Chapter 31 of 46

ភាគទី31: Hide

✵Between Us✵[END]188 words~1 min read

#BetweenUs

#ភាគទី31

Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱

________________________________________

________________________________________

«ហ្វូតអូនជា......»

«កុំចេះតែស្មានខ្ញុំគ្មានកើតអីទេ!»

«អូនជាOmegaមេនទេ??»

សំណួររបស់ជេមពិតជាចាក់ដោតបេះដូងហ្វូតខ្លាំងមែនទែនរហូតធ្វើអោយហ្វូតមិនហ៊ានសូម្បីតែមើលមុខជេម÷

«ឆ្លើយនិងបងមកពិតដែរទេ?»

«....»

«ហ្វូតឆ្លើយនិងបងមកអូនជាOmegaពិតដែរទេ?»

«មេនហើយ!»

ឆ្លើយនិងជេមភ្លាមទឹកភ្នែកហ្វូតស្រក់មកតែម្ដងជេមក៏ភាំងនិងចម្លើយហ្វូតដូចគ្នា÷

«អូនលាក់បងប៉ុន្មានឆ្នាំហើយហ្វូតហេតុអីអូនមិនប្រាប់បង?»

«ខ្ញុំលាក់លោកតាំងពីថ្ងៃដំបូងមកម្លេះ!»

«ហេតុអីអូនត្រូវលាក់រឿងបែបនេះដែរ?»

«ព្រោះខ្ញុំមិនចង់បង្កើតកូនខ្ញុំមានអារម្មណ៍ខ្មាសអៀនដែលខ្ញុំកើតមកខុសគេលោកដឹងទេខ្ញុំរស់នៅជាមួយភាពខ្មាសអៀននេះយូរប៉ុណ្ណាហើយលោកដឹងទេថាខ្ញុំពិបាកអ្វីខ្លះលោកដឹងទេរឿងនេះខ្ញុំមិនប្រាប់ទៅអ្នកណាទេក្រៅពីប៉ាខ្ញុំព្រោះខ្ញុំខ្លាចថាបើមនុស្សគ្រប់គ្នាដឹងគេច្បាស់ជាមើលមកខ្ញុំដូចសត្វចម្លែកចឹង...»

ហ្វូតនិយាយរៀបរាប់ទាំងទឹកភ្នែកព្រោះនាយពិតជាឈឺចាប់និងខ្មាសអៀនពិតមេនដែលកើតមកជាមួយរាងកាយជាមនុស្សប្រុសតែខាងក្នុងជាមនុស្សស្រីបែបនេះទោះសម័យនេះរឿងនេះជារឿងបែបវិទ្យាសាស្រ្តក៏ដោយក៏ហ្វូតនៅតែមានអារម្មណ៍ថាតូចចិត្តនិងខ្លួនឯងដដែល...

ជេមអង្គុយចុះថ្នមៗនៅក្បែរហ្វូតរួចនិយាយលួងលោម÷

«ហ្វូត...អូនកើតមកបែបនេះមិនមែនជារឿងចម្លែកអ្វីឡើយអូនកុំគិតច្រើនពេកបានទេ?ទោះមនុស្សដូចអូនមានម្នាក់ក្នុងចំណោមមួយពាន់នាក់ក៏ដោយក៏អូននៅតែជាអូនកុំគិតថាអ្នកផ្សេងគិតមកលើអូនបែបណាអី...»

«ខ្ញុំព្យាយាមមិនគិតហើយតែវានៅតែមិនបានផលវានៅតាមលងបន្លាចខ្ញុំចង់កន្លះជីវិតទៅហើយ»

«អូនពិបាកអូនហត់ខ្លាំងដែរទេ?បងសុំទោសដែលធ្វើអោយអូនពិបាកបងសុំទោសអូនពិតមេនរាល់កំហុសដែលបងបានធ្វើទៅលើអូនសូមអូនលើកលែងទោសអោយបងផងបានទេ?»

«ខ្ញុំអភ័យទោសអោយលោកយូរមកហើយតាំងពីខ្ញុំកាត់ចិត្តចេញពីលោកមកម្លេះ!»

ឮសម្លេងអ្វីដែរទេធុឃុន?មានឮសម្លេងបេះដូងប្រុសជេមកំពុងតែប្រេះបែកជាចំណែកៗដែរទេ?សម្ដីហ្វូតធ្វើអោយជេមទប់ទឹកភ្នែកលែងជាប់÷

«អូនកាត់ចិត្តដាច់ឬនៅ?»

«ដាច់ហើយ...គ្មាននៅជាប់ជំពាក់អ្វីទៀតទេ»

«ចុះកូនយើងនោះអូនមិនអាណិតចិត្តកូនទេហី?»

«កូនយើងយ៉ាងមិច?គីនជាកូនខ្ញុំតែម្នាក់ប៉ុណ្ណោះគីនគ្មានឈាមរបស់លោកសូម្បីតែមួយដំណក់ហើយរឿងគីនលោកមិនបាច់បារម្ភទេខ្ញុំកំពុងតែរកប៉ាឬម្ដាយថ្មីអោយគេហើយ!»

«អូនដាច់ចិត្តណាស់សូម្បីតែត្រកូលក៏អូនមិនព្រមអោយកូនប្រើត្រកូលបងដែរ!»

«ចិត្តមិនដាច់ធ្វើស្ដេចមិនកើតទេជេម...»

ហ្វូតងើបឈរឡើងហើយក៏ជូតទឹកភ្នែកចេញរួចទាញកាបូបនិងអាវរបស់គេដើរសំដៅទៅកាន់ឡានដែលនៅខាងក្រៅ÷

«បើអូនឈានជើងតែមួយជំហ៊ានទៀតអូនកុំបន្ទោសថាបងអាក្រក់អោយសោះ!»

ទោះបេះដូងជេមពេលនេះកំពុងតែខ្ទេចខ្ទាំក៏ដោយតែមិនបានធ្វើអោយនាយទន់ជ្រាយឡើយគឺមានតែធ្វើអោយនាយកាន់តែចង់ឈ្នះហ្វូតថែមទៀត។ ហ្វូតងាកមុខសម្លឹងមកជេមរួចនិយាយ÷

«លោកបានត្រឹមគម្រាមតែមិនហ៊ានធ្វើ!»

«Fourth Nattawat!!»

ជេមហៅឈ្មោះហ្វូតបែបធ្ងន់ៗធ្វើអោយហ្វូតស្ទាក់ស្ទើរនិងការឈានជើងបន្តទៅមុខទៀតដែរតែគេមិនអាចបកក្រោយឡើយបើថាទៅគឺទៅអោយផុត!

«ហ្វូតបងប្រាប់អោយមកវិញឮដែរទេ!!!»

ទោះបីជាជេមស្រែកហៅហ្វូតបែបណាក៏ហ្វូតនៅតែខាំមាត់ក្ដាប់ដៃដើរយ៉ាងញាប់ជើងទៅរកឡានដែរ។ ហ្វូតដើរមកដល់ឡានតែបញ្ហាគឺបើកទ្វាមិនចេញព្រោះបាត់សោឡាន÷

«បងធ្លាប់ប្រាប់ហើយមេនទេថាអូនមិនអាចរត់គេចពីបងបានឡើយ»

ជេមដើរជ្រែងហោប៉ៅដើរចេញតាមមាត់ទ្វាដោយទឹកមុខក្នុងនាមជាអ្នកឈ្នះ÷

«ជេមដោះលែងខ្ញុំទៅខ្ញុំហត់ហើយ...»

«ដោះលែងហ៍?មកដល់ពេលនេះហើយអោយបងដោះលែងបានយ៉ាងមិចហឹម?»

ជេមកាន់តែដើរមករកហ្វូតជិតទៅៗឯហ្វូតក៏ចេះតែដើរថយក្រោយរហូតទល់ជាប់និងឡាន÷

«មិនបាច់ខំគេចទេទោះគេចដល់ជើងមេឃក៏គេចមិនរួចដែរអូនសម្លាញ់»

ជេមចាប់ហ្វូតលីដាក់លើស្មារួចដើរចូលទៅក្នុងផ្ទះឯហ្វូតនោះខំរើបម្រាសសឹងតែធ្លាក់ពីលើស្មាជេមទៅហើយ÷

«ជេមដាក់ខ្ញុំចុះ!ដាក់ចុះ!»

ជេមមិនស្ដាប់ការអង្វរករបស់ហ្វូតឡើយគឺឆ្ពោះទៅរកគោលដៅតែម្ដងគឺបន្ទប់គេង! Finally we have NC Part hehehehe

SKIP>>>

ផឹប!ជេមបោះហ្វូតទៅលើពូកហ្វូតគ្មានកន្លែងនិងរើបម្រាសទៀតទេព្រោះថ្នាំដែលគេបានលេបមុននេះគឺតម្រូវអោយរាងកាយរបស់គេសម្រាក÷

«ជេម....កុំធ្វើអីខ្ញុំបានទេខ្ញុំសុំអង្វរ...»ជេមនិយាយខ្សោះៗបែបមនុស្សគ្មានកម្លាំង

«មិនបាច់មកធ្វើខ្សោយៗទេមិញនេះកម្លាំងបានសម្បើមណាស់ចាំមើលស៊ូបានប៉ុន្មានទឹក!»

«ជេម...ខ្ញុំមិនចង់ធ្វើរឿងនិងទេ»

«អូនគ្មានជម្រើសទេហ្វូតគ្រប់យ៉ាងដែលជារបស់អូនបងគឺជាអ្នកជ្រើសរើសអោយ...»

ជេមដោះលេវអាវម្ដងមួយៗសម្លឹងទៅហ្វូតដែលកំពុងគេងបើកភ្នែកភ្លឹសៗនៅលើពូកទឹកភ្នែករលីងរលោងរកយំតែយំមិនចេញ។ ជេមឡើងទៅលើពូកកន្លែងនិងអត់ដឹងថារៀបរាប់មិចអោយទំនងទេរបៀបគេនៅពីលើគ្នាអីចឹងហាស÷

«សម្លឹងភ្នែកបងមក...»

ហ្វូតនៅតែបិទភ្នែកមិនសម្លឹងភ្នែកជេមឡើយ...ជេមវិញរឹតតែតឹងចិត្តជាមួយហ្វូតទៀត÷

«បងប្រាប់អោយបើកភ្នែក...»

ហ្វូតបើកភ្នែកយឺតៗសម្លឹងទៅជេមតែសម្លឹងមិនសូវចំឡើយងាកចេញរហូត÷

«អៀនបង?»

«ឆ្គួតអ្នកណាទៅអៀនលោកនោះ?»

ជុប៎! ឃើញចរិតហ្វូតខ្ជូតពេកជេមទ្រាំមិនបានក៏ឆ្មក់ថើបថ្ពាល់ក្រហមព្រឿងនោះតែម្ដងទៅបើតាមចិត្តគ្រឺតគឺចង់តែខាំថ្ពាល់និងអោយដាច់ទេ÷

«ហេតុអីមកថើបខ្ញុំចឹងអន់ចរិត!» ហ្វូតខឹងតែខឹងបែបខ្ជូតខឹងលាយអៀនអីចឹងទៅ

«ហេតុអីអូនគួរអោយស្រឡាញ់យ៉ាងនេះ?ដឹងទេថាបងនេះលង់ងើបក្បាលលេងរួចហើយ...»ជេមនិយាយអោយសម្ដីថ្នមៗផ្អែមល្ហែមបំផុតធ្វើអោយហ្វូតព្រឺសម្បុរអស់ហើយ

«កំពុងលួងលោមខ្ញុំមេនទេ?»

«ពិតមេនហើយ...»

ក្នុងពេលនោះផងដែរហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតមានឡើងគឺហ្វូតបានទាញកជេមអោយកាន់តែមកជិតខ្លួនរួចក៏ថើប!!!!!!!

ប្រកែកៗទេតែបែរជាអ្នកបើកឆាកមុនគេទៅវិញbttនេះលះសាហាវបើពូនោះវិញក៏មិនបានទើសទាល់អ្វីដែរគឺមានតែថើបតបទៅវិញ....ការថើបមួយនេះវាពិតជារោលរាលខ្លាំងណាស់ពួកគេមិនធ្លាប់ជួបអារម្មណ៍ណាបែបនេះឡើយសូម្បីតែជេមដែលធ្លាប់មានបទពិសោធន៍រាប់ភ្លេចក៏មិនស្មើរនិងអារម្មណ៍ពុះកញ្ជ្រោលដូចពេលនៅជាមួយហ្វូតដែរ....

ប្រហែលជា2នាទីក្រោយមកការថើបបានបញ្ឈប់ព្រោះតែអ្នកក្រោមទ្រូងស្ទើរតែដង្ហក់ខ្យល់ទៅហើយ÷

«ត្រឡប់មកធ្វើជាប្រពន្ធបងវិញណា...»

ហ្វូតមិនតបតែក៏ងក់ក្បាលជំនួសនាយមិនចង់និយាយអ្វីទៀតទេព្រោះអារម្មណ៍នាយពេលនេះគឺកំពុងតែត្រូវការអ្វីម្យ៉ាង[ហួចគេសរសេរមិចតទៀតនឹកអត់ឃើញសោះ]

ជេមបានដោះអាវរបស់ហ្វូតប្រវាត់ទៅលើឥដ្ឋ...ហេតុការណ៍បន្ទាប់មកទៀតគឺជាឆុតបកបង្គាឆុងមីនិងហើយចាសអេតមីនមិនចង់សរសេររៀបរាប់ច្រើនទេព្រោះថាអេតមីនចាំសរុបភាគក្រោយធានាម៉ាអេមok Mai?បាបល្មមៗបានហើយមើលផងអានផងសរសេរផងខ្លាចនរកលែងទទួល

END

ទាយមើលថាគេត្រូវគ្នាវិញអត់?តែបើឆាប់ត្រូវគ្នាពេកមិចមានសាច់រឿងតចាំមើលអេតមីននិងបំបែកម្ដងទៀតhehehe

50 Vote for next part ឈប់កុំទាន់ទៅអូសទៅណាអេតមីនចង់ប្រាប់រឿងមួយគឺប្រហែលអេតមីនត្រូវសម្រុកសរសេររឿងនេះហើយព្រោះថាឆ្នាំក្រោយជាឆ្នាំឡើងជ្រុញសប្បាយបានតែប៉ុន្មានខែទៀតទេឆ្នាំក្រោយប្រហែលត្រូវទុករឿងចោលហើយ😭

Contents
Contents

Comments(0)

Join the discussion — sign in to leave a comment

Sign In to Comment

No comments yet. Be the first to share your thoughts!