Chapter 26 of 46

ភាគទី26: ភ័យ

✵Between Us✵[END]169 words~1 min read

#BetweenUs

#ភាគទី26

Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱

________________________________________

________________________________________

ឡានរបស់Marckrisបានមកឈប់នៅមុខផ្ទះរបស់ហ្វូត÷

«ជួបគ្នាថ្ងៃក្រោយណាបាទ!»

«បាទជំរាបលាជួបគ្នាថ្ងៃក្រោយ»

ហ្វូតញញឹមហើយក៏បក់ដៃលាmarckrisមុននិងចូលទៅក្នុងផ្ទះផងដែរ។ ចូលមកដល់ខាងក្នុងយល់ឃើញថាឪពុករបស់ហ្វូតកំពុងតែអង្គុយអានកាសែតយ៉ាងរំភើយឃើញកូនដើរចូលមកគាត់បានទម្លាក់កាសែតចុះដើម្បីនិយាយជាមួយកូនតែហ្វូតបែរជាដើរហួសនាយមិនបានចាប់អារម្មណ៍ថាលោកពូកំពុងនៅទីនោះឡើយព្រោះនាយកំពុងតែរវល់គិតរឿងដ៏សែនរញេរញៃមួយនោះ÷

«fot...fot!»

«បាទពុក?» ហ្វូតតបបែបភ្ញាក់ៗ

«ព្រលឹងឯងទៅដល់ណាហើយហាស?»

«គឺ...គឺ...គ្មានអីទេពុក!»

«ទើបមកពីណាថ្មើលនិងទើបតែចូលផ្ទះ?»

«ខ្ញុំទើបមកពីញ៉ាំអីអ្នកនៅផ្ទះនេះគេដឹងគ្រប់គ្នាអត់តែពុកនិងមួយថ្ងៃៗស្ទូចតែត្រីគ្មានខ្វល់និងកូនទេ!»

«អើធ្វើមិចបើនិងជាអាជីបរបស់ពុកទៅហើយនោះ»

«ភីណាណូននៅឯណាពុក?»

«ឡើងទៅលើបាត់ហើយ»

«អរបាទ»

ហ្វូតរត់ឡើងទៅលើផ្ទះយ៉ាងលឿនមិនដឹងថាប្រញាប់អីប្រញាប់ម្លេះទេលោកពូឃើញហើយក្រវីក្បាលតែម្ដង÷

«អាយុ30ហើយតែចរិតក្មេងមិនដូរ...»

ក្រឡេកមកមើលណាណូនដែលកំពុងអង្គុយនៅតុធ្វើការរបស់នាយសម្លឹងមើលកុំព្យូទ័រផងមើលទៅលើក្រដាសដែលនាយកំពុងតែចម្រៀងផង...

តុ...តុ...តុ...

កំពុងតែស្រ្តេសជាមួយចម្រៀងផងមានអ្នកមករំខានទៀត!

«ចូលមក»

«ភីៗៗៗៗ»

«វាស្អីឯងហ្វូតធ្វើស្លន់ៗនិងម៉ាដៃម៉ាំងអាលូវ!»

«ភី...ខ្ញុំមានអារម្មណ៍ថាយ៉ាងមិចមិនដឹងទេភីដឹងទេថាយប់នេះខ្ញុំជួបស្អីមក?»

«ជួបខ្មោចហ៍ខ្មោចប្រុសឬស្រី?»

«ភី....លេងសើចម្លេះហាស?»

«អើហើយឯងជួបស្អី?»

«ល្ងាចមិញខ្ញុំទៅហូបបាយជាមួយលោកmarckrisត្រូវទេ?ភីដឹងទេពេលដែលខ្ញុំកម្មង់ម្ហូបមកគឺគេដាក់ម្ហូបមកលើសមួយមុខហើយម្ហូបមួយមុខនោះមានអ្នកកម្មង់អោយខ្ញុំហើយថែមទាំងផ្ញើសំបុត្រនេះអោយខ្ញុំទៀត!»

ហ្វូតហុចសំបុត្រនោះអោយទៅណាណូនអានហើយនៅក្នុងសំបុត្របានសរសេរពាក្យតែប៉ុន្មានម៉ាត់តែប៉ុណ្ណោះគឺDid you miss me?

«ខ្ញុំភ័យណាស់ភីបើជេមគេមករកខ្ញុំពិតមេនតែខ្ញុំគួរធ្វើបែបណា?»

«ឯងដឹងបានយ៉ាងមិចថាជាលោកជេមនោះមិនខ្វះទេអ្នកដែលមកលេងជាមួយឯងបែបនេះធ្វើមកស្លន់អ្វីម្លេះ?»

«ភីទោះបែកគ្នាច្រើនឆ្នាំមេនតែខ្ញុំនៅចាំអក្សរគេច្បាស់ណាស់!»

«អឺហើយឯងភ័យធ្វើអីក្រែងប្ដីឯងតើហី?»

«ភីណាណូននិយាយស្អីបែបនិងខ្ញុំនិងគេលែងលះគ្នាហើយភីក៏ដឹងខ្ញុំមិនចង់ពាក់ព័ន្ធជាមួយគេទៀតទេ!»

«ឯងមិនចង់តែគេមករកឯងហើយឯងគេចដល់ជើងមេឃទៀតក៏គេចមិនរួចដើរលោកជេមមកវិញលើកនេះមិនមេនជាអ្នកជំនួញធម្មតាទេគេគឺជាសេដ្ឋីប្រាក់លានណាវើយ!»

«ហឺ...ហឺ...អត់ទេភីខ្ញុំមិនចង់ជួបគេទេ!»

«កុំភ័យឯងមិនជួបគេទេ»

«ពិតហ៍ភី?»

«ថ្ងៃនេះមិនជួបទេតែស្អែកគង់តែជួបដដែល!»

«ហេតុអី?»

«ស្អែកឯងមាន Event ហើយ Event នោះលោកជេមក៏ចូលរួមដូចគ្នា!»

«ហាស????????????»

គាំងយោបល់និយាយអ្វីក៏មិនចេញដែរពេលនេះសូម្បីតែណាណូនក៏ក្រវីក្បាលដែរ÷

«ភីលុបEventនិងចោលបានដែរទេខ្ញុំមិនទៅចូលរួមឡើយ!»

«Eventនេះលុបចោលមិនបានទេព្រោះថាមានអ្នកជំនួញជុំវិញពិភពលោកមកចូលរួម!»

«ចុះភីទៅចូលរួមដែរទេ?»

«យើងនិងអ្នកជំនួញ?យើងលក់ស្អី?លក់ខ្លួន?»

«ហឺយ!!!!!!!!!!!!!»

ហ្វូតក្ដោបក្បាលប្រកាច់ពេញពូកតែម្ដងបញ្ហាៗៗមិនដឹងថាស្អែកទៅជាយ៉ាងណាទេ...

ការសន្ទនារវាងពួកគេទាំងពីរគឺមិនផុតពីត្រចៀកដ៏វៀងវៃរបស់គីនឡើយ! គីនប្រញាប់ចូលទៅក្នុងបន្ទប់រួចទាញទូរសព្ទរបស់គេឡើងមក÷

«ស្អែកនេះប៉ាតូចនិងប៉ាធំជួបគ្នាក្នុងនាមជាកូនល្អយើងគួរតែធ្វើរឿងអ្វីម្យ៉ាងហើយ5555»

គីនសើចដូចជាខ្មោចចូលនឹកដល់គម្រោងរបស់គេមិនដឹងថាគីនមានគម្រោងអ្វីឡើយតាមពិតទៅអេតមីនដឹងតែមិនចង់ប្រាប់អ្នកអាន🤪

មកមើលហ្វូតដែលកំពុងតែដេកភ័យដៃកំពុងតែកាន់ទូរសព្ទឆែកមើលព័ត៌មានដែលពាក់ព័ន្ធជាមួយជេមីណាយ៍÷

«អាចង្រៃនេះវារកស៊ីស្អីវាអីក៏មានឥទ្ធិពលសម្បើមម្លេះ?លក់ថ្នាំទេដឹង?ហេទៅមិនរួចទេ!តែថាក៏មិនត្រូវយើងមិចនិងដឹងចិត្តគំនិតគេទៅ?ស្លាប់ហើយហ្វូតអើយស្អែកឯងនិងទៅជាយ៉ាងណាសង្ឃឹមថាគេមិនមកខ្វល់ជាមួយយើងទៅចុះសាធុៗៗ»

សំពះបួងសួងរួចរាល់នាយតូចបិទទូរស័ព្ទរួចចូលគេង.....

Morning 🌞☀️✨

ទឺត...ទឺត...ហ្វូតត្រូវបានភ្ញាក់ពីដំណេកដោយសម្លេងទូរសព្ទមករំខានគេ÷

«ហាឡូ.....អ្នកណាតេមករកអីទាំងព្រឹក?»

«អរុណសួរស្ដីលោកហ្វូត...គឺខ្ញុំMarckrisណាខ្ញុំខលមកគឺចង់បបួលលោកទៅទិញសម្លៀកបំពាក់ដើម្បីចូលរួមក្នុងកម្មពិធីយប់នេះលោកមានចំណាប់អារម្មណ៍ចង់ទៅជាមួយខ្ញុំដែរទេ?»

ឮសម្លេងMarckrisហើយហ្វូតស្វាងចែសតែម្ដងព្រោះថាគេភ្លេចអោយឈឹងទៅថាMarckrisក៏ចូលរួមកម្មពិធីយប់នេះដែរគំនិតថ្មីលេចឡើងមកហ្វូតតបទៅMarckrisវិញដោយមិនស្ទាក់ស្ទើរ÷

«Okខ្ញុំទៅជាមួយលោក!»

«បាទចឹងចាំខ្ញុំទៅទទួលលោកនៅឯផ្ទះបាយៗជួបគ្នាបន្តិចទៀត!»

ហ្វូតទម្លាក់ទូរសព្ទចុះមុននិងលេចស្នាមញញឹមចេញមក÷

«ខ្លាចឆ្កែខាំគួរតែរកដំបងមកទុកការពារខ្លួន!»

SKIP>>>

មួយសន្ទុះធំក្រោយមកហ្វូតតែងខ្លួនរួចរាល់សម្រាប់ការចេញទៅក្រៅព្រឹកនេះ អាវដៃវែងពណ៌សរស្ដើងបន្តិចតែមិនស្ដើងពេកនិងខោក្រណាត់ពណ៌ខ្មៅនេះជាTypeរបស់ហ្វូតទៅហើយគឺនាយតែងតែតែងខ្លួនបែបនេះធម្មតាតែស្អាត!

ចុះមកដល់បរិវេណក្រោមផ្ទះឃើញMarckrisកំពុងតែអង្គុយសន្ទនាជាមួយនិងលោកពូហើយក៏មានគីនកំពុងអង្គុយសម្លឹងទៅMarckrisដោយកែវភ្នែកមិនពេញចិត្តផងដែរ÷

«នោះហ្វូតមកល្មម»លោកពូ

«លោកFourthនេះស្អាតរាល់ថ្ងៃតែម្ដង!»ហ្វូតមកដល់ភ្លាមMarckrisចាប់ផ្ដើមបញ្ជោភ្លាមតែម្ដង

«បាទអគុណ...គីនមិនទៅរៀនទេហីកូនមកអង្គុយអីត្រង់នេះ?»

«កូនមិនមានម៉ោងរៀនទើបមកអង្គុយទទួលភ្ញៀវ!»

ពាក្យភ្ញៀវគីនសង្កត់ធ្ងន់ៗហើយក៏សម្លឹងទៅMarckris ហ្វូតក៏ដឹងដែរថាគីនមិនចូលចិត្តmarckris÷

«តោះយើងទៅបានឬនៅ?»

«បាទតោះអញ្ជើញ»

Fourth ng Marckris បានដើរចាកចេញទៅគេចេញទៅភ្លាមគីននិយាយដើមគេភ្លាមតែម្ដង÷

«ខ្ញុំមិនចូលចិត្តអាពូនិងទេលោកតាមុខឡើងព្រានសម្ដីឡើង2មួយរយ!»

«គេល្អតែចៅគ្មានឃើញអាក្រក់ត្រង់ណាទេ»

«តាមិនដឹងទេថាអាពូនិងយ៉ាងមិចខ្លះព័ត៌មានគាត់ណាជាមួយប្រុសក៏មានស្រីក៏មានសព្វបែបសព្វយ៉ាងមិនដឹងរឿងស្អីខ្លះទេបើប៉ាតូចនិងពូនិងទាក់ទងគ្នាពិតមេនខ្ញុំនិងតាមបំបែកៗខ្ញុំគ្មានថ្ងៃអោយអ្នកផ្សេងមកជំនួសប៉ាជេមខ្ញុំជាដាច់ខាត!»

END

ជេមមានខ្សែរហើយអាចមានភាគរយខ្ពស់ដែលអាចត្រូវគ្នាឆាប់ព្រោះមានកូននៅខាងខ្លួន

50vote for next part 😚🤍

Contents
Contents

Comments(0)

Join the discussion — sign in to leave a comment

Sign In to Comment

No comments yet. Be the first to share your thoughts!