Chapter 39 of 46

ភាគទី39: Secret

✵Between Us✵[END]269 words~2 min read

#BetweenUs

#ភាគទី39

Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱

________________________________________

________________________________________

GOOD MORNING 🌅

ព្រឹកថ្មីហ្វូតបើកភ្នែកឡើងមកដោយអស់កម្លាំងជាខ្លាំងល្មមអស់ហើយបើយប់មិញលេងដល់ម៉ោង2ទាបភ្លឺឯណោះ។ ហ្វូតចេញពីការអោបដ៏ណែនរបស់ជេមរួចងើបដើរទៅបន្ទប់ទឹកទាំងវេទនា។ ហ្វូតបានមកឈរនៅមុខកញ្ចក់សម្លឹងមើលរាងកាយដែលសុទ្ធតែស្នាមរបស់ខ្លួនរួចនិយាយឡើង÷

«កូនអញក្នុងពោះមិនដឹងយ៉ាងមិចហើយទេវៀចក្បាលហើយទេដឹង...មើលចុះអៃជេមនិងមេនហាសស្នាមឡើងពេញខ្លួនឯងខំថ្នមចង់ងាប់លាបផលិតផលអស់មិនតិចទេតែមកខ្ទេចត្រឹមរយះពេលមួយយប់ហឺ...ហឺ....ហឺ....»

«រអ៊ូអីនិងប្រពន្ធសម្លាញ់?»

«ហឺយមកតាំងពីកាលនៀគ???»ហ្វូតភ័យបុកពោះជាខ្លាំងបើជេមបានឮពាក្យដែលគេនិយាយមុននេះគឺស្ពៃហើយស្ពៃគ្រប់មុខតែម្ដង!

«កើតអីហេតុអីធ្វើភ័យៗបែបនេះ?មានអ្វីលាក់បងមេនទេ?»

«អត់ទេ...មានបានលាក់អីផង...»

និយាយញញឹមចុងមាត់ហើយដើរមកអោបចង្កេះរបស់ហ្វូតពីក្រោយហើយនិយាយខ្សិបៗក្បែរត្រចៀកហ្វូត÷

«បើគ្មានអីហេតុអីចាំបាច់សម្លេងខ្ពស់ហឹម?»

«អូយជេមចាំបាច់អោបបែបនេះធ្វើអីហាសចេញទៅ!»

«គ្រាន់តែអោបមិនបានឬចង់បានដូចយប់មិញ?»

ជេមចង់ថើបថ្ពាល់ហ្វូតតែហ្វូតបានគេចមុខចេញចំណែកដៃក៏ព្យាយាមទាញដៃជេមចេញតែដូចដឹងចឹងទាញមិចក៏មិនចេញដែរបើជេមមិនព្រមលែងដោយខ្លួនឯងនោះ÷

«ងូតទឹកជាមួយគ្នាល្អទេ?»

«ហាស?ងូតទឹក?អត់ទេ!!!!!»

ទោះជាហ្វូតស្រែកក៏ជេមនៅតែលើកហ្វូតបោះចូលទៅក្នុងអាងហើយក៏បិទវេនននបន្ទប់មកយើងក៏ឃើញថាអាវដែលហ្វូតពាក់បានហោះចេញក្រៅបន្ទប់បាត់ទៅហើយ...

SKIP>>>>

កាត់ចូលមកដល់តុអាហារនាពេលព្រឹក...ព្រឹកនេះគ្មានអ្វីច្រើនទេគឺមានតែបបរបង្គារនិងឯង។ ហ្វូតអង្គុយមិនជាប់និងតុទេព្រោះឈឺផ្នែកខាងក្រោម។ គ្រាន់តែម៉ែដោះលើកបបរបង្គារមកភ្លាមច្រមុះរបស់ហ្វូតចាប់បានក្លិនចម្លែកធ្វើអោយនាយរកក្អួតដូចនេះហ្វូតក៏រត់ចេញពីតុបាយភ្លាមៗឃើញបែបនេះជេមក៏រត់ទៅតាមដែរ÷

«ហ្វូតអូនកើតអី?»

គ្មានការឆ្លើយតបពីហ្វូតឡើយជេមបានទៅជួយរឹតខ្នងអោយហ្វូតដើម្បីសម្រួលដល់ការក្អួតចង្អោនោះ÷

«ធម្មតាអូនបែបនេះតែពេលដល់ថ្ងៃតែហេតុអីថ្ងៃនេះគ្មានក្លិនអីចេញពីខ្លួនអូនសោះចឹង?»

«កុំសួរនាំឆ្លើយពេកចេញអោយឆ្ងាយទៅ!»

«អោយបងជូនទៅពេទ្យល្អដែរទេ?»

«មិនបាច់ទេប្រាប់អោយចេញក៏ចេញទៅ!»

ជេមមិនហ៊ានសួរនាំហ្វូតទៀតទេមើលទៅហ្វូតដូចជាមួម៉ៅខុសពីធម្មតា÷

«ចឹងបងជូនអូនទៅសម្រាកនៅបន្ទប់ណា៎?»

«មិនបាច់ទេខ្ញុំទៅខ្លួនឯងបាន»

ហ្វូតងើបដើរព្រុយឡើងទៅលើផ្ទះជេមក៏ដើរទៅតាមដែរព្រោះនាយនៅតែបារម្ភចឹងចំណែកនាងឈើរីវិញសម្លឹងទៅមើលពួកឯងទាំងមិនពេញចិត្ត÷

«មាយាខ្លាំងណាស់ប៉ុននឹងសោះធ្វើដូចចង់ងាប់ចឹងចាំមើលយើងនិងអោយប៉ាយើងសំលេសឯងចោល!បងជេម...បងជេមឈប់សិន!»

ឈើរីហៅជេមអោយឈប់ហើយជេមក៏ឈប់ពិតមេនហ្វតក៏ឈប់ដូចគ្នានាយចង់ដឹងថាតើពួកគេនិងនិយាយអីជាមួយគ្នា÷

«យ៉ាងមិចមានការអី?»

«លោកប៉ាចង់ជួបបងគាត់អោយបងទៅរកគាត់ឥលូវនេះ!»

ជេមមិនទាន់ឆ្លើយតបទេនាយសម្លឹងមើលមុខហ្វតសិនចង់ដឹងថាហ្វតអោយនាយទៅឬអត់តែហ្វតបែរជាងាកមុខចេញហើយបន្តដំណើរទៅមុខទៀត...ជេមគ្មានជម្រើសទេគឺមានតែទៅរកលោកត្រ័យភពតាមការប្រាប់របស់ឈើរីនិងឯង!

បើនិយាយពីហ្វតវិញពេលនេះអន់ចិត្តនិងជេមបាត់ទៅហើយមិនដឹងយ៉ាងមិចទេនាយយល់នាយដឹងថាជេមគ្មានជម្រើសត្រូវតែទៅតែនាយនៅតែអន់ចិត្តដដែលតាំងពីមានកូនមកចិត្តរបស់ហ្វតអន់ជាងមុនឆាប់ខឹងឆាប់អន់ចិត្ត÷

«ឯងអត់ស្រួលខ្លួនក្អួតចង់បែកប្រមាត់មើលវាទៅសុខចិត្តទៅរកស្រីផ្សេងនាងស្រីនោះក៏ចឹងដែរតាមពិតប៉ាវាមិនបានហៅទេតាមពិតចង់បំបែកជេមចេញពីយើងសោះគួរអោយខឹងៗៗអាប្រុសល្ងង់ប៉ុននឹងក៏តាមមិនទាន់គេដែរហឺយ!!!!!!!!!!!»

ហ្វតប្រកាច់ពេញពូកតែសុខៗក៏នៅស្ងៀមព្រោះនឹកឃើញថានាយកំពុងមានកូន÷

«កើតមកហាមមាននិស្ស័យដូចឪឯងអោយសោះមិនចឹងប៉ាវ៉ៃឯងមិនខាន!»

ហ្វតនិយាយជាមួយកូនទាំងដែលគ្នាមិនទាន់មានរូបរាងពេញលេញនៅឡើយហើយនៅឆ្លៀតគំរាមទៀតជឿហើយនិយាយមេន

SKIP>>>

កាត់មកដល់ពេលដែលជេមត្រឡប់មកវិញ

ក្រាក....ព្រុស!ភួយនិងខ្នើយត្រូវគប់មកចំជេមហើយនេះគឺជាស្នាដៃរបស់អ្នកដែលកំពុងឈរច្រត់ចង្កេះធ្វើមុខម៉ូវនៅកណ្ដាលគ្រែ÷

«អូនកើតអីនិង?»

«នៅឆ្លៀតសួរថាកើតអីទៀតហាសម៉ោងប៉ុន្មានហើយ?ថ្មើលនិងទើបតែចូលផ្ទះដឹកគ្នាទៅដល់ណាខ្លះនិយាយមក!»

«ហូយហ្វតបងទៅនិយាយគ្នាជាមួយលោកពូធម្មតាតើមិនបានទៅណាទេ»

«កុំមកកុហក!សុទ្ធតែនាំគ្នាទៅញ៉ាំការ៉េមឆ្ងាញ់សម្បើមហា៎ណ៍ទៅនៅជាមួយវាទៅកុំមកនៅជាមួយខ្ញុំធ្វើមិចខ្ញុំមិនស្អាតដូចវាមិនចេះផ្អែមល្ហែមដូចវាទើបបងមិនចូលចិត្ត!»

«ហូយហ្វូតគិតតែម្នាក់ឯងហើយនៀគឈើរីគេសុំបងអោយជូនទៅអោយបងប្រកែកយ៉ាងមិច?»

«ត្រឹមតែជាលេស!»

ហ្វតអោបដៃចូលគ្នាអង្គុយបត់ជើងបែរខ្នងដាក់ជេមនៅសុខកើតក្មេងតូចអីណាហ្វតអើយហ្វត!

ជេមដើរសំដៅទៅរកហ្វតហើយក៏អោបចង្កេះពីក្រោយ÷

«កុំប៉ះចេញទៅគួរអោយស្អប់គួរអោយខ្ពើម!»

«កុំធ្វើចឹងមើលបងសុំទោស...លើកក្រោយចាំបងប្រញាប់មកអោយលឿនបងនិងមិនហួសទៅណាទៀតជាដាច់ខាត»

និយាយផងថើបករបស់ហ្វតឡើងសមីខ្លួនគេឡើងព្រឺសម្បុរអស់ហើយមើលទៅអាប៉ិជេមនិងដូចយ៉ាងមិចៗទេហ្វតតែបណ្ដោយដឹងតែ...ទៀតហើយ÷

«Okបានៗៗឈប់អោបខ្ញុំបានហើយ»ហ្វតរុញជេមចេញ

«យប់នេះអូនគេងម្នាក់ឯងបានទេបងមានធុរ:ត្រូវទៅបង្ហើយ»

«ធុរ:អី?»

«ការងាររបស់បងនិងណា»

ហ្វតសម្លឹងមុខជេមមួយសន្ទុះទើបឆ្លើយតបទៅវិញ÷

«Okទៅចុះហើយហាមទៅធ្វើខ្លួនផ្ដេសផ្ដាសអោយសោះយល់?»

«បាទប្រពន្ធសម្លាញ់»

ជេមចាប់ហ្វតថើបខ្សឺតៗនិយាយរួមទៅឆ្លៀតឱកាសរហូតអាប៉ិនិងហ៍

SKIP>>>>

យប់ស្ងាត់ខ្យល់ផាត់...ផាត់ទៅណាល្អណ៍?ទៅណាក៏ទៅៗយើងមកមើលសាច់រឿងយើងបន្តវិញ!

សាច់រឿងបង្ហាញអោយឃើញនូវកញ្ញាឈើរីដែលចុះមកផឹកទឹកនៅក្រោមផ្ទះកំពុងតែឈរផឹកនាងក៏លឺសម្លេងមនុស្សដើរនៅខាងក្រៅទើបនាងចេញទៅមើលឃើញថាមានមនុស្សមួយក្រុមស្លៀកពាក់ដូចជាអ្នកធំបានដើរតាមជេមទៅក្រោយផ្ទះរួចនាងក៏ដើរទៅតាមឃើញថាជេមបាននាំមនុស្សទាំងនោះចូលទៅឃ្លាំងខាងក្រោយផ្ទះដែលឃ្លាំងនោះជាឃ្លាំងផ្ទុករបស់ចាស់ៗតែពួកគេទៅទីនិងធ្វើអីទៅ?

ឈើរីចង់ដើរទៅតាមបន្តទៀតតែមានដៃមួយបានចាប់ដៃនាងទាញមកក្រោយដែលនោះគឺជាហ្វត÷

«ស្អីរបស់ឯងមកហាមយើងធ្វើស្អី?» ឈើរីចង់តាមទៀតតែហ្វតនៅហាមនាងដដែល

«បើមិនចង់យកជីវិតទៅចោលត្រឡប់ទៅដេកវិញទៅ!»

«ហេតុអីយើងត្រូវស្ដាប់តាមឯង?»

ឈើរីនៅតែមិនជឿនាងចង់ដើរទៅទៀតតែពេលនោះស្រាប់តែផាំង! សម្លេងកាំភ្លើងចេញពីក្នុងឃ្លាំងនាំអោយឈើរីភ័យអោបដៃហ្វតជាប់÷

«យ៉ាងមិចជឿខ្ញុំឬនៅ?»

«មានរឿងអីហេតុអីមានសម្លេងកាំភ្លើង?»

«ដឹងច្រើនឆាប់ស្លាប់ត្រឡប់ទៅវិញទៅអោយឆាប់ឡើង!»

«ចុះឯង?»

«យីមកធ្វើ romantic ស្អីឆាប់ទៅ!»

កញ្ញាឈើរីក៏រត់ចូលទៅក្នុងផ្ទះយ៉ាងលឿនចំណែកហ្វតក៏ដើរលបៗទៅក្បែរឃ្លាំងនាយបានអើតមើលតាមចន្លោះជញ្ជាំងតែគ្មានឃើញអ្វីឡើយប៉ុន្តែភ្លាមនោះស្រាប់តែទ្វាក្រោមដីបានរបើកហើយយើងក៏ឃើញជេមដើរចេញមកជាមួយនិងកូនចៅរបស់នាយប៉ុន្មាននាក់ទៀតដើរមកដល់មាត់ទ្វាឃ្លាំងជេមបានដោះស្រោមដៃចេញហើយគប់អោយកូនចៅមុននិងចេញបញ្ជា÷

«ចាត់ការសាកសពអោយបានស្អាតរំលាយកុំអោយសល់ឆ្អឹង!»

«បាទចៅហ្វាយ»

ស្ដាប់ដឹងសាច់រឿងហើយហ្វតប្រញាប់រត់ទៅខាងក្នុងផ្ទះវិញព្រោះថាជេមច្បាស់ជាទៅរកនាយហើយចាំមើលថារវាងជេមនិងហ្វតមួយណារត់ទៅដល់មុន?

ជេមដើរផងសារ៉េអាវរបស់ខ្លួនផងដើម្បីកុំអោយទៅដល់បន្ទប់ប្រពន្ធសង្ស័យ....

ក្រាក...ចាសគឺហ្វតរត់មកដល់មុនជេមដោះលេវអាវបណ្ដើរដើរមករកហ្វតបណ្ដើរគឺគេដើរមកមើលហ្វតថាគេងឬនៅ÷

«សូម្បីតែគេងក៏គួរអោយស្រឡាញ់ដែរ»

ជេមបានចូលទៅងូតទឹករួចទើបគេឡើងមកគេងក្បែរហ្វតរួចថើបសក់ហ្វតបន្តិច÷

«រាត្រីសួរស្ដីអូនសម្លាញ់!»

និយាយបែបនេះហើយគេបិទភ្នែកគេងលក់បាត់ទៅ...តាមពិតហ្វតមិនទាន់គេងឡើយនាយនៅដង្ហក់ខ្យល់នៅឡើយទេរត់មកមិញរកដួលផងរយះជើងផងទម្រាំតែដល់ ហ្វតនៅតែគិតអំពីរឿងដែលបានកើតឡើងតាមមើលទៅយប់នេះហ្វតគេងមិនលក់ទេ

Morning 🌅

ថ្ងៃថ្មីអ្វីៗស្ថិតនៅតាមធម្មតាប៉ុន្តែហ្វតនិងជេមហាក់ដូចមិនសូវនិយាយរកគ្នាទេសូម្បីតែឈើរីក៏លែងហ៊ានមើលមុខជេមដូចមុនដែរ...ពេលជេមចេញទៅធ្វើការបាត់ឈើរីបានដើរមករកហ្វត÷

«ឯងៗយប់មិញមានរឿងអីឯងដឹងដែរទេ?»

«មិនដឹង!»

ហ្វតដើរចេញតែឈើរីបានឈរពាំងមុខ÷

«យ៉ាងមិចនាងនិងហាសខ្ញុំគ្មានអារម្មណ៍ឈ្លោះជាមួយនាងទេ!»

«ឯងប្រាប់យើងមកថាយប់មិញមានរឿងអី?»

«ប្រាប់ថាមិនដឹងនិងហើយចៀសផ្លូវ!»

ហ្វតទាញឈើរីចេញពីផ្លូវរបស់នាយមួយសន្ទុះឃើញនាយចុះមកវិញគឺនាយចង់ចេញទៅមើលហាងបន្តិច÷

«ចង់ទៅណា?»ឈើរី

«ទៅជួបប្រុស!»

«ចាំមើលយើងនិងប្រាប់ជេម!»

«ប្រាប់ទៅ!»

ខំថារករឿងគេមានអីគេអត់ក្ដៅក្រហាយជាមួយផងមានតែក្ដៅក្រហាយខ្លួនឯង....

SKIP>>>>

ចេញពីហាងហ្វតក៏ឈានទៅមន្ទីពេទ្យបន្តិចដើម្បីពិនិត្យមើលសុខភាពកូនក្នុងពោះ។ ក្នុងរយះពេលនេះហ្វតទៅណាមកណាក៏មានអ្នកតាមដានដែរដំបូងថាទៅពេទ្យតែពេលដឹងថាមានអ្នកតាមហ្វតក៏ត្រូវបើកឡានត្រឡប់ទៅផ្ទះវិញតែនៅតែមានឡានបើកតាមនាយដដែល...

មើលទៅឡាននោះដូចជាមានបំណងមិនល្អមកលើហ្វតឡើយព្យាយាមបើកតាមក៏ប៉ុន្តែតាមហ្វតមិនទាន់ឡើយហ្វតនោះតូចតែមាឌទេតែបើរឿងបើកឡានវិញបើកដូចហោះចឹងផ្លូវកាច់ផ្លូវកោងអីហ្វតអោយស្ពៃ!

បើកមកដល់មុខរបងហ្វតប្រញាប់ជាន់ហ្គែរហើយទ្វារបងក៏បិទព្រោះរបងនោះអីរបងបើកបិទ Auto...បើកមកដល់ទីសុវត្តិភាពហ្វតដកដង្ហើមញាប់ៗព្រោះថាមិញភ័យណាស់មិនខ្លាចគ្រោះថ្នាក់ខ្លួនឯងទេតែខ្លាចគ្រោះថ្នាក់ដល់កូនឯណោះវិញ÷

«ហូយពួកអាណាទំនេរម្លេះឯងបានទៅធ្វើស្អីវាទើបវាមកតាមយាយីយើងបែបនេះ?»

END

អោយទាយថាអ្នកណាជាអ្នកតាមសម្លាប់ហ្វត?

50 voteមកកូនឥឡូវបាត់អ្នកអានអស់ហើយ

Contents
Contents

Comments(0)

Join the discussion — sign in to leave a comment

Sign In to Comment

No comments yet. Be the first to share your thoughts!