Chapter 2 of 46

ភាគទី2: សុំលែងលះ

✵Between Us✵[END]189 words~1 min read

#សមុទ្រទឹកភ្នែក

#ភាគទី2

_______________________________________

ពេលវេលាចេះតែរំកិលទៅមុខរហូតដល់ម៉ោងដែលហ្វូតត្រូវទៅយកកូនចេញពីសាលា។ ហ្វូតបានជិះតាក់ស៊ីទៅយកគីនរួចទើបត្រឡប់មកផ្ទះវិញ÷

«រៀនថ្ងៃនេះហត់ទេកូនKeen?»

«ឃើញមុខប៉ាតូចកូនបាត់ហត់ហើយ»

«ប៉ិនសម្ដីណាស់ឯងនេះតោះឆាប់ទៅងូតទឹកដូរខោអាវទៅណាចាំប៉ាតូចធ្វើអាហារឆ្ងាញ់ៗអោយញ៉ាំ»

«យេ.....»

គីនរត់ឡើងទៅលើផ្ទះយ៉ាងញាប់ជើងបន្ទាប់មកហ្វូតបានចាប់រៀបចំដាំបាយធ្វើម្ហូបសម្រាប់កូននិងប្ដី។ ហ្វូតដៃធ្វើម្ហូបតែចិត្តកំពុងតែគិតពីជេមរហូតធ្វើអោយគេជ្រុលដៃមុតកាំបិទដែលចិតបន្លែនោះ។ ហ្វូតប្រញាប់លាងទឹកចេញកុំអោយមេរោគចូលទាន់។ ពេលលាងទឹកនោះហ្វូតស្រមៃឃើញគេនិងជេមពីមុន គឺពួកគេតែងចូលមកធ្វើម្ហូបជុំគ្នានៅពេលដែលហ្វូតមុតដៃជេមជាអ្នករុំរបួសអោយតែពេលនេះគ្មានទៀតទេ

ធ្វើម្ហូបអាហាររួចស្រេចអស់ហ្វូតលើករៀបចំដាក់លើតុយ៉ាងមានរបៀបរាបរយ÷

«កូនគីនហើយឬនៅកូន?»

«រួចហើយបាទ»

គីនរត់ចុះពីលើកាំជណ្ដើរមកព្រុយរត់ចូលតុបាយ÷

«កូនគីនលើកក្រោយកុំរត់បែបនេះទៀតប្រយ័ត្នដួលណាកូន!»

«យើងញ៉ាំបាយមុនប៉ាធំទៅមើលទៅប្រហែលយប់ទើបគាត់មកដល់»

«បាទ»

ញ៉ាំអាហារបានមួយសន្ទុះជេមក៏មកដល់ដែរមកហើយដើរហួសទៀត÷

«ជេមមិនញ៉ាំបាយសិនទេហេស?»

«អត់ទេបងញ៉ាំខាងក្រៅរួចហើយ»

ថាហើយគេឡើងទៅខាងលើបាត់។ហ្វូតព្យាយាមប្រាប់ខ្លួនឯងថាកុំគិតច្រើនខំលេបបាយទាំងពិបាក។ចាប់ពីពេលនោះមកស្ថានការណ៍គឺរឹតតែយ៉ាប់យឺនហ្វូតខំតែម្នាក់ឯងជេមគ្មានខ្វល់ជាមួយហ្វូតអ្វីបន្តិចទេព្រឹកបាត់ល្ងាចចូលថ្ងៃខ្លះបាត់ឈឹងរហូតព្រឹកទើបមកវិញក៏មាន។

ថ្ងៃនេះគីនមិនបានទៅរៀនទេព្រោះជាថ្ងៃសម្រាកទើបហ្វូតនាំគីនមកលេងហាងរបស់គេ÷

«ប៉ាតូចមានអ្វីអោយគីនជួយដែរទេបាទ?»

«គ្មានទេគីនអង្គុយលេងអោយតែស្រួលទៅណា»

«អោយគីននៅស្ងៀមៗបែបនេះទុកអោយគីននៅផ្ទះវិញល្អជាង»

«អូៗនេះចរិតពូកែងក់ងរបែបនេះកាត់ទៅរកអ្នកណាហាស?ឥលូវចេះណាគីនជួយលើកកាហ្វេមួយកែវនេះទៅអោយមីងពាក់រ៉ូបក្រហមអង្គុយនៅតុនោះចុះណា»

«បាទប៉ាតូច»

គីនលើកកែវកាហ្វេទៅអោយភ្ញៀវ÷

«បងស្រីនេះកាហ្វេ»

«អាយ!!!!នេះស្អីនិងម្ចាស់ហាងនៅឯណា!»

គីនបានធ្វើអោយកាហ្វេនោះកំពប់លើកញ្ញារ៉ូបក្រហមនោះ÷

«មានអ្វីមេនទេបាទ?»

«នេះធ្វើការយ៉ាងមិចហេតុអ្វីអោយក្មេងមករត់តុទៅវិញ»

«អោយខាងខ្ញុំសុំទោសផងអ្នកនាងចាំខាងខ្ញុំធ្វើអោយថ្មីតែអ្នកនាងមិនបាច់ចេញថ្លៃកាហ្វេទេ»

«មិនបាច់ទេហាងកាហ្វេអន់ៗមិនគួរណាខ្ញុំបន្ទាបខ្លួនមកអង្គុយក្នុងហាងបែបនេះសោះ លើកក្រោយធ្វើការអោយចេះប្រយ័ត្នផងនេះសំណាងហើយដែលសង្សាខ្ញុំមិនមកបើសង្សាខ្ញុំមកវិញហាងនេះប្រហែលជាត្រូវបិទចោលហើយ!មើលមុខបែបនេះមិនជឿមេនទេឬឯងមិនដែលស្គាល់លោក Gemini norawit ទេ?»

«Gemini norawit និងជាឈ្មោះប៉ាធំមេនទេបាទ?»គីននិយាយឡើងទើបហ្វូតប្រញាប់យកដៃខ្ទប់មាត់គីន

«មិនមេនប៉ាធំរបស់គីនទេ!សុំទោសផងណាអ្នកនាង»

កញ្ញាម្នាក់នោះមិនតបជាមួយហ្វូតទេដើរកាច់រាងចេញទៅបាត់÷

«គីនសុំទោសដែលធ្វើអោយប៉ាតូចត្រូវគេស្ដីអោយ»

«មិនអីទេណាកូនលើកក្រោយកូនត្រូវចេះប្រយ័ត្នជាងនេះយល់ទេ»

«បាទ»

SKIP>>>

កាត់មកដល់ពេលដែលហ្វូតត្រូវបិទហាង÷

«ទៅវិញហើយណាភីស្អែកជួបគ្នា»

«អឺធ្វើដំណើរទៅវិញអោយស្រួលបួលណា»

«បាទភី»

និយាយចប់សាតាងក៏ជិះម៉ូតូត្រឡប់ទៅផ្ទះរបស់គេវិញ÷

«ចេញពីនេះទៅយើងទៅដើរលេងនៅឧទ្យានល្អទេ?»

«ល្អៗ»

ចេញពីហាងហ្វូតក៏ជូនកូនដើរលេងនៅសួនកម្សាន្ត។ កំពុងតែលេងសប្បាយគីនស្រាប់តែប្រទះភ្នែកជាមួយនិងប៉ាធំរបស់គេដែលកំពុងតែបណ្ដើរស្រី÷

«នោះប៉ាធំមេនទេ?»

គីនប្រុងរត់ទៅរកប៉ាធំរបស់គេតែហ្វូតចាប់គេជាប់មិនអោយទៅ÷

«ប៉ាធំកំពុងធ្វើការគីនកុំទៅរំខានគាត់អី»

«នៅទីនេះមានការងារអោយធ្វើដែរមេនទេ?»

គីននេះឆ្លាតណាស់គិតថាលេសរបស់ហ្វូតនិងអាចបោកគីនបានមេនno no សួរទាល់តែឆ្លើយលែងចេញនិង

«ប៉ាតូចភ្លេចថាមានការងារទុកចោលនៅផ្ទះចឹងយើងត្រឡប់ទៅវិញទៅ»

«អត់ទេ!»

និយាយរួចគីនរត់យ៉ាងលឿនទៅរកជេមនិងកញ្ញាម្នាក់នោះហ្វូតចាប់មិនទាន់នោះទេចឹងមានតែរត់តាម÷

«ប៉ាជេម!ប៉ាមកធ្វើអីនៅទីនេះ?»

សម្លេងស្រួយស្រិបរបស់គីនធ្វើអោយជេមដែលកំពុងសើចសប្បាយជាមួយកញ្ញាម្នាក់នោះត្រូវរលុបបាត់និងងាកមកមើលគីន÷

«ក្មេងនេះជាអ្នកណាជេម?»

«ខ្ញុំជាកូនគាត់ចុះអ៊ំស្រីឯងជាអ្នកណា?»

«អាក្មេងឆ្គួតឯងហៅអ្នកណាថាអ៊ំស្រី?»

«ក៏អ៊ំស្រីមាត់ក្រហមដូចសេកនិងហើយ»

«គីន!!»

សម្លេងហៅបន្លឺមកព្រមជាមួយហ្វូតបានរត់មកដល់ដែរ÷

«អរតាមពិតជាអ្នកលក់កាហ្វេអន់ៗនេះសោះ! បងជេមគឺអ្នកលក់ម្នាក់នេះហើយដែលធ្វើការមិនប្រយ័ត្នធ្វើអោយគំពប់កាហ្វេលើអូន!»

ជេមមិនមាត់នោះទេគេសម្លឹងមើលមុខហ្វូតដូចចង់ស៊ីសាច់ហ្វូតទាំងរស់ចឹង

SKIP>>>

ក្រឹប!

សាច់រឿងបានកាត់ចូលមកដល់នៅពេលដែលជេមអូសដៃហ្វូតមួយទំហឹងចូលទៅក្នុងបន្ទប់ព្រមទាំងចាក់សោផងដែរ÷

«អូនធ្វើអីមានដឹងខ្លួនទេហ្វូត?»

«អូនគ្មានបំណងចង់អោយគីនទៅរកបងទេតែអូនហាមគេមិនជាប់!»

«ហាមមិនជាប់ឬមិនហាមអោយប្រាកដទៅ?»

«ហេតុអ្វីបងចាំបាច់ខឹងអូនដល់ថ្នាក់នេះដែរ?អូនជាប្រពន្ធស្របច្បាប់របស់បងណា!»

«តាំងពីរៀបការមកប៉ុន្មានដងដែលបងបានប៉ះពាល់ខ្លួនអូន?»

«អររៀបការក៏ដើម្បីតែរឿងលើគ្រែប៉ុននឹងទេមេនទេ?»

«អឺមែន!រឿងនេះបន្ទោសតែបងក៏មិនត្រូវ មួយភាគធំគឺខុសមកពីអូន រាល់ពេលដែលបងសុំអូន អូនលេសនេះលេសនោះគេចពីបងរហូត តើអូនមិនយល់ចិត្តបងខ្លះទេមេន?»

«អូនយល់ទើបពេលបងមានស្រីអូនមិនបានថាមិនបានរករឿង ថ្ងៃនេះអូនឃើញនិងភ្នែកតើគួរតែអូនដែលរករឿងតែនេះបងជាអ្នករករឿងវិញសួរថាសមដែរទេជេម?»

«សមហើយសមខ្លាំងទៀតផង បងទ្រាំនៅជាមួយអូនរាល់ថ្ងៃនេះគឺដើម្បីតែអោយគីនមានប៉ាហៅប៉ុណ្ណោះ!»

«បើពិបាកណាស់យើងលែងលះគ្នាតែម្ដងទៅ!»

«លែងលះ?ដូចអូននេះមានសមត្ថភាពអីទៅចិញ្ចឹមកូនអោយរស់ស្រួលនោះ?»

«ទទួលស្គាល់ថាអូនសមត្ថភាពមិនដល់ដូចបងតែអូនធានាថាអូនមិនអោយកូនពិបាកទេ»

«តែបងមិនលែងលះទេ!បងគ្មានថ្ងៃអោយកូនរបស់បងទៅពិបាកជាមួយអូនជាដាច់ខាត!»

«បងមិនលែងតែខ្ញុំលែង!»

End

គ្រួសារមហាវេទនា

Contents
Contents

Comments(0)

Join the discussion — sign in to leave a comment

Sign In to Comment

No comments yet. Be the first to share your thoughts!