Chapter 23 of 46

ភាគទី23: 10y a go

✵Between Us✵[END]143 words~1 min read

#សមុទ្រទឹកភ្នែក

#ភាគទី23

Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱

________________________________________

________________________________________

10 ឆ្នាំក្រោយមក

ពិតជាលឿនខ្លាំងណាស់ព្រិចបើកៗ10ឆ្នាំបាត់ទៅហើយរយះពេល10ឆ្នាំនេះមានរឿងជាច្រើនបានកើតឡើងមានទាំងល្អមានទាំងអាក្រក់...

បន្ទាប់ពីហ្វតចាកចេញពីជេមមករស់នៅប៉ារីសជាមួយណាណូនអ្វីៗគឺប្រសើរឡើងជាងមុនទាំងផ្លូវចិត្តទាំងផ្លូវកាយ។ កម្លោះកូនមួយអាយុ30ឆ្នាំតែសម្រស់វិញមិនបាច់និយាយទេ18សុំចាញ់ មុខតូច ស្បែកសរភ្លឺថ្លា ចង្កេះមួយក្ដាប់ ស្រីល្មមៗអែបកៀន។ ពេលនេះហ្វូតមិនមេនជាហ្វូតពីមុនឡើយព្រោះថាហ្វូតពេលនេះគឺជាម្ចាស់គ្រឿងសម្អាងធំមួយនៅក្នុងទីក្រុងប៉ារីសហើយមិនបាច់ឆ្ងល់ទេថាមិចហ្វូតនៅតែក្មេងព្រោះតែហ្វូតជាអ្នកលក់ផលិតផលថែសម្រស់បែបនេះហើយ។

Product របស់ហ្វូតទាំងប៉ុន្មានគឺសុទ្ធតែល្បីៗទាំងប្រុសទាំងស្រីគឺសុទ្ធតែពេញនិយមនិងផលិតផលរបស់គេទើបរយះពេលប៉ុន្មានឆ្នាំក្រោយមកនេះហ្វូតមានឈ្មោះបោះសំឡេងខ្លាំងជាពិសេសគឺនៅអឺរ៉ុបរហូតដល់ហ្វូតមានមុខនៅក្នុងកម្មពិធីល្បីៗមួយចំនួនទៀតផង...

ហើយនេះគឺមកពីមានNanonគឺជាអ្នកជំរុញពីក្រោយណាណូនជួយហ្វូតដោយមិនគិតចង់បានអ្វីតបស្នងឡើយព្រោះទំនាក់ទំនងរបស់ពួកគេជ្រាលជ្រៅលើសពីបងប្អូនទៅទៀតមិនថាហ្វូតជួបបញ្ហាអ្វីគឺមានតែណាណូននិងហើយដែលជាអ្នកចាំជួយដោះស្រាយអោយ...

ប៉ុន្តែក្នុងចំណោមអ្នកគាំទ្រក៏តែងតែមានអ្នកច្រណែនមិនពេញចិត្តជាមួយហ្វូតដូចគ្នាព្រោះថាហ្វូតជោគជ័យគឺដោយសារមានណាណូនដែលជាម្ចាស់ប្រេនល្បីស្រាប់អ្នកខ្លះក៏ថាហ្វូតតោងល្បីអ្នកខ្លះក៏ព្យាយាមរករឿងអាស្រូវផ្សេងៗរបស់ហ្វូតមកនិយាយអញ្ចេះមួយអញ្ចោះមួយអញ្ចឹងទៅ។ ប៉ុន្តែនិយាយបានត្រឹមតែនិយាយវាមិនបានធ្វើអោយហ្វូតធ្លាក់ចុះឡើយគឺមានតែធ្វើអោយហ្វូតកាន់តែមានអ្នកស្គាល់ច្រើនកាន់តែល្បីកាន់តែមានអ្នកតាមដាន...

ថ្ងៃនេះគឺជាថ្ងៃដែលហ្វូតត្រូវឡើងមកធ្វើសន្និសិទ្ធកាសែតមួយនៅក្នុងកម្មពិធីដែលរៀបចំឡើងនៅកណ្ដាលទីក្រុង។ ក្នុងកម្មពិធីនេះគឺមានអ្នកកាសែតជាច្រើនបានមកចូលរួមនិងត្រៀមសំណួរជាច្រើនសម្រាប់ហ្វូតផងដែរ÷

«លោក Nattawat តើលោកមកដល់ចំណុចនេះបានតើលោកមានវិធីសាស្រ្តបែបណាដែរទៅ?»

«គ្មានអ្វីច្រើនទេបើយើងមានការព្យាយាមនៅក្នុងចិត្តច្បាស់ណាស់ថាយើងនិងជោគជ័យហើយការព្យាយាមតម្រង់ទៅរកក្ដីស្រមៃនិងជីវិតថ្មីរបស់ខ្ញុំគឺមានកម្លាំងចិត្តរបស់ខ្ញុំគឺគ្រួសារ»

«មានមនុស្សមួយចំនួននិយាយថាលោកធ្លាប់មានស្វាមីចង់សួរថាពេលនេះស្វាមីរបស់លោកនៅទីណាដែរ?»

«ខ្ញុំមិនដឹងដូចគ្នាព្រោះពេលនេះខ្ញុំនិងគាត់ចែកផ្លូវគ្នាជាង10ឆ្នាំមកហើយ»

«មានរឿងអ្វីដែរទើបចែកផ្លូវគ្នា?»

«ខ្ញុំក៏ព្យាយាមថែរក្សាគាត់ដែរតែគាត់ធ្វើទង្វើរអោយខ្ញុំដើរចេញពីគាត់ដោយខ្លួនឯង»

«តើអ្នកទាំងពីរអាចនិងត្រឡប់មករកគ្នាវិញដែរទេ?»

«គ្មានផ្លូវទេពេលនេះជីវិតខ្ញុំឡើងខ្ពស់ទៅហើយខ្ញុំមិនចាំបាច់ត្រូវពឹងអ្នកណាអោយមក Control ជីវិតខ្ញុំទៀតទេខ្ញុំមិនត្រឡប់ទៅរកនរកវិញម្ដងទៀតទេ...»

ការសន្មតរកថាទាំងប៉ុន្មានរបស់ហ្វូតគឺស្ថិតនៅក្នុងscreenទូរស័ព្ទរបស់អ្នកម្ខាងទៀតដែលកំពុងតែសម្លឹងមើលយ៉ាងយកចិត្តទុកដាក់ដោយក្រសែរភ្នែកត្រជាក់ស្រិប÷

«បងនិងធ្វើអោយអូនត្រឡប់មកក្នុងនរកម្ដងទៀត!»

Gemini comeback មកលើកនេះមិនដូចពីមុនឡើយព្រោះបេះដូងគេពេលនេះអាចនិយាយបានថាក្លាយទៅជាបេះដូងថ្មទៅហើយ។ មិនមេនងាយទេទម្រាំតែជេមត្រឡប់មកកន្លែងដើមរបស់គេវិញជេមវក់វីជាមួយនិងស្រារាប់ឆ្នាំតែថ្ងៃមួយទូរសព្ទរបស់ជេមបានលូត Message មួយពីផនដែលនោះគឺជាព័ត៌មានដែលបានចុះពីNanonហើយក្នុងនោះក៏បាននិយាយពីហ្វូតផងដែរ ទើបធ្វើអោយជេមមានគំនិតចង់បានហ្វូតត្រឡប់មកវិញព្រោះថាគេមិនពេញចិត្តឡើយការចាកចេញរបស់ហ្វូតធ្វើអោយជេមស្ទើរស្លាប់ស្ទើររស់តែជីវិតហ្វូតវិញបែរជាសប្បាយរីករាយទៅវិញ...

រយះពេល10ឆ្នាំមួយនេះជេមបានក្លាយជាសេដ្ឋីកាតខ្មៅជាអ្នកជំនួញជួរមុខអ្នកណាៗក៏ស្គាល់សព្វថ្ងៃនេះជីវិតរបស់ជេមសឹងតែដូចពួកម៉ាហ្វៀទៅហើយព្រោះថាជេមនេះមានសត្រូវគ្រប់ទិសធម្មតាអ្នកជំនួញគឺបែបនិងហើយ...

ចំណែកផនវិញពេលនេះជីវិតគេក៏មិនខុសពីជេមដែរគ្រាន់តែនៅក្រោមជេមបន្តិចប៉ុណ្ណោះបើនិយាយពីរឿងកេរ្តិ៍ឈ្មោះគឺល្បីល្បាញដូចគ្នាបើសួរថាល្បីរឿងល្អមេន?អត់ទេភាគច្រើនគឺរឿងបងធំបងតូចករណីឃាតកម្មបង្ករចលាចលក្នុងសង្គមតែគ្មានច្បាប់ណាហ៊ានមកក្អកជាមួយឡើយសាកមើកបុមអ៊េក....

AT Club

ជេមនិងផនបានណាត់គ្នាចូលក្លិបតាមជាធម្មតានិយាយរួមទៅក្លិបដូចផ្ទះទី2របស់ពួកគាត់ចឹង÷

«យ៉ាងមិចហើយជីវិត?»ផន

«ជិតត្រឡប់មកដូចដើមហើយមិនយូរទេ...»

«មានគម្រោងអីប្រាប់យើងផងវើយ»

«ឯងប្រហែលជាដឹងព័ត៌មានទាក់ទងនិងប្រពន្ធយើងហើយពិតទេ?»

«អឺមេនហើយជីវិតហ្វតពេលនេះល្អខ្លាំងណាស់ទាំងមានទាំងស្អាតទាំងល្បីថែមទាំងមានសមត្ថភាពទៀតពេលនេះមិនខ្វះទេអ្នកដែលចង់បានហ្វតនោះ! អេឈប់...កុំប្រាប់ណាថាឯងចង់យកហ្វតមកវិញ?»

«ត្រូវហើយយើងមិនទុកនាំអោយមានអ្នកយកទៅបាត់ទេ»

«ឯងគិតមេនទេថាគេព្រមមកនោះ?»

«មិនព្រមក៏ចាប់មកតែម្ដងទៅ!»

«មើលNanonបងប្រុសរបស់គេផងវើយពេលនេះហ្វូតមិនដូចពីមុនទេ»

«យើងនៅកម្រិតណាហើយគេនៅកម្រិតណាបើយើងចង់បានហើយគឺត្រូវតែបានមិនថាអ្នកនោះធំប៉ុណ្ណាក៏ដោយ»

«ធ្វើយ៉ាងមិចធ្វើទៅមិត្តអោយតែគិតថាសម»

«ស្អែកយើងនិងឡើងទៅប៉ារីសទៅនាំប្រពន្ធរបស់យើងមកវិញ!»

«តែយើងសុំផ្ដាំឯងរឿងមួយកុំប្រើចរិតZinមកច្រើនពេកប្រយ័ត្នរឿងកាន់តែធំ!»

«យើងដឹងហើយថាគួរធ្វើបែបណា...»

ជេមនិយាយព្រមទាំងញញឹមចុងមាត់ឃើញបែបនេះផននិយាយឡើង÷

«ទឹកមុខដូចតួរក្បត់ក្នុងរឿង!»

«អានេះទើសអញគ្រប់រឿងម៉ង?ចាំមើលយើងនិងទៅភ្លក់រស់ជាតិអតីតប្រពន្ធម្ដងថាវាមានរស់ជាតិបែបណា»

«ចុះហែងអត់ដែលភ្លក់ទេ?»

«រៀបការជាមួយហ្វូតប៉ុន្មានឆ្នាំនិងយើងមិនដែលមានអីៗជាមួយហ្វូតទេ!»

«ហាស??????»

«ការពិត»

«អរចឹងតើបានហែងបែកគំនិតទៅមានស្រី555»

«គួរអោយចង់សើចត្រង់ណា?»

«សើចមិនបានមាត់យើងតើ!»

ជេមមិនតបព្រោះថាខ្ជិលឈ្លោះបើតបទៅឈ្លោះដល់ស្អែកទៀតមិនចប់ផង

END

See you fotfot!

50vote for next part 😚🤍

Contents
Contents

Comments(0)

Join the discussion — sign in to leave a comment

Sign In to Comment

No comments yet. Be the first to share your thoughts!