Chapter 44 of 46

ភាគទី44: កំសាក

✵Between Us✵[END]403 words~3 min read

#BetweenUs

#ភាគទី44

សុំខន្ទីអភ័យទោសរាល់ពាក្យសម្ដីមិនសមរម្យដែលកើតមានឡើងនៅក្នុងដំណើររឿង🌱

________________________________________

កាលពីភាគមុនគឺយើងបានដឹងមកហើយថាហ្វតមិនបានស្លាប់ទេតើមូលហេតុអ្វីទើបហ្វតមិនស្លាប់?ចម្លើយនិងបកស្រាយនៅពេលក្រោយឥលូវនេះយើងមកស្ដាប់ដំណើរការរារាំងលោកប្រាសិទ្ធសិន!

លោកគូរ៉ាផាន់កំពុងរៀបឈ្មោះមនុស្សដែលជាដៃជើងរបស់លោកប្រាសិទ្ធអោយទៅហ្វតមើល÷

«ក្នុងជួររាជការ មាន51កៅអី ឥលូវ30កៅអីត្រូវលោកប្រាសិទ្ធគ្រប់គ្រងហើយ បើយើងអាចអោយមន្ត្រីទាំងនោះដកខ្លួនពីការគាំទ្រលោកប្រាសិទ្ធបាន ការប្រឆាំងនិងដំណើរការពួកគេមិនពិបាកទេ»

«ចឹងលោកពូអោយឈ្មោះមនុស្សដែលជាគ្នីគ្នារបស់វាអោយមកខ្ញុំមកចាំខ្ញុំចាត់ការជូនទាំងអស់»ហ្វតនិយាយដោយទឹកមុខមាំៗថាពីមុនពិបាកនិងយល់ពីហ្វតឥលូវនេះរឹតតែពិបាកយល់ទៀតហ្វតមកលើកនេះបេះដូងរឹងជាងមុនមនោសញ្ចេតនារបស់គេស្ទើរតែលែងមានទៅហើយ

«ក្មួយមិនបាច់ចាត់ការទាំងអស់ទេ ក្មួយចាត់ការតែ3នាក់នេះបានហើយចំណែកអ្នកឯទៀតគ្រាន់តែជាអ្នកស្លាប់ជំនួសប៉ុណ្ណោះ ចាត់ការពួកគេទាំង3នេះរួចមិនទាន់ចប់ទេនៅមានម្នាក់ទៀតដែលជាខ្នងបង្អែករបស់លោកប្រាសិទ្ធគឺ Gemini norawit Titicharoenrak » ឮឈ្មោះរបស់ជេមហើយអារម្មណ៍របស់ហ្វតស្ទើរតែខូចជំហរហ្វតនៅតែមានអារម្មណ៍ថាឈឺដដែល រាល់ពេលនឹកឃើញទង្វើររបស់ជេមបានធ្វើមកកាន់គេ

«ម្នាក់ចុងក្រោយនេះមិនពិបាកទេ»

«ពូនៅតែមិនយល់ហេតុអ្វីgeminiនៅតែជ្រើសរើសដើរផ្លូវនេះ?»

«មេអំប៉ៅដឹងហើយថាហោះចូលភ្លើងធ្វើអោយស្លាប់ប៉ុន្តែវានៅតែហោះចូលព្រោះតែភាពល្ងង់ខ្លៅទប់ខ្លួនឯងមិនជាប់!» ហ្វតអើយគិតខុសលើជេមហើយជេមធ្វើបែបនេះព្រោះតែគ្មានជម្រើសតែប៉ុណ្ណោះតែហ្ហើយចុះធ្វើមិចបើហ្វតមិនបានដឹងចឹងមានតែគិតខុសបែបនេះ បើយើងមើលទៅនរណាម្នាក់ដោយអារម្មណ៍បែបណានោះយើងនិងមើលឃើញម្នាក់នោះជាមនុស្សបែបនិង

«រឿងនេះធំណាស់ពូសង្ឃឹមថាឯងនិងមិនប្រើអារម្មណ៍ជាធំ»លោកគូរ៉ាផាន់ដាក់ដៃលើស្មារបស់ហ្វតព្រមទាំងនិយាយ

«ពូកុំបារម្ភអីខ្ញុំមិនធ្វើអោយពូខកចិត្តទេ ចឹងខ្ញុំសុំទៅធ្វើការងារសិនហើយ»ហ្វតលាលោកគូរ៉ាផាន់ចាកចេញទៅលោកគូរ៉ាផាន់មើលដំណើរចាកចេញរបស់ហ្វតដោយក្នុងចិត្តគាត់កំពុងថ្លឹងថ្លែងអ្វីមួយ

«ផ្លាស់ប្ដូរសរីរាង្គថ្មីមិននឹកស្មានតែឯងក្លាយជាមនុស្សឈាមត្រជាក់បែបនេះសោះ»

មកដល់ត្រឹមនេះយើងខ្ញុំសុំមកស្រាយចម្ងល់ថាហេតុអ្វីបានជាហ្វតមិនស្លាប់? ចម្លើយគឺថ្ងៃបុណ្យសពរបស់ហ្វតលោកគូរ៉ាផាន់បានប្រទះឃើញដៃរបស់ហ្វតបានកម្រើកដូចនេះពេលដែលដឹកសាកសពយកទៅបញ្ចុះលោកគូរ៉ាផាន់បានលួចដូរសាកសព ហើយគាត់បានយកហ្វតទៅកាន់មន្ទីពិសោធន៍ដើម្បីពិនិត្យមើលរាងកាយរបស់ហ្វត តាមការពិតទៅកាលហ្វតដាច់ខ្យល់នៅក្នុងព្រៃនោះគឺហ្វតគ្រាន់តែដាច់សរីរាង្គមួយទើបធ្វើអោយហ្វតផ្អាកដំណើរការមួយរយះពេល លោកគូរ៉ាផាន់បានផ្លាស់ប្ដូរសរីរាង្គថ្មីអោយហ្វត មនុស្សដែលអាចធ្វើបែបនេះបានគឺកម្រខ្លាំងណាស់ ហើយចំពោះការផ្លាស់ប្ដូរនេះសូម្បីតែរាងកាយដែលអាចមានកូនបានរបស់ហ្វតក៏បានបាត់បង់ដែរ(អស្ចារ្យដូចកុហក)។ ការរស់ឡើងវិញរបស់ហ្វូងគ្មានអ្នកណាដឹងឡើយក្រៅពី លោកគូរ៉ាផាន់ លោកជំទាវឆោមផ្កា រួមទាំងNanon...

តោះចូលសាច់រឿងវិញ! ហ្វតបានធ្វើការតាមគម្រោងអ្នកដែលហ្វតមករកមុនគេក្នុងចំណោមមនុស្សទាំង3នាក់គឺលោកត្រៃភព។ មន្ត្រីម្នាក់នេះត្បិតថាមានអំណាចមេនប៉ុន្តែអំណាចរបស់គាត់បានមកពីយកលុយទៅទិញប៉ុណ្ណោះ គាត់បានរកស៊ីខុសច្បាប់គ្រប់ប្រភេទ លុយមួយភាគធំរបស់គាត់គឺជាលុយខ្មៅ ហេតុនេះទើបតម្រូវអោយគាត់បើកក្រុមហ៊ុនមួយដើម្បីលាងលុយ។ ហ្វីតបានបន្លំខ្លួនធ្វើជាអ្នកជំនួញម្នាក់ដើម្បីមកសហការជាមួយលោកត្រៃភព ÷

«សួរស្ដីលោក Kwong Lee »លោកត្រៃភពបានទទួលហ្វតដោយរាក់ទាក់បំផុតព្រោះហ្វតមកលើកនេះគឺជាអ្នកជំនួញដ៏ធំម្នាក់នៅក្នុងប្រទេសចិនចឹងលោកត្រៃភពត្រូវតែយកចិត្តហ្វតអោយបានល្អបំផុត

«បាទសួរស្តី មិនចាំបាច់រាក់ទាក់ខ្ញុំដល់ថ្នាក់នេះទេធ្វើធម្មតាៗបានហើយ» ហ្វតនិយាយមួយម៉ាត់ៗធ្វើអោយលោកត្រៃភពឆ្អែតបាយតែម្ដង

«អរបាទចឹងចំពោះកិច្ចសហការរបស់ក្រុមហ៊ុនពួកយើងតើលោកលីយល់យ៉ាងមិចដែរ?»

«ខ្ញុំនិងដាក់ហ៊ុនចំនួន50%ជាមួយលោកប្រសិនបើលោកហ៊ានផ្ដល់អោយខ្ញុំនូវរឿងមួយ»

«អ្វីដែរទៅសូមលោកនិយាយមក»ឮថាហ្វតដាក់ក្រុមហ៊ុន50%ភាពលោភលន់របស់លោកត្រៃភពកាន់តែកើនឡើងស្ទើរតែអ្វើអោយគាត់អង្គុយលែងជាប់កៅអីទៅហើយ

«លោកត្រូវដកខ្លួនពីការផ្ដល់សម្លេងគាំទ្រអោយលោកប្រាសិទ្ធក្នុងការបោះឆ្នោតនាពេលខាងមុខនេះ!» សម្ដីរបស់ហ្វតនាំអោយលោកត្រៃភពដឹងតែម្ដងថាហ្វតមកនេះដើម្បីបោកគាត់

«ចង្រៃយ៍ឯងជាគិញសម្ងាត់មេនទេ?» លោកត្រៃភពចង់ដកកាំភ្លើងមកភ្ជុងហ្វតតែចៃដន្យអីហ្វតលឿនជាងចុងកាំភ្លើងរបស់ហ្វតបានទល់ជាប់ទ្រូងរបស់លោកត្រៃបាត់ទៅហើយ

«បើមិនចង់ស្លាប់អង្គុយចុះវិញទៅ»

«បើយើងស្លាប់ឯងប្រាកដជាជាប់គុកព្រោះទីនេះមានកាំមេរ៉ា»

«អគុណដែលបានប្រាប់» ផាំង! ហ្វតបានបាញ់កំទិចកាំមេរ៉ានោះចោលគេមិនភ័យថានិងមានសម្លេងចេញទៅក្រៅទេព្រោះបន្ទប់នេះមានប្រដាប់ស្រូបសម្លេង

«មិនបាច់ខ្លាចរហូតដល់ថ្នាក់ធ្វើមុខស្លន់បែបនេះទេព្រោះលោកមិនមែនមិនធ្លាប់ធ្វើបែបនេះដាក់អ្នកដទៃឯណា? ខ្ញុំអោយជម្រើសលោកជ្រើសរើសរវាងដកខ្លួននិងស្លាប់តើលោកជ្រើសរើសយកមួយណា? បើយកដកខ្លួនគឺចំណេញខ្លាំងណាស់ខ្ញុំនិងជួយលាងលុយអោយលោកគ្រាន់តែលោកសន្យានិងខ្ញុំថាមិនប្រព្រឹត្តអំពើពុករលួយទៀត»

«បានយើងនិងដកខ្លួន!»

«និយាយស្រួលស្ដាប់គ្នាបែបនេះទើបគួរអោយស្រឡាញ់ ចឹងសង្ឃឹមថាធ្វើតាមនិងអស់កិច្ចការហើយជំរាបលារ» ហ្វតងើបចេញពីកៅអីប្រុងនិងបើកទ្វាដើរចេញទៅតែពេលនោះគេស្រាប់តែឮសម្លេងនៃការកេះកៃកាំភ្លើង ហ្វតមិនងាកទៅក្រោយទេគេគ្រាន់តែនិយាយប៉ុណ្ណោះ

«សម្លេងរបស់លោកខ្ញុំផ្ញើអោយថ្នាក់លើរួចហើយទោះលោកសម្លាប់ខ្ញុំក៏គ្មានប្រយោជន៍ដែរជាប់គុកទទេរៗ» ហ្វតពិតជាលូយខ្លាំងណាស់ទោះក្ដីស្លាប់នៅចំពោះមុខក៏គេមិនខ្លាចដែរ សម្ដីរបស់ហ្វតមួយម៉ាត់ៗពិតជាមានឥទ្ធិពលលើលោកត្រៃភពខ្លាំងណាស់នាំអោយគាត់មិនហ៊ានសម្លាប់ហ្វតឡើយ

អ្នកបន្តគឺលោក វិសម័យ មន្ត្រីម្នាក់នេះល្មោភស្រីទាំងណាស់ហ្វតមិនបានចាត់ការដោយផ្ទាល់ទេតែហ្វតបានប្រើប្រពន្ធលោក វិស័យទៅចាត់ការជំនួសដោយលើកយក ហេតុផលនិងភស្តុតាងផ្សេងអោយទៅកាន់ប្រពន្ធលោកវិសម័យដោយមិនភ្លេចប្រាប់គាត់ពីរឿងអោយដកខ្លួនចេញពីអំពើពុករលួយឡើយ...

អ្នកផ្សេងយើងបង្ហួសចុះព្រោះមិនសំខាន់ខ្ញុំជឿថាអ្នកទាំងអស់គ្នាក៏ចង់ដឹងដែរថាហ្វតធ្វើបែបណាចំពោះជេមីណាយ? សកម្មភាពទាំងអស់របស់ជេមីណាយគឺស្ថិតក្នុងការតាមដានរបស់ហ្វតមិនថាជេមទៅណាមកណាធ្វើអ្វីខ្លះហ្វតដឹងទាំងអស់ ដូចនេះចឹងជេមមកឈរបណ្ដែតអារម្មណ៍នៅមុខផ្នូររបស់ហ្វតទៀតហើយ÷

«អូនច្បាស់ជាខឹងនិងបងដែលបងចូលដៃធ្វើរឿងអាក្រក់ម្ដងទៀត...បងមិនចង់ធ្វើបែបនេះទេគ្រប់យ៉ាងគឺបងធ្វើទាំងបង្ខំ បងអន់ណាស់រឿងប៉ុននឹងក៏បងដោះស្រាយមិនបាននេះគឺមកបងនៅតែរស់ក្រោមការដឹកនាំរបស់អតីតកាល...បងសុំស្បថចំពោះមុខផ្នូរអូនថារឿងនេះចប់សព្វគ្រប់បងនិងទៅបួស បងលែងខ្វល់ជាមួយពិភពលោកនេះទៀតហើយ» ហ្វតដែលកំពុងលួចស្ដាប់គឺពិតជាហួសចិត្តនិងជេមខ្លាំងណាស់ ជេមនៅតែជាជេមដដែលកំសាកមិនដូរ

«ប្រុសម្នាក់នេះឆ្គួតមេនទេទើបចង់បួសដោយសារខ្ញុំ?គេពិតជាមិនកាត់ចិត្តពីខ្ញុំឬយ៉ាងណា?អត់ទេហ្វតឯងមិនត្រូវទន់ចិត្តទេគ្រប់យ៉ាងដែលឯងមើលឃើញគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ!» ប្រាប់ខ្លួនឯងបែបនេះហើយហ្វតសម្រួលឥរិយាបថបន្តិចមុននិងដើរចូលទៅរកជេមីណាយ

«មិនបាច់ដល់ថ្នាក់បួសទេ» សំនៀងដែលហាក់ដូចជាខានឮយូរមកហើយពេលនេះជេមបានឮសារជាថ្មី ជេមងាកទៅរកប្រភពសម្លេងគេបានឃើញហ្វតកំពុងឈរញញឹមមកកាន់គេ ដំបូងជេមពិតជាអរណាស់តែស្រាប់តែគេប្រែចិត្តលែងរំភើបវិញព្រមជេមគិតថាអ្វីដែលគេឃើញគ្រាន់តែជាការស្រមើលស្រមៃ

«តាមមើលទៅឯងខូចចិត្តដល់ថ្នាក់បែកសតិហើយជេមីណាយ ហ្វតស្លាប់យូរហើយតើគេអាចមកឈរទីនេះបានដោយរបៀបណា?» ជេមស្ដីអោយខ្លួនឯងរួចបែរមុខទៅរកផ្នូរម្ដងទៀត ហ្វតឯនោះវិញរឹតតែហួសចិត្តគ្មានពាក្យអ្វីនិងថ្លែង

«ជេមអូនមិនទាន់ស្លាប់ទេ!» ហ្វតទាញជេមអោយបែរមុខមករកគេនិងសម្លឹងភ្នែកគ្នាចំៗ

«មិនត្រឹមតែបែកសតិទេថែមទាំងឆ្គួតទៀតផង» យីជេមប៉ុននឹងហើយនៅតែគិតថាខ្លួនឯងស្រមើលស្រមៃទៀត? ខឹងចិត្តពេកហ្វតទាញមុខជេមមកជិតមុខរបស់គេរួចទម្លាក់បបូរមាត់របស់ខ្លួនទៅលើបបូរមាត់របស់ជេម អាប៉ិនោះបើកភ្នែកធំៗស្លន់ជាខ្លាំង ស្អីនិងស្រមៃសោះដល់ថ្នាក់ថើបផងមេនទេ?

«ឈប់ឆ្គួតបានហើយជេម ល្មមជឿហើយថាអូនមិនស្លាប់ទេ អូននៅមានជីវិតហើយពេលនេះអូនកំពុងឈរនៅចំពោះមុខបងនេះហើយ» ហ្វូងរៀបរាប់ដើម្បីអោយជេមជឿថាខ្លួនមិនបានស្លាប់ តែជេមនៅតែស្ទាក់ស្ទើរដដែល

«ហ្វត...អូន...អូនជាអូនពិតមែនដែរទេ?បងមិនបានស្រមៃទេពិតទេ?អូននៅមានជីវិតអូនមិនបានស្លាប់...» ជេមទាញរាងកាយហ្វតមកអោបជាប់ទ្រូងទឹកភ្នែកក៏ស្រក់ចុះមកដោយមិនបានប្រៀងទុក ទឹកភ្នែកក្ដៅសើមបានស្រក់ចំផ្ទៃមុខរបស់ហ្វតធ្វើអោយហ្វតរឹតតែប្រែប្រួលអារម្មណ៍ តែចិត្តមួយតែងមករុញចិត្តដែលទោទន់ចេញមិនអោយមកគ្រប់ដណ្ដប់លើហ្វតទៀតឡើយ ប៉ុន្តែហេតុអ្វីវានៅតែមិនបានផលទាំងស្រុង ការអោបមួយនេះពិតជាកក់ក្ដៅខ្លាំងណាស់ កក់ក្ដៅដល់ថ្នាក់ហ្វតមិនចង់ចាកចេញពីការអោបមួយនេះ តែហ្វតនៅតែព្យាយាមហៅអារម្មណ៍ខ្លួនឯងត្រឡប់មកវិញដដែលទោះជាដៃរបស់គេចង់អោបតបទៅជេមវិញក៏ដោយ

«ជេមបានហើយអូនពិបាកដកដង្ហើមណាស់បងចង់អោយអូនស្លាប់មេនទេនឬយ៉ាងមិច?» ហ្វតនិយាយបែបនេះជេមព្រមប្រលែងហ្វត រួចជូតទឹកភ្នែកខ្លួនឯងមុននិយាយ

«បងសុំទោសគឺមកពីបងរំភើបខ្លាំងពេក»

«ប្រុសល្ងង់ហេតុអ្វីយំដូចជាកូនក្មេងបែបនេះមើលចុះក្រហមភ្នែកអស់ហើយ» ហ្វតជួយជូតទឹកភ្នែកអោយជេម សកម្មភាពយកចិត្តទុកដាក់របស់ហ្វតនាំអោយជេមកើតការសង្ស័យ ហើយចាប់ដៃដែលកំពុងជូតទឹកភ្នែកអោយនោះ

«អ្នកណាបញ្ជាឯងមក?ហ្វតមិនមែនចរិតបែបនេះទេ» ដោយខ្លាចគេចាប់បានថាខ្លួនសម្ដែងហ្វូតធ្វើជាអន់ចិត្តនិងធ្វើពុតជាយំ

«អស្ចារ្យណាស់ជេម សូម្បីតែអូនក៏បងមិនទុកចិត្ត ហេតុអ្វី?អូនយកចិត្តទុកដាក់និងបងមិនបានដែរមេនទេឬបងចង់អោយអូនធ្វើដាក់បងដូចកាលពីមុន?បើជ្រុលជាល្អកកកទៅហើយបន្តទៀតក៏គ្មានន័យដែរស្ដាយចិត្តដែលខំគិតថាពួកយើងនិងរស់នៅជាមួយគ្នាប្រកបដោយសេចក្ដីសុខ» ហ្វតបែរខ្លួនដើរចេញតាមពិតទៅគ្រាន់តែជាល្បិចចង់អោយជេមឃាត់គេតែប៉ុណ្ណោះ ពិតណាស់ជេមបានចាប់ដៃឃាត់ហ្វតពិតមែន

«បងសុំទោសបងមិនគួរសង្ស័យអូនទេ...តែអូនអាចនិយាយប្រាប់បងបានទេថាហេតុអ្វីទើបអូនរស់ឡើងវិញ?»

«និយាយទៅរឿងវែងឆ្ងាយណាស់មានពេលអូននិងប្រាប់បងពេលនេះបងគ្រាន់តែដឹងទៅថាលោកពូគូរ៉ាផាន់បានជួយជីវិតអូនអោយរស់ឡើងវិញ»

«ចឹងអូនមកនេះគឺដើម្បីអោយបងដកខ្លួនពីលោកប្រាសិទ្ធហើយ»និយាយដល់ត្រឹមនេះជេមក៏រៀងអន់ចិត្តដែរបើបែបនោះមេនមានន័យថាបើមិនមែនដោយសារលោកប្រាសិទ្ធហ្វតនិងមិនមករកគេទេ

«បងកុំអន់ចិត្តនិងអូនអីត្បិតនេះជាភារកិច្ចរបស់អូនដែលត្រូវបំពេញ បើបងពិតជាស្រឡាញ់អូនមេនបងដកខ្លួនចេញទៅ»

«បងក៏មិនចង់ធ្វើរឿងបែបនេះដែរតែបងគ្មានជម្រើសទេបើបងដកខ្លួនចេញបងមានមុខឯណាទៅជួបអូនទៀតនោះ?» ជេមនិយាយបណ្ដើរបែរមុខចេញពីហ្វតបណ្ដើរចំណែកហ្វតឃើញបែបនេះគេបានទាញជេមមកវិញនិងសម្លឹងភ្នែកគ្នារបៀប Eyes contact អីចឹងណា

«ជេមស្ដាប់អូនត្រឹមកូនម្នាក់និងគ្រួសារយើងបងមិនបាច់បារម្ភទេលោកពូបានបញ្ជូនមនុស្សអោយទៅការពារពួកគេហើយ»

«រឿងនោះបងបារម្ភគឺបារម្ភហើយតែរឿងដែលបងអាម៉ាស់មិនហ៊ានប្រាប់អូនគឺរឿងផ្សេងទៅវិញទេ»

«អតីតកាលគឺជារឿងដែលកន្លងហួសទៅហើយទោះបីជារឿងដែលកើតឡើងពេលនោះពិបាកទទួលយកយ៉ាងណាក៏ដោយក៏អូនព្រមទទួលយកគ្រប់យ៉ាងសុំត្រឹមតែបងដកខ្លួនចេញពីរឿងក្ដីលោកប្រាសិទ្ធបានហើយ» ហ្វតព្យាយាមពន្យល់ជេមគ្រប់យ៉ាងតាមការពិតទៅទោះរឿងដែលជេមលាក់បាំងនោះជាអ្វីក៏ហ្វតមិនខ្វល់ដែរហ្វតគ្រាន់តែចង់អោយរឿងនេះចប់ទៅបានលឿនប៉ុណ្ណោះ អាងគេឆាប់ដណ្ដើមយកគីនរួចរត់ចេញគេចពីជេមទៅអោយឆ្ងាយ

«សុំទោសបងមិនអាចធ្វើតាមបំណងអូនបានទេ!» ឆុយៗលែងដោះដៃហើយដើរចេញចឹងហ្មងជេម?ថាហ្វតទៅចិត្តរឹងជេមនេះរឹងជាងហ្វតទៅទៀត

ផ្លាប់!មួយកំភ្លៀងពីហ្វតទៅលើផ្ទៃមុខរបស់ជេម÷

«ស្វាងឬនៅជេម?បងល្មមឈប់កំសាកបានហើយបងកំសាកបែបនេះសូម្បីតែសិទ្ធធ្វើជាឪពុកគេក៏បងគ្មានផង» ហ្មត់ស្ដីអោយជេមខ្លាំងទឹកភ្នែកបានស្រក់ចុះមកតើទឹកភ្នែកនេះជាទឹកភ្នែកចេញពីចិត្តឬជាទឹកភ្នែកសម្ដែង?

«អូនចង់ទះអូនចង់ជេរស្ដីបងយ៉ាងណាមិចក៏បានដែរ បងវាកំសាក បងមិនអាចធ្វើតាមបំណងអូនបាន!» ហ្វតស្រូបខ្យល់ចូលសួតដើម្បីសម្រួលអារម្មណ៍មិញនេះសម្ដែងរហូតទាល់តែចូលតួរមែនទេនហើយមានទឹកភ្នែកទៀតផងពិតជាធំមេនហើយ

«ជេមបងបកក្រោយពេលនេះនៅទាន់ពេលណា អូនសន្យាថាចប់រឿងនេះយើងនិងទៅនៅកន្លែងដែលឆ្ងាយគ្មានអ្នកស្គាល់យើងទៅរស់នៅទីនេះបីនាក់ឪកូនពួកយើងរស់នៅយ៉ាងមានសេចក្ដីសុខដោយមិនចាំបាច់ខ្វល់ពីអ្វីឡើយ» ហ្វូតនិយាយយូរទៅកាន់តែយូរទៅហើយ ហ្វតបានផ្ដល់សន្យាដែលមិនមែនជាការពិតអោយទៅជេមតើហ្វតមិនយល់អារម្មណ៍ជេមទេមេនទេថាបើជេមដឹងថាគ្រប់យ៉ាងជាការបោកប្រាស់យើជេមឈឺចាប់យ៉ាងណា?

«បងនិងដកខ្លួន» សម្ដីប៉ុន្មានម៉ាត់របស់ជេមធ្វើអោយហ្វតរំភើបជាខ្លាំង

«ពិតមេនហេស?ពិតជាប្រសើរណាស់ប្ដីអ្នកណាហេតុអ្វីគួរអោយស្រឡាញ់យ៉ាងនេះ?» ហ្វតថើបថ្ពាល់ជេមខ្សឺតៗ

«អូនត្រឡប់ទៅផ្ទះវិញបានដែរទេ?»សំណួររបស់ជេមបានធ្វើអោយហ្វតបង្អាក់សកម្មភាពបន្តិច  ហើយហ្វតបានកាន់ដៃរបស់ជេមមុននិងនិយាយដោយស្នាមញញឹម

«អូនច្បាស់ជាទៅតែមិនមែនពេលនេះ...»

«ហេតុអ្វីមិនមែនពេលនេះ?អូនមិនចង់ទៅជួបកូនទេមេនទេ?» ជេមហាក់ដូចជាជ្រួលច្របល់សារជាថ្មីព្រោះគេមិនយល់ឡើយថាហ្វតធ្វើបែបនេះក្នុងគោលបំណងអ្វី

«ក្នុងរយះពេលនេះពួកយើងស្ថិតក្នុងគ្រោះថ្នាក់នៅឡើយបើអូនបង្ហាញខ្លួនក្នុងពេលនេះលោកប្រាសិទ្ធប្រាកដជាមានលេសគម្រាមបងម្ដងហើយម្ដងទៀត...ជេមជឿចិត្តអូនណាអ្វីដែលអូនធ្វើគឺសុទ្ធតែមានហេតុផលសង្ឃឹមថាបងនិងយល់»

«Emmm»ទោះបីជេមមិនចង់បានបែបនេះតែគេនៅតែយល់ព្រមព្រោះគេក៏យល់ចិត្តហ្វតដូចគ្នាសង្ឃឹមថាអ្វីៗនិងប្រសើរឡើងក្នុងពេលខាងមុខនេះ

SKIP>>>

ជេមបានបើកឡានជូនហ្វតមកដល់កន្លែងដែលហ្វតស្នាក់នៅ÷

«ពួកយើងត្រូវបែកគ្នាទៀតហើយមេនទេ?» ជេមនិយាយដោយទឹកមុខស្រងូតស្រងាត់ធ្វើអោយហ្វតដែលនៅក្បែរនោះទប់សំណើចមិនបាន ជេមអាយុច្រើនហើយតែចរិតមិនខុសពីក្មេងទេ តែនិយាយបែបនិងក៏មិនត្រូវរយះពេលច្រើនឆ្នាំហើយជេមមិនដែលបាននៅក្បែរហ្វតដោយស្រួលចិត្តទេ ថែមទាំងពេលនេះជួបហើយតែមិនអាចនៅក្បែរគ្នាដដែល

«ពុទ្ធោជេម បងកុំធ្វើមុខបែបនេះអី បែកគ្នាតែមួយភ្លេតប៉ុណ្ណោះបន្តិចទៀតបានជួបគ្នាវិញហើយ» ហ្វតអង្អែលមុខជេមថ្នមៗ

«សន្យានិងបងណាថាអូននិងមិនកើតអ្វីទៀត»

«ស្លាប់ហើយនៅអាចរស់ឡើងវិញ សម្បត្តិត្រឹមចាប់មនុស្សអាក្រក់ចូលគុកប៉ុននឹងធ្វើអ្វីអូនមិនបានទេ អូនទៅហើយណាជួបគ្នាថ្ងៃក្រោយ» ហ្វតចុះពីលើឡាននិងបកដៃលាជេមមុននិងបើកទ្វាចូលទៅក្នុងបន្ទប់

ចូលមកដល់ក្នុងបន្ទប់ភ្លាមហ្វតទន់ជើងអង្គុយផ្ទាល់និងឥដ្ឋតែម្ដងឯដៃបានដាក់ទៅស្ទាប់លើទ្រូងខាងឆ្វេងរបស់ខ្លួនឯងដែលមានអារម្មណ៍ថាឈឺតិចៗ÷

«ឯងធ្វើត្រូវហើយហ្វត មិនបាច់មកឈឺចាប់ទេសន្យាដែលឯងអោយទៅគេគ្រាន់តែជាពាក្យកុហក គេមិនដែលគោរពសន្យាដែលអោយមកកាន់ឯងផងហេតុអ្វីឯងត្រូវគោរពសន្យាដែលឯងអោយទៅគេដែរ?» មាត់និយាយប្រាប់ខ្លួនឯងថាមិនអីតែក្នុងទ្រូងកំពុងតែគ្រាំគ្រាមិនមែនហ្វតមិនចង់ត្រឡប់ទៅរកជេមវិញទេតែហ្វតឆ្អែតពេកហើយឆ្អែតដល់ថ្នាក់មិនអាចបន្តបើបន្តមានតែពាក្យថាឈឺចាប់ ជេមអាចក្បត់ហ្វតបានម្ដងជាពីរដងហេតុអ្វីជេមមិនអាចក្បត់ចិត្តហ្វតម្ដងទៀត គេថាមនុស្សបើមានម្ដងគឺមានពីរដងហើយបើមានពីរដងគឺមានបីដងបើមានបីដងគឺមានបួនដង...

END

គួរអាណិតជេមឬអត់មិនយល់ទេនៀគហ្វតលេងឈុតធំបែបនេះខ្លាចតែជេមសតិអារម្មណ៍ទេ😭

Contents
Contents

Comments(0)

Join the discussion — sign in to leave a comment

Sign In to Comment

No comments yet. Be the first to share your thoughts!