Chapter 37 of 46

ភាគទី37:ភ្ជាប់ពាក្យ

✵Between Us✵[END]321 words~2 min read

#BetweenUs

#ភាគទី37

Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱

________________________________________

________________________________________

ក្រឡេកមកមើលជេមវិញមិនមេននាយមិនចង់ទៅមើលហ្វូតទេប៉ុន្តែពេលនេះលេខារបស់នាយបានខលហៅនាយអោយទៅក្រុមហ៊ុនជាប្រញាប់ព្រោះកំពុងមានការបន្ទាប់ប្រញាប់អោយនាយត្រូវដោះស្រាយ...

មកដល់ក្រុមហ៊ុនភ្លាមជេមដើរសំដៅទៅរកអូហ្វីសរបស់នាយភ្លាម។ បើកទ្វាមកឃើញលោកត្រ័យភពដែលជាប៉ារបស់ឈើរី÷

«លោកពូមានការអី?»

«មានការអី?ឯងមិនគិតគូររឿងឯងរវាងកូនយើងខ្លះទេហីឬចាំទាល់តែកូនយើងអាយុ50ទើបឯងព្រមការ?»

«លោកពូ...ពូក៏ដឹងថាខ្ញុំមិនបានស្រឡាញ់ឈើរីទេ!»

«ស្រឡាញ់មិនស្រឡាញ់យើងមិនដឹងទេតែឯងបានធ្វើអោយគ្រប់គ្នាគិតហើយថាពួកឯងស្រឡាញ់គ្នាមួយវិញទៀតឯងក៏សន្យាជាមួយយើងហើយមិនចឹងបើឯងនិយាយបាតដៃខ្នងដៃជាមួយយើងបែបនេះដឹងរឿងដល់ម៉ាក់ឯងមិនខានទេ!»

«ពូចង់អោយកូនពូរៀបការជាមួយមនុស្សដែលមិនស្រឡាញ់កូនពូចឹងមេនទេ?»

«យើងមិនខ្វល់ទេយើងជឿថាឯងជាមនុស្សល្អឯងមិនធ្វើបែបកូនយើងទេ»

SKIP>>>

2សប្ដាហ៍ក្រោយមក

កន្លងអស់ទៅជាច្រើនថ្ងៃហ្វតមិនបានឡើងទៅប៉ារីសវិញជាមួយអ្នកឯទៀតឡើយនាយចង់នៅមើលក្រុមហ៊ុននៅប្រទេសថៃសិនមានចិត្តចង់វិញពេលណានាយនិងទៅវិញពេលនោះ...

ថ្ងៃនេះហ្វតបានមកមើលហាងតាមធម្មតា ហ្វតដើរមើលផលិតផលដែលដាក់តាំងនៅក្នុងហាងចៃដន្យក៏ជួបជាមួយនិងឈើរីដែលនាងក៏មកទីនេះដែរ÷

«Awwអ្នកណានេះមុខដួចធ្លាប់ស្គាល់?»

«ភ្លេចខ្ញុំដូចភ្លេចរស់ជាតិឌុកឌឿបំពងចឹង!»

«ហឹសមនុស្សធនដូចឯងចេះចូលហាងថ្លៃៗបែបនេះដែរហ៍?»

«ចុះមនុស្សធនដូចអ្នកនាងមុនចូលហាងថ្លៃៗនិងមានបើកភ្នែកមើលឈ្មោះហាងដែរទេ?មើលនោះទៅឈ្មោះអ្នកណានោះ Fourth Nattawat Jirochrikul »

«នេះជាហាងរបស់ឯងមេនទេ?»

«មិនមេនទេដឹង!»

«ជ្រុលតែចៃដន្យបានជួបគ្នាហើយអញ្ជើញឯងទៅចូលរួមពិធីភ្ជាប់ពាក្យយើងនិងអតីតប្ដីរបស់ឯងផង!»

ឈើរីហុចសំបុត្រមួយអោយទៅហ្វតហើយក៏ដើរកាចរាងចេញទៅបាត់ទៅ÷

«គេគិតថាលូយគេហើយនិងហាស!»

ហ្វតនិយាយឡើងព្រមជាមួយនិងអារម្មណ៍ជ្រេញឈើរីជាខ្លាំង។ ចំណែកឈើរីវិញចេញពីហាងព្រមជាមួយភូវីនដើរចូលហាងដូចគ្នាឃើញតែមុខភូវីនក៏ដឹងថាហើយយាយប៉ិនិងមកលើកណាក៏មិនដែលល្អដែរ។ ភូវីនដើរទៅអង្គុយរួមតុជាមួយហ្វត÷

«យាយប៉ិនិងមកធ្វើអីទិញផលិតផលហ៍?»

«យើងថាមិនមេនទេមុខនិងមកបង្កើតភាពចែដន្យធ្វើដូចជាមិនដឹងថាយើងនៅទីនេះធ្វើឯងណាមិនដឹងថាយើងជាម្ចាស់ហាងទាំងដែលយើងអ្នកណាក៏ស្គាល់!»

ភូវីនសម្លឹងឃើញសំបុត្រដែលនៅលើតុនាយក៏យកមកមើលហើយភូវីនក៏សើចឡើង÷

«សើចអី?»

«សើចសំបុត្រនេះនិងហើយ»

«គេភ្ជាប់ពាក្យឯងសើចធ្វើអីគួរតែសប្បាយចិត្តជាមួយគេទើបត្រូវ»

«ភ្ជាប់ពាក្យក្លែងក្លាយនិង?»

«មិចបានឯងដឹង?»

«លោកជេមភ្ជាប់ពាក្យទាំងបង្ខំទេឯងគិតថាលោកជេមស្រឡាញ់នាងឈើរីហ៍?បើគាត់ស្រឡាញ់មេនគាត់រៀបការយូរហើយមិនមេនមកភ្ជាប់ពាក្យអីពេលនេះទេ»

«ច្បាស់ណាស់ណ៍?»

«យេសព្រោះយើងជាអ្នកកាសែត»

«កំពុងតែគិតថាគួរទៅឬអត់?»

«មុខឯងនេះហេសអត់ទៅ?ឈប់សម្ដែងបានហើយហ្វតឈប់សម្ដែងធ្វើជាមនុស្សស្លូតត្រង់ទៀតទៅសុំហ្វតកាលពីមិនទាន់មានប្ដីមកវិញបានអត់សុំអាឆ្នាស់ឆ្នើមកំពូលល្បិចកំពូលឆ្លាតមកវិញបានអត់?»

«បើយើងធ្វើជាខ្លួនយើងវិញយើងលែងក្លាយជាតួរកម្សត់បាត់ហាស?»

«ចង់កំសត់ដល់ពេលណាទៀត?ឬចង់អោយគេឆក់ប្ដីទៅបាត់?»

«ប្ដីយើងអ្នកណាក៏គ្មានសិទ្ធដណ្ដើមដែរ!»

«ចឹងមកគ្រាន់ជាហ្វតខ្លះចឹងយើងទៅវិញសិនហើយណា»

«អេប្រញាប់ម្លេះ?»

«Today I have first date »

«With who?»

«អត់ប្រាប់!»

ភូវីនដើរចេញទៅរុយគ្មានខ្វល់ពីហ្វតដែលចង់ដឹងចង់ឮស្ទើរស្ទះខ្យល់ទេធ្វើអោយចង់ដឹងហើយតែមិនប្រាប់÷

«ភូវីនមកវិញភ្លាមប្រាប់យើងសិនមកជាមួយអ្នកណា????»

SKIP>>>

ភូវីនបានមកដល់ឧទ្យានមួយដែលពោពេញទៅដោយផ្កាចម្រុះពណ៌មកដល់ទីនេះគឺធ្វើអោយមានអារម្មណ៍ល្អពិតមេនតែពិភពលោកក្លាយជាពណ៌ប្រផេះវិញនូវពេលដែលបានជួបវត្តមានផននៅទីនេះ។ អ្នកទាំងពីរឃើញមុខគ្នាភ្លាមងាកចេញភ្លាមធ្វើដូចខ្ពើមមុខគ្នាណាស់ចឹង។ ភូវីនបានឆាតទៅមនុស្សដែលគេបានdateជាមួយ÷

«ខ្ញុំមកដល់ហើយលោកនៅឯណា?»

«ខ្ញុំនៅអង្គុយលើបង់ក្រោមដើមចំប៉ា»

«ចំប៉ាមួយណាចំប៉ាច្រើនសឹងអី»

តាមពិតភូវីនបានរកមើលរួចហើយតែឃើញតែផនដែលអង្គុយនៅទីនោះទើបនាយនៅតែសួរបន្ត÷

«ដើមចំប៉ាដែលមានធុងសំរាមពណ៌ខៀវនៅក្បែរ»

ភូវីនរកមើលទៀតតែនៅតែឃើញផនដដែលលេងសើចពេកទេដឹងហី?

«ខ្ញុំមិនឃើញលោកទេលោកមករកខ្ញុំខ្លួនឯងមកខ្ញុំនៅឈរក្រោមដើមធ្នុងពាក់អាវក្នុងពណ៌សរអាវក្រៅពណ៌Brown»

«ស្ពាយកាតាបពណ៌ខ្មៅនិងមេនទេ?»

«និងហើយៗ»

ក្នុងពេលនោះយើងក៏បានឃើញផនបានងើបដើរមករកភូវីនដោយស្នាមញញឹមហើយក៏ដើរមកឈរក្បែរភូវីនព្រមទាំងនិយាយ÷

«សួរស្ដី!»

«ស្អី?»

«ហឺយនៅក្រៅអត់គួរអោយស្រឡាញ់ដូចគ្នាទូរសព្ទសោះ!»

«និយាយធ្វើដូចធ្លាប់លេងជាមួយគ្នា»

«លេងជាមួយគ្នាជាង10ឆ្នាំហើយអត់ដឹងហេស?ឈ្លោះគ្នា5ឆ្នាំហើយទាក់ទងគ្នាបាន5ឆ្នាំហើយទើបមកជួបគ្នាថ្ងៃនេះទី24ខែកក្កដាឆ្នាំ2024»

«រវើរវាយ!ចេញអោយឆ្ងាយទៅបន្តិចទៀតមិត្តប្រុសខ្ញុំមកហើយខ្ញុំមិនចង់អោយគេឃើញឯងនាំជាប់ស៊យទេ!»

ផនក៏ញញឹមហើយដើរទៅឈរក្រោយភូវីនរួចចុចផ្ញើសារទៅភូវីន÷

«ងាកមកក្រោយមកឃើញខ្ញុំហើយ!»

ភូវីនងាកទៅក្រោយពិតមេនហើយក៏ជួបជាមួយស្នាមញញឹមដ៏សង្ហារបស់ផនផងដែរ÷

«ញញឹមស្អី?»

«Awwប៉ុននឹងហើយអត់ច្បាស់ទៀតបងនិងហើយសង្សាអូន?»

«កុំមកតាប៉ែជាមួយយើងពេកតិចមួយជើងបត់ក»

«ភូវីនយើងនិងហើយសង្សាឯងនោះមិនជឿមើលទៅ»

ផនហុចទូរសព្ទអោយភូវីនមើលការសន្ទនារវាងផននិងភូវីន...ច្បាស់ប៉ុននឹងហើយមិនដឹងថាត្រូវនិយាយបែបមិចទៀតទេភូវីនហុចទូរសព្ទអោយផនវិញ÷

«បើពិតមេនបែកគ្នាទៅចឹង!»

«អេធ្វើចឹងមិចកើតខំទាក់ទងគ្នាមិនតិចឆ្នាំទេវើយមកបែកត្រឹមរយះពេលប៉ុន្មានវិនាទីយ៉ាងមិច?យើងមិនល្អត្រង់ណាទើបឯងស្អប់យើងទាំងសង្ហាទាំងមានការសិក្សាក៏ខ្ពស់ទាស់តែមាត់ដាចតិចសោះ!»

«អរដឹងខ្លួនដែរថាមាត់ដាច?យើងមិនស្អប់ឯងទេតែយើងស្អប់មិត្តឯង!»

«មិត្តមួយណា?»

«Gemini Norawit Titicharoenrak !»

«ហៅតែឈ្មោះទៅចាំបាច់ហៅទាំងត្រកូល?ហើយឯងប្រុងអោយយើងធ្វើយ៉ាងមិចជាមួយវា?»

«បើចង់បានយើងធ្វើជាសង្សាឯងត្រូវធ្វើតាមយើង!»

«បែបណា?»

«ថ្ងៃភ្ជាប់ពាក្យលោកជេមឯងត្រូវតែអោយអ្នកកាសែតខាងយើងទៅយកព័ត៌មាន!»

SKIP>>>

កាត់ចូលមកដល់ថ្ងៃពិធីភ្ជាប់ពាក្យរវាងជេមនិងឈើរី

បញ្ជាក់:ខ្ញុំមិនដឹងថាភ្ជាប់ពាក្យនិងគេធ្វើមិចខ្លះទេចេះតែសរសេរតាមការដែលធ្លាប់ដឹងទៅ

លោកត្រ័យភពនិងអ្នកស្រីលីមីងខ្វាន់ម្នាក់ៗមុខរីកដូចគ្រាប់ជីអញ្ចឹងបើនិយាយពីឈើរីដែលកំពុងតែតែងខ្លួនស្លៀកពាក់រ៉ូបកូនក្រមុំក៏សប្បាយចិត្តមិនតិចដែរ នាងសម្លឹងមើលខ្លួនឯងនៅក្នុងកញ្ចក់ហើយដេញអ្នកសម្អាងចេញទៅក្រៅអស់÷

«ទីបំផុតថ្ងៃនេះក៏បានមកដល់ថ្ងៃដែលយើងក្លាយជាអ្នកស្រីនៅក្នុងត្រកូល Titicharoenrak និងជាថ្ងៃដែលយើងអ្នកយកឈ្នះឯងបាន Fourth Nattawat »

យើងក្រឡេកមកមើលក្នុងពិធីភ្ជាប់ពាក្យវិញយើងបានឃើញវត្តមានរបស់WinnyនិងPondអង្គុយជិតគ្នាមិត្តទាំងពីរក៏ជជែកគ្នាពីនេះពីនោះផនបាននិយាយឡើង÷

«យើងមានអារម្មណ៍ដូចមិនស្រួលយ៉ាងមិចមិនដឹងទេវើយ!»

«យ៉ាងមិចឯងធ្វើអីខុសមេនទេ?»

«ឯងគិតថាលោកហ្វតមកចូលរួមកម្មពិធីនេះដែរទេ?»

«ម៉ាំអត់ទៀតភ្ជាប់ពាក្យប្ដីទាំងមូលមិនអោយមកចូលរួមយ៉ាងមិច?»

«ក្រែងលែងលះគ្នាហើយមិនចឹង?»

«អៃផនហែងនិងអៃជេមជាមិត្តនិងគ្នាពិតដែរទេទើបទាំងមិនដឹងខ្យល់អីសោះ?លិខិតលែងលះនិងអៃជេមមានទាន់បានស៊ីញ៉េឯណា?»

«ហាកមិចចឹងវិញ?»

«បើនិយាយពីលោកហ្វតវិញឃើញធ្វើដូចចិត្តដាច់ណាស់ចឹងតាមពិតហួងហែងអៃជេមសម្បើមណាស់!»

«ហួងហែងស្អីអៃជេមមានស្រីរាប់ភ្លេចមិនឃើញលោកហ្វតនិយាយអីមួយម៉ាត់ផង!»

«អត់និយាយអីទេតែស្រីអស់និងដេកពេទ្យគ្រប់គ្នាអត់តែអ្នកនាងឈើរីទេដែលមិនទាន់ឃើញកើតអីនោះ»

«Awwចឹងលោកហ្វតជាមនុស្សបែបណាអោយប្រាកដយើងតាមមិនទាន់ទេ!»

«យើងនិយាយប្រាប់ឯងចុះយល់ថាឯងមិនដែលទៅលើកោះញឹកញាប់ដូចយើង! អ្នកភូមិអ្នកណាក៏និយាយដែរថាលោកង្វៀនកាច ឆ្លាត បើរឿងល្បិចគ្មានអ្នកណាតាមទាន់ឡើយមនុស្សលោកហ្វតដូចផ្លែឪឡឹកចឹងឯងយល់ដែរទេ?»

«យល់ហើយតែរឿងដែលកើតឡើងនៅទីនេះឯងដឹងបានដោយរបៀបណាឃើញឯងនៅតែលើកប៉ាល់សោះ»

«ឃើញ Barista ម្នាក់នោះដែរទេ?»

Winnyចង្អុលទៅសាតាំងដែលកំពុងរៀបចំភេសជ្ជ:អោយភ្ញៀវក្នុងកម្មពិធី÷

«អឺឃើញហើយយ៉ាងមិចមេនទេ?»

«និងសង្សាយើងជាមិត្តរបស់លោកហ្វតគេប្រាប់រឿងទាំងអស់មកអោយយើងស្ដាប់!»

«Juiiទាក់ទងគ្នាពីកាល?»

«តាំងពីថ្ងៃដែលគេជិះម៉ូតូបុកគូទឡានយើងម្លេះដំបូងជាកូនបំណុលម្ចាស់បំណុលទេតែយូរៗទៅក៏ក្លាយជាសង្សាទៅ»

«យីលូយបោះវាចុះអ្នកណានៅលើហា៎?»

«ដូរគ្នាម្នាក់ម្ដង!»

បរិយាកាសអ៊ូអរមិញនេះក្លាយជាស្ងាត់ដោយមនុស្សបានងាកទៅមើលវត្តមានអ្នកដែលទើបតែមកដល់ថ្មីៗគឺជាហ្វតដែលស្ថិតក្នុងឈុតដ៏ថ្លៃថ្នូនាយដើរចូលមកដោយមិនខ្វល់ពីអ្នកណាទេចូលមកអង្គុយនៅលើតុធ្វើដូចធម្មតា សកម្មភាពទាំងអស់ត្រូវបានថតទុកដោយភូវីន...

ពិធីបានចាប់ផ្ដើមឡើងដល់វគ្គដែលកូនកម្លោះកូនក្រមុំត្រូវពាក់ចិញ្ជៀនអោយគ្នា តែមិនទាន់ទាំងបានពាក់ឡើងស្រាប់តែអគ្គីសនីត្រូវបានឆ្លងចរន្តគឺដោយសារតែហ្វតបានចាក់ទឹកក្រូចដែលគេញ៉ាំទៅលើព្រីភ្លើង...

មនុស្សនៅក្នុងកម្មពិធីរត់ចេញប្រសាចព្រោះខ្លាចមានគ្រោះថ្នាក់ហ្វតវិញអង្គុយផឹកទឹកក្រូចគងទាក់ខ្លាធម្មតាដូចគ្មានរឿងអ្វីកើតឡើង!

ជេមបានដើរទៅរកហ្វតតាមពិតជេមចង់មករកតាំងពីហ្វតដើរចូលមកដំបូងម្លេះតែត្រូវហាមដោយក្រសែភ្នែកពិឃាតរបស់ម្ដាយខ្លួន÷

«ហ្វូតអូនមកបានដោយរបៀបណា?»

«យ៉ាងមិចអូនមកចូលរួមពិធីរបស់បងមិនបានមេនទេ?»

«អ្នកណាអញ្ជើញឯងមកអាក្មេងចង្រៃ?»អ្នកស្រីលីមីងខ្វាន់

«កូនប្រសារស្រីរបស់ម៉ាក់ក្មេកនិងហើយដែលទៅអញ្ជើញខ្ញុំដល់កន្លែងបើខ្ញុំមិនមកដូចមិនកើត»

«យើងមិនមេនម៉ាក់ក្មេកឯងទេឆាប់ចេញពីទីនេះទៅ!»

«ទៅយ៉ាងមិចបានបើស្វាមីខ្ញុំនៅទីនេះនិង?»

«ស្វាមីស្អីទៀតពួកឯងបានលែងលះគ្នាហើយមិនចឹង?»

«ចុះជេមមានទាន់បានស៊ីញ៉េលែងលះឯណាពិតមេនទេជេមប្ដីសម្លាញ់?»

«រឿងនិងវាយ៉ាងមិចវិញជេមឆាប់និយាយមក!»អ្នកស្រីលីមីងខ្វាន់

«ខ្ញុំមិនទាន់បានស៊ីញ៉េពិតមេន»

«ហេតុអ្វីមិនស៊ីញ៉េឆាប់ទៅយកលិខិតលែងលះនិងមកហើយស៊ីញ៉េលែងលះឥលូវនេះ!»

«យកមកខ្ញុំហែកចោល!សុំទោសផងម៉ាក់ក្មេកកូនប្រសារម្នាក់នេះលែងចង់លែងលះទៀតហើយបាទខ្ញុំដឹងថាគ្រប់គ្នាច្បាស់ជាចង្អៀតចង្អល់ជាមួយខ្ញុំតែមិនអីទេត្បិតខ្ញុំយល់មុខដល់លោកត្រ័យភពនិងកូនស្រីដ៏ខ្ជីខ្ជូតរបស់លោកយ៉ាងណាមនុស្សនៅក្នុងប្រទេសនេះដឹងរឿងភ្ជាប់ពាក្យនេះទៅមើលខ្ញុំយល់ព្រមអោយជេមភ្ជាប់ពាក្យក៏បានតែខ្ញុំសុំមើលចរិតនាងសិនបើនាងល្អខ្ញុំនិងដើរចេញដោយខ្លួនឯងហើយខ្ញុំអនុញ្ញាតអោយនាងទៅរស់នៅក្នុងផ្ទះរបស់ជេមតែក្នុងនាមជាប្រពន្ធចុង!»

«អត់ទេយើងមិនព្រម!»ឈើរី

«ច្បាស់?ឱកាសមានតែម្ដងទេណាគិតមួយៗ»

លោកត្រ័យភពកេះឈើរីមកនិយាយ÷

«ព្រមសិនទៅយ៉ាងណាក៏ដោះទុកយើងបានម្ដងម្កាលដែរ»

«យ៉ាងមិចយល់ព្រមដែរទេ?»

«បានយើងព្រម!»

កាត់មកដល់ប្លង់ដែលហ្វតបានចូលទៅក្នុងឡានរបស់នាយវិញ

តុ...តុ...តុ...ជេមបានគោះទ្វាឡានរបស់ហ្វូតហើយហ្វូតក៏បើកកញ្ចក់និងអើតមុខចេញមកក្រៅ÷

«យ៉ាងមិចមេនទេ?»

«ធ្វើបែបនេះធ្វើអីបានអីមកវិញ?»

«មិនល្អទេហ៍ដែលខ្ញុំត្រឡប់មកធ្វើជាប្រពន្ធបងវិញ?»

«រឿងនិងគឺល្អណាស់តែចាំបាច់មានចុងមានដើមធ្វើអីមានតែអូនមិនបានទេមេនទេ?»

«ពួកគេចង់លេងបែបនេះចឹងខ្ញុំក៏បង្កើតហ្គេមអោយពួកគេលេងទៅមានអីខុស?»

«តែបងបារម្ភពីអូនបើម៉ាក់ធ្វើអីអូនតែអូនគិតយ៉ាងមិច?»

«ចឹងក៏ល្អអោយដឹងទៅថាបងគ្មានសមត្ថភាពការពារខ្ញុំ!»

«ឥឡូវបែបណាក៏បានដែរតាមចិត្តអូនចង់ស្អែកបងទៅទទួលអូន»

«Ok»

ហ្វតបើកឡានចេញទៅអាណិតតែជេមទេចង់ស្ទះឈាមហើយនោះជេមបានញីសក់ខ្លួនឯងខ្លាំងៗ÷

«ជីវិតachស្អីទេហាសឡើងដូចកាពិ!»

SKIP>>>

មកមើលខាងអ្នកកាសែតជើងល្អរបស់យើងវិញកំពុងតែព្យាយាមធ្វើមិចអោយព័ត៌មានគេមានការចាប់អារម្មណ៍ច្រើនតែសមត្ថភាពដូចភូវីនប៉ុននឹងស៊ីផុយ...ភូវីនបានផុសព័ត៌មាននោះដោយដាក់ Caption ថា÷

ពិធីភ្ជាប់ពាក្យដែលកើតឡើងដោយការបង្ខំពីឪពុកម្ដាយទាំងដែលកូនខ្លួនឯងមានគ្រួសាររួចហើយមានអីថ្ងៃភ្ជាប់ពាក្យស្រាប់តែប្រពន្ធដើមមកចូលរួមដែរបើមិនផ្អើលកម្មពិធីទេទើបចម្លែក

ចុចផុសភ្លាមមិនដល់10នាទីផងអ្នកចែករំលែកនិងបញ្ចេញមតិមានរៀបរយអ្នកឯណោះអ្នកខ្លះបញ្ចេញមតិអាណិតហ្វតអ្នកខ្លះក៏ជេរអ្នកស្រីលីមីងខ្វាន់អ្នកខ្លះជេរនាងឈើរីហើយមានអ្នកខ្លះជេរដល់ទាំងជេមទៀតថាអ្នកមានប៉ុននឹងដែរមិនហ៊ានប្រកែកជាមួយម្ដាយរឿងប្រពន្ធ

តុ...តុ...តុ...មានអ្នកមកគោះទ្វាបន្ទប់របស់ភូវីនដែលនោះគឺជាផនដែលត្រូវភូវីនប្រើអោយទៅទិញនំ÷

«យ៉ាងមិចហើយការងារ?»

«អូយេសតែម្ដង»

«សម្រេចថាជាសង្សាគ្នាហើយណា»

«អឺ....តែបើលោកជេមភ្លើឡើងម្ដងទៀតឯងមិនរួចខ្លួនទេ!»

«Awwហេតុអីជាយើងរហូតចឹង?»

«if you know you know »

END

កម្មពារតែផននិងឯងអាណិតT_T

Contents
Contents

Comments(0)

Join the discussion — sign in to leave a comment

Sign In to Comment

No comments yet. Be the first to share your thoughts!