Chapter 35 of 46

ភាគទី35: Broken

✵Between Us✵[END]296 words~2 min read

#BetweenUs

#ភាគទី35

Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱

________________________________________

________________________________________

ផ្ដើមនៃភាគបន្តបង្ហាញអោយយើងឃើញហ្វូតកំពុងតែធ្វើការនៅក្នុងក្រុមហ៊ុនរបស់គេយ៉ាងមមារញឹក។ ក្នុងពេលនោះយើងបានឃើញបុគ្គលិកម្នាក់បានដើរចូលមក÷

«លោកប្រធានចាសមានភ្ញៀវសុំជួប»

«អាចលើកទៅថ្ងៃបានទេបន្តិចទៀតខ្ញុំមានប្រជុំ»

«គាត់ប្រាប់ថាមានការសំខាន់ចង់ជួបលោកប្រធានឥលូវនេះ»

ឮសម្ដីរបស់បុគ្គលិកហើយហ្វូតក៏ខ្ជិលប្រកែកលើកហេតុផលអ្វីច្រើនដែរព្រោះមើលទៅភ្ញៀវដែលចង់ជួបគេមិនមែនជាមនុស្សធម្មតាឡើយទើបចង់ជួបគេអោយតែបានបែបនេះ...

«គេនៅឯណាអោយចូលមកជួបខ្ញុំក្នុងបន្ទប់នេះមក»

«ចាសលោកប្រធាន»

បុគ្គលិកចាកចេញទៅបន្តិចបានលិចចេញស្ដ្រីចំណាស់ម្នាក់អាយុប្រមាណជា60ស្ដើងតែមើលទៅសម្រស់គាត់ហាក់ក្មេងនៅឡើយ...ការតែងខ្លួនរបស់គាត់មើលទៅថ្លៃថ្នូរទំនងជាអ្នកមានអំណាចគ្រាន់បើដែរ÷

«អញ្ជើញអង្គុយ»

«មើលទៅឯងដូចជាមិនទាន់ស្គាល់យើងទេ» អ៊ំស្រីនិយាយធ្វើអោយហ្វូតមានការងើយឆ្ងល់ជាខ្លាំង

«ទើបតែជួបគ្នាលើកដំបូងតើអោយខ្ញុំស្គាល់អ៊ំស្រីបានយ៉ាងមិចទៅ?»

«ឯងមិនស្គាល់គឺត្រូវហើយព្រោះថ្ងៃមង្គលការឯងជាមួយកូនប្រុសយើង យើងមិនបានទៅចូលរួម...»

សម្ដីរបស់គាត់ធ្វើអោយអារម្មណ៍របស់ហ្វូតប្រែប្រួលទៀតហើយ÷

«អ៊ំស្រីជាម៉ាក់របស់ជេមមេនទេ?»

«ប្រាកដណាស់»

«អ៊ំស្រីមករកខ្ញុំមិនមេនមកទិញផលិតផលតែអ៊ំស្រីមកនិយាយរឿងជេមពិតទេ?អ៊ំស្រីខ្ញុំនិងជេមលែងពាក់ព័ន្ធអ្វីនិងគ្នាទៀតហើយអ៊ំស្រីមិនបាច់បារម្ភទេ»

«យើងជឿឯងតែយើងមិនជឿកូនប្រុសយើងថាឈប់ពាក់ព័ន្ធនិងឯងទេ!»

«កូនប្រុសអ៊ំស្រីជាបញ្ហារបស់អ៊ំស្រីខ្ញុំមិនពាក់ព័ន្ធ»

«ហឹសសម្ដីបានណាស់ស្មានតែយើងមិនដឹងមេនទេថាឯងចង់ទាក់ទងជាមួយកូនយើងម្ដងទៀត?»

«បើខ្ញុំចង់ទាក់ទងពិតមេនលោកស្រីមានបញ្ហាអ្វីដែរ?»ប្ដូរពីអ៊ំស្រីទៅជាលោកស្រីវិញព្រោះថាអ៊ំនេះនិយាយគ្មានអោយតម្លៃហ្វូតទេ

«ទោះពេលនេះឯងមានគ្រប់យ៉ាងក៏ពិតមេនតែឯងនៅតែមិនសាកសមជាមួយកូនប្រុសយើងដដែល»

«បើខ្ញុំមិនសាកសមចុះលោកស្រីគិតថាជាអ្នកណាដែលសម?អរឬមួយកញ្ញាCherryដែលលោកស្រីព្យាយាមហុចអោយជេមនោះ?មេនហើយCherryសមជាមួយជេមណាស់555»

«ឯងសើចអីមានអីកំប្លែង?»

«លោកស្រី...លោកស្រីមិនបាច់បារម្ភទេប្រុសដូចជាកូនលោកស្រីខ្ញុំលែងចង់បានហើយមិនខ្វះទេមនុស្សដែលសាកសមនិងខ្ញុំចង់បានខ្ញុំ...ខ្ញុំមិនទៅស្រវ៉ាយកកូនប្រុសលោកស្រីទេបើខ្ញុំយកមេនគឺយកមកកំដរអារម្មណ៍ប៉ុណ្ណោះ!»

«ល្អបានឯងនិយាយបែបនិងយើងក៏សប្បាយចិត្តសង្ឃឹមថាឯងនិងធ្វើដូចសម្ដី!»

អ៊ំស្រីនិយាយហើយក៏ទាញកាបូបរបស់គាត់រួចដើរចេញទៅក្រៅបាត់។ ចំណែកហ្វូតនៅមុខលោកស្រីធ្វើដូចជាក្លាហ៊ានណាស់តាមពិតគ្រប់ពាក្យគ្រប់សម្ដីរបស់លោកស្រីគឺប៉ះពាល់អារម្មណ៍ហ្វូតខ្លាំងណាស់÷

«ឯងមិនត្រូវក្បត់ឧត្តមគតិខ្លួនឯងទេហ្វូតកន្លែងណាមិនផ្ដល់តម្លៃអោយឯង ឯងមិនបាច់នៅទេ»

នេះជាពាក្យដែលហ្វូតតែងតែលើកទឹកចិត្តខ្លួនឯងរាល់ពេលដែលគេមានអារម្មណ៍ថាធ្លាក់ចុះប៉ុន្តែវាមិនអាចជួយបានទាំងស្រុងឡើយ

SKIP>>>

កាត់ចូលមកប្លង់មួយទៀតដែលបង្ហាញអោយឃើញនូវភូមិគ្រឹះដ៏ស្កឹមស្កៃមួយសូម្បីតែរបងភូមិគ្រឹះក៏មើលទៅមានអំណាចដែរនេះគឺជាភូមិគ្រឹះ Jojisan ស្ដាប់ទៅដូចម្ចាស់ភូមិគ្រឹះនេះជាជនជាតិចិនមេនហើយគាត់ជាស្រ្តីជនជាតិចិនតែគាត់មានស្វាមីជាជនជាតិថៃហើយស្ដី្រម្នាក់នេះគ្មានអ្នកណាក្រៅពីម៉ាក់របស់ជេមគឺអ្នកស្រី លីមីងខ្វាន់។ ឡានទំនើបមួយគ្រឿងបានបើកចូលក្នុងរបងហើយក៏ទៅឈប់នៅចំណតឡានដ៏ធំទូលាយ។ កម្លោះដែលចុះមកពីលើឡានអេហៅកម្លោះមិចនិងត្រូវបើធ្លាប់មានប្រពន្ធហើយមានកូនមួយទៀត ហៅឈ្មោះតែម្ដងទៅជេមចុះមកពីលើឡានរបស់នាយរួចដើរចូលទៅក្នុងភូមិគ្រឹះដោយជំហ៊ានមាំៗរបស់គេ។ គ្រាន់តែដើរដល់មាត់ទ្វារក៏មានអ្នកបម្រើមកទទួលយ៉ាងរាក់ទាក់ប៉ុន្តែជេមមិនបានញញឹមដាក់ទៅអ្នកណាម្នាក់ឡើយនាយនៅរក្សាមុខមាំរបស់នាយដដែល...

អ្នកស្រីលីមីងខ្វាន់អង្គុយនៅលើសាឡុងដ៏មានតម្លៃដៃកាន់កាសែតចំណែកនៅខាងមុខគាត់គឺមានកែវតែក្ដៅៗ÷

«ម៉ាក់ហៅខ្ញុំមកមានការអី?»

«យ៉ាងមិចម៉ាក់ចង់ជួបកូនទាល់តែមានការមេនទេ?»

«មានអ្វីក៏ឆាប់និយាយមកខ្ញុំំគ្មានពេលច្រើនទេ»

«គ្មានពេលសម្រាប់ម៉ាក់តែឯងមានពេលសម្រាប់អាក្មេងនោះពិតទេ?»

«បានពិតមេនហើយ»

«ពីមុនឯងមិនសូម្បីតែចង់ជាន់ទឹកដីប៉ារីសក៏ព្រោះតែយើងនៅទីនេះតែពេលដែលដឹងថាអាក្មេងនោះនៅទីនេះភ្លាមឯងក៏មកនៅទីនេះភ្លាម!»

«រៀបរាប់ច្រើនណាស់មានការអីក៏ឆាប់និយាយមក»

«ឈប់ព្យាយាមទៅទាក់ទងជាមួយអាក្មេងនោះទៅ!»

«ម៉ាក់!ម៉ាក់ឈប់ព្យាយាមគ្រប់គ្រងខ្ញុំទៀតទៅឆ្នាំនេះកូនអាយុ35ឆ្នាំហើយកូនមិនមេនក្មេងទៀតទេកូនស្រឡាញ់អីចូលចិត្តអីចង់ធ្វើអីម៉ាក់ហាមគ្រប់សព្វបែបយ៉ាងខ្ញុំរស់នៅក្នុងសង្គមប្រជាធិបតេយ្យមិនមេនរស់ក្នុងសង្គមផ្ដាច់ការដូចអ្នកម៉ាក់ទេម៉ាក់ឈប់យកច្បាប់កុម្មុយនីស្តមកប្រើប្រាស់លើកូនទៀតទៅ!»

«Fourthមិនសាកសមនិងឯងទេ!»

«ហ្វូតមិនល្អត្រង់ណាទៅម៉ាក់និយាយមកមើលហ្វូតមិនសមនិងខ្ញុំព្រោះហ្វូតក្រ?និងក៏មេនតែពេលនេះមិនមេនទេពេលនេះហ្វូតមានគ្រប់យ៉ាងហើយអ្នកម៉ាក់!»

«ចរិតមនុស្សគឺប្ដូរតាមទឹកលុយឯងគិតហ៍ថាហ្វូតស្រឡាញ់ឯងដូចមុន?ហើយឯងគិតហ៍ថាហ្វូតស្មោះឯងដូចមុន?»

«ពិតមេនហើយហ្វូតនៅស្រឡាញ់ខ្ញុំហើយក៏ស្រឡាញ់ខ្ញុំតែម្នាក់!»

«555យើងចង់តែសើចទេជេមចេះឯងនិយាយមកកើតឯងមិនដឹងឬថាគេគ្រាន់តែលែងសើចជាមួយឯង?ឯងមិនដឹងមេនទេថាគេកំពុងទាក់ទងជាមួយអ្នកផ្សេង?»

«ម៉ាក់កុំចង់មកលាបពណ៌ហ្វូតអីម៉ាក់បំបែកខ្ញុំមិនទាន់ឆ្អែតទៀតមេនទេ?ម៉ាក់ហ៊ានធ្វើដាក់សូម្បីតែក្មេងអាយុមិនទាន់10ឆ្នាំម៉ាក់ស្មានតែខ្ញុំមិនដឹងមេនទេកាលដែលមានបន្លានិងបំបែងកែវក្នុងស្បែកជើងហើយមុតជើងគីនរាល់ថ្ងៃនោះជាស្នាដៃរបស់ម៉ាក់?កោតម៉ាក់ធ្វើទៅរួចទាំងដែលគីនជាចៅរបស់ម៉ាក់!»

«បើឯងបានឮអានេះហើយប្រហែលឯងមិននិយាយបែបនេះដាក់យើងទេ»

ក្នុងពេលនោះលោកស្រីបានបើកសម្លេងដែលគាត់បានលួចថតក្នុងពេលដែលគាត់សន្ទនាជាមួយហ្វូតជាពិសេសគឺត្រង់ដែលហ្វូតថាយកជេមមមកកំដរអារម្មណ៍...

ជេមបានស្ដាប់ហើយអារម្មណ៍គេមិនល្អទេតែក៏ខំទាញខ្លួនឯងត្រឡប់មកវិញកុំអោយខ្លួនក្លាយជាមនុស្សត្រចៀកសរ÷

«ឯងនៅមិនទាន់ជឿ?មេនហើយប៉ុននឹងមិចគួរអោយជឿបើសម័យនេះAIជឿនលឿនសឹងអីតែយើងមានអ្វីអោយឯងមើលមួយទៀត»

លោកស្រីបង្ហាញរូបថតមួយសន្លឹកទៀតដែលជារូបរបស់ហ្វូតកំពុងអង្គុយជាមួយMarckrisនៅក្នុងក្លិបមួយកន្លែង÷

«បើថាមិនជឿទៀតទៅមើលដោយផ្ទាល់ភ្នែកខ្លួនឯងទៅ!»

ដំបូងក៏មិនចង់ជឿដែរតែត្រូវទៅមើលអោយជាក់មិនដឹងមិចអោយតែឃើញMarckrisគឺជេមកើតកំហឹងតែម្ដងជាពិសេសនៅជាមួយហ្វូតចឹងទៀតសង្គ្រាមកើតឡើងប្រាកដណាស់!

SKIP>>>

ពេលទៅដល់ក្លិបនោះពិតជាឃើញហ្វូតនិងMarckrisនៅជាមួយគ្នាពិតមេនមើលទៅដូចជាស្និតស្នាលគ្នាខ្លាំងទៀតផង...

ម៉ាំង!ប្រាវ!អត់សួរនាំអីច្រើនទេជេមទៅដល់ទាញកអាវMarckrisហើយម៉ាត់មួយដៃតែម្ដងព្រោះថាមិញនេះMarckrisបន្លំចង់អោបចង្កេះហ្វូត។ ត្រូវមួយដៃផ្អើលពេញក្លិបមនុស្សម្នាឆោឡោចូលមកមើលចំណែកហ្វូតក៏បានទៅជួយលើកMarckrisថែមទាំងបោះសម្ដីខ្លាំងៗទៅកាន់ជេម÷

«ធ្វើឆ្គួតស្អីរបស់លោកនិងហាស?»

«មិញវាចង់លូកលាន់អូនបងដាល់វាបែបនេះនៅស្ទើរពេកផង!»

«បើគេលូកលាន់លោកមកក្ដៅក្រហាយស្អីហាស?ហេតុអ្វីលោកមកធ្វើចរិតពាលបែបនេះនៅទីនេះមិនចេះខ្មាស់គេទេឬយ៉ាងមិច?»

«អូនកាន់ជើងវាហើយបងអ្នកខុស?អរយល់ហើយច្បាស់ហើយអាជេមអើយច្បាស់ៗនិងភ្នែកតែម្ដង»

ជេមនិយាយទៅកាន់ហ្វូតតែហ្វូតបែរជាទៅនិយាយជាមួយMarckris÷

«លោកមិនអីទេមេនទេ?»

«មិនអីទេប៉ុននឹងវាតិចតួចណាស់»

«ចាំខ្ញុំជូនលោកត្រឡប់ទៅវិញ...ចៀសផ្លូវ!»

ហ្វូតសម្លត់ទៅកាន់ជេមអោយគេចផ្លូវតែជេមមិនគេចទេហ្វូតក៏ដើរបំបុកដើរចេញទៅក្រៅជេមក៏ដើរតាមទៅជាមួយដែរ÷

«ហ្វូតឈប់សិន!»ជេមចាប់ដៃហ្វូត

«លែងដៃខ្ញុំ!»

«បងមិនលែងបងមានរឿងត្រូវនិយាយជាមួយអូន!»

«តែខ្ញុំគ្មានរឿងអ្វីត្រូវនិយាយជាមួយលោកទេអញ្ជើញចេញអោយឆ្ងាយពីខ្ញុំទៅ!»

ហ្វូតកន្រ្តាក់ដៃមួយទំហឹងរួចដើរទៅមុខទៀតតែក្នុងពេលនោះសម្ដីរបស់ជេមធ្វើអោយហ្វូតបញ្ឈប់ដំណើរ÷

«គ្រប់យ៉ាងដែលយើងសាងឡើងកន្លងមកគ្មានន័យសោះមេនទេ?»

«មេនហើយគ្រប់យ៉ាងជាការសម្ដែងគ្រប់យ៉ាងជាការបោកប្រាស់ខ្ញុំយកលោកមកកំដរអារម្មណ៍ខ្ញុំមិនដែលស្រឡាញ់លោកទេខ្ញុំស្អប់លោកយល់ដែរទេ?»

ពាក្យថាខ្ញុំស្អប់លោកពេលនេះឮពេញត្រចៀករបស់ជេមតែម្ដងឡើងជេមគ្មានពាក្យអ្វីនិងស្ដីតប ចំណែកហ្វូតវិញក៏អូសដៃMarckrisឡើងឡានរួចបើកចេញទៅបាត់ទៅ...

ជិះបានផុតបន្តិចមកដល់កន្លែងស្ងាត់ហ្វូតក៏ឈប់ឡានរួចអោបមុខចុះនិងចង្កូតឃើញបែបនោះMarckrisក៏សួរ÷

«ពាក្យដែលលោកនិយាយមិញនេះនិយាយទាំងបង្ខំពិតទេ?»

«...»ការឆ្លើយតបរបស់ហ្វូតគឺសម្លេងយំខ្សឹបខ្សួលដ៏សែនឈឺចាប់បំផុត Marckrisចាប់ដៃហ្វូតរួចនិយាយ

«ចង់យំក៏យំមកអោយអស់មកខ្ញុំនៅក្បែរចាំកំដរលោកណា»

«ហឹក...ហឹក...ខ្ញុំមិនល្អមេនទេលោកនិយាយមកមើលខ្ញុំព្យាយាមអស់ពីសមត្ថភាពហើយហេតុអីគ្រប់យ៉ាងហាក់មិនប្រសើរឡើងសោះខ្ញុំខុសអីទៅ?ហឹក...ហឹក...»

ហ្វូតយំចេញមកខ្លាំងMarckrisទាញហ្វូតមកអោបជាប់និងទ្រូងអង្អែលក្បាលរួចនិយាយលួងលោម÷

«លោកធ្វើបានល្អហើយធ្វើបានល្អបំផុតពួកគេទៅវិញទេដែលមើលមិនឃើញពីតម្លៃរបស់លោក...លោកយំចេញមកអោយអស់ក្នុងថ្ងៃនេះថ្ងៃក្រោយលោកមិនចាំបាច់យំទៀតទេអ្វីដែលធ្វើអោយលោកមិនសប្បាយចិត្តលោកបោះចោលវាទៅហើយស្វែងរកអ្វីដែលថ្មីល្អជាជាង»

«...»ហ្វូតស្ដាប់Marckrisដោយយកចិត្តទុកដាក់និងចេញពីការអោបរបស់Marckrisនិងសម្លឹងទៅកាន់កែវភ្នែករបស់គេមុននិងនិយាយ÷

«លោកមានអ្វីចង់ប្រាប់ខ្ញុំដែរទេ?»

«មាន...ខ្ញុំស្រឡាញ់លោក!ស្រឡាញ់យូរមកហើយខ្ញុំស្រឡាញ់លោកទាំងដែលដឹងថាមិនអាចទៅរួចព្រោះខ្ញុំដឹងថាបេះដូងរបស់លោកមិនអាចដាក់នរណាផ្សេងទៀតបានតែខ្ញុំសុំបន្តស្រឡាញ់លោកបែបនេះតើបានដែរទេ?មិនសុំអ្វីច្រើនទេសុំត្រឹមមិត្តជិតស្និតម្នាក់ដែលនៅក្បែរលោកអស់មួយជីវិត»

ហ្វូតងក់ក្បាលហើយញញឹមទាំងទឹកភ្នែកបន្ទាប់មកពួកគេទាំងពីរក៏អោបគ្នាសារជាថ្មីម្ដងទៀត...

SKIP>>>

ថ្ងៃថ្មី

ជេមកំពុងតែគេងនៅលើតុបាយមានដបស្រានៅពាសពេញលើតុមិនបាច់ប្រាប់ក៏ដឹងថាយប់មិញជេមផឹកអស់ច្រើនណាស់...

ព្រឹកនេះmilkបានមករកជេមដល់ផ្ទះព្រោះmilk បានដឹងរឿងដែលកើតឡើងកាលពីយប់មិញនាងត្រូវមកមើលចៅហ្វាយព្រោះខ្លាចចៅហ្វាយនេះគិតខ្លីអីចឹងទៅ...

ផាំង! Milk ទះតុមួយដៃដើម្បីដាស់ជេមចំណេកជេមភ្ញាក់ងើបមើលមុខmilkបន្តិចហើយក៏ដេកទៅវិញ÷

«ចៅហ្វាយងើបឡើងដេកបែបនេះមិនបានទេ!»

«ឯងទៅវិញទៅយើងចង់នៅម្នាក់ឯង...»

«បើចៅហ្វាយនៅបន្តធ្វើបែបនេះបាននៅម្នាក់ឯងប្រាកដណាស់! ចៅហ្វាយដឹងទេថាលោកMarckrisឈប់ចូលក្លិបរបស់យើងទៀតហើយពេលនេះគាត់យកពេលទៅមើលថែលោកហ្វូតប្រពន្ធចៅហ្វាយនួក!»

«...»

Milkខំនិយាយរៀបរាប់ឡើងវែងឆ្ងាយតែសួរថាចូលត្រចៀកជេមអត់?ចាសគឺអត់ជេមងើបមកទាញដបស្រាលើកអកបន្តទៀតតែmilkទាញដបស្រាចេញ÷

«បានហើយចៅហ្វាយផឹកល្មមៗបានហើយប្រយ័ត្នកើតរោគថ្លើម»

«កើតក៏កើតទៅយើងលែងចង់រស់ទៀតហើយ»

ព្រុស!ចង់ងាប់មេន?កញ្ញាmilkបោះកាំភ្លើងខ្លីមួយដើមទៅលើតុ÷

«រវាងស្លាប់ហើយមិនបានអ្វីសោះនិងបន្តរស់ដើម្បីយកលោកហ្វូតមកវិញចៅហ្វាយចង់បានមួយណា?បើចង់ស្លាប់Okនេះកាំភ្លើងខ្ញុំសុខចិត្តអោយប៉ូលីសសួរចម្លើយ...»

ជេមគ្មានជ្រើសរើសអ្វីទាំងអស់គឺគេសុខចិត្តដេកក្រាបនៅលើតុដដែលmilkឃើញហើយគឺតឹងទ្រូងតែម្ដង÷

«ហូយចៅហ្វាយ....ចៅហ្វាយធ្វើបែបនេះដូចមិនមេនជាចៅហ្វាយខ្ញុំសោះសងចៅហ្វាយរបស់ខ្ញុំមកវិញមក!»

«ស្ងាត់មាត់សិនមើលសុំដេកបន្តិចសិនចាំគិតត»

«ទម្រាំតែចៅហ្វាយភ្ញាក់មកវិញមិនដឹងថាលោកហ្វូតទៅដល់ណាហើយទេ»

«ហ្វូតទៅណា?»

«មិនដឹងឮថាបាត់ខ្លួន!»

ក្រឡេកមកមើលខាងផ្ទះរបស់ហ្វូតវិញគឺមានតែឆ្លេឆ្លាជាខ្លាំងព្រោះបាត់ហ្វូតមិនឃើញត្រឡប់មកផ្ទះវិញអ្នកដែលឆ្លេឆ្លាជាងគេគឺណាណូននិងតែម្ដងបើកឡានតាមរកហ្វូតពេញទីក្រុង...

កំពុងតែរកហ្វូតមិនឃើញផងនៅមានអ្នកតេមករកណាណូនទៀត÷

«ហាឡូប៉ា!ប៉ាតេមកអីពេលនេះខ្ញុំកំពុងតែរវល់!»

«ឯងរវល់ការងារស្អីឯងហាសណាណូន?»

«ហ្វូតបាត់ខ្លួនទើបខ្ញុំត្រូវតាមរក»

«ក្មួយឯងបាត់ខ្លួនឯងរកឃើញឬនៅបានឯងទៅរកអ្នកផ្សេងដែលមិនមេនជាសាច់ញាតិនិង?»

«ហូយប៉ា...ប៉ាធ្វើដល់មន្ត្រីយកវាមិនឃើញផងខ្ញុំរកមិចនិងឃើញ?ចំណែករឿងហ្វូតវិញប៉ានិយាយបែបនេះមិនត្រូវទេប៉ាភ្លេចហើយមេនទេបើគ្មានហ្វូតប្រហែលគ្មានប៉ាមកស្ដីអោយខ្ញុំបែបនេះទេប៉ាចាំទេថ្ងៃដែលគេដេញបាញ់ប៉ានោះបើគ្មានហ្វូតបើកទូកជួយប៉ាទៅកន្លែងសុវត្តិភាពនោះពេលនេះប្រហែលខ្ញុំក្លាយជាក្មេងកំព្រាបាត់ហើយ!»

«តែយ៉ាងណាឯងជួយទាក់ទងរកក្មួយឯងផង»

«ពេលនេះAi'Kengមិនដឹងមុខវាយ៉ាងមិចផងទោះដើរបុកគ្នាក៏ខ្ញុំមិនស្គាល់ដែរ!»

«ហឺយហា៎និយាយមិនចូលគ្នាសោះប៉ុននឹងបានហើយចឹង»

END

ពីណាថាMarckrisកូនខ្ញុំមិនល្អឆាប់ទះមាត់ខ្លួនឯងភ្លាម!

50 Vote for next part 😚 🤍

Contents
Contents

Comments(0)

Join the discussion — sign in to leave a comment

Sign In to Comment

No comments yet. Be the first to share your thoughts!