Chapter 40 of 46

ភាគទី40 : Choose one options

✵Between Us✵[END]325 words~2 min read

#BetweenUs

#ភាគទី40

Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱

________________________________________

________________________________________

បន្ទាប់ពីត្រូវគេដេញតាមហ្វូតបានទៅអង្គុយសម្រាកនៅក្នុងបន្ទប់អង្គុយសញ្ចឹងគិតរឿងផ្សេងហើយពេលនោះជេមបានបើកទ្វាចូលមកហ្វតដែលកំពុងតែគ្មានព្រលឹងក្នុងខ្លួនបានភ្ញាក់កន្រ្តាក់យ៉ាងខ្លាំងជេមឃើញបែបនោះក៏សួរ÷

«រវល់គិតពីអីទើបមិនដឹងបងចូលមក?»

«គឺ...គឺ...គ្មានអីទេ»

«រឿងខ្លះមិនគួរដឹងកុំចង់ដឹងនាំតែទុក្ខដាក់ខ្លួនទេ»

«បងនិយាយពីអី?»

«គ្មានទេបងអានអត្ថបទដែលគេផុសក្នុងfbតើ»

«អរ....និយាយចឹងថ្ងៃនេះបងមកពីធ្វើការលឿនម្លេះ?»

«គ្មានការងារធ្វើទើបមកផ្ទះដេកអោបប្រពន្ធ»

ជេមចង់អោបហ្វតតែត្រូវហ្វតរុញក្បាលចេញ÷

«ឆ្លៀតឱកាសសម្បើមណាស់យកពេលទៅអោយអ្នកនាងឈើរីទៅ»

«មើលទៅឈើរីលែងចង់បានអ្វីពីបងទៀតហើយ»

«ហេតុអី?»

«ចាំតែមើលទៅ»

«និយាយចឹងអូនមកនៅផ្ទះនេះយូរដែរហើយអូនមិនទាន់ដឹងកន្លែងណាមានអីៗខ្លះទេបងអាចជូនអូនដើរមើលខ្លះបានដែរទេ?»

«បាន»

«ចឹងទៅមើលខាងក្រោយផ្ទះមុនល្អដែរទេ?»

«កុំទាន់អីដើរមើលក្នុងផ្ទះនេះសិនទៅ»

«ក្នុងផ្ទះគង់តែមកដដែលយើងទៅមើលខាងក្រៅមុនទៅ»

«បងនិយាយហើយថាកុំទាន់...»

«ហេតុអីហា៎?នៅខាងក្រោយមានអីមេនទេ?»

«មិនមានអីទេតែពេលនេះមេឃរកភ្លៀងទៅក្រោយបើភ្លៀងខ្លាចប៉ះពាល់ដល់អូន»

«ចឹងមើលខាងក្នុងសិនក៏បានដែរ»

ជេមជូនហ្វតមើលគ្រប់កន្លែងទាំងអស់ន័យភូមិគ្រោះដើរម៉ាហត់ដែរនិងដល់ជាន់លើបង្អស់នៃភូមិគ្រឹះគឺមានបន្ទប់មួយបានចាក់សោរលេខកូដហ្វតឃើញហើយចង់ដឹងជាខ្លាំង÷

«បងខាងក្នុងនេះមានអីហេតុចាំបាច់ដាក់លេខកូដ?»

«គឺមានវត្ថុបុរាណធម្មតាទុកបែបនេះចោរមិនលួច»

«បងចូលចិត្តសន្សំវត្ថុបុរាណហ៍?»

«អឹម»

«សុំមើលបានទេ?»

«គ្មានអីអស្ចារ្យទេកុំមើលអី»

«okក៏បាន»

SKIP>>>

កាត់មកដល់វេលាយប់នៅក្នុងបន្ទប់ជេមបានដេកលក់បាត់ហើយនៅឡើយតែហ្វតដែលដេកចាំជេមដេកលក់អាលគេទៅស្វែងរកអ្វីដែលគេចង់ដឹង។ បន្ទាប់ពីជេមដេកលក់ហ្វតងើបចេញពីគ្រែតិចៗហើយបើកទ្វាចេញទៅក្រៅ។ មុខសញ្ញារបស់ហ្វតគឺទៅរកបន្ទប់ដែលចាក់សោរនោះ÷

«ដោះយ៉ាងមិចចេញទៅវើយ»

ហ្វតឈរគិតរកវិធីដើម្បីដោះលេខកូដនោះតើធ្វើយ៉ាងមិចត្រូវទៅមើលលេខមានច្រើនសឹងអី÷

«មិញបើលួចកាតជេមមកស្រួលបាត់ភ្លើjmហើយអៃហ្វត»

«ចង់បានកាតមេនទេ?» នៅសុខៗជេមស្រាប់តែលិចខ្លួនឡើងមកនៅពីក្រោយហ្វតនាំអោយហ្វតព្រលឹងហោះទៅស៊ីចុងប្រលឹតអស់ហើយ

«ជេម....គឺ...»

«អូនមកទីនេះធ្វើអី?»

«គឺ....គឺ...អូយអត់ទេអូនមមើរហើយក៏ដើរមកដល់ទីនេះចឹងអូនទៅគេងវិញហើយ»

ហ្វតព្យាយាមគេចចេញតែជេមបានទាញគេមកវិញ÷

«មិនចង់មើលខាងក្នុងទេមេនទេ?»

«មិន...មិនចង់ទេអូនមិនបានចង់មើលឯណាអូនមមើរតើអូនអត់បានសង្ស័យអីទេ»

«បើថាចង់មើលបងបើកអោយមើល»

«ពិតមេនហ៍?»

ជេមយកកាតទៅស្កេននៅមាត់ទ្វាបន្ទាប់មកទ្វាក៏របើកពួកគេទាំងពីរដើរចូលក្នុង។ ខាងក្នុងបន្ទប់មានវត្ថុបុរាណជាច្រើនដូចដែលជេមបានប្រាប់ចឹង÷

«បងទិញមកធ្វើអីច្រើនម្លេះ?»

«ក៏ទិញទុកមើលទៅ»

«យកលុយទៅជួយក្មេងកំព្រាបានបុណ្យជាងទិញមកទុកមើលបែបនេះ»

ជេមមិនតបតែក៏ញញឹមទៅកាន់ហ្វតចំណែកហ្វតក៏ដើរមើលបន្តទៀតហ្វតព្យាយាមកត់សម្គាល់ក្រែងលោមានអ្វីដែលប្លែក។ ហ្វតបានឃើញថូផ្កាមួយដែលដាក់នៅឆ្ងាយពីគេក៏ប៉ុន្តែវាមិនមានរចនាបទអស្ចារ្យអីណាស់ណាទេហេតុអីចាំបាច់ដាក់ឆ្ងាយពីគេ?

ហ្វតចង់ទៅប៉ះថូតែភ្លាមនោះជេមបានចាប់ដៃនាយជាប់ហើយថែមទាំងក្ដាប់ដៃនាយយ៉ាងណែនទៀតផង÷

«បងកើតអីមកចាប់ដៃខ្ញុំធ្វើអី?»

«ថូនេះមិនស្អាតទេប៉ះទៅក្រែងមានមេរោគ»

«មិនអីទេចាំលាងដៃវិញទៅ»

ហ្វតនៅតែចង់ប៉ះតែជេមនៅតែឃាត់ដូចដើមចឹង÷

«អ្វីដែលបងហាមអូនកុំធ្វើអីមិនមានផលល្អទេ»

«ជេមបងមានអ្វីលាក់ខ្ញុំមេនទេថូនេះវាមានស្អីណាស់ណាទៅទើបមិនអោយខ្ញុំប៉ះ?»

«បងគ្មានលាក់អីទេ»

«បើមិនលាក់ហេតុអីមិនអោយប៉ះបងចម្លែកៗណាស់ជេមហាមនេះហាមនោះមានពិរុទ្យ»

ហ្វតនិយាយធ្វើជាខឹងៗដើម្បីបន្លប់ៗលួចប៉ះថូហើយក៏ប៉ះបានពិតមេន។ នៅពេលដែលហ្វតប៉ះស្រាប់តែទូរដែលដាក់ថូទាំងនោះបានរំកិលហើយលេចចេញនូវទ្វាមួយទៀត។ ហ្វតសម្លក់ជេមរួចដើរទៅរកទ្វាបើជេមវិញកំពុងតែក្រពុលមុខនិងហ្វតហើយ។ ហ្វូតបើកទ្វាចូលទៅខាងក្នុង បរិយាកាសក្នុងបន្ទប់ត្រជាក់ដូចនៅក្នុងរោងភ្នំចឹងមានវត្ថុប្លែកៗជាច្រើននៅក្នុងនោះ÷

«ក្រៅពីចូលចិត្តសន្សំវត្ថុបុរាណហើយបងនៅចូលចិត្តសន្សំអាវុធប្លែកៗបែបនេះទៀតមេនទេ?»

«ក៏យកមកទុកមើលមិនដែលប្រើទេ»

«មិនដែលប្រើ?ជេមបងគិតថាខ្ញុំល្ងង់?កន្លែងនេះបងបង្កើតឡើងដើម្បីអីនិយាយមក!»

«បើអូនដឹងហើយចាំបាច់អោយបងនិយាយធ្វើអី?»

«អរ....យល់ហើយ»

ហ្វតដើរចេញពីបន្ទប់ដោយមិនមើលមុខជេមសូម្បីតែបន្ដិច÷

«ហ្វតឈប់សិន!»ទោះជាព្យាយាមហៅហ្វតយ៉ាងណាក៏ហ្វតមិនឈប់ដែរដើរលឿនខ្មាញ់ចូលបន្ទប់ហើយថែមទាំងបិទទ្វាចោលជេមទៀតផង

«ហ្វត!ហ្វតបើកទ្វាអោយបង!»

ជេមគោះទ្វាស្រែកហៅអោយហ្វតបើកតែ no seen no reply

SKIP>>>

ព្រឹកឡើងគឺថាបរិយាកាសក្នុងផ្ទះស្ងប់ស្ងាត់អួលអាប់ជាខ្លាំងក៏ព្រោះតែម្ចាស់ផ្ទះទាំងពីរអង្គុយញ៉ាំអាហារតែមិនខ្ចីមើលមុខគ្នាឬនិយាយគ្នាឡើយទោះម្ហូមឆ្ងាញ់យ៉ាងណាក៏លែងឆ្ងាញ់ដែរ÷

«និយាយចឹងឈើរីទៅណាម៉ែដោះ?»ជេម

«មិនដឹងដែរអ្នកប្រុសធំឃើញព្រឹកមិញគាត់អូសវ៉ាលីហើយមានឡានមកទទួល»

«ប្រហែលទៅផ្ទះវិញទេដឹង»

ហ្វតទម្លាក់ស្លាបព្រាហើយងើបចេញពីតុបាយតែក៏ដើរបកក្រោយមកវិញហើយនិយាយទៅកាន់ជេម÷

«ទៅលួងគេអោយត្រឡប់មកវិញផងខ្ញុំសម្រេចចិត្តហើយថាខ្ញុំជាអ្នកដើរចេញ!»

«ហ្វត!»

ជេមដើរទៅតាមក្រោយហ្វតដែរពួកគេបានចូលទៅនិយាយគ្នានៅក្នុងបន្ទប់ចំណែកហ្វតកំពុងរៀបខោអាវដាក់វ៉ាលី÷

«អូនទៅណាមិនបានទេហ្វត»

«ហេតុអី?»

«អូនត្រូវតែនៅទីនេះ!»

«ចុះបើខ្ញុំមិននៅបងចង់សម្លាប់ខ្ញុំដូចសម្លាប់ពួកនោះមេនទេ?»

«មេនហើយ!»

«ឃើញទេចុងក្រោយសារភាពមកដោយខ្លួនឯងបងសាហាវណាស់ជេមចង់សម្លាប់សូម្បីតែមនុស្សដែលបងនិយាយថាបងស្រឡាញ់...អ្នកដែលដេញតាមខ្ញុំថ្ងៃមុនបងជាអ្នកបញ្ជូនមកមេនទេ?»

«មេនហើយ!យ៉ាងណាអូនដឹងរឿងរបស់បងអស់ទៅហើយបងមិនបណ្ដោយអោយអូនចាកចេញទៅទាំងបែបនេះទេ»

«មនុស្សស្អីអាត្មានិយមឃោឃៅដល់ថ្នាក់នេះមនុស្សក៏សម្លាប់ វត្ថុបុរាណក៏ជួញដូរមិនជួយជាតិហើយនៅឆ្លៀតបំផ្លាញជាតិទៀតបងរស់នៅអោយធ្ងន់ផែនដីធ្វើអីហាស?»

«នៅមានរឿងជាច្រើនទៀតដែលអូនមិនទាន់ដឹងចង់ដឹងដែរទេចាំបងនិយាយប្រាប់?»

«ខ្ញុំមិនចង់ដឹងរឿងកខ្វក់ស្មោគរោគរបស់បងទេខ្ញុំមិននឹកស្មានសោះថាបងទៅជាបែបនេះបងដឹងទេថាខ្ញុំស្អប់មនុស្សប្រភេទនិងកម្រិតណា?»

«ពាក្យចាស់ពោលថាស្អប់ជំពប់លើ»

«ដោះលែងខ្ញុំទៅខ្ញុំធានាថារឿងនេះនិងលាក់ទុកជាការសម្ងាត់ខ្ញុំមិនប្រាប់អ្នកណាឡើយខ្ញុំទុកអោយកម្មតាមទាន់បងចុះ!»

ហ្វតដាក់វ៉ាលីចុះរួចចង់ចាកចេញតែជេមបានអោបចង្កេះហ្វូតពីក្រោយហើយលើកហ្វតបោះទៅលើគ្រែ÷

«អូយឈឺ....»

«បងនិយាយហើយថាបងមិនចូលចិត្តមនុស្សរឹងទទឹងទេ»

«ខ្ញុំក៏មិនចូលចិត្តពួកអ្នកលេងដូចបងដែរស្អប់ដូចលាមកចឹង!»

«តែបងជាប្ដីអូន អូនស្អប់បងមិនបានទេ»

«តែពេលនេះខ្ញុំស្អប់បងហើយស្អប់ខ្លាំងទៀតផង!»

ជេមចាប់ជើងហ្វតហើយទាញមកជិតគេមុននិងចាប់ស្មានិងចង្ការបស់ហ្វតហើយនិយាយឡើង÷

«ចាំណាបងដូចឆ្កែចឹងបើបងខាំហើយបងមិនលែងទេ...»

«ផឺយ! បើខ្ញុំដឹងថាបងចរិតបែបនេះហើយខ្ញុំនៅតែស្រឡាញ់បងខ្ញុំរឹតតែថោកទាបជាងនេះទៅទៀត!»

«ជានេះកម្មរបស់អូនដែលមកស្គាល់មនុស្សដូចជាបង»

«បងធ្វើរឿងអាក្រក់ៗបែបនេះធ្វើអី?បងក៏ដឹងថាអំពើទាំងនេះមិនមេនជាអំពើល្អ?»

«រស់នៅធ្វើអីបើគ្មានមហិច្ចតា?»

«ចឹងខ្ញុំគួរតែស្លាប់ហើយព្រោះខ្ញុំគ្មានមហិច្ចតា...បងសម្លាប់ខ្ញុំមកសម្លាប់ខ្ញុំហើយរំលាយសាកសពខ្ញុំដូចអ្នកដទៃមកខ្ញុំលែងចង់រស់ទៀតហើយ»

«អូនស្លាប់មិនទាន់បានទេព្រោះអូនមិនទាន់សងការឈឺចាប់អោយអស់ភ្លេចសម្ដីកាលបងនិយាយកាលជួបគ្នាហើយមេនទេ?»

«ចុះបើបងសម្លាប់ខ្ញុំរឿងក៏ឆាប់ចប់ហើយបងអាលនិងបានទៅធ្វើរឿងរបស់បងបន្តទៀតមកខាតពេលជាមួយខ្ញុំធ្វើអី?»

«បងចង់សម្លាប់អូនពេលណាបងនិងសម្លាប់ពេលនោះហើយអូនមិនបាច់បង្ខំបងទេ»

«អរ...ចង់បានបែបនិងមេនទេ?»

ផុស! ហ្វតបានយកអំពូលដែលដាក់តាំងលើក្បាលគេមកវាយក្បាលរបស់ជេមធ្វើអោយមានជាការបែកក្បាលហូរឈាមមកចាសមិញគេធ្វើស្លូតៗតាមពិតគេប្រេងសោះ។ ហ្វតប្រញាប់បើកទ្វារត់ចេញទៅក្រៅមិនខ្វល់ពីអ្វីទាំងអស់សំខាន់ពេលនេះគឺគេត្រូវតែចាកចេញពីទីនេះកាន់តែឆាប់កាន់តែល្អ។

មកដល់ក្រៅរបងហើយកុំគិតថារួចខ្លួនពេលនេះជីវិតហ្វតចុះទឹកក្រពើឡើងលើខ្លាហើយ ចេញផុតពីរបងភ្លាមមានអ្នកយកក្រណាត់មកខ្ទប់មុខធ្វើអោយហ្វតសន្លប់រួចជនចាប់ជំរិតនោះលើកហ្វតដាក់ចូលទៅក្នុងឡានរួចបើកចេញទៅជេមមកយឺតតែមួយជំហ៊ានប៉ុណ្ណោះ÷

«ពុទ្ធោហឺយ!!!!!!»

ដៃម្ខាងក្ដោបក្បាលឯដៃម្ខាងទៀតចុចទូរសព្ទខលទៅផន÷

«ហាឡូអៃផន»

«យ៉ាងមិចមានការអី?»

«បញ្ជូនមនុស្សអោយទៅតាមឡានពណ៌សរស្លាកលេខCM 8791 បើកតម្រង់ទៅទិសខាងត្បូងហើយ»

«មានរឿងអី?»

«ហ្វតត្រូវចាប់ខ្លួន»

SKIP>>>

ក្រឡេកមកមើលហ្វតដែលត្រូវបាននាំចូលទៅក្នុងបន្ទប់មួយដែលមើលទៅបន្ទប់នោះមានការតុបតែងទំនើបខ្លាំងណាស់ម្ចាស់ផ្ទះនេះមិនមេនជាមនុស្សអន់ៗឡើយ។ បុរសម្នាក់បានដើរចូលមកដែលគាត់មានឈ្មោះថា ប្រាកសិទ្ធិធិវង្ស ជាប្រធានាធិបតីដែលត្រូវឈរឈ្មោះបោះឆ្នោតនៅឆ្នាំនេះ÷

«នេះហេសក្មេងរបស់ជេមីណាយ?»

«បាទលោកម្ចាស់បើតាមស៊ើបគឺនេះហើយ»

«ស្អាតដូចជាក្មេងស្រីចឹងតើទើបជេមីណាយវាស្រឡាញ់ណាស់»

«លោកម្ចាស់ចង់ធ្វើបែបណាចំពោះក្មេងនេះទាន?»

«ឃុំវាទុកក្នុងបន្ទប់នេះហើយមើលវាអោយល្អទុកធ្វើជានុយដើម្បីចចារជាមួយជេមីណាយ»

ផាំងៗៗស្នូរកាំភ្លើងប្រហែលជា4គ្រាប់បានបន្លឺឡើងទៅលើអាកាសដែលនេះជាសញ្ញាបញ្ជាក់អោយដឹងថាតួរឯកចេញមកហើយ÷

«វាមកហើយឯងចេញទៅទទួលវាបន្តិចទៅ»

លោកប្រាកសិទ្ធធិវង្សបញ្ជាទៅកូនចៅអោយចេញទៅទទួលជេម។ នាយសិង្ហដែលស្ថិតនៅក្រោមការបញ្ជាបានចេញទៅក្រៅភូមិគ្រឹះឃើញថាកូនចៅរបស់នាយត្រូវជេមវាយនិងសម្លាប់ចោលអស់ច្រើននាក់មកហើយ÷

«ខ្យល់អីបក់លោកជេមីណាយមកដល់ទីនេះ?»

«ឆាប់អោយមនុស្សរបស់យើងមកយើងវិញភ្លាម!»

«មនុស្សអ្វីខ្ញុំមិនបានលួចមនុស្សរបស់លោកបងទេលោកយល់ច្រឡំហើយទេដឹង?»

«កុំមកកុហកឆាប់ដោះលែងប្រពន្ធយើងភ្លាមបើមិនចង់អោយភូមិគ្រឹះនេះក្លាយទៅជាផេះ!»

«ក្លាហានណាស់មកតែម្នាក់ឯងហើយនៅហ៊ានគម្រាមម្ចាស់ផ្ទះទៀត Gemini norawit »

«លោកប្រាកសិទ្ធខ្ញុំមិនចង់និយាយច្រើនទេប្រគល់ប្រពន្ធខ្ញុំមកខ្ញុំវិញមកគេមិនដឹងរឿងអីទេរឿងខ្ញុំទុកអោយខ្ញុំជាអ្នកដោះស្រាយកុំយកគេមកពាក់ព័ន្ធអី»

«ក្មេងរបស់ឯងយើងគង់តែអោយទៅវិញទេតែឯងត្រូវតែធ្វើការងារអោយយើង»

«ប្រធានាធិបតីផ្សេងដែលជាមនុស្សប្រុសខ្ញុំអាចសម្លាប់បានតែអ្នកស្រីឆោមផ្កាខ្ញុំសម្លាប់មិនបានទេ»

«ហេតុអីទៅ?បើឯងសម្លាប់នាងយើងបានឡើងគ្រប់គ្រងប្រទេសឯងក៏បានផលប្រយោជន៍ទៅពិបាកអីទៅសម្លាប់មនុស្សម្នាក់សោះ?»

«បើមិនពិបាកលោកចាត់ការខ្លួនឯងទៅខ្ញុំសុំមិនពាក់ព័ន្ធ»

«យើងមានជម្រើសអោយឯងជ្រើសរើសបើឯងធ្វើតាមយើងឯងក៏បានសុខតែបើឯងមិនធ្វើតាមយើងប្រពន្ធឯងនិងកូននៅក្នុងពោះលែងបានឃើញពន្លឺថ្ងៃទៀតហើយ»

«និយាយពីអី?កូននៅក្នុងពោះ?ហ្វតមានកូនមេនទេ?»

«ឯងមិនដឹង?555ធ្វើប្ដីគេរបៀបមិចទេនេះប្រពន្ធមានកូនឬមិនមានអត់ដឹងខ្យល់អីផងនិង?»

«បើហ្វតមិនប្រាប់ផងអោយខ្ញុំដឹងបានយ៉ាងមិច?»

«ឥលូវសម្រេចថាបែបណាធ្វើឬមិនធ្វើ?អត់មានអីច្រើនទេស្លាប់2រស់1និងរស់2ស្លាប់មួយឯងជ្រើសទៅ?»

SKIP>>>

យើងកុំទាន់ស្ដាប់ចម្លើយរបស់ជេមយើងមកមើលសកម្មភាពជេមពេលត្រឡប់មកវិញគឺនាយកំពុងតែដេកគិតអំពីទង្វើរបស់នាយដែលនាំអោយមានរឿងរញេរញៃបែបនេះកើតមានឡើង÷

«បើសម្លាប់អ្នកស្រីឆោមផ្កាអ្នកដែលស្លាប់មិនមេនមួយហើយក៏មិនមេនពីរគឺប៉ះពាល់ជីវិតប្រជាជនក្នុងប្រទេសតែយើងក៏មិនអាចអោយប្រពន្ធនិងកូនយើងស្លាប់បានដែរតើគួរធ្វើបែបមិចល្អទៅ?»

END

ចាំមើលថាជេមជ្រើសរើសពិធីបែបណា?បើអ្នកទាំងអស់គ្នាជាជេមតើអ្នកទាំងអស់គ្នានិងធ្វើបែបណាដើម្បីដោះស្រាយបញ្ហានេះ?

50 vote for next part 😚 🤍

Contents
Contents

Comments(0)

Join the discussion — sign in to leave a comment

Sign In to Comment

No comments yet. Be the first to share your thoughts!