Chapter 42 of 46

ភាគទី42: សល់ត្រឹមរូបថត

✵Between Us✵[END]146 words~1 min read

#BetweenUs

#ភាគទី42

Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱

________________________________________

________________________________________

បន្តពីភាគមុនគឺយើងបានឃើញឡានជាច្រើនបានដេញតាមឡានរបស់ជេមហើយមានជាការបាញ់គ្នាថែមទៀតផង។ ជេមបើកឡានដូចអ្នកប្រណាំងចឹងទោះផ្លូវចង្អៀតយ៉ាងណាក៏ជេមអាចបើកចូលបានដែរ។ចំណែកខាងក្បត់ក៏កំពុងតែផ្ចង់អារម្មណ៍ដេញតាមសម្លាប់គេផងដែរ។ មកដល់ផ្លូវបទបែនមួយឡានជេមបានបើកចូលទៅតាមផ្លូវនោះធ្វើអោយខាងក្បត់ពិបាកនិងបើកតាម។ ដំបូងបាត់ស្រមោលជេមនិងហ្វតឈឹងក៏ប៉ុន្តែបើកទៅមុខក៏ជួបជាមួយឡានដែលបុកជាមួយនិងគល់ឈើ។ ពួកវាបានឈប់ឡានបន្ទាប់មកកាន់កាំភ្លើងដើរតម្រង់ទៅរកឡានដែលខ្ទេចខ្ទាំអោយសារឧប្បទ្ទវហេតុ...

នាយសិង្ហដើរទៅបើកទ្វាឡានប៉ុន្តែមិនបានឃើញអ្នកណាមួយនៅក្នុងនោះឡើយ÷

«ពួកវាបាត់ទៅណាហើយ?»

នាយសិង្ហពិនិត្យមើលស្នាមនៅក្បែរៗនោះឃើញថាមានស្នាមឈាមដែលតម្រង់ចូលទៅក្នុងព្រៃឃើញដូចនេះសិង្ហញញឹមរួចចេញបញ្ជា÷

«ពួកវានៅក្នុងព្រៃតាមរកពួកវាអោយឃើញបើមិនឃើញអ្នកដែលស្លាប់គឺជាពួកឯង!»

កូនចៅដែលនៅក្រោមបញ្ជារួមទាំងនាយសិង្ហត្រៀមអាវុធរួចសម្រុកចូលទៅក្នុងព្រៃ។ ក្រឡេកមកមើលតួរឯករបស់យើងដែលកំពុងតែគ្រាគ្នាយ៉ាងលំបាកលំបិនចូលទៅក្នុងព្រៃដើម្បីរកទីសុវត្តិភាព។ ហ្វតនាយមិនមានរបួសអ្វីឡើយជេមនោះទេដែលត្រូវធ្ងន់ទើបហ្វតត្រូវគ្រាជេមដើម្បីបន្តទៅមុខ÷

«ជេមបងទៅរួចដែរទេ?»

«មិនអីទេបងអាចស៊ូបាន»

អ្នកទាំងពីរបន្តដំណើរទៅទៀតតែក៏ត្រូវឈប់នៅមួយកន្លែងព្រោះថានៅចំពោះមុខពួកគេគឺជាគ្នីគ្នារបស់លោកប្រាកសិទ្ធធិវង្ស÷

«ចង់ទៅណាហាស?»

«ពួកឯងចង់បានអីទៀតយើងធ្វើតាមពួកឯងបញ្ជាហើយតើ»

«ពួកឯងដឹងរឿងគ្រប់យ៉ាងទាំងអស់បើទុកអោយពួកឯងរស់ច្បាស់ជានាំទុក្ខដល់ថ្ងៃក្រោយសម្លាប់ថ្ងៃនេះអោយហើយរឿងគ្រប់យ៉ាងនិងចប់!»

«ហេតុអីពួកឯងនិយាយបាតដៃខ្នងដៃបែបនេះ?»

«សច្ច:គ្មាននៅក្នុងក្រុមចោរទេ»

«ពួកអាចង្រៃ!!!!»

ជេមចង់ទៅវាយគេទាំងដែលខ្លួនឯងក្បែរស្លាប់តែក៏ត្រូវនាយសិង្ហធាក់មួយជើងធ្វើអោយដួលទៅក្រោយហ្វតបានទៅជួយលើកជេម÷

«បងយ៉ាងមិចហើយ?»ហ្វតសួរទៅជេមដោយក្ដីបារម្ភ

«មើលទៅពួកឯងស្រឡាញ់គ្នាណាស់ចឹងងាប់ជុំគ្នាតែម្ដងទៅ!»

នាយសិង្ហលើកកាំភ្លើងតម្រង់បាញ់ទៅជេមមុនគេ

ផាំង! គ្រាប់សំណរបានហោះទៅទម្លុះសាច់របស់មនុស្សដោយគ្មានក្ដីមេត្តា÷

«ហ្វត!!!!!!!!»

មេនហើយអ្នកដែលត្រូវគ្រាប់មិនជេមឡើយគឺជាហ្វតដែលមករងគ្រាប់ជំនួសជេមដោយហ្វតបានអោបជេមជាប់នាំអោយគ្រាប់កាំភ្លើងទម្លុះចំកណ្ដាលខ្នងរបស់ហ្វត÷

«ហ្វត!ហ្វតអូនមករងគ្រាប់ជំនួសបងធ្វើអី!!!!»ជេមអោបរាងកាយដែលប្រលាក់សុទ្ធតែឈាមនោះ

«ជេម....អូនអាចស្លាប់ជំនួសបងបានអូនមិនអោយបងស្លាប់ទេ....»

«អត់ទេហ្វតអូនមិនត្រូវកើតអ្វីជាដាច់ខាតអូនត្រូវនៅជាមួយបងអូនមិនត្រូវកើតអីទេ!...»ជេមនិយាយទាំងទឹកភ្នែកហូរមកសស្រាក់ក្រសោបរាងកាយដែលទន់ខ្សោយនិងមានឈាមហូរមកមិនដាច់

«បងកុំយំ...អូនផ្ញើបងមើលថែគីនផងណា...អត់ពីអូនទៅបងត្រូវរឹងមាំហើយត្រូវរកមនុស្សដែលសាកសមមកមើលថែបងមើលថែគីន....»

«កំសត់ចប់នៅ?» មិនចង់និយាយរៀបរាប់ច្រើននាយសិង្ហចង់សម្លាប់ជេមម្នាក់ទៀតប៉ុន្តែក្នុងពេលនោះដៃនាយសិង្ហដែលកាន់កាំភ្លើងត្រូវទម្លាក់កាំភ្លើងចុះភ្លាមៗព្រោះថាមានគ្រាប់កាំភ្លើងមួយបានបាញ់ត្រូវនាយសិង្ហ...

កងកម្លាំងស្ថិតក្នុងឯកសណ្ឋានពណ៌ខ្មៅប្រដាប់ដោយឧបករណ៍សុវត្តិភាពផ្សេងៗមានកាំភ្លើងគ្រប់ដៃបានសម្រុកចូលមកព័ទ្ធចាប់ជនក្បត់។ កងកម្លាំងនោះគឺដឹកនាំដោយNanonដែលទទួលបញ្ជាពីឪពុករបស់ខ្លួនផ្ទាល់អោយមកធ្វើកិច្ចការមួយនេះរីឯលោកគូរ៉ាផាន់និងអ្នកស្រីឆោមផ្កាគឺពួកគាត់មិនបានកើតអ្វីឡើយការផ្ទុះគ្រាប់បែកគឺគ្រាន់តែជាគម្រោងការរបស់ជេមប៉ុណ្ណោះចំណែកលោកប្រាកសិទ្ធក៏ត្រូវលោកគូរ៉ាផាន់និងអ្នកស្រីឆោមផ្កាបញ្ជូនកងកម្លាំងអោយទៅឃាត់ខ្លួនដូចគ្នាព្រោះទាំងភស្តុតាំងទាំងសាក្សីគឺមានគ្រប់អស់ហើយ។ Nanonបានរត់ទៅរកជេមនិងហ្វត÷

«ហ្វតឯងយ៉ាងមិចហើយ?»

«ភីណាណូន...មើលទៅជីវិតខ្ញុំត្រូវចប់ត្រឹមនេះហើយផ្ញើបងមើលគីន...មើលប៉ា...ជំនួសខ្ញុំផងប្រាប់គីននិងប៉ាផងថាខ្ញុំស្រឡាញ់ពួកគេស្រឡាញ់ស្មើរនិងជីវិត...ខ្ញុំស្រឡាញ់គ្រប់គ្នាប៉ុន្តែខ្ញុំមិនអាច....ខ្ញុំមិនអាចនៅជាមួយអ្នកទាំងអស់គ្នាបន្តទៀតបានទេ...ខ្ញុំសុំទោស....»

«អត់ទេហ្វតអូនកុំនិយាយបែបនេះអូនមិនត្រូវកើតអីទេហ្វតអូនកុំបិទភ្នែកអត់ទេហ្វត!!!!!!!!!!»ជេមយំអោបហ្វតនៅពេលដែលហ្វតបិទភ្នែកបន្តិចម្ដងៗដៃដែលហ្វតក្រសោបមុខជេមក៏ត្រូវបានធ្លាក់ទៅលើដី...

SKIP

ខ្យល់បក់នាំស្លឹកឈើដែលងាប់ហោះទៅលើអាកាសចំណែកខ្លះទៀតក៏ផ្លាស់ទីទៅតាមទិសដៅនៃខ្យល់កើតចាស់ឈើស្លាប់គឺជារឿងធម្មតារបស់ធម្មជាតិមិនថាមនុស្សមិនថាសត្វឬរុក្ខជាតិគឺកើតមកសុទ្ធតែដើម្បីស្លាប់វាគ្រាន់តែយូរនិងឆាប់ប៉ុណ្ណោះប៉ុន្តែខ្ញុំនៅតែមានចម្ងល់មួយថាហេតុអ្វីព្រហ្មលិខិតលេងសើចម្លេះ?ធ្វើអោយជួបគ្នាហើយហេតុអ្វីត្រូវបែកគ្នាទាំងដែលមិនទាន់អស់អាល័យ?ហេតុអ្វីមិនទុកអោយពួកគេបង្កើតអនុស្សាវរីជាមួយគ្នាសិន?ហេតុអ្វីប្រញាប់អោយគេចាកចេញម្លេះ?

ជេមស្ថិតនៅក្នុងសម្លៀកបំពាក់ពណ៌ខ្មៅនៅក្នុងដៃមានកាន់បាច់ផ្កាឈូករ័ត្នដែលជាផ្កាសំណព្វចិត្តរបស់ហ្វត។ ថ្ងៃនេះជេមបានមកលេងហ្វតនៅទីបញ្ចុះសព្វ...

Nattawat Jirochrikul ឈ្មោះនេះត្រូវបានឆ្លាក់នៅលើផ្ទាំងថ្មដែលបញ្ជាក់បានថាបុគ្គលម្នាក់នេះបានចែកឋានទៅហើយ។ ជេមបន្ទន់ជង្គង់ចុះហើយដាក់បាច់ផ្កានៅមុខផ្នូររបស់ហ្វតជាមួយនិងទឹកមុខដ៏សែនក្រៀមក្រំបន្ទាប់មកទឹកភ្នែកក៏ស្រក់ចុះមកដោយមិនបានប្រៀងទុក÷

«ហ្វតទៅចាកចេញទៅនៅទីនោះយូរហើយអូនសុខសប្បាយដែរទេ?នៅទីនេះត្រជាក់ដែរទេ?មានអ្នកមើលថែអូនដូចនៅទីនេះដែរទេ?អូនបានគេងបានញ៉ាំគ្រប់គ្រាន់ដែរទេនៅទីនោះ?អូនកុំគិតច្រើនពេកអូនគួរតែសម្រាកខ្លះទៅដឹងឬនៅ?បងសុំទោសដែលបងមិនអាចការពារអូនបានបងសុំទោសបងគឺជាប្ដីដែលមិនបានការ....»

ពេលដែលជេមកំពុងតែយំជើងមួយគូរបានដើរចូលមកយឺតៗមកឈប់នៅក្រោយខ្នងរបស់ជេម÷

«មិននឹកស្មានសោះថាបានជួបលោកនៅទីនេះ»

ជេមងើបឈរឡើងរួចបែរទៅក្រោយទៅរកម្ចាស់សម្លេង។ អ្នកដែលមកក្នុងពេលថ្មីៗនេះគឺជា Marckris ដែលនាយបានហោះមកពីប៉ារីសមកកាន់ទីនេះ។ Marckris បានមកជាមួយនិងបាច់ផ្កាឈូករ័ត្នដូចជារបស់ជេមដែរនាយបានដើរទៅដាក់ផ្កានៅមុខផ្នូររួចមកនិយាយជាមួយជេម÷

«ខ្ញុំពិតជាខកចិត្តចំពោះលោកខ្លាំងណាស់ជេម...បើនិយាយទៅខ្ញុំក៏ខុសខ្លួនឯងដែលព្រមប្រគល់ហ្វតអោយលោកវិញបើខ្ញុំស៊ូបន្តិចប្រហែលហ្វតមិនចាកចេញបែបនេះទេ»

«លោកមិនខុសទេខ្ញុំទេដែលជាអ្នកខុស...ខ្ញុំអសមត្ថភាពខ្លួនឯងប្រពន្ធតែម្នាក់សោះខ្ញុំមិនអាចការពារបានខ្ញុំជាមនុស្សដែលអន់បំផុត....»

«កុំគិតច្រើនពេកអីលោកជេមធ្វើចិត្តអោយរឹងមាំធ្វើមិចហ្វតនៅជាមួយពួកយើងបានតែប៉ុននឹងលោកគួរយកមើលទៅកសាងជីវិតកសាងអនាគតអោយគីនដែលជាកូនប្រុសរបស់លោកវិញល្អជាងខ្ញុំជឿថាពេលនេះគីនពិតជាត្រូវការលោកខ្លាំងណាស់ហ្វតទុកចិត្តលើលោកចឹងលោកត្រូវតែមើលថែគ្រួសារគេអោយល្អបន្តពីគេយ៉ាងណាម៉ាក់របស់លោកក៏លែងហាមឃាត់លោកទៀតហើយដូចនេះលោកគួរតែធ្វើកាតព្វកិច្ចនេះអោយបានល្អបំផុត...»

ជេមនិងMarckrisឈរសម្លឹងទៅរូបថតរបស់ហ្វតដែលដាក់ជាប់និងផ្ទាំងថ្ម។ ស្នាមញញឹមមួយនេះហេតុអ្វីស្រស់ស្អាតខ្លាំងម្លេះ?ប៉ុន្តែហេតុអ្វីសល់ត្រឹមតែរូបថត យើងប្រហែលជាគ្មានឱកាសនិងបានឃើញស្នាមញញឹមមួយនេះម្ដងទៀតទេ...

END

Admin No Comment

Contents
Contents

Comments(0)

Join the discussion — sign in to leave a comment

Sign In to Comment

No comments yet. Be the first to share your thoughts!