Chapter 25 of 46

ភាគទី25: He's Back?

✵Between Us✵[END]159 words~1 min read

#BetweenUs

#ភាគទី25

Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱

________________________________________

________________________________________

ទីត...ទីត...

សម្លេងស៊ីភ្លេឡានបានបន្លឺឡើងនៅខាងមុខផ្ទះរបស់ហ្វតដែលមានឡានទំនើបមួយបានមកឈប់នៅត្រង់នោះ។ ស្របពេលជាមួយគ្នានោះបានលេចចេញរូបរាងកម្លោះសង្ហាស្បែកសរមុខមាត់ដូចកូនកាត់បានចុះពីលើឡាន បុរសនោះគឺជាmackrisដែលបានណាត់ហ្វូតទៅញ៉ាំបាយនិងឯង។ នាយម្នាក់នោះបានទាញទូរស័ព្ទមកដើម្បីcallទៅហ្វូតអោយចេញមកក្រៅ÷

«ហាឡូ...ខ្ញុំមកដល់ហើយ»

បន្តិចយើងក៏ឃើញរូបរាងហ្វូតដើរចេញពីក្នុងផ្ទះមកជាមួយឈុតសម្លៀកបំពាក់អាវពណ៌ទឹកសមុទ្រនិងខោពណ៌សរ មើលទៅធម្មតាតែមិនសាមញ្ញ÷

«ចាំយូរដែរទេ?» ហ្វូតសួរទៅកាន់marckris

«មិនយូរទេខ្ញុំក៏ទើបតែមកដល់ដូចគ្នាអញ្ជើញឡើងឡានបាទ»

ហ្វូតញញឹមបន្តិចរួចចូលទៅក្នុងឡានដោយmarckrisបើកទ្វាអោយជាស្រេច។ នៅតាមផ្លូវហ្វូតស្ងាត់ឈឹងមិននិយាយអ្វីមួយម៉ាត់ឡើយគិតតែពីសម្លឹងមើលទេសភាពទៅវិញទាំងដែលពេលនេះគេកំពុងតែនៅជាមួយmarckrisក៏ដោយ÷

«លោកFourthមានបញ្ហាអ្វីដែរទើបស្ងាត់ឈឹងមិននិយាយអ្វីបែបនេះ?»

«មិនមានអ្វីទេគ្រាន់តែមើលទេសភាពធម្មតាៗ»

«លោកទើសទាល់អ្វីនិងខ្ញុំមេនទេឬក៏លោកមិនពេញចិត្តនិងមកជាមួយខ្ញុំ?»

«បើខ្ញុំមិនចង់មកខ្ញុំមិនមកអង្គុយនៅទីនេះពេលនេះទេ...»

«អរ...បាទ»

Marckrisស្ងាត់មាត់ទៅវិញគេមានអារម្មណ៍ថាដូចជាចង្អៀតយ៉ាងមិចមិនដឹងទេព្រោះថាមិនដឹងធ្វើខ្លួនបែបមិចអោយត្រូវជាមួយនិងហ្វូត។ អ្នកមុនៗដែលmarckrisចង់ទាក់ទងគឺមិនពិបាកដល់ហ្វូតទេចំពោះហ្វូតនេះគេខំតាមយូរខែមកហើយតែគ្មានឃើញប្រតិកម្មរបស់ហ្វូតមកលើគេសូម្បីតែបន្តិចគ្រប់ពេលដែលហ្វូតនៅជាមួយគេមិនថាកាល:ទេស:ណាក៏ហ្វូតនៅតែធម្មតា...

The Nice Restaurant....

មកដល់មុខសណ្ឋាគារMarckrisប្រញាប់ចុះទៅបើកទ្វាឡានអោយហ្វូតហើយថែមទាំងហុចដៃអោយហ្វូតកាន់ដើម្បីចេញពីឡានផងដែរតែអ្វីដែលបានពីហ្វូតវិញគឺស្នាមញញឹមតែមិនខ្ចីកាន់ដៃMarckrisឡើយធ្វើអោយបុគ្គលខ្លះមានជាការអៀនដៃជាខ្លាំង...

មកដល់ក្នុងសណ្ឋាគារMarckrisនិងហ្វូតបានមកអង្គុយនៅក្នុងតុដែលបានកក់រួច÷

«លោកចង់ញ៉ាំអ្វីដែរអាហារនៅទីនេះមួយមុខណាក៏ឆ្ងាញ់ដែរ»Marckris

«លោកកម្មង់មុនចុះ»

«ចឹងខ្ញុំយក.....»

Marckrisធ្វើការកម្មង់នូវម្ហូបជាច្រើនមុខរួចទើបហ្វូតកម្មង់តាមក្រោយ។ បន្ទាប់ពីកម្មង់រួចទើបត្រូវអង្គុយចាំគេលើកម្ហូបមកម្ដងឆ្លៀតពេលរងចាំMarckrisនិយាយឡើង÷

«លោកFourthតើខ្ញុំអាចសុំសួរអ្វីមួយបានដែរទេ?»

«អញ្ជើញសួរមកចុះបើខ្ញុំឆ្លើយបានខ្ញុំនិងឆ្លើយ»

«លោកស្គាល់ Gemini norawit Titicharoenrak ដែរឬទេ?»

«...»

ឮសំណួរMarckrisភ្លាមហ្វូតស្ងាត់ភ្លាមតែម្ដងថែមទាំងប្រែប្រួលទឹកមុខផងដែរតែក៏ព្យាយាមធ្វើធម្មតា÷

«មានអ្វីមេនទេទើបលោកសួរពីគេ?»

«គ្មានអ្វីធំដុំទេព្រោះមួយរយ:នេះឃើញល្បីអ្នកជំនួញជួរមុខខ្លាំងណាស់ជាពិសេសគឺលោកGeminiនិងតែម្ដង»

«ធ្លាប់តែឮឈ្មោះតែមិនដែលឃើញមុខទេ»

«អរបាទខ្ញុំគិតថាបើមានអ្នកណាទៅសហការជាមួយគេណាច្បាស់ជារីកចម្រើនមិនខាន»

«ចង្រៃច្រើនជាង...»ហ្វូតនិយាយតិចៗល្មមMarckrisស្ដាប់ឮ

«មិញលោកនិយាយអី?»

«អរគ្មានអីទេ»

កំពុងតែនិយាយនោះម្ហូបក៏បានលើកមកដល់ដូចគ្នាតែហ្វូតចាប់សម្គាល់ភ្លាមៗនូវមុខម្ហូបដែលលើកមកគឺលើសមួយមុខទើបហ្វូតសួរទៅកាន់អ្នករត់តុ÷

«ខ្ញុំមិនបានកម្មង់មួយមុខនេះទេ?»

«អរគឺលោកម្នាក់ដែលនៅតុខាងនោះបានកម្មង់អោយបាទហើយគាត់បានផ្ញើសំបុត្រនេះអោយលោកផងដែរ»

អ្នករត់តុហុចសំបុត្រតូចមួយអោយទៅហ្វូតរួចចាកចេញទៅ។ អានសំបុត្រនោះចប់អារម្មណ៍ហ្វូតចាប់ផ្ដើមមិនស្រួលរួចហ្វូតសម្លឹងទៅមើលតុដែលអ្នកផ្ញើសំបុត្រនោះអង្គុយចំពេលដែលបុរសនោះងើបចេញល្មម÷

«ខ្ញុំសុំទៅធ្វើធុរ:មួយភ្លេត»

ហ្វូតប្រាប់ទៅMarckrisរួចដើរយ៉ាងលឿនទៅរកបុរាដែលគេកំពុងតែសង្ស័យ។ តាមយូរៗក៏មកដល់កន្លែងចតឡានតែសុខៗស្រាប់តែបាត់បុរសនោះហ្វូតព្យាយាមសម្លឹងមើលជុំវិញខ្លួនតែក៏នៅតែមិនឃើញ÷

«មិញឃើញសោះឥលូវបាត់ទៅណាហើយ?»

មិនដឹងថាត្រូវតាមយ៉ាងមិចទៀតទើបហ្វូតត្រឡប់ទៅខាងក្នុងវិញតែមិនទាន់ទៅរកMarckrisភ្លាមៗឡើយគឺហ្វូតដើរទៅបន្ទប់ទឹកមុន។ ចូលក្នុងបន្ទប់ទឹកហ្វូតលាងដៃបណ្ដើរគិតបណ្ដើរ÷

«មិនអាចទៅរួចទេហ្វូតឯងកុំគិតច្រើនពេកគ្មានផ្លូវដែលគេមកតាមឯងមកដល់ទីនេះឡើយបើគេចង់តាមឯងមេនគេមកតាមយូរហើយ!»

សម្រួលចិត្តរួចហើយហ្វូតត្រឡប់ទៅរកmarckrisវិញ÷

«អម្បាញ់មិញលោកទៅរកអ្នកណាដែរ?»

«ទៅរាក់ទាក់ជាមួយអ្នកស្គាល់គ្នាធម្មតាគ្មានអីទេ»

«អរចឹងញ៉ាំអាហារសិនទៅត្រជាក់លែងឆ្ងាញ់ឥលូវហើយ»

ពួកគេទាំងពីរបានចំណាយពេលញ៉ាំអាហារជាមួយគ្នាយ៉ាងរលូនប៉ុន្តែអារម្មណ៍ហ្វូតនៅតែដកជាប់ជាមួយអ្នកផ្ញើសំបុត្រមកកាន់គេដដែល។ ញ៉ាំអាហាររួចអស់ដល់ពេលត្រូវត្រឡប់ទៅផ្ទះវិញMarckrisFourthបានដើរមករកចំណតឡាន÷

«លោកចង់ទៅណាទៀតដែរទេចាំខ្ញុំជូនលោកទៅ»

«អត់ទេចាំលើកក្រោយចុះពេលនេះខ្ញុំមិនសូវស្រួលខ្លួន»

«ចឹងទៅពេទ្រល្អដែរទេ?»

«មិនបាច់ទេខ្ញុំមិនចង់រំខានលោក»

«មិនអីទេប៉ុននឹងមិនរំខានឡើយ»

«ខ្ញុំចង់ទៅផ្ទះ!»

មើលទៅស្ថានការណ៍ដូចមិនស្រួលទេMarckrisក៏មិនចង់បង្ខំដែរព្រោះខ្លាចទាស់ចិត្តហ្វូតហើយហ្វូតលែងមកជួបគេទៀតនិងអំបិលមិនខាន...

Marckris fourthឡើងលើឡានរួចបើកចេញទៅ។ នាពេលនោះក៏បានបង្ហាញអោយយើងឃើញនូវវត្តមានរបស់Geminiដែលកំពុងអង្គុយក្នុងឡានសម្លឹងទៅកាន់ឡានដែលទើបតែនិងបើកចេញទៅអម្បាញ់មិញនេះ÷

«ដល់ពេលដែលបងត្រូវយកអូនត្រឡប់មកវិញហើយហ្វូត....»

END

តាមអើយ អើយតាមបងអើយតាមអើយ អើយតាមតាមតាំងពីខេត្តកំពងចាមបងអើយតាមដល់កំពងធំ!

ចាំមើលតើពេលដែលហ្វូតបានជួបជាមួយជេមតែហ្វូតមានអារម្មណ៍បែបមិចហើយហ្វូតហ៊ានប្រឈមមុខជាមួយជេមដែរទេ?

សុំទោសអ្នកទាំងគ្នាចំពោះការរងចាំព្រោះអេតមីនមានរបួសដៃទើបពិបាកក្នុងការសរសេរ✨

50Vote for next part 😚🤍

Contents
Contents

Comments(0)

Join the discussion — sign in to leave a comment

Sign In to Comment

No comments yet. Be the first to share your thoughts!