Chapter 4 of 46

ភាគទី4: ចាកចេញ

✵Between Us✵[END]189 words~1 min read

#សមុទ្រទឹកភ្នែក

#ភាគទី4

_______________________________________

......Morning.....

ជេមបានភ្ញាក់ដឹងខ្លួនដោយសារពន្លឺរបស់ព្រះអាទិត្យដែលជះចូលមកតាមបង្អួច។ ជេមងើបឡើងពត់ខ្លួនរួចទាញកន្លែងដើរចូលទៅក្នុងបន្ទប់ទឹក។ ថ្ងៃនេះជេមមិនបានទៅធ្វើការទេគឺគេចង់ចំណាយពេលជាមួយគ្រួសារខ្លះ។

ជេមចុះមកក្រោមដោយស្នាមញញឹមគេរំពឹងថាចុះមកគឺឃើញហ្វូតជាមួយនិងគីនតែវាខុសស្រឡះនៅក្នុងផ្ទះគឺស្ងាត់ជ្រងំ។ ដើររកពេញផ្ទះទាំងក្រៅទាំងក្នុងក៏មិនឃើញហ្វូតនិងគីនដែរ ជេមទើបតែចាប់អារម្មណ៍ថាមានក្រដាសមួយសន្លឹកដាក់ចោលនៅលើតុទទួលភ្ញៀវ

ជេមលើកក្រដាសនោះមកមើលឃើញថាជាលិខិតលែងលះដែលមានសញ្ញេរបស់ហ្វូតនៅលើនោះជាស្រេច។ ជេមចាប់ផ្ដើមមិនស្រួលចិត្តហើយទើបប្រញាប់ឡើងទៅលើផ្ទះចូលបន្ទប់របស់ហ្វូតបើកមើលគ្រប់ទូឃើញថាគ្មានសម្លៀកបំពាក់របស់ហ្វូតទៀតទេសូម្បីតែរបស់គីនក៏គ្មាន

ជេមឆ្លេឆ្លាធ្វើអ្វីលែងត្រូវហើយពេលនេះក្នុងខួរក្បាលរបស់គេកំពុងតែគិតពីប្រពន្ធនិងកូន÷

«អូនទៅចោលបងមេនឬហ្វូត?»

SKIP>>>

•ក្រុមហ៊ុន

នៅក្នុងបន្ទប់ធ្វើការជេមកំពុងអង្គុយចុចប៊ិចបិទបើកៗខួរក្បាលរបស់គេកំពុងតែនឹកគិតពីអ្វីម្យ៉ាង

តុ.តុ.តុ សម្លេងគោះទ្វាបានពញ្ញាក់ស្មារតីរបស់ជេមអោយត្រឡប់មកវិញ÷

«ចូលមក»

ក្រាក!ទ្វាបានបើកលិចចេញរូបរាងនារីឆើតមាត់ក្រហមបានរត់មកអោបករបស់ជេម÷

«ជេមហេតុអ្វីមិនទៅរកអូនហឹម?»

«Cherryមករកខ្ញុំដល់ទីនេះធ្វើអី?»

«មកពីជេមមិនទៅរកអូនទើបអូនមករកបងដល់ទីនេះ»

«Cherryចេញទៅវិញសិនទៅ»

«ហេតុអីបងឈប់ស្រឡាញ់អូនហើយហ៍?»

«ខ្ញុំប្រាប់អោយចេញ!»

«ជេម!!!!!»

ឈើរីងក់ងរនិងជេមទាញកាបូបដើរចេញទៅក្រៅបាត់។ ជេមបានទាញទូរស័ព្ទរបស់គេចេញមករួចcallទៅនរណាម្នាក់÷

«ហាឡូsatang!»

«បាទភីមានការអ្វីមេនទេ?»

«ឯងដឹងថាហ្វូតគេទៅណាដែរទេ?»

«Awwចុះភីហ្វូតអត់នៅផ្ទះទេចុះ?ថ្ងៃនេះមិនឃើញគាត់មកហាងទេមានរឿងអ្វីមេនទេភី?»

«ហ្វូតបានចេញពីផ្ទះហើយពេលនេះភីមិនដឹងថាគេទៅណាទេ»

«មិនអីទេណាភីចាំខ្ញុំព្យាយាមទាក់ទងគាត់មានព័ត៌មានអីចាំខ្ញុំផ្ដល់ដំណឹងទៅភីណា»

«បាទអគុណហើយ»

ប្រព័ន្ធទាក់ទងត្រូវបានកាត់ផ្ដាច់ជេមទម្លាក់ទូរស័ព្ទចុះដកដង្ហើមធំពេលនេះគេពិតជាស្មុគស្មាញខ្លាំងណាស់ ចំណែកសាតាងមិនមែនគេមិនដឹងទេថាហ្វូតទៅណាគឺមកពីគេមិនចង់ប្រាប់ទៅវិញទេ÷

«ភីជេមអើយភីជេមពេលបាត់បង់ទើបតាមរកភីហ្វូតនិងក៏ចឹងទៀតនាំទុក្ខអោយឯងមេនបើភីជេមដឹងថាឯងកុហកស្លាប់មិនខានទេអៃតាងអើយ»

SKIP>>>

ក្រឡេកមកមើលប្លង់មួយទៀតដែលរំលេចអោយឃើញនូវទេសភាពព្រៃភ្នំយ៉ាងត្រជាក់ភ្នែកបូករួមជាមួយនិងផ្ទៃសមុទ្រដ៏ខៀវស្រងាត់វាពិតជាគួរអោយគយគន់មិនចេះជិនណាយពិតមេន...

ឡានពណ៍សរមួយកំពុងបើកសំដៅទៅរកកំពុងចម្លងដែលនៅក្នុងឡានយើងក៏បានឃើញនូវមនុស្សបីនាក់ដែលកំពុងអង្គុយនៅក្នុងនោះ។ មនុស្សទាំងបីនាក់នេះគឺជា ភូវីនដែលកំពុងកាន់ចង្កូតចំណែកឯអ្នកខាងក្រោយគឺហ្វូតដែលកំពុងអោយគីនគេងកើយភ្លៅរបស់គេ÷

«ឯងគិតច្បាស់ហើយមេនទេដែលចង់ចាកចោលលោកជេមនោះ?»

«យើងវិចខោអាវមកបែបនេះហើយឯងគិតថាយើងធ្វើលេងមេនទេ?»

«អឺបើឯងគិតថាធ្វើត្រូវហើយយើងមានតែជួយរុញអោយដល់ត្រើយនិងឯង»

ភូវីនដាក់ហ្វូតនិងគីនចុះនៅកំពង់ចម្លងរួចលាត្រឡប់ទៅក្រុងវិញ។ ហ្វូតនាំកូនឡើងលើទូករួចធ្វើដំណើរលើផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយ។ ផ្ទៃសមុទ្របានធ្វើអោយហ្វូតនឹកដល់ថ្ងៃដែលជេមនិងរូបគេជួបគ្នាដំបូង....

គ្រានោះហ្វូតត្រឹមតែជាអ្នកលក់ត្រីនៅលើកោះជាមួយឪពុកចាស់ម្នាក់ប៉ុណ្ណោះ។ ថ្ងៃមួយមានភ្ញៀវទេសចរចុះមកលេងនៅលើកោះនោះធ្វើអោយជេមនិងហ្វូតជួបគ្នា។ ពីមួយថ្ងៃទៅមួយថ្ងៃស្នេហាហ្វូតនិងជេមចេះតែរីកដុះដាលឡើងរហូតដល់ថ្ងៃដែលជេមសុំហ្វូតរៀបការ។ ជេមបានសន្យាជាមួយពុករបស់ហ្វូតថាមិនធ្វើអោយហ្វូតឈឺចាប់មិនអោយហ្វូតពិបាកទេតែសន្យានោះបានរលាយបាត់អស់ទៅហើយ។ ហ្វូតមិនគួរស្រឡាញ់ជេមតាំងពីដំបូង ពុកហ្វូតក៏ធ្លាប់ដាសតឿនហ្វូតដែរព្រោះថាឋាន:ជេមនិងហ្វូតខុសគ្នាឆ្ងាយណាស់ចឹងបើថ្ងៃណាមួយជេមបោះបង់ហ្វូតចោលហ្វូតនិងឈឺចាប់មិនខាន ហើយពុករបស់ហ្វូតក៏ធ្លាប់ប្រាប់ហ្វូតដែរថាបើសិនជេមចោលហ្វូតគឺអោយហ្វូតត្រឡប់មកនៅជាមួយគាត់វិញ ពេលនេះវាបានក្លាយជាការពិតហើយ...

ការធ្វើដំណើរអស់ប្រហែលជា1ម៉ោងកន្លះហ្វូតបានមកដល់កោះហើយ។ ហ្វូតកំពុងតែរងចាំនរណាម្នាក់ គឺហ្វូតរងចាំប្អូនរបស់គេមកទទួលយកទៅផ្ទះ។ ប្រហែលជា5នាទីមានកង់បីមួយបើកចូលមកដែលមានក្មេងប្រុសវ័យប្រហែលជា16ឆ្នាំជាអ្នកបើកបរ។ នេះគឺប្អូនប្រុសចិញ្ចឹមរបស់ហ្វូតមានឈ្មោះថា Sea÷

«ភីមកដល់យូរឬនៅ?»

«ទើបតែមកដល់មុននេះទេ»

«ហើយនេះអ្នកណាកូនរបស់ភីមេនទេ?»

«ពិតមែនហើយ គីនជំរាបសួរពូសមុទ្រទៅកូន»

«ជំរាបសួរពូ»

«ភីហ្វូតខ្ញុំធ្លាប់ប្រាប់ភីហើយថាកុំហៅឈ្មោះខ្ញុំបែបនិង»

«Aww ក្រែងសមុទ្រនិងSeaន័យតែមួយតើហី?»

«ពិតមែនតែភីហៅបែបនិងធ្លាក់កាលីបខ្ញុំអស់ហើយ»

«មិនដឹងជាស្អីទេSeaក៏Seaទៅ»

«ឡើងកង់បីមកភី»

ពួកគេទាំងបីបានបើកកង់បីចេញទៅ។ នៅលើកោះនេះគ្មានអ្នកមួយដែលថាមិនស្គាល់ហ្វូតនោះគ្រាន់តែឃើញហ្វូតចូលមកដល់ភ្លាមមិនខ្វះទេអ្នកស្រែកសួរអ្នកហៅហ្វូត បែបនេះគឺមកពីហ្វូតជាមនុស្សល្អចេះជួយទុក្ខធុរ:អ្នកដទៃចឹងអ្នកកោះមួយណាក៏ស្រឡាញ់ចូលចិត្តហ្វូតដែរ...

កង់បីបានមកឈប់នៅមុខផ្ទះទាមចំណាស់មួយបុរសចំណាស់ម្នាក់បានចេញមកទទួល។ ហ្វូតបានរត់ទៅអោបអ្នកជាឪពុកដោយក្ដីនឹករលឹក÷

«ខានជួបគ្នាយូរកូនដូចជាស្រកសាច់ខ្លាំងណាស់ហ្វូត»

«ស្រកសាច់បែបនេះហើយទើបសង្ហាណាពុក»

«5555ពូកែសម្ដីណាស់ឯងនេះចុះនេះចៅរបស់ពុកមេនទេ?»

«បានពុកនេះគឺកូនប្រុសរបស់ខ្ញុំ»

«មើលមកជិតតាបន្តិចមកចៅ»

គីនបានដើរទៅជិតលោកតា

«ឈ្មោះអីដែរយើងនិង?»

«ឈ្មោះគីនបាទ»

«គួរអោយស្រឡាញ់ខ្លាំងណាស់សង្ហាដូចតានៅកម្លោះអញ្ចឹង»

«ស្លាប់ហើយពុកកូនខ្ញុំហេតុអ្វីសង្ហាដូចពុកវិញ?»

«ចៅយើងមិនអោយសង្ហាដូចយើង?»

ទាំងពុកទាំងកូននាំគ្នាសើចឡើងយ៉ាងសប្បាយរីករាយ÷

«ម៉ោះគីនមកជួយពូលើកឥវ៉ាន់ទៅទុកក្នុងផ្ទះ ទុកអោយលោកតានិងប៉ារបស់គីននៅនិយាយគ្នាសិនចុះ»

«បាទពូ»

គីនរត់ទៅជួយសៀលើកឥវ៉ាន់ដាក់ចូលក្នុងផ្ទះតាមពិតសៀលើកម្នាក់ឯងក៏រួចដែរតែគេមិនចង់អោយគីនទៅរំខានហ្វូតនិងពុករបស់គេ

End

ចង់សរសេរគូរ SeaKeen បែបពូក្មួយ🤧

Contents
Contents

Comments(0)

Join the discussion — sign in to leave a comment

Sign In to Comment

No comments yet. Be the first to share your thoughts!