Chapter 36 of 46

ភាគទី36:ប៉ាតូចកំពុងមានកូន

✵Between Us✵[END]331 words~2 min read

#BetweenUs

#ភាគទី36

Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱

________________________________________

________________________________________

ចូលមកភាគថ្មីគឺបង្ហាញអោយយើងឃើញនូវបរិវេណប្រលានយន្តហោះដែលស្ថិតនៅក្នុងប្រទេសថៃ។ បាត់ហ្វូតមិនដឹងហ្វូតទៅណាមេនទេនេះហ្វូតមកថៃវិញជាមួយMarckrisធ្វើមិនដឹង÷

«គិតយ៉ាងមិចទើបមកថៃវិញ?»marckris

«កន្លែងដែលគ្រោះថ្នាក់គឺជាកន្លែងសុវត្តិភាពនៅទីនេះក្រុមហ៊ុនខ្ញុំក៏មានបើកដំណើរការហើយអ្វីដែលលោកមិនដែលដឹងគឺខ្ញុំមានបើកហាងគជ់ខ្យងទៀតផង»

«ពិតមេនហីនៀគខ្ញុំមិនដែលដឹងសោះថាលោកមានបើកហាងគជ់ខ្យង»

«ក៏បើកទទួលទិញចូលនាំបន្តិចបន្តួចនិងណាសព្វថ្ងៃហាងនោះខ្ញុំអោយប្អូនខ្ញុំជាអ្នកមើលការខុសត្រូវ»

«ចឹងទៅហាងតែម្ដងទៅល្អទេ?»

«មុខសញ្ញាគឺទៅហាងនិងហើយ»

«ចឹងតោះយើងទៅអោយវ៉ាលីមកខ្ញុំជួយកាន់»

ហ្វូតហុចវ៉ាលីទៅអោយMarckrisបន្ទាប់មកពួកគេទាំងពីរត្រូវធ្វើដំណើរតាមឡានលើផ្លូវដ៏វែងឆ្ងាយដើម្បីទៅកាន់កោះដែលហ្វូតបានបើកហាងហើយក៏ជាផ្ទះចាស់របស់ហ្វូតផងដែរ...

មិនដឹងថាហេតុអីទេអោយតែឃើញសមុទ្រហ្វូតតែងតែនឹកឃើញជេមជានិច្ចនឹកឃើញលើកណាទឹកភ្នែកស្រក់មកលើកនិងសូម្បីតែពេលកំពុងជិះទូកក៏ហ្វូតលួចស្រក់ទឹកភ្នែកដែរតែមិនអាចគេចផុតពីភ្នែកmarckrisឡើយ÷

«មានអ្វីមេនទេហេតុអីក៏យំ?»

«ខានមកទីនេះយូរហើយអារម្មណ៍នឹកកើតឡើងជារឿងធម្មតាគ្មានអ្វីធំដុំទេ»

«លោកគួរតែសប្បាយចិត្តដែលមកកាន់ទីកន្លែងដែលលោកនឹកលោកមិនគួរយំទេ»

«រំភើបពេក...»

ហ្វូតសើចយ៉ាងស្រស់ទៅកាន់marckrisទាំងដែលទឹកភ្នែកជូតមិនទាន់ស្អាតនៅឡើយ។ រយះពេល10ឆ្នាំអ្វីៗគឺផ្លាស់ប្ដូរទាំងស្រុងនៅលើកោះពេលនេះលែងមានផ្ទះតូចៗចាស់ទ្រត់ទ្រោមទៀតហើយគឺជំនួសទៅដោយផ្ទះថ្មមាំៗហើយនៅតាមផ្ទះនីមួយៗគឺដាក់លក់នៅវត្ថុអនុស្សាវរីយ៍ហើយចំណែកគ្រឿងសមុទ្រគឺនៅមានលក់ជាធម្មតាតែតាមមើលទីនេះប្រហែលក្លាយជារម្មនីយដ្ឋានទេសចារណ៍ហើយ...

រឺម៉ក់ដែលដឹកហ្វូតជាមួយmarckrisបានដឹកពួកគេមកឈប់នៅមុខហាងមួយកន្លែងដែលមានរបងពណ៌សរចំណែកហាងសងពីថ្មមើលទៅមិនសូវជាធំឡើយ...

តឺង...តឺង...ហ្វូតចុចកណ្ដឹងហាង...មួយសន្ទុះឃើញកម្លោះសង្ហាម្នាក់ដើរចេញមករួចមកបើករបងអោយពួកគេ÷

«មកយូរឬនៅភី?»

កម្លោះដែលចេញមកនេះគ្មានអ្នកណាក្រៅពីSeaឡើយបែកគ្នា10ឆ្នាំឥលូវពេញកម្លោះតែម្ដងអាយុ26ឆ្នាំល្មមធ្វើចៅប្រសារអេតមីន

Sea

«Seaអើយខានជួបគ្នា10ឆ្នាំហើយstyleតែងខ្លួននៅដដែលគ្មានប្ដូរទៅណាសោះភ្ញៀវមកទិញរបស់មើលដឹងថាឯងជាម្ចាស់ហាងដែរទេនេះ?»ហ្វូត

«ជួបភ្លាមដៀលភ្លាមតែម្ដងណ៍ហើយចុះបងប្រុសខាងនេះជាអ្នកណាដែរ?»

«នេះគឺលោកMarckrisមិត្តរបស់បងគេមកសម្រាកលំហែកាយនៅទីនេះមួយរយះ»

«សុំផ្ញើខ្លួនផ្ញើប្រាណផងបាទ»marckrisនិយាយទាំងញញឹមទៅកាន់Sea

«អរមិនអីទេបាទតាមសប្បាយណាតោះចូលទៅខាងក្នុងទៅថ្ងៃនេះខ្ញុំខំបិទហាងដើម្បីទទួលអ្នកទាំងពីរណា៎»

កម្លោះទាំងបីដើរចូលទៅក្នុងហាង។ ទិដ្ឋភាពក្នុងហាងគឺស្អាតត្រជាក់ភ្នែកមិនតូចមិនធំនៅទីនេះគឺមានដាក់តាំងគជ់ខ្យងបន្តិចបន្តួចដើម្បីមើលមិនមេនមានគជ់ខ្យងតិចទេគឺទាល់តែមានការកម្មង់ទើបយកគជ់ខ្យងនោះមកពីហាងធំនៅទីក្រុងបើនិយាយអោយចំហាងនេះបង្កើតឡើងសម្រាប់ស្ទុកទុកគជ់ដែលរកបានពីការនេសាទឬបានមកពីការនាំចូលអីចឹងទៅ÷

«បន្ទប់គេងនៅផ្ទះនេះមានតែ2ទេលោកmarckrisគេងបន្ទប់មួយម្នាក់ឯងចុះចំណែកភីហ្វូតគេងជាមួយខ្ញុំ»Sea

«ហាងនេះភីធ្លាប់តែមើលក្នុងរូបតែមកដល់ហាងផ្ទាល់បែបនេះស្អាតខ្លាំងណាស់»ហ្វូត

«ខ្ញុំក៏ព្យាយាមធ្វើតាមភីកម្មង់ហើយមិនអោយខុសបន្តិចទេ»

«ចឹងលោកmarckrisយកឥវ៉ាន់ទៅទុកនៅខាងលើសិនទៅចាំខ្ញុំជូនលោកដើរលេងនៅលើកោះនេះSeaយកទៅទុកអោយភីផងភីមិនទាន់ឡើងទៅទេភីនៅចង់មើលបរិវេណជុំវិញសិន»

«Okតោះលោកmarckrisមកតាមខ្ញុំមក»

«មិនចាំបាច់ហៅលោកអីទេហៅបងkrisធម្មតាក៏បានណា៎»

«អរokបងគ្រីស»

Sea និង Marckrisបានលើកឥវ៉ាន់យកទៅទុកនៅក្នុងបន្ទប់រាងៗខ្លួនតែដំបូងគឺចូលបន្ទប់សៀសិនព្រោះបន្ទប់សៀនៅខាងមុខចំណែកបន្ទប់មួយទៀតគឺនៅខាងចុង÷

«ប្អូននៅទីនេះតែម្នាក់ឯងទេហ៍?»marckris

«ពិតមែនហើយភីតាំងពីភីហ្វូតនិងប៉ាទៅប៉ារីសខ្ញុំក៏នៅទីនេះតែម្នាក់ឯង»

«ហេតុអីប្អូនមិនទៅនៅទីនោះជាមួយគេ?»

«ខ្ញុំមិនចង់ទៅឆ្ងាយពីប្រទេសកំណើតខ្ញុំទេហើយបើខ្ញុំទៅបានអ្នកណាមើលហាងមើលផ្ទះ?»

«ប្អូនមុខមិនដូចលោកពូឬដូចហ្វូតសោះ»

«មកពីខ្ញុំមិនមេនកូនបង្កើតនិងហើយភី...»

«អឺ...សុំទោសផងណាដែលភីសួរបែបនេះ»

«មិនអីទេភី...នេះបន្ទប់ភីហើយបន្ទប់ទឹកអត់នៅក្នុងបន្ទប់ទេគឺនៅខាងក្រោមខ្វះអីត្រូវការអីប្រាប់ខ្ញុំបានណាភី...ភីទុកឥវ៉ាន់នៅក្នុងនិងហើយចំណែកភីត្រូវទៅដើរលេងមេនទេ?ទៅចុះទម្រាំភីមកវិញខ្ញុំរៀបចំបន្ទប់ស្អាតល្មម»

«ប្អូនជាមនុស្សពូកែនិយាយបែបនេះច្បាស់ជាសម្បូរភ្ញៀវហើយ»

«ខ្ញុំនិយាយតែអ្វីដែលគួរនិយាយប៉ុណ្ណោះ»

«អរ...ចឹងភីចុះទៅក្រោមមុនហើយណា»

«បាទជម្រាបលា»

Marckris ចុះទៅក្រោមបាត់ទៅចំណែកSeaវិញបានប្ដូរទឹកមុខពីរួសរាយមិញនេះទៅជាមុខស្មើរវិញមិញនេះនិយាយច្រើនទាំងបង្ខំទេព្រោះថាគេជាមនុស្ស introvert តែត្រូវតែបង្ខំនិយាយព្រោះនេះជាភ្ញៀវហើយក៏ជាមិត្តរបស់បងប្រុសខ្លួនទៀត

SKIP>>>

ក្រលេកមកមើលmarckrisនិងហ្វូតវិញពេលនេះពួកគេកំពុងតែជិះកង់ឌុបគ្នាមើលនេះមើលនោះពេញកោះ។ ពួកគេទាំងពីរបានមកទិញវត្ថុអនុស្សាវរីយ៍អោយគ្នាទៅវិញទៅមកមើលទៅពួកគេទាំងពីរស្និតស្នាលគ្នាជាងមុនទៅទៀតអ្នកមិនដឹងប្រហែលគិតថាជាគូរស្នេហ៍ហើយ។

កំពុងតែមើលរបស់ដែលត្រូវទិញនោះមានក្មេងប្រុសម្នាក់បានទាត់បាល់មកចំជើងរបស់ហ្វូតហើយហ្វូតក៏រើសបាល់នោះអោយទៅក្មេងប្រុសវិញ÷

«ពូដូចជាមិនដែលឃើញមុខឯងសោះកូនចៅអ្នកណាដែរហា៎?»

«អូនកូនប៉ាMarkនិងម៉ាក់Tan»

«ហឹម?ចុះពេលនេះប៉ាម៉ាក់ក្មួយនៅឯណា?»

កាត់ចូលមកប្លង់មួយទៀតដែលបង្ហាញអោយយើងឃើញអំពីទេសភាពឆ្នេរសមុទ្រដ៏ស្រស់ត្រកាលនិងបង្ហាញនូវផ្ទះមួយសងខ្ពស់ហួសពីដី។ ផ្ទះនេះមិនអន់ទេទោះសង់ពីឈើតែជាឈើដ៏ប្រណិតហើយផ្ទះនេះគឺជាកេរ្តិ៍របស់មេភូមិដែលអោយទៅកូនស្រីរបស់គាត់ហើយផ្ទះនេះគ្មានផ្ទះអ្នកណាឆ្ងាយពីផ្ទះរបស់MarkNamtanនិងឯង។ ម៉ាកកំពុងតែអង្គុយស្រាយសំណាញ់នៅលើគ្រែចំណែកណាមតានកំពុងតែស្រោចបន្លែ÷

«P'markP'Namtan....!»

ហ្វូតស្រែកហៅឈ្មោះអ្នកដែលជាបងបន្ទប់មកម៉ាកណាមតានក៏ងាកមករកពួកគេមានការភ្ញាក់ផ្អើលជាងខ្លាំងដែលឃើញវត្តមានហ្វូតនៅទីនេះព្រោះខានជួបគ្នាយូរមកហើយ។ ហ្វូតនិងmarckrisដើរចូលទៅក្រោមផ្ទះរបស់ម៉ាកដែលមានម៉ាកនិងណាមតាននៅចាំទទួលជាស្រេច÷

«ខ្យល់អីបក់ឯងមកដល់ទីនេះ?»

«គ្មានខ្យល់អីទេបងគឺជិះយន្តហោះមកធម្មតា»

«អើហើយនោះអ្នកណាជា....របស់ឯងមេនទេ?»

«មិនមេនទេភីmarckrisជាមិត្តខ្ញុំ»

«ជំរាបសួរបាទ» marckrisលើកដៃសំពះ

«ភីទាំង2រៀបការពីកាលខ្ញុំមិនដឹងរឿងសោះ?»

«តាមពិតភីក៏ចង់ហៅដែរតែឯងនៅឆ្ងាយទោះហៅក៏ឯងមិនបានមកដដែល»

«ហើយអ្នកណាញ៉ែអ្នកណាមុន?»

«ភីនិងណាដូចតាប៉ិនិងហីហ៊ានញ៉ែនោះ?»ណាមតានលើកទឹកមកអោយភ្ញៀវហើយក៏ដាក់គូទអង្គុយឆ្លើយតបនិងហ្វូត

«ស្លាប់ហើយភីម៉ាកខ្លួនឯងជាប្រុសតែអោយស្រីញ៉ែ!»

«ភីញ៉ែមធ្យមទេងំភីសារភាពមុនទៀតឯងគិតមើលសមអត់?»ណាមតាន

«បានហើយម៉ែវាឈប់ហែកកេរ្តិ៍បងទៅ!»

«និយាយរឿងឯងវិញណាហ្វូតមិចក៏សុខៗមកថៃវិញនៅទីនោះមានរឿងអីហ៍ហើយលោកពូមកដែរទេចុះគីនមកឬអត់?»ណាមតាន

«ខ្ញុំមកទីនេះតែ2នាក់marckrisទេហើយក៏មកលេងមិនយូរដែរ»

ពួកគេកំពុងតែនិយាយគ្នាដោយមិនដឹងថាមានមនុស្សម្នាក់កំពុងតែសម្លឹងមកកាន់ពួកគេពីលើទូកឡើយហើយមនុស្សម្នាក់នោះគឺជាWinny÷

«អៃជេមថាហ្វូតបាត់ខ្លួនហើយហ្វូតនៅនេះនិង?»

SKIP>>>

កាត់ចូលsenceមួយទៀតមកដល់ពេលដែលហ្វូតនិងmarckrisត្រឡប់មកវិញគឺយប់ល្មមព្រោះថានៅផ្ញើពោះផ្ទះម៉ាកមួយពេល÷

«លោកងូតទឹកមុនខ្ញុំចុះ»ហ្វូត

«Awwមិនមកងូតទឹកជាមួយគ្នាទេហី?»

«ចង់ត្រូវខ្ញុំស្ដីអោយមេនទេបាននិយាយបែបនិង?»

«លលេងសោះប្រញាប់តែខឹង»

ហ្វូតក៏ដើរចូលបន្ទប់របស់នាយឃើញថាសៀកំពុងតែអង្គុយនៅខាងមុខកុំព្យូទ័រហ្វូតបានដើរមកទម្លាក់ខ្លួនលើគ្រែដោយសារនឿយហត់មិនដឹងយ៉ាងមិចទេម៉ារយះនេះហ្វូតហត់ខ្លាំងធ្វើអីបន្តិចក៏ហត់ដែរ÷

«Awwភីមិនងូតទឹកសិនទេហ៍?»

«marckrisកំពុងងូត»

«គាត់ងូតក៏ងូតតែគាត់ទៅពាក់ព័ន្ធអីនិងភី?បន្ទប់យើងមានបន្ទប់ទឹកតើ?»

«Awwចុះបន្ទប់marckris?»

«អត់មាន!»

«ហេតុអី?មិចមិនធ្វើគ្រប់បន្ទប់ទៅ?»

«ចុះដំបូងបន្ទប់និងបន្ទប់ដាក់ឥវ៉ាន់តើ»

«ហឺយឯងនេះ!»

មិនចង់ប្រកែកជាមួយសៀទៀតហ្វូតក៏ទាញកន្សែងរួចចូលទៅងូតទឹកចំណែកសៀវិញគឺកំពុងតែសន្ទនាជាមួយគីននៅក្នុងឆាតនិយាយអំពីវត្តមានរបស់ហ្វូតមកដល់ទីនេះដោយមិនប្រាប់អ្នកណាឡើយសូម្បីតែកូនខ្លួនឯង

បើនិយាយពីជេមវិញពេលនេះគេបានទទួលដំណឹងពីវីននីហើយគឺគេចេញយន្តហោះមកតាំងពីថ្ងៃម្លេះមកដល់ប្រទេសថៃគឺម៉ោង12យប់

ព្រឹកថ្ងៃថ្មី

តឺងៗៗខ្ជិលនិយាយច្រើនកាត់មកដល់ពេលដែលជេមមកដល់មុខរបងតែម្ដងអ្នកដែលចេញមកបើករបងគឺMarckris÷

«ហាងបិទហើយបាទ!»

«ហ្វូតនៅឯណា?»

«មិនដឹង!»

«ហ្វូតបើអូនមិនចុះមកបងនិងឡើងទៅរកអូនដោយខ្លួនឯង!»

ហ្វូតគឺកំពុងតែលួចមើលជេមពីលើផ្ទះដែលមានសៀនៅក្បែរនោះ÷

«ខ្ញុំថាភីចុះទៅបន្តិចទៅខ្ញុំខ្ជិលរៀបចំហាង!»

ហ្វូតចុះទៅពិតមេនទៅដល់ហ្វូតមិនទាន់ទាំងនិយាយអីមួយម៉ាត់ផងជេមក៏អូសដៃហ្វូតទៅតែក៏ត្រូវmarckrisទាញមកវិញ÷

«លោកចង់យកហ្វូតទៅណា?»

«រឿងប្ដីប្រពន្ធគេឯងកុំចេះ!»

«ខ្ញុំមិនចេះមិនបានព្រោះពេលនេះខ្ញុំនិងហ្វូតកំពុងទាក់ទងគ្នា!»

ឮសម្ដីmarckrisហើយជេមងាកមកសម្លឹងមុខហ្វូតទាំងកំហឹងហើយច្របាច់ដៃហ្វូតខ្លាំងៗ÷

«អូយជេមខ្ញុំឈឺ...»ហ្វូតនិយាយទាំងរកយំ

«មាយា!នៅមុខវាអូនទន់ជ្រាយម្លេះមិចមិនរឹងដូចពេលនៅជាមួយបង?»

«លោកគ្មានសិទ្ធមកនិយាយដាក់លោកហ្វូតបែបនេះទេ!»

«យើងចង់និយាយវាយ៉ាងមិច?»

«អត់សិលធម៌!»

អ្នកទាំងពីរឈ្លោះប្រកែកគ្នាចំណែកហ្វូតដែលនៅកណ្ដាលកំពុងតែបាត់បង់ស្មារតីម្ដងបន្តិចៗរហូតសន្លប់បាត់មាត់ឈឹង÷

«ហ្វូតអូនកើតអី?ហ្វូត!»

សៀមិនអាចឈរមើលបានទៀតទេនាយរុញជេមនិងmarckrisចេញរួចបីហ្វូតឡើង÷

«អ្នកបង្កររឿងកុំមកតាមខ្ញុំ!»

នៅលើកោះគ្មានមន្ទីពេទ្យទេចឹងមានតែបើកទូកទៅត្រើយម្ខាងទៀតទើបមានមន្ទីពេទ្យ។ បន្ទាប់ពីពិនិត្យនិងព្យាបាលរួចរាល់គ្រូពេទ្យក៏ត្រឡប់ទៅបន្តការងារគាត់ទៀត។ ក្នុងពេលនេះក៏លេចវត្តមានលោកពូនិងគីនដែរ÷

«សៀ!ហ្វូតយ៉ាងមិចហើយកូន?»

«ពេទ្យថាបងហ្វូតគាត់សន្លប់ព្រោះគាត់ខ្សោយដោយសារគាត់មិនសូវបានគេងហើយគាត់គិតច្រើននិង....»

«និងអីពូ?»គីន

«និង.....»

«និយាយមកកូនកុំស្ទាក់ស្ទើរបែបនេះ!»

«បងហ្វូតគាត់មានផ្ទៃពោះ5សប្ដារហ៍ហើយ!»

ទៀតហើយហ្វូតអើយមានរឿងមិនចេះចប់តើជីវិតហ្វូតត្រូវជួបរឿងបែបនេះដល់ពេលណាទៀត?

1ម៉ោងក្រោយមកហ្វូតបានដឹងខ្លួនឡើងឃើញឪពុក កូន និងប្អូនប្រុសកំពុងអង្គុយមើលមកខ្លួនដោយទឹកមុខព្រួយបារម្ភ÷

«ពុក...»

«ដឹងខ្លួនហើយហ៍កូនក្នុងខ្លួនយ៉ាងមិចហើយ?»

«កូនធូរហើយចុះពេទ្យថាខ្ញុំកើតអីពុក?»

«បងខ្សោយមកពីគិតច្រើននិងមិនបានគេងហើយនិង...»

«ប៉ាតូចកំពុងមានកូន»

ក្រាក... marckris បើកទ្វាចូលមកចំពេលល្អណាស់បានឮពាក្យរបស់គីនគ្រប់ពាក្យគ្រប់ម៉ាត់

«កូនក្នុងពោះជាកូនរបស់លោកជេមមេនទេ?»

«ពិតមេនហើយលោកជួយលាក់រឿងនេះបានទេខ្ញុំមិនចង់អោយអ្នកណាដឹងរឿងនេះឡើយ»

«ខ្ញុំជួយលាក់បានតែមិនអាចលាក់រហូតទេព្រោះលើលោកនេះគ្មានអាថកំបាំង»

END

Marckris នៅនេះចុះជេម?ជេមទៅណាហេតុអ្វីមិនមក?

អត់លេងសើចហេមួយភាគនេះសរសេរ2ដង🙃

50 Vote for next part 😚 🤍

Contents
Contents

Comments(0)

Join the discussion — sign in to leave a comment

Sign In to Comment

No comments yet. Be the first to share your thoughts!