបានខ្លាចឡើយមានតែនិយាយឌឺថែម

«ជិតស្លាប់ហើយនៅសម្ដីគ្រាន់បើទៀត មើលទៅឯងប្រហែលជាមនុស្សចូលចិត្តសប្បាយចឹងចាំយើងអោយអាប៉ុន្មាននាក់នេះនាំឯងទៅកន្លែងសប្បាយចុះ!»គម្រាមចឹងហើយគិតថាហ្វតព្រឺរោមមេន?ចាសអត់សោះ

«ចង់ធ្វើបែបណា?រំលោភ?ចាក់ថ្នាំញៀន?ធ្វើទារុណកម្ម?»

«ទាំងអស់!»

«កុំទាន់លោកម្ចាស់! រឿងនេះទុកអោយខ្ញុំជាអ្នកចាត់ការចុះយ៉ាងណាអាម្នាក់នេះក៏ធ្លាប់ជាប្រពន្ធខ្ញុំដែរចាំខ្ញុំលេងឆ្អែតឆ្អន់ចាំបន្តអោយអ្នកផ្សេង» សម្ដីជេមមួយធ្វើអោយហ្វតអួលណែនជាងខ្លាំងទៀតហើយមេនទេជេមនិយាយមើលងាយមើលថោកហ្វតទៀតហើយមេនទេ? រឿងផ្សេងមិនដឹងទេថារឿងបំពាននិងមើលមើលរាងកាយហ្វតចាត់ទុកដូចជារបស់លេងសើចបែបនេះហ្វតស្អប់បំផុត

«ហាសៗៗល្អយើងទុកអោយឯងជាអ្នកចាត់ការចុះចង់តដល់ព្រឹកក៏យើងមិនថាអ្វីតែតែថ្នមសម្លេងបន្តិចផងអាណិតអ្នកយាមនៅខាងក្រៅហាសៗៗតោះពួកឯងត្រឡប់ទៅកុំនៅរំខានសេចក្ដីសុខអ្នកដទៃ» លោកប្រាសិទ្ធនិងបក្សពួកបាននាំគ្នាចេញទៅវិញអស់ អញ្ចឹងក្នុងបន្ទប់មានតែជេមនិងហ្វតតែប៉ុណ្ណោះ

ជេមបានដើរមករកហ្វតចំណែកហ្វតគិតតែពីសម្លក់មិនលែងសោះ÷

«សន្ដានឯងមិនកែមេន លុយតែប៉ុន្មានលានអាចទិញក្បាលឯងបានហើយមេនទេ?»

«កុំកាចពេកមើលអូនសម្លាញ់កាចបែបនេះមិនគួរអោយស្រឡាញ់ទេ...» ជេមចង់យកដៃថ្បិចថ្ពាល់របស់ហ្វតតែហ្វតបានគេចចេញថែមទាំងខាំដៃជេមទៀតផង

«អូយ!!!!!កុំខាំហ្វត...កុំខាំបងឈឺណាដាច់ឥលូវហើយ!» ជេមស្រែកខ្លាំងៗដោយការឈឺចាប់អ្នកណាមិនឈឺលែងមកខាំមួយទំហឹងបែបនេះមើលចុះដល់ថ្នាក់ចេញឈាមទៀតផង

«យ៉ាងមិចចេះឈឺដែរមេនទេ តែប្រហែលឈឺមិនដល់នូវទង្វើដែលលោកបានធ្វើមកលើខ្ញុំទេ!»

«ហាសៗៗបើឈឺហេតុអ្វីអូនមិនចាំ?មិនចាំបែបនេះបងដាក់ទោសអូនជារឿងធម្មតាទេ»

«អារោគចិត្តចេញអោយឆ្ងាយពីយើងទៅ!»

«ចេញមិនបានទេព្រោះមិនទាន់ចូល»

«បើមិនចេញយើងនិង...អឹម!!!» ពាក្យដែលហ្វតចង់ជេរជេមទាំងប៉ុន្មានត្រូវបានលេបចូលទៅក្នុងពោះវិញទាំងអស់ព្រោះថាជេមបានចាប់កហ្វតទាញមកថើបទាំងកម្រោលតែម្ដង បឺតជញ្ជក់ខ្លាំងៗហ្វតមិនអាចតដៃបានទេបានត្រឹមតែរើប៉ុណ្ណោះព្រោះតែដៃនិងជើងកំពុងតែជាប់ចំណង

ចំណែកអ្នកយាមនៅខាងក្រៅវិញបានស្ដាប់ឮគ្រប់យ៉ាងទាំងអស់មិនដឹងថាពួកវាគិតដល់ណាខ្លះទេ តែកុំខ្វល់ពីពួកវាយើងមកខ្វល់ពីគូរស្នេហ៍ដែលបឺតមាត់គ្នាទាំងបង្ខំឯនេះវិញ ជេមបន្តថើបរហូតផ្ដួលហ្វតដេកនៅលើពូក អាណិតតែហ្វតទេធ្វើអីមិនបានគឺបានត្រឹមតែស្រក់ទឹកភ្នែកប៉ុណ្ណោះ...

ណែ៎កុំទាន់គិតថាជេមអាក្រក់តាមពិតជេមមិនបានគិតចង់ធ្វើអាក្រក់ដាក់ហ្វតទេមើលពេលនេះចុះជេមបានជួយកាត់ខ្សែរអោយហ្វតទៀតផងមុននិងងើបចេញពីរាងកាយហ្វត÷

«អូនចង់បានអីក៏ឆាប់រកអោយហើយទៅទាន់ពួកវាភ្លេចខ្លួន!»

«បីសាចក៏ជាលោកទេវតាក៏ជាលោកតើលោកចង់បានអ្វីអោយប្រាកដជេមីណាយ?» ឆ្ងល់ៗខ្លាំងមិនមែនឆ្ងល់តែហ្វតទេខ្ញុំក៏ឆ្ងល់ដែរមិនដែលអាណាម្ដងចេះម្ដងចុះអាណាតាមទាន់?

«ក្រែងមកដើម្បីរកភស្តុតាងហីនេះសោរបន្ទប់យកទៅហាមភ្លាត់បើភ្លាត់បងមិនទទួលខុសត្រូវទេ» ហ្វតសម្លឹងមុខជេមដោយយកចិត្តទុកដាក់ ពេលនេះហ្វតដឹងហើយថាជេមពិតជាមានចិត្តស្មោះចំពោះគេពិតមេន

«អូនអគុណណាស់!» ហ្វតហក់ទៅអោបកជេមដោយមានទឹកភ្នែកលាយឡំបន្តិចផង

«ថែខ្លួនផង!» ហ្វតយកកូនសោរបន្ទាប់មកកចាក់ចេញពីបន្ទប់ចំណែកអ្នកយាមនៅខាងក្រៅវាមិនមេនជាឧបសគ្គសម្រាបហ្វតទេ

រីឯជេមវិញបន្ទាប់ពីហ្វតចាកចេញទៅរូបគេបានដកកូនកាំបិតមួយចេញមកបន្ទាប់ពីនោះគឺជេមបានយកកាំបិតចាក់ខ្លួនឯង!

SKIP>>>

« ទិន្នន័យទាំងអស់នៅក្នុងនេះ » ហ្វតបានរុញឧបករណ៍ទិន្នន័យអោយទៅកាន់លោកគូរ៉ាផាន់។លោកគូរ៉ាផាន់បានបើក files នោះមើល

«ឈ្មោះមនុស្សទាំងអស់ដែលនៅក្នុងនេះគឺសុទ្ធតែពួកផលិតអាវុធសង្គ្រាមដូចជា Alex jonsan Madiva Dowila...»

«ចឹងលោកពូគិតថាលោកប្រាសិទ្ធនិងបង្កើតចលនាបះបោរមេនដែរទេ?»

« អាចថាចឹងក៏បានបើពូស្មានមិនខុសថ្ងៃបើកកិច្ចប្រជុំថ្ងៃស្អែកវាច្បាស់ជាលើកយកប្រធានបទមួយមកនិយាយទាក់ទងនិងការអភិវឌ្ឍន៍ភូមិសាស្រ្តរបស់ប្រទេសដែលសំណើរនោះគឺប៉ះពាល់ហើយប្រជាពលរដ្ឋខ្លាំងមេនទេនព្រោះមួយជំនារដីនៅទីនោះមានប្រជាពលរដ្ឋរស់នៅច្រើនណាស់»

« សំណាងហើយដែលយើងទប់ស្កាត់អ្នកគាំទ្ររបស់គេបានមុនបើពុំនោះទេខាងយើងច្បាស់ជាចាញ់ពួកវាមិនខាន»

«សង្ឃឹមថាថ្ងៃស្អែកអ្វីៗនិងត្រឡប់ទៅកាន់សភាពដើមវិញ»

ថ្ងៃស្អែកនេះគឺជាថ្ងៃបិទបញ្ចប់ហើយព្រោះថ្ងៃស្អែកគឺជាថ្ងៃលើកស្នើរនូវគំនិតដឹកនាំប្រទេសបើគំនិតណាមានអ្នកគាំទ្រច្រើននោះម្នាក់នោះគឺអាចឡើងធ្វើជាប្រធានាធីបតីបានហើយ

ក្រឡេកមកមើលជេមដែលកំពុងអង្គុយរុំរបួសអោយខ្លួនឯងឯនេះវិញ។ លោកប្រាសិទ្ធបន្ទាប់មកពីចចារជាមួយអ្នកជំនួញផលិតវិញគាត់ឃើញជេមបែបនោះគាត់មានអារម្មណ៍ថាមិនស្រួលជាខ្លាំង÷

« ជេមីណាយ ឯងមានរឿងស្អីហេតុអ្វីមានរបួស?ចុះឯណាហ្វត?»

«ហ្វតរត់បាត់ហើយ!»

ផាំង! លោកប្រាសិទ្ធបានដាល់ជេមមួយដៃជេមមិនបានតដៃនិងតវ៉ាអ្វីទាំងអស់ពេលនេះគេសម្ងំធ្វើជាខ្លាដេកសិន

«ចង្រៃយ៍ យើងខំទុកចិត្តឯងហេតុអ្វីឯងធ្វើការប្រហែសយ៉ាងនេះ? យើងគិតថានិងយកហ្វតធ្វើជាចំណាត់ខ្មាំងដើម្បីគម្រាមអាគូរ៉ាផាន់ឯងមើលទង្វើឯងពេលនេះចុះ!!!» លោកប្រាសិទ្ធខឹងខ្លាំងណាស់នេះអាចនិយាយបានថាមកពីគាត់ទុកចិត្តជេមពេកទើបក្លាយទៅជាបែបនេះ

«លោកអោយខ្ញុំធ្វើយ៉ាងមិច? ខ្ញុំមិចនិងដឹងថាហ្វតវាពិសពុលយ៉ាងនេះ?លោកមើលសភាពខ្ញុំពេលនេះទៅស្មានតែខ្ញុំចង់អោយទៅជាបែបនេះណាស់មេនទេ?»

ក្រឹក! ជេមខំបកស្រាយប្រាប់ពីហេតុផលតែលោកប្រាសិទ្ធបានយកកាំភ្លើងមកភ្ជុងក្បាលជេម÷

« ឯងមិនបាច់រកលេសមកនិយាយទេ! ស្មានតែយើងមិនដឹងមេនទេថាឯងក្បត់យើង? មេនហើយយើងមិនគួរល្ងង់ទេភ្លេចទៅថាឯងនិងអាក្មេងនោះធ្លាប់ជាប្ដីប្រពន្ធនិងគ្នា! ដូចគេនិយាយមេនគ្មានអ្វីអាចធ្វើអោយមនុស្សប្រុសចាញ់បានក្រៅពី ស្រី លុយ និងកិត្តិយសទេ!»

«តែខ្ញុំស្រឡាញ់ប្រុសមិនបានស្រឡាញ់ស្រីផង ណាមួយលុយរបស់លោកខ្ញុំលែងចង់បានទៀតហើយ កិត្តិយសក៏ខ្ញុំមិនត្រូវការដែរ! លោកថាលោកជាច្បាប់តែចៃដន្យអីខ្ញុំមិនបានគោរពច្បាប់ផង!»

សម្ដីរបស់ជេមកាន់តែធ្វើអោយលោកប្រាសិទ្ធខឹងបន្ថែមទៀតបើជេមនៅតែបន្តដុតច្បាស់ណាស់គាត់ប្រាកដជាសម្លាប់ជេម÷

« បាញ់មក! សម្លាប់មនុស្សមុនថ្ងៃឈរឈ្មោះបែបនេះប្រហែលមិនអាចសូម្បីតែដើរចូលសាលផងក៏មិនដឹង!» ជេមនេះពិតជាឌឺខ្លាំងណាស់តាមមើលនៅតែប្រឹងដុតលោកប្រាសិទ្ធទាល់តែដល់ដង្ហើមចុងក្រោយហើយ

« កុំសម្ដីខ្លាំងពេកជេមីណាយ!ជីវិតឯងពេលនេះចង់ស្លាប់ពេលណាក៏បានដែរ»

« ទោះយើងស្លាប់ហើយធ្វើអោយឯងរលាយយើងមិនរុញរាក្នុងការស្លាប់ទេ!»

« ឯងមិនទាន់អស់ប្រយោជន៍សម្រាប់យើងទេ ពួកឯងចាប់ខ្លួនវា!» លោកប្រាសិទ្ធបញ្ជាអោយកូនចៅរបស់គាត់ចាប់ខ្លួនរបស់ជេមតែជេមមិនមេនអោយចាប់ងាយៗទេ មុននិងគេចាប់បានក៏មានឆាកប្រយុទ្ធគ្នាបានកើតឡើងផងដែរ

SKIP>>>

ចូលមកដល់ថ្ងៃស្អែកគឺជាថ្ងៃពិសេស នៅក្នុងសាលដែលមានមន្ត្រីជាច្រើនកំពុងអង្គុយស្ដាប់លោកប្រាសិទ្ធឡើងនិយាយនូវគំនិតអភិវឌ្ឍន៍ប្រទេស។ កំពុងតែនិយាយសុខៗស្លាយដែលគាត់និយាយត្រូវបានផ្លាស់ប្ដូរដោយមានវីដេអូដែលគាត់កំពុងទំនាក់ទំនងការងារជាមួយអ្នកជំនាញផលិតអាវុធសង្គ្រាមទាំងនោះ!

ទ្វាសាលបានបើកនាំយករូបកាយដ៏សង្ហារបស់ហ្វតបានដើរចូលមក÷

« ភ្ញាក់ផ្អើលដែរទេលោកប្រាសិទ្ធ? »

«ឯង?ឯងមានសិទ្ធអ្វីមកទីនេះ?»

«ពូយើងនៅទីនេះហេតុអ្វីយើងមកមិនបាន?បើយើងមកថ្ងៃនេះធ្វើមិចគ្រប់គ្នាដឹងថាឯងពុករលួយកម្រិតណា? អ្នកទាំងអស់គ្នាមើលទៅនេះគឺជាទង្វើរដ៏ជូរជាតិរបស់វា ពួកវាចង់មានគម្រងបះបោរក្បត់ស្ដេចបើអ្នកទាំងអស់មិនចង់អោយកូនចៅជំនាន់ក្រោយរស់ក្នុងនរកទេសូម្បីអ្នកទាំងអស់គ្នាគិតពិចារណាចុះថាគួរធ្វើបែបណាចំពោះមនុស្សម្នាក់នេះ?»

លោកប្រាសិទ្ធពេលនេះច្របូកច្របល់អស់ហើយពេលនេះគាត់មិនដឹងថាគួរធ្វើបែបណាទេអ្នកដែលនៅក្រោមឱវាទរបស់គាត់ពេលនេះក៏លែងគាំទ្រគាត់ទៀតដែរ។ ពេលវេលាប្រថុញញុចបែបនេះនាំអោយគាត់បានទៅចាប់រឹតកលោកជំទាវឆោមផ្កានិងយកកាំភ្លើងមកគម្រាមទៅកាន់គ្រប់គ្នាផងដែរ÷

«កុំចូលមកបើមិនចឹងទេស្រីម្នាក់នេះនិងស្លាប់!»

ដោយខ្លាចថាលោកជំទាវឆោមផ្កាមានរឿងដូចនេះគ្មានអ្នកណាហ៊ានបញ្ចេញសកម្មភាពអ្វីឡើយទើបបណ្ដោយអោយលោកប្រាសិទ្ធនាំលោកជំទាវឆោមផ្កាចាកចេញទៅ!

លោកប្រាសិទ្ធបាននាំលោកជំទាវឆោមផ្កាចូលទៅក្នុងឡានរួចបញ្ជាអោយអ្នកបើកឡានរបស់គាត់នាំគាត់ចាកចេញពីទីនោះ។ ហ្វឺតនិងក្រុមការងារក៏មិននៅស្ងៀមដែរ ហ្វតបានបញ្ជាឡានបើកចេញទៅតាមដូចគ្នា...

លោកប្រាសិទ្ធបានបើកឡានមកដល់កំពង់ផែមួយហើយគាត់នៅតែបន្តជំរិតលោកជំទាវដដែល។ ឡានរបស់ហ្វតក៏បានមកដល់ទីនេះដូចគ្នា÷

« បើចង់សម្រាលទោសឆាប់ដោះលែងលោកជំទាវភ្លាម!»

«មកគ្នាតែប៉ុននឹងទេមេនទេ?ពួកឯងត្រៀមស្លាប់អោយហើយទៅ!»

បក្សពួករបស់លោកប្រាសិទ្ធបានចេញមកព័ទ្ធជុំវិញតំបន់នោះ។ ឃើញហ្វតនិងលោកគូរ៉ាផាន់ចាញ់ក្រោមល្បិចរបស់គេបែបនេះលោកប្រាសិទ្ធពិតជាសប្បាយចិត្តខ្លាំងណាស់÷

«ចាប់ខ្លួនពួកវា!»

គ្នាលោកប្រាសិទ្ធច្រើនខ្លាំងណាស់បើតដៃគឺមានតែឈឺខ្លួនឥតអំពើប៉ុណ្ណោះចឹងមានតែព្រមដោយគេចាប់ចងប៉ុណ្ណោះ។ ហ្វត លោកគូរ៉ាផាន់ អ្នកស្រីឆោមផ្កានិងអ្នកផ្សេងប៉ុន្មាននាក់ទៀតត្រូវបានចាប់ចងដាក់នៅមួយកន្លែង÷

«កុំភ័យមិនមែនងាប់តែពួកឯងទេនៅមានគ្រួសារពួកឯងផងដែរ»

អ្វីដែលគួរអោយភ្ញាក់ផ្អើលក្នុងពេលនោះគឺវត្តមានរបស់ គីន Sea ជេមីណាយ ត្រូវបានគេនាំចូលមក។ លោកគូរ៉ាផាន់ឃើញមុខរបស់Seaភ្លាមធ្វើអោយគាត់ភ្ញាក់ផ្អើលជាខ្លាំង÷

«Keng!»

«លោកពូហៅអ្នកណាឈ្មោះKengនោះ?»ហ្វតសួរទៅកាន់លោកគូរ៉ាផាន់

«នោះហើយគឺជាកេងចៅរបស់ពូដែលបានបាត់ខ្លួនកាលពីច្រើនឆ្នាំមុនមកហើយ»

«ពូច្បាស់ដែរទេថាជាចៅរបស់ពូ?»

«ច្បាស់ណាស់...Kengឯងចាំយើងបានដែរទេយើងជាតារបស់ឯងណា»លោកគូរ៉ាផាន់បានសួរទៅកាន់សៀតែសៀវិញឈរធ្វើមុខស្លើៗមិនយល់សាច់ការ

«អ៊ំនិយាយពីអី?»

«នៅនិយាយដល់កាលទៀតឆាប់ទៅអង្គុយជុំគ្នាទៅ!»អាម្នាក់ដែលជាអ្នកនាំខ្លួនចេញវាបានធាក់សៀមួយទំហឹងធ្វើអោយសៀវដល់បោកក្បាលនិងស៊ីម៉ង់នាំអោយសន្លប់សៀមិនអាចទប់លំនិងបានទេព្រោះគេពេលនេះត្រូវបានចងជាប់បាត់ទៅហើយ

«អាចង្រៃហេតុអ្វីធាក់ពូសៀបែបនេះ?» គីនស្រែកជេរអាម្នាក់នោះ

«យ៉ាងមិចចង់ត្រូវដែរមេនទេ?» គីនមិនចង់ឈឺខ្លួនទេដូចនេះហើយទើបព្រមទៅអង្គុយនៅកន្លែងតាមសម្រួល

«ឃើញទេថាមនុស្សល្អឆាប់ស្លាប់!»

«អស់អីអស្ចារ្យហើយមេន?» ហ្វតនិយាយបែបនោះហើយភ្ញាក់ងារកងបង្រ្កាបពិសេសបានចេញមកព័ទ្ធជុំវិញបរិវេណនោះនៅក្នុងដៃគឺសុទ្ធតែមានកាំភ្លើង បក្សពួកលោកប្រាសិទ្ធភ័យខ្លាំងណាស់អ្នកខ្លះចង់រត់តែត្រូវកងបង្ក្រាបចាប់បានដដែលឯអ្នកខ្លះចង់តដៃក៏ត្រូវបាញ់ស្លាប់នោះនិងកន្លែង

ដោយឃើញថាកូនចៅរបស់ខ្លួនត្រូវប៉ូលីសចាប់ខ្លួនអស់ហើយលោកប្រាសិទ្ធបានរត់ចេញពីទីនោះរត់ទៅរកកំពុងទឹកដើម្បីទទួលជំនួយពីសិង្ហដែលនិងយកទូកមកជួយគាត់។ នាយសិង្ហបានមកជួយលោកប្រាសិទ្ធពិតមេនទូកមួយបានបរតម្រង់មករកលោកប្រាសិទ្ធដោយមានមនុស្ស2នាក់បិទមុខឈរនៅលើទូកនោះ។ ទូកជិតមកដល់មាត់កំពងមិនគិតច្រើនលោកប្រាសិទ្ធហក់ទៅតែម្ដង។ ទូកបានបរចាកចេញពីទីនោះ...ទេមិនមេនទេទូកនោះបានបើកមួយជុំបន្ទាប់មកបរមករកកំពុងវិញ÷

«អាសិង្ហឯងធ្វើស្អីនិង?»

«សុំទោសលោកម្ចាស់!»

ផុស! លោកប្រាសិទ្ធត្រូវសិង្ហវាយមួយដៃចំកញ្ចឹងកនាំអោយគាត់សន្លប់នៅក្នុងទូកបាត់ទៅ។ ជនទាំងពីរបានទះដៃគ្នាបន្ទាប់មកពួកគេបានបើកមុខរបស់ពួកគេ OMG ជនទាំងពីរគឺជា Pond and Winny...

អ្នកដែលត្រូវលោកប្រាសិទ្ធចាប់ខ្លួនត្រូវបានដោះលែង បន្ទាប់មកភ្ងាក់ងារលងបង្ក្រាបបានទៅចាប់ឃុំខ្លួនលោកប្រាសិទ្ធ។ ជេមីណាយបានរត់ទៅរកមិត្តទាំងពីររបស់គេ÷

«ពួកឯងមកទីនេះបានយ៉ាងមិច?ហើយដឹងរឿងនេះដោយរបៀបណា?»

«និយាយចឹងបានដោយរបៀបណាមិត្ត?ភ្លេចហើយមេនទេថាទីនេះជាតំបន់របស់យើង?»ផន

«អើយើងភ្លេចអោយឈឹងទៅថាពួកយើងធ្លាប់ជាពួកអ្នកលេង»

«ថាអ្នកលែងពិបាកស្ដាប់ណាស់ហៅម៉ាហ្វៀទើបមានអំណាច»

ព័ត៌មានមាននៃការចាប់ខ្លួនរបស់លោកប្រាសិទ្ធត្រូវបានល្បីជាខ្លាំងនេះគឺដោយសារតែអ្នកយកព័ត៌មានដ៏ប៉ិនប្រសព្វ Phuwin tangsakyoen ពូកែសរសេរបញ្ចេញបញ្ចូលនាំអោយមនុស្សក្នុងផ្ទៃប្រទេសស្អប់លោកប្រាសិទ្ធជាខ្លាំង។

មន្ទីរពេទ្យ

សៀកំពុងគេងនៅលើគ្រែពេទ្យ បន្ទាប់ពីសន្លប់អស់ជាច្រើនម៉ោងសៀបានដឹងខ្លួន។ អ្នកដែលសៀឃើញមុនគេគឺជាគីនតែសៀមិនបានយកចិត្តទុកដាក់និងគីនទេគេបែរជាទៅនិយាយជាមួយលោកគូរ៉ាផាន់ទៅវិញ÷

«លោកតា...»

«កេង?កេងដឹងខ្លួនហើយមេន?យ៉ាងមិចហើយចៅមានត្រូវអ្វីខ្លាំងទេ?»លោកគូរ៉ាផាន់សួរសំណួរជាច្រើនទៅកាន់សៀធ្វើអោយសៀឆ្លើយមិនទាន់ទើបណាណូនឆ្លើយជំនួសអ្នកទាំងអស់គ្នាច្បាស់ជាឆ្ងល់ហើយថាហេតុអ្វីទើបណាណូនមិនត្រូវគេចាប់ខ្លួនព្រោះខណ:ពេលនោះណាណូនបានទៅធ្វើខនសឺតនៅហុងកុង ប៉ារបស់ហ្វតក៏ដូចគ្នាពេលនោះគាត់ទៅនេសាទនៅកណ្ដាលសមុទ្រទើបគ្មានអ្នកណាចាប់ខ្លួនគាត់បាន

«ប៉ាសួរវាច្រើនបែននេះប្រុងមិនអោយវាឆ្លើយទេហី?»

«មានរឿងអីហេតុអ្វីខ្ញុំនៅទីនេះ?ហើយអ្នកទាំងអស់នេះជាអ្នកណា?» សៀសួរឡើងនិងសម្លឹងមើលទៅកាន់ គ្រប់គ្នាដែលនៅក្នុងបន្ទប់នោះ

«សៀយើងជាពុករបស់ឯងណាភ្លេចហើយមេនទេ?»ប៉ាហ្វត

«មេនហើយពូសៀ ពូមិនចាំពួកយើងទេមេនទេខ្ញុំគឺគីនក្មួយរបស់ពូនោះអី?»គីននិយាយឡើងដោយសំលេងកំសត់

«ក្មួយស្អី?ឯងជាអ្នកណាហេតុអ្វីមកហៅយើងថាពូ?»

«ឬមួយអៃកេងបាត់ការចងចាំតែវាចងចាំតែរឿងពីមុន?»ណាណូននិយាយឡើង

«អត់ទេទោះជាយ៉ាងណាក៏ពូមិនគួរភ្លេចខ្ញុំដែរ ពូសៀត្រូវតែចាំខ្ញុំហឹក...ហឹក» គីនអោបសៀយ៉ាងណែននិងយំយកៗតែម្ដងគ្មានខ្វល់អ្វីទាំងអស់

«អ្នកណាទៅភ្លេចក្មេងក្បាលខូចដូចជាឯងនោះ?» សម្ដីរបស់សៀនាំអោយគ្រប់គ្នាសប្បាយចិត្តឡើងវិញជាពិសេសគឺគីនសើចទាំងទឹកភ្នែក

«ពូសៀហេតុអ្វីបោកគីនបែបនេះ?»

«លលេងមិនបានទេហ៍?»

«គួរអោយស្អប់!» មាត់ថាស្អប់តែដៃអោបគេខ្វិត

ក្រឡេកមកមើលតួរឯករបស់យើងដែលនៅក្នុងបន្ទប់មួយផ្សេងទៀត។ បន្ទាប់ពីពេទ្យលាងរបួសអោយជេមហើយពេទ្យបានចាកចេញទៅ÷

«របួសនេះអាចង្រៃណាចាក់បង?» ហ្វតសទរឡើងដោយសម្លឹងទៅរបួសរបស់ជេម

«គ្មានអ្នកណាទេបងចាក់ខ្លួនឯង»

«ពួកវាបង្ខំបងមេនទេទើបបងចាក់ខ្លួនឯងបែបនេះ?»

«គ្មានទេរបួសនេះបងបានចាក់ខ្លួនឯងក្រោយអូនចាកចេញពីបន្ទប់បងធ្វើបែបនេះកុំអោយពួកវាសង្ស័យថាបងបានដោះលែងអូន»

«ជេម!ខួរបងសាងពី?ហេតុអ្វីធ្វើអីមិនចេះគិតបែបនេះ?បងសុខចិត្តឈឺខ្លួនដើម្បីអូនហេតុអ្វីបងល្ងង់យ៉ាងនេះ?»ហ្វតពិតជាខឹងចំពោះទង្វើឡប់ៗរបស់ជេមខ្លាំងណាស់

«ដើម្បីសុវត្តិភាពអូនទោះស្លាប់ក៏បងព្រមដែរ»

«កុំតាំងខ្លួនជាហេរ៉ូពេក ចាប់ពីពេលនេះតទៅអូនមិនអោយអ្នកណាមកធ្វើបាបបងទៀតទេអូននិងការពារបង!»

« ថើបបងមួយមកទុកជាកុងត្រាសន្យាថាអូននិងការពារបង!»

«ឆ្លៀតឱកាសទៀតហើយមេនទេ?កាលបងបឺតមាត់ខ្ញុំនោះខ្ញុំមិនទាន់ជម្រះបញ្ជីជាមួយបងទេ!»

«ជម្រះបញ្ជីធ្វើអីលើកក្រោយអាចមានលើសនិងក៏ថាបាន» ចរិតព្រាននិងមិនចោលសោះជេមអើយជេម

«គ្មានប្រយោជន៍ទេជេមទោះយ៉ាងណាក៏អូនមិនអាចមានកូនទៀតដែរ!»

«ចឹងហើយមិនល្អកុំអោយពិបាកប្រើស្រោម!»

ផុស! សម្ដីឈ្លើយពេកស៊ីមួយដៃរបស់ហ្វតចំកណ្ដាលទ្រូងចុកដល់ជាតិក្រោយ÷

«វ៉ៃបងបែបនេះបងឈឺណា!»

«ឈឺអោយងាប់ទៅ!»

«បើបងស្លាប់បងក៏យកអូនទៅជាមួយដែរ!»

«អួយជេមបងធ្វើស្អីនិង?» ហ្វតស្រែកយៃក្រោយត្រូវជេមចាប់អោបជាប់និងទ្រូង

«បងខានអោបអូនយូរមកហើយបានអោបអូនរបស់បងច្បាស់ជាឆាប់ជា!»

«សម្ដីខិលណាស់!» ហ្វតមិនរើបម្រះទៀតទេគឺសម្ងំអោយជេមអោបតាមសម្រួល

SKIP>>>

ក្រោយភ្លៀងមេឃប្រាកដជាស្រឡះ ពេលនេះអ្វីៗល្អឡើងវិញហើយសង្ឃឹមថានិងគ្មានឧបសគ្គអ្វីកើតឡើងទៀតទៅចុះ។

យើងក្រឡេកមកមើលទេសភាពនៅលើកោះនាថ្ងៃជិតលិចវាពិតជាស្រស់ស្អាតខ្លាំងណាស់ ផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយបូករួមជាមួយពន្លឺដ៏ចែងចាំងរបស់ព្រះអាទិត្យវាពិតជាស៊ីគ្នាខ្លាំងណាស់។ បើយើងមកមើលនូវជ្រុងមួយទៀតយើងឃើញវត្តមានរបស់ជេមកំពុងតែឈរមើលទៅកាន់ផ្ទៃសមុទ្រដូចគ្នា។ ស្របពេលជាមួយគ្នានោះយើងបានឃើញហ្វតបានដើរចូលមក÷

«បងចាំទេថាទីនេះដែលពួកយើងកំពុងឈរជាកន្លែងអ្វី?»

«បងចាំមិនភ្លេចទេជាកន្លែងដែលបងជួបអូនលើកនិងដំបូងហើយក៏ជាកន្លែងដែលបងសុំអូនរៀបការដូចគ្នា»ជេមរៀបរាប់ដោយសម្លឹងទៅកាន់ហ្វតជាមួយកែវភ្នែកដ៏ស្រទន់របស់គេ

«អូនសង្ឃឹមថាពួកយើងនិងមិនបែកគ្នាទៀតទេ»

«ប្រាកដណាស់ចាប់ពីថ្ងៃនេះតទៅបងនិងមើលថែអូននិងកូនអោយបានល្អបំផុតតាមដែលបងអាចធ្វើបានហើយបងមិនព្រមបណ្ដោយអោយអូនចាកចេញពីបងទៀតទេ»

សម្ដីរបស់ជេមធ្វើអោយហ្វតស្ដាប់ហើយគ្មានពាក្យអ្វីនិងតបព្រោះមេអំបៅកំពុងតែហោះពេញទ្រូងរបស់ហ្វតហើយ។ ពេលនោះជេមបានបង្វែហ្វតអោយសម្លឹងមកកាន់គេ÷

«ហ្វត...យើងរៀបការម្ដងទៀតទៅ!»

«ហាស?បងនិយាយស្អីក្រែងរៀបការហើយតើមិនចឹង?»

«តែម្ដងនេះបងនិងធ្វើកម្មពិធីអោយធំបងនិងប្រកាសប្រាប់ពិភពលោកថាអូនជាប្រពន្ធរបស់បងតែម្នាក់កុំអោយពួកខ្លះវាដឹងហើយវាកាត់ចិត្តពីអូន»

«បងចង់សំដៅដល់ Marckris មេនទេ?»

«ពិតហើយអ្នកផ្សេងបងមិនថាទេតែអាម្នាក់និងបងមិនអោយមកស្និតជាមួយអូនដាច់ខាតទោះជាលួចមានអារម្មណ៍ក៏បងមិនអោយមានដែរ!»

«បានហើយជេមអូននិងmarckrisគ្រាន់តែជាមិត្តនិងគ្នាទេ»

«មិនដឹងទេទោះឋាន:ស្អីក៏ដោយគឺហាម!»

«Okអូនធ្វើតាមបងម្ដងចុះ!»

«អួយគួរអោយស្រឡាញ់ណាស់ជុប៎ៗៗ»

ហ្វតត្រូវជេមចាប់ថើបញីញក់ពេញមុខបានគេមិនថាបានដៃសម្បើមណាស់អាប៉ិនិង÷

«បានហើយជេមខ្មាស់គេ! មើលថ្ងៃលិចវិញទៅ»

ពួកគេបង្វែរអារម្មណ៍មកមើលថ្ងៃលិចវិញម្ដង គិតៗទៅពេលវេលាដើរលឿនណាស់ណ៍ហើយពេលវេលាក៏អាចផ្លាស់ប្ដូរមនុស្សបានផងដែរ គ្រប់យ៉ាងដែលកើតឡើងសុទ្ធតែមិនអាចស្មានដឹងមើលហ្វតចុះត្រឹមជាក្មេងនេសាទម្នាក់តែបែរជាអាចសម្រេចកិច្ចការប្រទេសជាតិ គ្រប់យ៉ាងកើតឡើងសុទ្ធតែមិនអាចស្មានដឹងថ្ងៃមុខមានអ្វីកើតឡើងយើងមិនអាចដឹងបានទេតែសូមព្យាយាមធ្វើអោយបច្ចុប្បន្ននេះល្អបំផុតទៅបានហើយព្រោះសកម្មភាពបច្ចុប្បន្នគឺជាវត្ថុធាតុដើមនៃអនាគតរបស់យើង។

ចប់ដោយបរិបូរណ៍

សូមកុំមើលមនុស្សតែសំបកក្រៅហើយក៏កុំវាយតម្លៃថាអ្នកណាម្នាក់ជាមនុស្សបែបណាដោយឃើញតែសកម្មភាពបន្តិចបន្តួចរបស់គេ។ មនុស្សគឺដូចជាសៀវភៅចឹងពេលខ្លះអានតែមួយសន្លឹកឬពីរសន្លឹកយើងមិនអាចដឹងបានទេថាសៀវភៅនោះល្អឬមិនល្អទាល់តែយើងអានចប់និងបន្សុតគំនិតនៃសៀវភៅនោះទើបយើងដឹងថាសៀវភៅល្អឬអត់?មនុស្សក៏ដូចគ្នាពេលខ្លះយើងឃើញគេធ្វើអ្វីមិនល្អក៏មិនប្រាកដថាគេអាក្រក់ដែរគេអាចមានហេតុផលរបស់គេ ដូចតួរអង្គជេមដែលសុខចិត្តជួយមនុស្សអាក្រក់ធ្វើអាក្រក់ក៏ព្រោះតែចង់ការពារមនុស្សដែលខ្លួនស្រឡាញ់....

អគុណសម្រាប់ការអានរឿងដែលនាងខ្ញុំបានសរសេរត្បិតសាច់រឿងមានលក្ខណ:តាប៉ែបន្តិចបន្តួចត្បិតសព្វថ្ងៃនាងខ្ញុំគ្រាន់តែជាអ្នកសរសេរខ្ញុំមិនទាន់ក្លាយជាអ្នកនិពន្ធឡើយ🌱

Contents
Contents

Comments(0)

Join the discussion — sign in to leave a comment

Sign In to Comment

No comments yet. Be the first to share your thoughts!