Chapter 29 of 46

ភាគទី29: Father and son

✵Between Us✵[END]147 words~1 min read

#BetweenUs

#ភាគទី29

Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱

________________________________________

________________________________________

ថ្ងៃថ្មី>>>

កាលពីម្សិលមិញមានរឿងជាច្រើនបានកើតឡើងជាហេតុធ្វើអោយព្រឹកនេះនៅតុបាយម្នាក់ៗមុខមិនសូវស្រស់ឡើយលើកលែងតែលោកពូនិងគីន។ ដោយឃើញថាការបរិភោគអាហារពេលព្រឹកនេះសោះកក្រោះពេកទើបលោកពូមានប្រសាសន៍ឡើងមក÷

«កើតអីកូនមិចញ៉ាំបាយធ្វើមុខដូចញ៉ាំគ្រោះចឹង?»

«ប្រហែលមកពីពួកគាត់ហត់និងការងារទេដឹងលោកតាមេនហេសប៉ាតូចពូណូន?»គីន

«មេនហើយពូដោយសារពួកខ្ញុំមានការងារត្រូវគិតច្រើនចឹងទើបមិនសូវឃ្លាន...អ្នកទាំងអស់គ្នាញ៉ាំបន្តចុះណាខ្ញុំសុំទៅមុនហើយ»ណាណូន

«Awwភីប្រញាប់ម្លេះ?»ហ្វូត

«គឺបងត្រូវទៅធ្វើភ្លេងអោយហើយចំណែកឯងស៊ូៗណា!»

ណាណូនចាកចេញពីតុបាយរួចបើកឡានចេញទៅ។ ចំណែកគីនក៏ប្រញាប់ញ៉ាំបាយអោយលឿនៗព្រោះប្រញាប់ទៅសាលា...

SKIP>>>

រឿងហ្វូតយើងទុកមួយឡែកសិនយើងមកមើលព្រឹត្តិការណ៍ដែលកើតឡើងចំពោះគីននៅក្នុងសាលាវិញ។ គ្រាន់តែដើរចូលមកក្នុងរបងសាលាភ្លាមមានសិស្សជាច្រើនបានសម្លឹងមកកាន់គីនដូចគីននិងសត្វចម្លែកចឹង។ ឃើញសភាពមិនសូវល្អបែបនេះគីនគិតក្នុងចិត្ត÷

«ចំណេះជិះកឯងហើយអៃគីនអើយ»

គីនទាយដឹងហើយថាបន្តិចទៀតនាយច្បាស់ជាត្រូវគេbullyដោយសាររឿងប៉ាទាំងពីររបស់គេមិនខានតែធ្វើយ៉ាងមិចគេចផុតបើរឿងទៅជាបែបនេះហើយ?

ឈូ.....មិនទាន់ទាំងបានទៅដល់ថ្នាក់ផងស្រាប់តែមានទឹកមួយធុងបានចាក់មកលើគីន។ គីនសម្លឹងមើលទៅខាងលើឃើញថាមានសិស្សមួយក្រុមកំពុងនៅទីនោះព្រមទាំងសើចចម្អកមកកាន់នាយតូចទៀតផង÷

«សុំទោសផងវើយមិញនេះរបូតដៃ5555»

គីនបានត្រឹមខំមាត់សង្កត់ចិត្តនាយតូចមិនចង់បង្កររឿងទេគឺមានតែបង្ខំចិត្តដើរសំដៅទៅកាន់ថ្នាក់រៀនទាំងខ្លួនសើមជោគ។ ចូលដល់ក្នុងថ្នាក់រឹតតែអាប់អួរទៀតហើយសិស្សជាច្រើនបានសម្លឹងមកកាន់នាយដោយកែវភ្នែករយលានអត្ថន័យ÷

ព្រូស! ដាក់គូទអង្គុយលើកៅអីភ្លាមកៅអីស្រាប់តែបាក់ធ្វើអោយគីនត្រូវដួលផ្ងារទៅក្រោយសិស្សដែលនៅក្នុងថ្នាក់សើចចម្អកដូចគ្នា÷

«យ៉ាងមិចដែរហា៌អាកូនខ្នើយ?»B1

«ម៉ែឪវាប្រុសទាំងពីរចឹងវាកើតមកតាមណាហា៎ឬវាគ្រាន់តែជាកូនចិញ្ចឹមទេ?»B2

«យើងជាកូនបង្កើតមិនមេនជាកូនចិញ្ចឹមទេ!»គីនតបដោយសម្លេងធម្មតា

«ចឹងឯងកើតមកពីអ្នកណាកើតចេញពីលោកFourthឬលោកGemini?555»

«កើតចេញពីអ្នកណាទើសក្បាលស្អីពួកឯងហាស?យ៉ាងមិចយើងមានម៉ែឪជាប្រុសដូចគ្នាវាយ៉ាងមិចយើងមិនមេនជាសត្វចម្លែកឯណាមិនដូចពួកឯងទេម៉ែឪខំបង្កើតមកអស់កម្លាំងមិនតិចទេតែមើលកូនចុះកើតមកអត់សតិ!»

«ឯងហ៊ានថាអោយយើងផងហេសអៃគីន?»

សិស្សប្រុសនោះបានទៅក្របួចកអាវរបស់គីនតែគីនមិនខ្ចីខ្លាចឡើយព្រោះថាគីនកាត់ចរិតទៅរកជេមីណាយគ្មានខ្លាចអ្នកណាឡើយ។ គីនបានរុញសិស្សប្រុសនោះចេញមុននិងនិយាយ÷

«យើងមិនចង់មានរឿងជាមួយសត្វទេ!»

គីនទាញកាតាបរួចដើរចេញពីថ្នាក់តែត្រូវសិស្សៗទាំងនោះស្កាក់ផ្លូវមិនអោយចេញទៅណាឡើយ...

ម៉ាំង! គីនត្រូវសិស្សប្រុសនោះដាល់មួយដៃធ្វើអោយមានឈាមហូររឹមចេញៗពីមាត់របស់នាយតូច...

ម៉ាំង! មានទៅមានមកជារឿងធម្មតាទេសិស្សប្រុសនោះត្រូវមួយដៃរបស់គីនវិញនាំអោយគ្រប់គ្នាក្នុងថ្នាក់នោះស្រឡាំងកាំងព្រោះថាគ្មានអ្នកណាហ៊ានក្អកជាមួយសិស្សប្រុសនោះពីមុនឡើយទើបតែគីនទេដែលហ៊ានធ្វើបែបនេះ!

ហេតុការណ៍បន្ទាប់មិនចាំបាច់រៀបរាប់ច្រើនទេគឺវ៉ៃគ្នាផ្អើលសាលាចាស!

SKIP>>>

ចូលទីចាត់ការ!!!!!

«មានអ្វីចង់អធិប្បាយដែរទេ?»នាយក

«រឿងក៏ទៅតាមនិងគ្មានអ្វីត្រូវអធិប្បាយទេ!»គីន

«Suvijak(keen)ប្អូនធ្វើបែបនេះមិនគិតដល់មុខមាត់ប៉ារបស់ប្អូនទេមេនទេ?»

«គិតនិងហើយទើបវ៉ៃគ្នាបែបនេះ!»

«ឃើញទេលោកនាយកក្មេងនេះនិយាយស្ដីដូចគ្មានម៉ែឪប្រដៅចឹង!»ម្ដាយសិស្សប្រុស

«មានតែឪតែគ្មានម៉ែ!»

«យីសក្មេងនេះលោកនាយកខ្ញុំត្រូវការដោះស្រាយជាមួយឪពុកម្ដាយក្មេងម្នាក់នេះធ្វើអោយកូនខ្ញុំខូចមុខខូចមាត់បែបនេះហើយខ្ញុំមិនចប់ងាយៗទេ!»

«ខ្ញុំថាអ្នកស្រីចប់ត្រឹមនិងសិនទៅបើជួបប៉ារបស់គេរឿងរឹតតែធំមិនខាន...»នាយក

«ធំក៏ធំទៅតែខ្ញុំចង់ជួបគេឥលូវនេះបើមិនចឹងរឿងនេះមិនចប់!»

ក្រាក...មកដល់ដូចចិត្តពេលនេះទ្វាបន្ទប់បានរបើកលេចចេញកាយសង្ហាដើរចូលមកព្រមជាមួយនិងវែនតាខ្មៅជះភាពសង្ហាពេញទីចាត់ការ÷

«សុំទោសចំពោះការរងចាំ....»

«ប៉ាជេម.....»

«លោកជាប៉ារបស់ក្មេងម្នាក់នេះមេនទេ?»Mrs

«បាទពិតមេនហើយខ្ញុំជាប៉ារបស់គេ»

«មានដែលប្រដៅកូនដែរទេទើបកូនមកវាយគេផ្ដេសផ្ដាសបែបនេះ?»

«ចុះអ្នកស្រីប្រដៅកូនបែបណាទើបកូនដើរbullyគេតាពាសបែបនេះ?»

«កូនរបស់លោកមករករឿងកូនរបស់ខ្ញុំថែមទាំងវាយកូនខ្ញុំទៀតផងរឿងនេះលោកគិតយ៉ាងមិច?»

«មុននិងថាកូនខ្ញុំវាយកូនអ្នកស្រីខ្ញុំថាអ្នកស្រីគួរតែរកឬសគល់ក្នុងរឿងនេះអោយបានច្បាស់សិន...ខ្ញុំបានសួរប្រធានថ្នាក់រួចហើយកូនអ្នកស្រីនិងបក្សពួកបានមករករឿងកូនខ្ញុំហើយថែមទាំងដាល់កូនខ្ញុំមុនទៀតចឹងរឿងនេះអ្នកណាជាអ្នកខុសទៅលោកនាយក?»

លោកនាយកបានត្រឹមឈ្ងក់មុខព្រោះមិនដឹងថាតបជាមួយជេមបែបណានោះទេទើបជេមនិយាយបន្ថែមទៀត÷

«ខ្ញុំត្រូវការអោយលោកនាយកប្ដូរក្មេងនេះចេញពីសាលាមួយនេះបើមិនដូចនោះខ្ញុំមិនធានាសុវត្តិភាព!»

«បាទលោកជេម!»

«នែ៎លោក!លោកជាស្អីមានសិទ្ធអ្វីមកដេញកូនខ្ញុំចេញពីសាលានេះ?»

សិស្សប្រុសនោះបានកេះម្ដាយរបស់ខ្លួនដោយទឹកមុខភ័យខ្លាចព្រោះសិស្សនោះក៏ដឹងព័ត៌មានទាក់ទងនិងជេមខ្លះៗដែរ÷

«ម៉ាក់...ម៉ាក់បានហើយខ្ញុំឮថាគាត់ជាម៉ាហ្វៀណាម៉ាក់រឿងនិងចប់ត្រឹមនិងទៅ!»

«ជាម៉ាហ្វៀពិតទេកូន?»

«ម៉ាក់មិនស្គាល់ Gemini norawit ទេហី?»

ឮឈ្មោះជេមហើយស្រ្តីនោះចាប់ផ្ដើមសម្រួលឥរិយាបថនិងសន្ទនារជាមួយនាយកសារជាថ្មី÷

«រឿងចប់ត្រឹមនិងក៏បានដែរខ្ញុំមិនចង់វែងឆ្ងាយតោះកូនយើងត្រឡប់ទៅវិញ!»

ម៉ែកូននោះដឹកដៃគ្នាចេញទៅក្រៅបន្ទប់បាត់ទៅនៅធ្វើអីទៀត?

SKIP>>>

ចំណែកឪពុកកូនទាំងពីរដែលបែកគ្នាមករាប់ឆ្នាំជេមបាននាំកូនមកញ៉ាំអីនៅហាងមួយកន្លែង÷

«ប៉ាខានឃើញគីនច្រើនឆ្នាំហើយសុខសប្បាយដែរទេកូន?»

«រឿងសុខក៏សុខហើយប៉ាតែមិនដូចពេលដែលពួកយើងនៅជុំគ្នាទេ....»

«គីនចង់អោយគ្រួសារយើងដូចដើមវិញដែរទេ?»

«ច្បាស់ជាចង់ហើយប៉ាបើកូនមិនចង់ស្មានតែមានរឿងកាលពីម្សិលមិញនេះកើតឡើងហី?»

«ស្នាដៃកូន?»

«មានអ្នកណាទៀត?យ៉ាងមិចកូនឆ្លាតដែរទេ?»

«ឆ្លាតណាស់ប៉ាអគុណកូនហើយ»

«ចឹងយើងមករួមដៃគ្នាល្អដែរទេ?ប៉ាដឹងទេប៉ាតូចឃើញខ្មើតៗដាក់ប៉ាចឹងមេនតែតាមពិតគាត់នៅស្រឡាញ់ប៉ាដូចដើម»

«កូនដឹងបានយ៉ាងមិច?»

«ហូយប៉ា!ប៉ាស្រឡាញ់ប៉ាតូចតែមិនដឹងចរិតប៉ាតូចទេហី?ប៉ាតូចណាមាត់រឹងណាស់តែងតែធ្វើរឹងមាំតែតាមពិតខាងក្នុងគាត់ទន់ជ្រាយណាស់កាលមកដល់ទីនេះដំបូងៗគាត់យំនឹកប៉ារាល់យប់ទើបតែប៉ុន្មានឆ្នាំនេះទេដែលគាត់មិនសូវយំនោះ»

«កូនដឹងទេថាហេតុអីហ្វូតរត់ចេញពីប៉ា?»

«រឿងនេះកូនថាប៉ាទៅសួរខ្លួនឯងទៅល្អជាង»

END

ស្នេហាបើមិនបើកចិត្តស្ដាប់គ្នាទេគឺមិនអាចបន្តជាមួយគ្នាបានទេការស្ដាប់គ្នាទៅវិញទៅមកគឺជារឿងដែលល្អបំផុតរឿងណាដែលម្ខាងណាធ្វើមិនល្អក៏ជួយកែលម្អគ្នាទៅព្រោះថាទម្រាំតែស្គាល់គ្នាទម្រាំតែបើកចិត្តអោយគ្នាទម្រាំតែស្រឡាញ់គ្នាទម្រាំតែរៀបការមិនមេនជារឿងងាយស្រួលទេ🤍

50 vote for next part 😚🤍

Contents
Contents

Comments(0)

Join the discussion — sign in to leave a comment

Sign In to Comment

No comments yet. Be the first to share your thoughts!