Chapter 24 of 46

ភាគទី24: Dinner

✵Between Us✵[END]139 words~1 min read

#សមុទ្រទឹកភ្នែក

#ភាគទី24

Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱

________________________________________

________________________________________

Fourth's House>>>

នេះគឺជាផ្ទះរបស់ហ្វូតដែលសព្វថ្ងៃគឺគេរស់នៅជាមួយឪពុក កូន រួមទាំងណាណូនផងដែរ។ មុននិងចូលសាច់រឿងអេតមីនសុំរៀបរាប់ពីណាណូនបន្តិចសិនព្រោះថាមានអ្នកឆ្ងល់។ ណាណូនជាម្ចាស់ផលិតកម្មមួយនៅប៉ារីសចំណែកប៉ារបស់ណាណូនគាត់រស់នៅប្រទេសថៃគាត់ជាមន្ត្រីមួយរូបនៅក្នុងជួររាជការហេតុនេះហើយទើបណាណូនមានប្រាក់លុយកាក់ច្រើន។ ដំបូងប៉ារបស់ណាណូនគឺចង់អោយកូនធ្វើការខាងរដ្ឋដូចណាណូនដែរប៉ុន្តែណាណូនមិនបានស្រឡាញ់ខាងនិងឡើយគឺណាណូនស្រឡាញ់ខាងសិល្ប:ទើបប៉ាណាណូនក៏មិនបង្ខំកូននិងអោយកូនធ្វើតាមអ្វីដែលខ្លួនស្រឡាញ់....

រយះពេល10ឆ្នាំមកនេះគីនធំពេញរូបពេញរាងល្មមសង្ហាដូចប៉ាតូចគេចឹង

Keen Suvijak Jirochrikul

គីនមិនទាន់រៀនចប់នៅឡើយទេ។ ដូចយើងដឹងស្រាប់ហើយថាគីនជាក្មេងឆ្លាតនៅក្នុងសាលាគ្មានអ្នកណារៀនឈ្នះគីនឡើយនិយាយរួមគឺTop1....

មកពីសាលារៀនវិញគីនបានរត់មករកប៉ាតូចរបស់គេ÷

«ប៉ាតូច......»

«គីន...មិនទៅដូរសម្លៀកបំពាក់សិនទេអីហាស?»

«អត់ទេចង់អោបប៉ាតូចសិននឹកប៉ាតូចណាស់!»

«មើលចរិតចុះពេលណាទើបធំហាស?»

«ចុះប៉ាតូចកាលចាស់ដែរមើលសម្រស់ទៅ4_10ឆ្នាំហើយនៅក្មេងដដែល»

«មិនល្អទេហ៍មិនចាស់បែបនេះបាននៅជាមួយគីនយូរៗនៅអី?»

«ចែកសម្រស់មកកូនខ្លះមកកូនមិនចង់អោយពួកនៅសាលាbullyកូនទេ...»

«គីនកុំទៅខ្វល់និងសម្ដីពួកវាអីកូននៅដោយកូនគេនៅដោយគេកូនស្អាតហើយស្អាតខ្លាំងណាស់សម្រាប់ប៉ា»

«ប៉ាតូចកូនឆ្ងល់រឿងមួយតែមិនហ៊ានសួរ»

«ឆ្ងល់អីក៏សួរមកកូនបើប៉ាឆ្លើយបានប៉ានិងឆ្លើយ»

«គីនមិនមេនជាកូនបង្កើតរបស់ប៉ាផងតើប៉ានិងមានថ្ងៃបោះបង់ចោលកូនដែរទេ?»

«គីនហេតុអ្វីនិយាយបែបនេះហា៎កូនគីនជាកូនបង្កើតរបស់ប៉ាណា...»

«មនុស្សប្រុសតើអាចបង្កើតកូនបានដែរមេនទេ?»

«ប៉ាមិនបានបង្កើតកូនតែកូនជាឈាមរបស់ប៉ា...»

«ចឹងប៉ាយកកូនទៅផ្ញើក្នុងពោះអ្នកដទៃមេនទេ?»

«អឹម...ប៉ាចង់មានកូនតែប៉ាមិនចង់យកកូនគេមកចិញ្ចឹមទើបប៉ាប្រើប្រាស់វិធីនេះ»

«ចុះកូនមានឈាមរបស់ប៉ាជេមដែរទេ?»

«គ្មានទេហើយក៏មិនចង់អោយមានដែរទាល់តែកូនធំដឹងក្ដីទើបប៉ាប្រាប់ជេមថាកូនជាកូនចិញ្ចឹមប៉ាមិនបានប្រាប់គេឡើយថាកូនជាកូនបង្កើតរបស់ប៉ា»

«ហេតុអ្វីប៉ាតូចធ្វើបែបនេះ?»

«ដើម្បីកុំអោយពេលលែងលះគ្នាយកកូនមកសំអាងនោះអីឃើញដែរទេប៉ានាំកូនមកទីនេះ10ឆ្នាំហើយមិនឃើញគេមករវល់ជាមួយកូនឡើយ»

«កូនជឿថាប៉ាជេមកំពុងតែរកពួកយើង...»

«ពិភពលោកមិនស៊ីជម្ពូរដល់ម្លឹងទេគីនគេហ៊ានធ្វើដាក់ពួកយើងបែបនេះហើយគេគ្មានថ្ងៃតាមរកពួកយើងទេស្រួលមិនស្រួលពេលនេះកំពុងតែដេកស៊ីចាយសប្បាយហ៊ឺហាជាមួយស្រីញីផងក៏មិនដឹង»

«កូនធ្លាប់ឮមិត្តរួមថ្នាក់និយាយអំពីប៉ាជេមបើតាមកូនដឹងប៉ាជេមមិនដូចពីមុនទេ...»

«មិនបាច់និយាយពីគេទេគីនប៉ាមិនចង់ស្ដាប់ចាប់ពីពេលនេះទៅមិនបាច់ហៅគេថាប៉ាទៀតឡើយព្រោះថាគីនមានប៉ាតែម្នាក់ប៉ុណ្ណោះ!»

«បាទប៉ា»

«និយាយគ្នារឿងអីពីរនាក់ប៉ាកូនគេនេះហា?»

ពេលនោះណាណូនបានដើរចូលមកព្រមជាមួយសម្ដីនិងស្នាមញញឹម÷

«ជំរាបសួរពូណូន»គីន

«អឺលើកដៃថ្វាយអម្បាញ់មិញមកយកចិត្តយកថ្លើមប្អូនពូស្អីខ្លះហា៎?»

«យកចិត្តយកថ្លើមអីពូគ្រាន់តែនិយាយលេងជាមួយប៉ាធម្មតាតើ»

«អឺនិយាយចឹងហ្វូតយប់នេះទំនេរដែរទេ?»

«មានអ្វីមេនទេភី?»

«គីនទៅលើសិនទៅពូមានរឿងត្រូវនិយាយជាមួយប៉ាឯង»

«បាទពូ»

«មានអ្នកចង់បបួលឯងទៅdinner»

«Marckris Kanchanatip និងមេនទេ?»

«ដឹងបានយ៉ាងមិច?»

«អ្នកដែលតាមខ្ញុំស្អិតជាងគេមានតែអាប៉ិម្នាក់និងឯង»

«ហើយឯងព្រមទៅឬអត់?»

«អត់តាំងពីដំបូង»

«ឯងនៅតែគេចគេនៅតែតាមចឹងព្រមនិងគេម្ដងហើយដោះស្រាយអោយចប់ៗម៉ងទៅកុំអោយនៅត្រាំត្រែងទៀត»

«បងក៏ដឹងថាមនុស្សគេបែបណា!»

«marckrisជាមនុស្សល្អតើសប្បុរសជនទៀតផងឯងមិនដែលមើលព័ត៌មានទេឬយ៉ាងមិច?»

«ធ្វើល្អលុបលើអំពើអាក្រក់និងមេន?បងណូនមិនបាច់មកចាប់គូរអោយខ្ញុំទេណាខ្ញុំលែងត្រូវការរបស់និងទៀតហើយ»

«បងក៏ដឹងថាចម្លើយឯងច្បាស់ជាបែបនេះតែឯងធ្វើដើម្បីបងបន្តិចបានទេព្រោះថាបងនិងគេរាប់អានគ្នាយូរមកហើយ»

«មិនអីទេបើភីសុំហើយខ្ញុំក៏ព្រមតាមនិង»

«អរគុណឯងណាស់ចឹងបងទៅប្រាប់គេសិន»

ណាណូនងើបដែរចេញទៅក្រៅយ៉ាងសប្បាយរីករាយនិងទាញទូរសព្ទចេញមក÷

«ហាឡូKris!»

«យ៉ាងមិចហើយហ្វូតព្រមមកដែរទេ?»

«ហ្វូតព្រមហើយ»

«ល្អណាស់ចឹងចាំយើងប្រាប់ទីតាំងណាត់ជួបអោយឯងអរគុណធំៗណាមិត្ត»

«តែឈប់សិនកុំធ្វើចរិតមិនល្អដាក់ប្អូនយើងស្ដាប់បានដែរទេចង់ញ៉ែប្អូនយើងទាល់តែឯងចរិតល្អដែរបើមិនស្ដាប់យើងទេបរាជ័យតិចថាយើងមិនបានប្រាប់!»

«អឺដឹងហើយបានហើយចឹង»

ប្រព័ន្ធទូរសព្ទត្រូវបានកាត់ផ្ដាច់ដោយKrisបានទម្លាក់ទូរសព្ទចុះលើតុហើយញញឹមឡើងមក÷

«អ្វីដែលយើងចង់បានយើងត្រូវតែបាន Fourth Nattawat Jirochrikul....»

Krisលួចចាប់អារម្មណ៍លើហ្វូតយូរមកហើយ ហើយគេថែមទាំងព្យាយាមបង្កើតទំនាក់ទំនងជាមួយហ្វូតទៀតផងតែហ្វូតបានបំផ្លាញពន្លក់ទំនាក់ទំនងនោះជានិច្ចព្រោះហ្វូតតាមទាន់Krisគ្រប់ក្បាច់ទាំងអស់ដូចនេះទើបkrisយកណាណូនមកធ្វើជាស្ពានឆ្លងទៅរកហ្វូតម្ដង

Marckris Kanchanatip

END

ជិតដល់វគ្គគេជួបគ្នាវិញហើយ😚

50 Vote for next part

Contents
Contents

Comments(0)

Join the discussion — sign in to leave a comment

Sign In to Comment

No comments yet. Be the first to share your thoughts!