Chapter 34 of 46

ភាគទី34 : Gemini's Plan

✵Between Us✵[END]183 words~1 min read

#BetweenUs

#ភាគទី34

Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱

________________________________________

________________________________________

រំលឹកពីភាគមុនគឺជេមបានជួបគ្រោះថ្នាក់ចរាចរណ៍ពេលនេះយើងមកបន្តសាច់រឿងចាប់ពីពេលដែលគីននិងហ្វូតត្រឡប់ទៅវិញពេលនេះជេមកំពុងតែអង្គុយនៅក្នុងបន្ទប់ម្នាក់ឯង÷

«គួរធ្វើដាក់វាវិញបែបណាល្អ?បើបំផ្លាញម្ដងទាំងអស់មិនសប្បាយទេតែបើបំផ្លាញម្ដងបន្តិចប្រហែលសប្បាយនឹកឃើញហើយ»

ជេមទាញទូរសព្ទមកកាន់រួចចុចផ្ញើរសារទៅកាន់នរណាម្នាក់មិនដឹងថាសារនោះនិយាយពីអ្វីឡើងព្រោះអេតមីនមិនហ៊ានលួចមើលខ្លាចបែកភ្នែក...

តុ...តុ...តុ...សម្លេងគោះទ្វាបានបន្លឺឡើងស្របពេលជាមួយនិងទ្វាបន្ទប់ត្រូវបានរបើកដោយកម្លាំងដៃរបស់មនុស្សម្នាក់ដែលទើបតែនិងមកដល់ថ្មីៗនេះ។ ហ្វូតត្រឡប់មកវិញជាមួយនិងប្រអប់បាយនិងផ្លែឈើបន្តិចបន្តួចចូលមក។ ហ្វូតត្រូវមកមើលថែជេមព្រោះថាជេមគ្មានសាច់ញាតិមើលថែទេទុកចោលដូចជាអសិលធម៌ពេក។ ចំណែកជេមឃើញអូនមកភ្លាមញញឹមស្រស់តែម្ដង÷

«ញញឹមស្រស់ដល់ថ្នាក់នេះជាហើយមេនទេ?»

«មិនទាន់ជាទេនៅឈឺគ្រប់កន្លែងឈឺត្រង់នេះត្រង់នេះជាពិសេសត្រង់នេះ...» ជេមចង្អុលទៅលើទ្រូងខាងឆ្វេងរបស់នាយបញ្ជាក់ថាកំពុងឈឺបេះដូងហ្វូតឃើញហើយគឺជ្រេញតែម្ដង

«ងើបមកញ៉ាំបាយអាលបានលេបថ្នាំ»

ហ្វូតទាញប្រអប់បាយចេញមកនិងរៀបចំដាក់អោយជេមញ៉ាំ÷

«បញ្ចុកតិចមក»

«ពេទ្រដូចជាមិនបានប្រាប់ថាលោកបាក់ដៃទេ?»

«បើបានអូនបញ្ចុកប្រហែលឆាប់ជា»

«មាយា!ញ៉ាំខ្លួនឯងទៅ!»

«ហូយហ្វូតហ៍បញ្ចុកបងបន្តិចក៏មិនបានអីក៏ចិត្តអាក្រក់ម្លេះ!»

ជេមអោបដៃចូលគ្នាធ្វើជាខឹងដើម្បីអោយហ្វូតលួង÷

«អូៗកុំខឹងអីណាបញ្ចុកក៏បានដែរហាមាត់មកកូនពៅមាស...»

ដោយគ្មានជម្រើសហ្វូតក៏លួងហើយជេមនិងក៏ចឹងទៀតបានគេលួងនិយាយពីញញឹមខ្ចឹបតែម្ដង÷

«យ៉ាងមិចឆ្ងាញ់ទេ?»

«ឆ្ងាញ់!តែនៅចាញ់អូន...»

ផុស!ពូកែសម្ដីព្រានពេកស៊ីមួយស្លាបព្រាកណ្ដាលថ្ងាសពីហ្វូតតែម្ដងលើកក្រោយអោយរាង÷

«អូយហេតុអីមកវាយបងបែបនេះបងឈឺណា»

«សម្ដីនិងកុំពិនពេកនិយាយអីអោយចេះគិតផងលើកក្រោយមិនមេនស្លាបព្រាទេច្បាស់ជាជួបដុំឥដ្ឋមិនខាន»

«ប្រពន្ធបងកាចដល់ហើយ»

«ខ្ញុំមិនមេនជាប្រពន្ធលោកទេកុំចេះតែនិយាយ!»

«និយាយបែបនេះចង់អោយបងចាប់ថើបមេនទេ?»

«សាកទៅ»

«Okអោយសាកមេនទេបានតើ!»

អ្នកលេងប៉ះអ្នកមេនហើយនេះជេមទាញហ្វូតឡើងទៅគ្រែរួចជេមសង្កត់ហ្វូតជាប់នៅក្រោមទ្រូងគេតែម្ដង÷

«ចង់ធ្វើអីនិងហាសលែងភ្លាម!»

«ក្រែងថាអោយសាកហី?»

«អត់ទេជេមទីនេះជាមន្ទីពេទ្រធ្វើអីផ្ដេសផ្ដាសមិនបានទេ»

«គ្រាន់តែថើបប៉ុណ្ណោះ...»

ជេមទម្លាក់បបូរមាត់ទៅបបូរមាត់ហ្វូតថ្នមៗហើយហ្វូតក៏ថើបតបទៅកាន់ជេមវិញដូចគ្នា។ មិនយូរប៉ុន្មានហ្វូតក៏ព្រមបើកមាត់អោយជេម អណ្ដាតទាំងពីរប៉ះគ្នាផ្ដោះផ្ដងឱជារស់ទៅវិញមកទៅស្ទើរក្លាយជាអណ្ដាតតែមួយទៅហើយ។ សម្ដីនិយាយថាគ្រាន់តែថើបតែទង្វើវិញមិនមេនទេជេមចាប់ផ្ដើមលូកលាន់រាងកាយហ្វូតម្ដងបន្តិចៗហើយ។ ដៃរវៀមដូចមឹកសូកចូលទៅក្នុងអាវស្ដើងរបស់ហ្វូតស្ទាបអង្អែលតាមអំពើចិត្តធ្វើអោយអ្នកដែលនៅខាងក្រោមទ្រូងរមួលចុះឡើងនៅមិនស្ងៀមឡើយ...

SKIP>>>

កាត់ចូលមកប្លង់មួយទៀតដែលបង្ហាញអោយឃើញហ្វូតដើរចេញពីបន្ទប់ព្យាបាលហើយធ្វើដំណើរត្រឡប់ទៅផ្ទះ...

មកដល់ផ្ទះហ្វូតដើរផងញញឹមផងមិនដឹងជាស្រមើលស្រមៃដល់ណាទេពេលនោះក៏ជួបជាមួយនិងគីនដែលចុះមកផឹកទឹកផងដែរ គីនឃើញហ្វូតបែបនេះក៏សួរ÷

«ប៉ាតូចកើតអីនិងដើរផងញញឹមផង?»

«ធម្មតាតើមានបានកើតអីផង»

«មិនកើតអីហើយចាំបាច់ដើរញញឹមដូចមនុស្សមានស្នេហា?»

«អ្នកណាញញឹមប៉ាមិនបានញញឹមផង»

«ហូយប៉ាចេះតែប្រកែកហើយដើរញញឹមតាំងពីចេញពីឡានមានរឿងអីមេនទេប្រាប់កូនមក»

«មិនមានទេ...»

«ឈប់សិនករបស់ប៉ាទៅត្រូវនិងអីមកទើបមានស្នាមបែបនេះ?»

«គឺ...គឺ...មុសខាំនិងណាប៉ាឡើងទៅលើសម្រាកសិនហើយ»

និយាយមិនទាន់ចប់ចុងចប់ដើមផងហ្វូតគេចមុខឡើងទៅលើបាត់គីនអស់សំណើចជាខ្លាំង÷

«មុសឈ្មោះជេមhehehe»

គីនសើចឡើងអៀនផងដូចមនុស្សមិនសូវគ្រប់ចឹងហេតុការណ៍តែបន្តិចទេបើសាច់ស្រមៃវិញបីបួនទំព័រ

SKIP>>>

កាត់ចូលមកប្លង់ទៀតតែមិនមេនជាប្លង់យប់ដដែលឡើយគឺជាយប់មួយទៀត។ ភាគនេះបង្ហាញអោយយើងឃើញនូវទេសភាពនៅក្នុងក្លិបដ៏ស៊ីវីល័យមួយនៅក្នុងទីក្រុងប៉ារីស មនុស្សម្នាជាច្រើនចេញចូលមិនដាច់ប៉ុន្តែយើងមកចាប់អារម្មណ៍ចំពោះបុរសម្នាក់ដែលកំពុងអង្គុយលើកៅអីទល់មុខកន្លែងកម្មង់ស្រាវិញ។ បុរសម្នាក់នោះគ្មានអ្នកណាក្រៅពី Marckrisឡើយគឺគេមកផឹកកាត់សេដនិងឯង។ រំពេចនោះលិចរូបរាងកញ្ញាដ៏ស្រស់ស្អាតម្នាក់រាងតូចច្រលឹងសមជាមួយរ៉ូបពណ៌ខ្មៅចាំងឆែកបន្តិចបបូរមាត់ស៊ិចស៊ីបានដើរចូលមកអង្គុយកៅអីជិតMarckris÷

«សួរស្ដីសុំអង្គុយផងបានដែរឬទេ?»

«បាទអញ្ជើញ»

«មើលទៅលោកដូចជាមានទុក្ខលាក់ក្នុងចិត្តខុសត្រូវអីអាចនិយាយប្រាប់ខ្ញុំបានណា»

«ពួកយើងធ្លាប់ស្គាល់គ្នាដែរមេនទេ?»

«ខ្ញុំស្គាល់លោកប៉ុន្តែប្រហែលលោកមិនស្គាល់ខ្ញុំទេខ្ញុំ ឈ្មោះMilk Pansa Vosbein សុំរាប់អានផង»

Milk Pansa Vosbein

«អ្នកនាងជាជនជាតិថៃមេនទេ?»

«ចាសខ្ញុំមករស់នៅទីនេះប្រហែលជាជិត5ឆ្នាំហើយ»

«សព្វថ្ងៃអ្នកនាងធ្វើការអ្វីដែរ?»

«ខ្ញុំជាបុគ្គលិកធម្មតាៗម្នាក់និងណាបើខ្ញុំមានការងារធ្វើធុំដុំប្រហែលគ្មានពេលចូលក្លិបទេ»

«អរបាទ» Marckris មិនសូវជាចាប់អារម្មណ៍និងMilkទេនាយគិតតែពីលើកកែវស្រាអកយកៗដូចផឹកទឹកចឹង ឃើញបែបនោះMilkបានចាប់ដៃMarckrisដើម្បីឃាត់កុំអោយនាយផឹកទៀត

«មានរឿងអីពិបាកចិត្តកុំយកស្រាធ្វើជាមិត្តមិនល្អទេគួរតែរកអ្វីសប្បាយៗធ្វើវិញទៅល្អជាង»

«ខ្ញុំមិនដឹងថាត្រូវធ្វើអ្វីទេពេលនេះ»

«ខ្ញុំមានកន្លែងល្អមួយចង់Recommenជូនបើលោកចង់ទៅខ្ញុំជូនទៅភ្លាម»

«កន្លែងណា?»

SKIP>>>

កាត់ចូលកប្លង់មួយទៀតបង្ហាញអោយយើងឃើញនូវក្លិបមួយទៀតដែលក្លិបនេះពិសេសជាងក្លិបមុនព្រោះតែក្លិបនេះមិនមេនមានតែការរាំច្រៀងទេថែមទាំងមានការបើកបនល្បែងទៀតផង។ គ្រាន់តែMarckrisដើរចូលមកភ្លាមអារម្មណ៍របស់នាយប្រាប់ថាចូលចិត្តកន្លែងនេះតែម្ដងព្រោះថានៅក្នុងនោះក៏មានអ្នកជំនួញជាច្រើនបានមកចូលរួមដែរនិយាយរួមទៅទីនេះគឺជាកន្លែងប្រជុំដោយអ្នកមានអំណាចមនុស្សធម្មតាៗចូលមិនចុះទេ÷

«ខ្ញុំឧស្សារហ៍មកទីនេះពេលដែលខ្ញុំមិនសប្បាយចិត្តអ្នកនៅទីនេះអ្នកណាក៏ស្គាល់ខ្ញុំដែរ»

«មានអីទីនេះគួរអោយចាប់អារម្មណ៍ដែរតើ»

«លោកចង់សាកមួយដៃពីរដៃលោមើលដែរទេក្រែងសំណាងបានមកខាងលោក»

«ល្អ»

Milkបក់ដៃហៅបុគ្គលិកនៅទីនោះអោយជួយរកកន្លែងសម្រាប់Marckris÷

«លោកនៅលេងទីនេះសិនចុះខ្ញុំមានការបន្តិច»

Milkដើរទៅជ្រុងម្ខាងនៃបន្ទប់ពេលនោះបានបង្ហាញអោយយើងឃើញរូបរាងរបស់GeminiដែលកំពុងឈរចាំMilk÷

«គេចូលក្នុងអន្ទាក់យើងហើយមើលទៅគេចូលចិត្តទីនេះខ្លាំងណាស់»

«ដំបូងៗក៏អោយវាឈ្នះសិនទៅក្រោយមកទៀតចាំខ្ញុំប្រាប់ធ្វើបែបណាត»

«ចាសចៅហ្វាយនិយាយចឹងរបួសចៅហ្វាយយ៉ាងមិចហើយ?»

«គ្មានអ្វីគួរអោយបារម្ភទេព្រោះមានអ្នកមើលថែដិតដល់»

«huhhhhគួរអោយច្រណែន...»

Geminiទាញវែនតាមកពាក់រួចដើរចេញទៅយ៉ាងសង្ហា។ បើនិយាយពីMarckrisវិញគឺថានាយលេងឈ្នះសឹងតែគ្រប់ដៃរហូតដល់នាយទទួលបានប្រាក់ជាច្រើនត្រឡប់ទៅវិញ÷

«ឃើញដែរទេមនុស្សមានសំណាងដូចលោកច្បាស់ជាឈ្នះហើយថ្ងៃស្អែកលោកមកទៀតដែរទេយើងមកសាកស្នាដៃគ្នាម្ដង»

«បានតើចឹងជួបគ្នាថ្ងៃក្រោយ»

END

ឃើញដេស?ចាំមើលទៅអាល្បែងស្រីស្រានិងគ្មានចម្រើនទៅណាទេមានតែរលាយនិងរលាយ!

50 Vote for next part 😚 🤍

Contents
Contents

Comments(0)

Join the discussion — sign in to leave a comment

Sign In to Comment

No comments yet. Be the first to share your thoughts!