Chapter 30 of 46

ភាគទី30: Meet

✵Between Us✵[END]197 words~1 min read

#BetweenUs

#ភាគទី30

Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱

________________________________________

________________________________________

កាត់មកដល់ពេលដែលគីនត្រឡប់មកដល់ផ្ទះវិញគឺមកជាមួយស្នាមជាំពេញមុខធ្វើអោយអ្នកដែលជាឪពុកបារម្ភជាខ្លាំង÷

«គីនកើតអីកូនហេតុអីជាំមុខជាំមាត់បែបនេះ?»

«កូនសុំទោសប៉ាតូចលើកក្រោយកូនមិនធ្វើបែបនេះទៀតទេ!»

«មានរឿងអីនិយាយប្រាប់ប៉ាមក»

«កូនមានរឿងជាមួយសិស្សរួមថ្នាក់...»

«គីនហេតុអីធ្វើបែបនេះហាស?ធ្វើបែបនេះមិនល្អទេណាកូន តែហេតុអីគ្រូមិនហៅប៉ាទៅដោះស្រាយ?»

«កូនមានអ្នកដោះស្រាយជំនួសហើយប៉ាមិនបាច់បារម្ភទេ»

គីនដាក់សំបុត្រមួយនៅលើតុរួចឡើងទៅលើផ្ទះបាត់ទៅ។ហ្វូតយកសំបុត្រនោះមកបើកមើលដែលសំបុត្រនោះគ្មានអ្នកណាក្រៅពីជេមីណាយទេនៅក្នុងសំបុត្រនោះបានសរសេរថា÷

«ត្រូវមកជួបបងយប់នេះម៉ោង8:00ហាមលើសអោយសោះបើមិនដូចនោះទេបងទៅរកអូនដល់ផ្ទះមិនខាន!»

អានសំបុត្រនោះហើយហ្វូតតឹងទ្រូងតែម្ដង÷

«ឆ្ងល់មិនព្រមផ្ញើសារតាមឆាតមកសុខចិត្តសរសេរធ្វើមើលតែសម័យ60sហើយ!»

ហ្វូតទាញនាឡិការមកមើលពេលនោះស្រាប់តែស្វាងដូចគេចាប់ទះចឹងព្រោះថាពេលនេះម៉ោង7:45នាទីហើយ÷

«ចប់ហើយ!»

ហ្វូតប្រញាប់រត់ទៅក្រៅទាញសោឡានរបស់គេរួចឡើងឡានបើកចេញទៅ។ ហ្វូតខំសុតមួយរយៗតែម្ដងព្រោះថាប្រញាប់ពេកភ័យខ្លាចតែគ្រោះថ្នាក់ទេហើយផ្ទះជេមនោះក៏ឆ្ងាយទៀតស៊ាំjm!

ទម្រាំតែមកដល់របងផ្ទះរបស់ជេមគឺម៉ោង8:03នាទីទៅហើយហ្វូតប្រញាប់ចេញពីឡានប៊ិះភ្លេចទាំងសោរឡានទៀត។ ហ្វូតរត់ចូលទៅក្នុងផ្ទះទាំងដង្ហក់ខ្យល់បានឃើញជេមកំពុងអង្គុយនៅលើសាឡុងយ៉ាងរំភើយ÷

«លើស5នាទីហើយ....»

«មកពីផ្ទះលោកឆ្ងាយពេកនោះអីហើយលោកក៏ទើបតែប្រាប់ថាអោយទៅជួបលោកម៉ោង8ខ្ញុំឯណាទៅរកលោកទាន់នោះ?»

«យ៉ាងណាអូនក៏មកដល់យឺតម៉ោងហើយអូនចង់ធ្វើបែបណាដើម្បីកែប្រែ?»

«លោកចង់អោយខ្ញុំធ្វើស្អី?»

ជេមមិនឆ្លើយតែគេបានចង្អុលទៅអំបោសនិងធុងសម្រាប់ជូនផ្ទះនោះ÷

«សម្អាតផ្ទះនេះអោយស្អាតព្រោះខ្ញុំខានមករស់នៅទីនេះយូរហើយ»

«សម្អាតទាំងអស់មេនទេ?ឆ្គួតទេហីផ្ទះឡើង2ជាន់ហើយផ្ទះនេះក៏មិនមេនតូចដែរ?»

«ឬចង់ធ្វើអីផ្សេង?»

«មិនអីទេធ្វើក៏បាន»

ហ្វូតដោះអាវក្រៅរបស់ខ្លួនចេញរួចគប់ទៅចំកណ្ដាលមុខជេមតែម្ដងជេមញញឹមបន្តិចរួចដាក់អាវនោះនៅលើតុយ៉ាងស្រួលបួល។ ហ្វូតជូតផ្ទះតាំងពីលើដល់ក្រោមគ្មានសេសសល់កន្លែងណាឡើយចំណែកជេមវិញគឺអង្គុយចុចកំព្យូរទ័រធ្វើការងាររបស់គេធម្មតាតែក៏ឆ្លៀតលួចសើចហ្វូតបន្តិចដែរ...

បន្ទាប់ពីជូតរួចរាល់អស់ហើយហ្វូតមកអង្គុយសម្រាកបន្តិចរួចយកអាវក្រៅរបស់គេប្រុងនិងពាក់រួចចេញទៅវិញក៏ប៉ុន្តែជេមបានសួរឡើងមក÷

«ចង់ទៅណា?»

«ទៅផ្ទះ!»

«អ្នកណាអនុញ្ញាត?»

«Awwទៅផ្ទះខ្ញុំសោះចាំបាច់អ្នកណាអនុញ្ញាត?»

«ការងារមិនទាន់ចប់!ទៅធ្វើអីអោយបងញ៉ាំតិចមកមិនទាន់បានញ៉ាំអីតាំងពីព្រឹក...»

«ការងារនិងសម្រាកបានសម្រាកខ្លះទៅបើឈឺទៅអ្នកណាមើលហាសខំយកទៅណា?»

«បារម្ភពីបងហ៍?»

«បារម្ភឆ្គួតស្អីខ្ញុំក៏តែបែបនេះតាំងពីដើមមកហើយ»

«សម្រេចថាធ្វើអោយញ៉ាំដែរទេ?»

«មិនចង់ធ្វើទេតែអាណិតអ្នកខ្លះក្រែងដាច់បាយស្លាប់!»

ហ្វូតដើរទៅបើកទូរទឹកកកមើលថាមានអ្វីខ្លះដែលអាចយកមកធ្វើម្ហូបបានតែគ្មានអ្វីច្រើនទេមានតែមីនិងបន្លែសាច់តិចតួចប៉ុណ្ណោះ÷

«ជេមលោកមិនទាន់ឈប់ញ៉ាំមីទៀតមេនទេ?ប្រាប់ហើយថាវាមិនល្អ!»

«ញ៉ាំមីនិងហើយលឿនឆាប់ឆ្អែត!»

«ឆាប់ងាប់!»

មុននិងងាកមកចាប់កាន់ការងារវិញហ្វូតក៏ឆ្លៀតស្ដីអោយជេមបន្តិចដែរអារឿងញ៉ាំមីនិងហាមអត់ស្ដាប់ទេដូចអ្នកខ្លះចឹង...

25minutes later......

មិនប៉ុន្មាននាទីផងម្ហូបនិងបាយបានឆ្អិនរួចជាស្រេចនៅលើតុបាយ÷

«ឆ្អិនហើយមកញ៉ាំមក»

«ឈប់ចាំបន្តិច!»

«អត់មានប្រើពាក្យចាំទេឆាប់មកអោយឆាប់បើមិនចង់មានរឿង...»

ហ្វូតឥលូវកាចសម្បើមណាស់មានរឿងតិចតួចគម្រាមរហូតជេមក៏មិនសូវហ៊ានជាមួយហ្វូតដែរទើបបិទកំព្យូទ័ររួចដើរមកញ៉ាំបាយ។ ជេមខានញ៉ាំម្ហូបដែលហ្វូតធ្វើយូរឆ្នាំមកហើយតែរស់ជាតិនៅដដែលមិនប្រែប្រួលឡើយ÷

«ឆ្ងាញ់ណាស់រស់ជាតិនៅដូចដើម»

«ឆ្ងាញ់ស្អីគ្រឿងដាក់មិនគ្រប់ផង»

«ប៉ុននេះក៏ចាត់ទុកថាឆ្ងាញ់ហើយអោយតែម្ហូបអូនធ្វើឆ្ងាញ់ទាំងអស់និង»

«ចុះពេលនៅម្នាក់ឯងអ្នកណាធ្វើអោយញ៉ាំ?»

«ស្រី!»

«អរ...Cherryមេនទេ?»

«មិនមេនទេ»

«លោកមានស្រីប៉ុន្មាននាក់?»

«ច្រើនណាស់នៅផ្ទះស្រីធ្វើអោយញ៉ាំតែចេញក្រៅក៏ញ៉ាំបាយហាង»

«លូយមេសនាំស្រីមកនៅផ្ទះទៀត?»

«គាត់មកធ្វើមេផ្ទះបើមិនអោយគាត់មកនៅផ្ទះប្រុងអោយគាត់ទៅនៅឯណា?»

«ហាសស្រីនិងសំដៅលើមេផ្ទះទេមេន?»

«អឹមនិងហើយចុះអូនគិតថាបងនិយាយពីអ្នកណា?»

«អស់អ្វីអោយខ្ញុំធ្វើហើយមេនទេចឹងសុំទៅវិញសិនហើយ»

ហ្វូតខ្លាចថាជេមសួរដេញដោលច្រើនចឹងទើបរកលេសដើម្បីចាកចេញពីទីនេះតែត្រូវជេមទាញដៃហ្វូតអោយមកអង្គុយលើផ្លូវនាយ÷

«ជេមធ្វើស្អីរបស់នាយនិង?»

«ប្រញាប់ម្លេះបងមិនទាន់បាត់នឹកអូនផង»

«ជេមលែងខ្ញុំកុំមកធ្វើអីឆ្គួតៗណា»

«ឆ្គួតអ្វីទៅគ្រាន់តែអោបអូនសោះឆ្គួតដែរ?»

«មេនហើយលែងចង្កេះខ្ញុំទៅ!»

«មិនលែង!»

ដល់ជេមពិបាកនិយាយគ្នាពេកមានតែសម្លក់មុខគ្នាទៅមកៗនិងឯងឯជេមបានហ្វូតនៅជិតខ្លួនបែបនេះគិតចង់ឆ្លៀតឱកាសថើបហ្វូតទៀតហើយតែពេលនោះស្រាប់តែហ្វូតក្ដោបមាត់ដូចជារកក្អួតចឹងមកហើយហ្វូតរុញជេមចេញហើយក៏រត់ទៅរកបន្ទប់ទឹកជេមគេបារម្ភទើបរត់ទៅតាម...

ហ្វូតបានរត់មកក្អួតនៅក្នុងបន្ទប់ទឹកតែក្អួតមិនចេញឡើយហើយក៏មានអារម្មណ៍ថាឈាមដែលនៅក្នុងខ្លួនហាក់រត់ខុសធម្មតា÷

«មកអំពុលទុក្ខអីពេលនេះវើយ!»

«ហ្វូតអូនកើតអី?»

«កុំមកជិតខ្ញុំ!»

ជេមចង់ដើរទៅជិតហ្វូតតែត្រូវហ្វូតហាមមើលទៅអាការ:ហ្វូតដូចជាចម្លែកៗធ្វើអោយជេមកាន់តែបារម្ភ÷

«អូនកើតអីបងបារម្ភអូនដឹងទេ?»

«ខ្ញុំមិនកើតអីទេលោកចេញទៅវិញទៅ!»

«តែបងបារម្ភ...ក្លិនអី?»និយាយសុខៗច្រមុះរបស់ជេមប៉ះជាមួយនិងក្លិនអ្វីម្យ៉ាងដែលឆួលនិងក្រអូបចម្លែក

«ជេមខ្ទប់ច្រមុះរបស់លោកទៅ!»

«ហេតុអី?ហ្វូតអូនកើតអីប្រាប់បងមក?ហើយក្លិននោះអី?»

ហ្វូតមិនដឹងឆ្លើយជាមួយជេមបែបណាទេព្រោះមិនដឹងថាចាប់ផ្ដើមពីទៅណាគឺមានតែរត់ចេញពីបន្ទប់ទឹកនិងឯងតែជេមនៅតែព្យាយាមតាមហ្វូតដដែល÷

«ហ្វូតឈប់សិនអូនកើតអីហាស?ក្លិននោះចេញពីខ្លួនអូនតែពេលបងអោបអូនមុននេះមិនបានធំក្លិននិងឡើយ»

«ជេមខ្ញុំមិនដឹងថាត្រូវបកស្រាយប្រាប់លោកបែបណាទេលោកលែងដៃខ្លួនសិនទៅខ្ញុំសុំអង្វរ»

ហ្វូតមិនដែលអង្វរជេមទេហើយបើគេអង្វរបែបនេះមានន័យថារឿងនោះគឺសំខាន់ទើបជេមប្រលែងដៃហ្វូតរួចហ្វូតប្រញាប់ទៅបើកកាបូបរបស់នាយទាញថ្នាំមកលេប...

ជេមឈរមើលហើយគិតបន្តិចនិងអាការ:របស់ហ្វូតរួចជេមនិយាយឡើង÷

«ហ្វូតអូនជា......»

END

ហ្វូតជាអ្វី?មានអីពិបាកទាយចៃប្រលោមលោកច្បាស់ជាទាយត្រូវមិនខាន

50 Vote for next part 😚 🤍

Contents
Contents

Comments(0)

Join the discussion — sign in to leave a comment

Sign In to Comment

No comments yet. Be the first to share your thoughts!