Chapter 3 of 46

ភាគទី3: យប់ចុងក្រោយ

✵Between Us✵[END]144 words~1 min read

#សមុទ្រទឹកភ្នែក

#ភាគទី3

_______________________________________

«បងមិនលែងតែខ្ញុំលែង!»

«ចង់លែងលះដល់ថ្នាក់នេះឬមួយអូនមានអ្នកថ្មីតែមិនហ៊ាននិយាយទើបព្យាយាមចាប់កំហុសបង?»

«ជេមខ្ញុំមិនថោកទាបដូចបងទេសូមបងកុំសន្និដ្ឋានថាអ្នកដទៃដូចខ្លួនអី!»

ផឹប!ជេមរុញហ្វូតជាប់និងជញ្ជាំង

«អូនឥលូវដូចជាខ្លាំងដៃណាស់ហ្វូត!»

«ហើយយ៉ាងមិច?បងគិតថាមានតែបងឬដែលធ្វើបែបនេះបាន?បងជាអ្នកបង្រៀនខ្ញុំដោយខ្លួនឯងទេ!»

«អូនជាអ្នកបង្ខំបងដោយខ្លួនទេ!»

ជេមចាប់មុខហ្វូតមកថើបទាំងកម្រោល ហ្វូតព្យាយាមបដិសេធនិងជេមដែរមិនមេនជារឿងងាយស្រួលនោះទេព្រោះថា ហ្វូត5 នាក់ទើបស្មើរនិងកម្លាំងរបស់ជេមម្នាក់÷

«បងធ្វើទៅបើបងគិតថាបងធ្វើបែបនិងហើយខ្ញុំត្រឡប់មកដូចដើមនោះ!»

ហ្វូតនិយាយច្បាស់មួយៗគ្មានទឹកដមគ្មានអារម្មណ៍អ្វីទាំងអស់ បែបនេះជេមក៏មិនអាចធ្វើអ្វីបន្តទៀតបានដែរ÷

«អូនចង់បានអីអូននិយាយមក?»

«ខ្ញុំចង់លែងលះ!»

«ហ្វូត!!!»

ហ្វូតមិនតបនិងជេមនោះទេគេបើកទ្វាចេញទៅក្រៅពេលនោះយើងក៏ឃើញគីនកំពុងតែឈរចាំនៅមុខបន្ទប់ផងដែរ÷

«ប៉ាតូច!»

គីនខំហៅតែហ្វូតមិនបានតបហ្វូតជូតទឹកភ្នែករបស់គេហើយដើរផុតគីនបាត់ហ្វូតគ្មានទៅណាក្រៅពីទៅសម្ងំយំក្នុងបន្ទប់ទេ។ បន្តិចក៏ឃើញជេមដើរចេញពីបន្ទប់ដែរ÷

«ប៉ាធំតើប៉ាតូចកើតអី?»

«មិនដឹងទេកូនទៅសួរខ្លួនឯងទៅ!»

ជេមនិយាយរួចគេចុះទៅក្រោមបើកឡានចេញទៅផុត។ ពេលនេះអ្នកដែលគួរអោយអាណិតជាងគេគឺគីន គីននៅក្មេងខ្លាំងណាស់ហើយពេលនេះគេត្រូវមកជួបរឿងបែបនេះទៀតតើគីនមានអារម្មណ៍បែបណាទៅ?

គីនដើរតម្រង់ទៅបន្ទប់របស់ហ្វូតរួចបើកទ្វាចូលតិចៗឃើញថាហ្វូតកំពុងអោបជង្គង់យំយ៉ាងកំសត់។ ក្មេងតូចគីនដើរចូលទៅក្បែរអ្នកដែលជាឪពុករួចយកដៃដែលតូចៗរបស់គេទៅជូតទឹកភ្នែកអោយ÷

«ប៉ាតូចកើតអីហេតុអីប៉ាតូចយំ?»

«គីន...»

ហ្វូតយំអោបកូនប្រុសបន្ដោលចិត្តរបស់គេ គីនបានអោបប៉ាតូចរបស់គេយ៉ាងណែនផងដែរ÷

«ប៉ាតូចកុំយំអីណា ប៉ាតូចយំបែបនេះគីនយំតាមដែរឥលូវហើយ»

«គីនកុំយំអី! គីនត្រូវតែរឹងមាំគីនមិនត្រូវទន់ជ្រាយដូចប៉ានោះទេ មនុស្សដូចប៉ាសមហើយដែលគេមើលងាយថាអន់នោះ»

«ប៉ាតូចមិនមេនអន់នោះទេ!ប៉ាតូចជាវីរ:បុរសរបស់កូន ប៉ាតូចពូកែគ្រប់យ៉ាង»

«គីនបើគ្មានប៉ាជេមតើកូនខូចចិត្តទេ?»

«គ្មានប៉ាជេមក៏មិនអីដែរអោយតែមានប៉ាតូចនៅក្បែរគីន គីនសប្បាយចិត្តណាស់ទៅហើយ»

«ចឹងយើងទៅនៅកន្លែងថ្មីណាយើងកុំនៅកន្លែងដែលមិនអោយតម្លៃយើងអី»

«បាទប៉ា!»

SKIP>>>

At Club

នៅក្នុងក្លឹបដែលមានភ្ញៀវចេញចូលមិនដាច់យើងឃើញជេមកំពុងតែអង្គុយគ្រវីកែវស្រាទាំងទឹកមុខស្មើរធេង។ បន្តិចយើងឃើញកម្លោះសង្ហាម្នាក់ដើរចូលមកអង្គុយរួមតុជាមួយជេមដែរ÷

«យ៉ាងមិចហើយឯង?»

«អៃប៉នមកហើយហេស?»

«អឺសុំទោសដែលអោយចាំយូរព្រោះរវល់ឈ្លោះគ្នាជាមួយឆ្កែ»

«អឺមិនអីទេ»

«ឯងកើតអីទើបថ្ងៃនេះនឹកឃើញហៅយើងមកក្លិប?ខូចចិត្តរឿងស្រីណាមេនទេ?»

«រឿងដែលយើងខ្វល់ចិត្តគឺរឿងរបស់ប្រពន្ធយើងទៅវិញទេ»

«ហ្វូតមានរឿងអីអោយឯងខ្វល់ចិត្ត?»

«ហ្វូតសុំយើងលែងលះ!»

«ហាសពិតមែនហេស? នេះយើងយល់សប្តិទេដឹងថ្ងៃដែលយើងរងចាំបានមកដល់ហើយ»

«អៃប៉ន!!!»

«ហូយលោលែងតើ! ហើយឯងគិតយ៉ាងមិចព្រមលែងមេន?»

«អ្នកណាឆ្គួតទៅលែងនោះប្រពន្ធយើងស្រឡាញ់ស្មើរជីវិតណាវើយ»

«បានហើយជេមយើងទ្រលាន់ជាមួយសម្ដីឯងណាស់ឯណាទង្វើថាស្រឡាញ់? ហែងយកមកshowយើងតិចមើល»

«យើងគ្រាន់តែចង់បន្ធូរអារម្មណ៍ចោលខ្លះមិនបានមេនទេ? »

«បន្ធូរអារម្មណ៍ចាំបាច់ត្រូវមានស្រីដែរមេន?បើយើងជាហ្វូតយើងលែងក្បាលឯងចោលយូរហើយ ប្ដីជំងឺយ៍អីគ្មានខ្វល់ពីប្រពន្ធកូនបែបនេះ ! និយាយតាមត្រង់យើងអាណិតហ្វូតណាស់មើលកូនផងមើលផ្ទះផងហើយត្រូវចេញធ្វើការដោយខ្លួនឯងទៀត»

«យើងមិនបានប្រើអោយគេទៅធ្វើការក្រៅទេតែគេទេចង់ខ្លួនឯងនោះ»

«តែឯងគួរតែជួយសម្រួលគេខ្លះដែរវើយ! គីនជាកូនរបស់ពួកឯងទាំងពីរតែជាក់ស្ដែងហ្វូតមើលតែម្នាក់ឯង ហើយឯងក៏ក្បាច់ប្រកែកយើងឃើញយើងដឹងអស់ហើយ»

«យើងហៅឯងមកនេះអោយជួយដោះស្រាយមិនមេនអោយមកជេរយើងបែបនេះទេ»

«យើងជេរអោយគិត! រឿងនេះឯងអ្នកចងហើយឯងក៏ជាអ្នកស្រាយដូចគ្នា យើងគ្រាន់តែដាស់តឿនទេវើយ ប្រយ័ត្នហ្វូតរត់ចោលតិចពិបាកតាមលួង»

«...»

ជេមមិនតបហើយលើកកែវស្រាមកក្រេបបន្តិច។ នៅពេលដែលជេមត្រឡប់មកពីក្លិបវិញដើរចូលផ្ទះទាំងរវើរវាយព្រោះតែជាតិស្រាជាប់ចូលខ្លួនរៀងធ្ងន់ដែរ។ ជេមដើរទៅដេកនៅលើសាឡុងទាំងមិនដោះស្បែកជើង។ ហ្វូតបានចុះមកក្រោមព្រោះគេដឹងរួចហើយថាជេមមកវិញច្បាស់ជាស្រវឹង÷

«យប់នេះជាយប់ចុងក្រោយហើយជេមដែលខ្ញុំមើលថែបង»

End

នោះជេម!!!!

Contents
Contents

Comments(0)

Join the discussion — sign in to leave a comment

Sign In to Comment

No comments yet. Be the first to share your thoughts!