Chapter 22 of 46

ភាគទី22: វិប្បដិសារី

✵Between Us✵[END]128 words~1 min read

#សមុទ្រទឹកភ្នែក

#ភាគទី22

Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱

________________________________________

________________________________________

ប្រហែលជាប៉ុន្មានថ្ងៃក្រោយមកកិច្ចចរចាររវាងជេមនិងក្រុមហ៊ុនជប៉ុនបានមកដល់...

Nishimura Riki ជាម្ចាស់ជំនួញធំបំផុតនៅក្នុងប្រទេសជប៉ុនអ្នកណាៗក៏ស្គាល់គេដែរទាំងមានទាំងសង្ហា!

«សួរស្ដីលោកNi Ki»

«បាទសួរស្ដីលោកNorawitទីបំផុតខ្ញុំក៏បានជួបលោកហើយរីករាយខ្លាំងណាស់!»

«បាទរីករាយដែលបានជួបលោកដូចគ្នា»

«និយាយចឹងគម្រោងនេះខ្ញុំបានស្នើរមកលោកយូរមកហើយហេតុអីទើបតែពេលនេះលោកទើបតែទាក់ទងមកខ្ញុំវិញ?»

«អរវាអញ្ចេះទេលោកដោយសារតែអ្នកកាន់Projectនេះបានផ្ទេរមកអោយខ្ញុំជាអ្នកកាន់វិញទើបយឺតយូរបែបនេះសូមអធ្យាស្រ័យផង»

«បាទមិនអីទេ អញ្ចឹងនិយាយរឿងកុងត្រារវាងពួកយើងមក»

«បាទ»

ក្នុងខណ:ពេលនោះជេមរៀបនិងរៀបរាប់នូវកិច្ចសន្យាការងាររបស់គេទៅហើយតែភ្លាមនោះទ្វាបន្ទប់ប្រជុំត្រូវបានបើក÷

«មិនចាំខ្ញុំសិនទេហ៍ភ្លេចហើយមេនទេថាខ្ញុំក៏មានចំណែកនៅក្នុងProjectនេះ?»

«Nanon Korapat?លោកមកទីនេះធ្វើអីក្នុងពេលនេះ?»ជេម

«Awwក្រុមហ៊ុននេះក៏មានចំណែករបស់ខ្ញុំដែរលោកយកមកធ្វើតែម្នាក់ឯងបែបនេះមិនត្រូវទេណា!»

«លោកទៅវិញសិនទៅខ្ញុំធានាថាការងារមួយនេះនិងល្អត្រូវចិត្តលោក!»

«ទោះចំណេញរាប់លានដុល្លាក៏មិនស្មើរនិងខ្ញុំធ្វើខ្លួនឯងដែរ!»

Nanonដើរទៅទាញតុមកអង្គុយធ្វើមិនដឹងជេមវិញគេមិនពេញចិត្តឡើយដែលណាណូនមកបំបាក់មុខគេកណ្ដាលបន្ទប់ប្រជុំបែបនេះ។ ការចចារការងាររវាងណាណូននិងនីគីមិនសូវជាល្អប៉ុន្មានឡើយមិនថានីគីស្នើរសំណើរមកល្អប៉ុណ្ណាក៏ណាណូនច្រានចោលទាំងអស់ជេមដែលនៅក្នុងនោះគេសឹងតែដាច់ខ្យល់ស្លាប់ម្ដងៗទៅហើយតែគេក៏មិនអាចកែប្រែអ្វីបានដូចគ្នាព្រោះថាណាណូនមានអំណាចខ្ពស់ជាងគេ...

កិច្ចប្រជុំលើកនេះនីគីគឺមកខកជើងមិនបានអ្វីត្រឡប់ទៅវិញឡើយព្រោះថាអ្វីដែលគេស្នើរទៅណាណូនមិនទទួលហើយអ្វីដែលណាណូនស្នើរមកគេក៏មិនអាចទទួលយកបានដូចគ្នាព្រោះករណីខ្លះវាជ្រុលហួសដែនកំណត់លើសពីអ្វីដែលគេផ្ដល់អោយបាន!

Project are Failed!!!!!!!

បន្ទាប់ពីនីគីត្រឡប់ទៅវិញជេមទ្រាំលែងបានជាមួយណាណូនទៀតហើយគេគោះតុមួយដៃផាំង!

«ធ្វើឆ្គួតស្អីរបស់លោកនិង?Projectធំកម្រិតនេះហេតុអ្វីលោកសម្រេចចិត្តបោះចោលទៅកើត?»

«ហឹសហឹស...មានអ្វីដែលខ្ញុំត្រូវខ្វល់ព្រោះខ្ញុំមិនមេនជាអ្នកខាតបង់ផង!»

«ខ្ញុំចង់ជួប Rabbit ក្នុងពេលនេះឥលូវនេះ!»

«ទៅរកឯណាឆ្ងាយខ្ញុំនេះហើយគឺRabbit!»

«ហាស????»

«ភ្ញាក់ផ្អើល?ហឺយអាណិតណាស់ខំតាមរកRabbitទាំងដែលតាមពិតRabbitនៅជិតខ្លួនសោះ!»

«ឯងធ្វើបែបនេះដើម្បីអី?»

«ដើម្បីបំផ្លាញឯងនិងណាចេះសួរចឹងទៅកើត?មិនសង្ស័យទេហីថាហេតុអីយើងចូលមកក្នុងក្រុមហ៊ុននេះហើយក្រុមហ៊ុនឯងបរាជ័យគ្រប់គម្រោង?»

«យើងទៅធ្វើស្អីឯងទើបឯងធ្វើបែបនេះដាក់យើង?»

ជេមចាប់ក្របួចកអាវណាណូនឡើងមកនិយាយភ្នែកទល់និងភ្នែកសម្លឹងស្ទើរស៊ីសាច់÷

«555ចិត្តត្រជាក់លោកជេម...ស្ដាប់ណាលោកមិនបានធ្វើអីខ្ញុំទេតែលោកប៉ះពាល់មនុស្សរបស់ខ្ញុំ! មនុស្សដូចលោកគ្មានសល់អ្វីបែបនេះគឺសមហើយព្រោះថាលោកនេះសន្ដានឆ្កែកែមិនឡើងអាត្មានិយមខ្លាំងបំផុត!»

«ឯងដឹងរឿងស្អីរបស់យើងខ្លះឆាប់និយាយមក!»

«គ្រប់រឿង...555»

មើលទៅពេលនេះជេមកំហឹងដឹកមុខហើយតែណាណូនមិនខ្ចីព្រឺនាយបានទាញដៃជេមចេញពីកអាវរបស់នាយហើយធ្វើជាសារ៉េអាវខ្លួនអោយស្រួលបួលវិញរួចចេញទៅក្រៅថែមទាំងសើចឌឺជេមទៀតផងនិងឆ្លៀតបន្ថែមបន្តិចទៀតថា÷

«យើងដឹងថាពេលនេះឯងលែងសល់អ្វីក្នុងខ្លួនទៀតហើយអញ្ចេះចុះក្រុមហ៊ុននេះយើងទិញទាំងអស់ត្រៀមរើឥវ៉ាន់ចេញទៅបានហើយ!»

«ចង្រៃយ៍ហឺយ!!!!!!!!!!!!»

ជេមខឹងខ្លាំងណាស់បោកតុនិងរបស់របរនៅក្នុងបន្ទប់ខ្ទេចខ្ទីអស់រលីងមុននិងអង្គុយចុះទាំងអស់សង្ឃឹមជីវិតជេមពេលនេះលែងសល់អីទៀតហើយទាំងគ្រួសារទាំងក្រុមហ៊ុនគឺគ្មានសល់អ្វីទាំងអស់....

ត្រឡប់មកដល់ក្នុងផ្ទះជេមទម្លាក់ខ្លួនអង្គុយក្នុងបន្ទប់ជាមួយដបស្រាជេមមិនបានបើកភ្លើងឡើយគឺអង្គុយទាំងងងឹតទើបចូលអារម្មណ៍។ អកស្រាមួយក្អឹកគិតដល់រឿងទាំងប៉ុន្មានដែលបានកើតឡើង ឈឺចាប់ខ្លាំងណាស់ជាពិសេសគឺរឿងប្រពន្ធកូននិងតែម្ដងហើយថែមទាំងឮថាហ្វូតនៅជាមួយអ្នកផ្សេងទៀតជេមរឹតតែឈឺចាប់ស្ទើរឆ្គួត÷

«ហឺយ!!!!!!!!!»

ប្រាវ....ជេមបោកដបស្រាទៅលើជញ្ជាំងបែកខ្ចាយពេញបន្ទប់រួចហើយជេមក្ដោបក្បាលយំយកៗតែម្ដង...

ជាតិស្រាចូលខ្លួនជេមចាប់ផ្ដើមនឹកដល់សម្ដីហ្វូតដែលនិយាយមកកាន់គេទាំងប៉ុន្មានគេពិតជានឹកហ្វូតខ្លាំងណាស់ពិតជាចង់អោយហ្វូតត្រឡប់មកវិញពិតមេនក៏ប៉ុន្តែវាមិនអាចទេពេលនេះមិនដឹងថាហ្វូតនៅទីណាឡើយកំហុសគ្រប់យ៉ាងគឺមកពីលើខ្លួនឯងខ្លួនឯងនិងតែម្ដងឃើញដែរទេពេលធ្វើមិនគិតពេលបាត់ទើបស្ដាយក្រោយនេះហើយដែលហៅថាវិប្បដិសារីចាប់ពេលនេះតទៅប្រហែលជេមលែងបានជួបមុខហ្វូតនិងគីនទៀតហើយ....

កម្លាំងចិត្តអាចជំរុញមនុស្សអោយធ្វើអ្វីៗបានគ្រប់យ៉ាងតែជេមពេលនេះគ្មានកម្លាំងចិត្តទៀតឡើយសូម្បីតែក្រុមហ៊ុនក៏លែងទៅមើលដែរគេនៅបណ្ដែតបណ្ដោយតាមជោគវាសនាតាមពិតទៅបើសិនជាជេមខំប្រឹងស្ដាក្រុមហ៊ុនមកវិញក៏អាចស្ដារវិញបានដែរមិនទាន់ហួសពេលឡើយណាស់តែមនុស្សនិងបោះបង់ខ្លួនឯងតើ!

END

GEM ARE CHANGED IN NEXT PART

ចាំជួបជេមីណាយ៍សារជាថ្មីនៅភាគក្រោយធានាតែថោកជាងមុនសាហាវជាងមុនព្រោះតែអូន....!

50 Vote for next part 😚🤍

Contents
Contents

Comments(0)

Join the discussion — sign in to leave a comment

Sign In to Comment

No comments yet. Be the first to share your thoughts!