Chapter 19 of 46

ភាគទី19: ដុកឌឿបំពង

✵Between Us✵[END]202 words~2 min read

#សមុទ្រទឹកភ្នែក

#ភាគទី19

Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱

________________________________________

________________________________________

តកាលពីភាគមុនគឺមានករណីឈ្លោះប្រកែកគ្នារវាងជេមនិងហ្វូតដោយជេមបានរករឿងហ្វូតដោយគិតថាហ្វូតមានអ្វីលាក់បាំងជាមួយគេ។ ការឈ្លោះប្រកែកនេះក៏មិនមានអ្វីធំដុំណាស់ណាដែរក៏ព្រោះតែជេមឈ្លោះតែម្នាក់ឯងហើយហ្វូតគេមិនបានតវ៉ាអ្វីច្រើនឡើយព្រោះថាតវ៉ាទៅជេមមិនជឿដដែល។ អ្វីដែលហ្វូតនិយាយគឺត្រឹមត្រូវជេមមិនកែចរិតឡើយមនុស្សសន្ដានបែបណាគឺនៅតែបែបនិង...

ក្នុងយប់នោះជេមនិងហ្វូតមិនបានគេងបន្ទប់ជាមួយគ្នាទេព្រោះអារម្មណ៍មិនល្អទាំងសងខាង។ ចំណែកពូជេមវិញគេមិនខ្វល់ជាមួយខ្លួនបែបមេះទៀតគឺរឹតតែគិតថាហ្វូតមានអ្នកថ្មីពិតមេនហើយ ជេមគិតម្នាក់ឯងក្ដៅក្រហាយម្នាក់ឯងទាំងដែលរឿងនោះមិនមេនជាការពិតបន្តិចសនោះឡើយ...

ព្រឹកថ្ងៃថ្មីសភាពក្នុងផ្ទះហាក់ដូចជាក្រៀមក្រោះខុសពីម្សិលមិញក៏ព្រោះតែសរសរទ្រូងរបស់គ្រួសារទាំងពីរនាក់មិននិយាយរកគ្នានោះអី។ ជេមរៀនចំខ្លួនទៅធ្វើការបាត់គ្មានខ្វល់ពីប្រពន្ធកូនដែលកំពុងអង្គុយនៅតុបាយចាំគេឡើយ ទោះហ្វូតឈ្លោះគ្នាជាមួយជេមពិតមេនតែយ៉ាងណាហ្វូតនៅតែបំពេញតួនាទីជាប្រពន្ធដ៏ល្អដដែលតែជេមមើលមិនឃើញទេ...

ញ៉ាំបាយរួចហ្វូតហៅតាក់ស៊ីជូនកូនទៅរៀនហើយហួសទៅហាងជាធម្មតា។ ពេលកំពុងធ្វើការអារម្មណ៍ហ្វូតមិននៅក្នុងខ្លួនឡើយSatangដែលឃើញគេឆ្ងល់រួចសួរ÷

«កើតអ្វីទៀតហើយភីភ្លឹកៗ?»

«មិនបានកើតអីទេយប់មិញគេងមិនឆ្អែតនិងណា»

Satangអើតមើលមុខហ្វូតសម្លឹងមើលចុះមើលឡើងរួចនិយាយ÷

«ភ្នែកក្រហមមានហើមតិចៗទៀតកុំប្រាប់ណាថាយប់មិញភីយំ?»

«យំឆ្គួតអីឯងយើងមិនបានយំទេ...»

«ហូយភីកុហកមិនសមសោះមិនយំតែភ្នែកក្រហមហើយហើមខ្ញុំមិនមេនក្មេងដែលអោយភីកុហកបានទេភីមានរឿងអីក្នុងចិត្តនិយាយប្រាប់ខ្ញុំបានណាខ្ញុំព្រមស្ដាប់គ្រប់រឿង!»

«ចាំយើងចង់ប្រាប់ពេលណាចាំយើងប្រាប់!»

«ភីនៅតែលាក់ទុកម្នាក់ឯងបែបនេះប្រយ័ត្នកើតសរសៃប្រសាទណាទម្លាយចេញមកក្រៅខ្លះមកមិនអីទេ»

«បើយើងចង់ប្រាប់យើងប្រាប់តាំងពីដំបូងម្លេះមិនចាំបាច់ឯងមកចាក់មនោគមន៍ទេ!»

ដោយមិនដឹងថាត្រូវនិយាយយ៉ាងមិចបន្តទៀតសាតាំងមានតែស្ងាត់ហើយធ្វើការងាររបស់ខ្លួនបន្ត។ បន្តិចមានភ្ញៀវម្នាក់ដើរចូលមក÷

«ត្រូវការកម្មង់អ្វីដែរបាទ?»សាតាំង

«មិនត្រូវការកម្មង់អីទេមកនេះគឺគ្រាន់តែមកនិយាយជាមួយម្ចាស់ហាង»

«អរចឹងចាំខ្ញុំហៅគាត់អោយ...ភីមានភ្ញៀវមករក»

ហ្វូតដើរចេញមកគ្រាន់តែឃើញភ្ញៀវនោះហ្វូតញញឹមស្រស់តែម្ដង÷

«P'Mark...»

និងហើយអ្នកដែលមករកហ្វូតគឺជាម៉ាកកម្លោះសង្ហាប្រចាំកោះ...

SKIP>>>

ម៉ាកនិងហ្វូតបានមកអង្គុយនៅតុមួយក្នុងហាងរួចចាប់ផ្ដើមសន្ទនាគ្នា÷

«នឹកឃើញយ៉ាងមិចទើបភីឡើងមកទីក្រុង?»

«បងមកដកលុយបន្តិចសម្រាប់ប្រើប្រាស់ហើយក៏ឈានមកលេងឯងតែម្ដងទៅ...យ៉ាងមិចហើយឯងនិងលោកជេមទំនាក់ទំនងដល់ណាហើយ?»

«មើលទៅទំនាក់ទំនងនេះបន្តទៀតលែងកើតហើយភី...»

«មានរឿងអ្វីមេនទេ?»

«គេមិនកែចរិតទេចរិតគេនៅដូចដើមល្អបានតែដំបូងចុងក្រោយត្រឡប់មកសន្ដានព្រៃដដែល...»

«បើមានរឿងអ្វីយល់ច្រឡំចំពោះគ្នាគួរតែនិយាយគ្នាគឺជាការដែលល្អបំផុតណាគ្មានអ្វីប្រសើរជាងការបើកចិត្តស្ដាប់គ្នាទេ...»

«ខ្ញុំព្យាយាមបកស្រាយហើយតែគេមិនស្ដាប់ដដែលចឹងក៏បណ្ដោយតាមនិងទៅ!»

«បងជឿថាប្អូនបងអាចដោះស្រាយបញ្ហានេះបានមនុស្សដូច Fourth Nattawat មិនងាយចុះចាញ់អ្វីងាយៗទេបើប្អូនព្យាយាមអស់លទ្ធភាពហើយគេមិនទទួលយកក៏បណ្ដោយតាមគេទៅ...»

«បាទភី»

«ស៊ូៗណាជីវិតគ្រួសារគឺបែបនិងហើយដូចចានក្នុងរាវចឹង»

ម៉ាកនិយាយព្រមទាំងយកដៃអង្អែលសក់របស់ហ្វូតថ្នមៗកាយវិការនេះមិនប្លែកទេព្រោះម៉ាកតែងតែធ្វើបែបនេះជាប្រចាំតាំងពីតូចម្លេះ...

ក្រោយនិយាយគ្នាអស់ជាច្រើននាទីម៉ាកសុំដកខ្លួនត្រឡប់ទៅវិញហើយហ្វូតបានជូនដំណើរផងដែរ។ ត្រឡប់មកក្នុងហាងវិញសាតាំងបាននិយាយឡើង÷

«ភីមិញលោកជេមមករកភី...»

«គេមានការអី?»

«មិនដឹងដែរមកដល់សួរថាភីនៅឯណាហើយខ្ញុំប្រាប់ថាភីនៅនិយាយជាមួយភ្ញៀវហើយគាត់ដើរទៅតែស្រាប់តែត្រឡប់មកវិញដោយទឹកមុខមាំខ្ញុំសួរនាំក៏មិនឆ្លើយគាត់បើកឡានចេញទៅបាត់ទៅ...»

មិនចាំបាច់ទាយអ្វីច្រើនហ្វូតដឹងបាត់ទៅហើយថាជេមកំពុងតែប្រច័ណ្ឌគេជាមួយម៉ាកទៀតហើយរឿងម្សិលមិញមិនទាន់ដោះស្រាយផងពេលនេះថែមមួយករណីទៀតសង្ស័យមានសង្គ្រាមលោកលើកទី3កើតឡើងហើយ

SKIP>>>

ហ្វូតបានត្រឡប់មកវិញជាមួយគីនដែលទើបចេញពីសាលា÷

«គីនថ្ងៃនេះចង់ញ៉ាំអីដែរកូន?»

«ញ៉ាំអីក៏បានដែរអោយតែប៉ាតូចធ្វើគីនញ៉ាំទាំងអស់»

«ចឹងធ្វើស៊ុបបេងប៉ោះញ៉ាំល្អដែរទេប៉ាតូចធានាថាធ្វើជាពិសេសអោយ?»

«គ្រាន់តែស្រមៃក៏ឆ្ងាញ់ដែរ»

បរិយាកាសដែលគិតថាល្អប្រែក្លាយជាចង្អៀតមួយរំពេចនូវពេលដែលឃើញវត្តមានរបស់ជេមនិងស្រីកញ្ជ្រោងCherryនៅក្នុងផ្ទះ។ ឃើញវត្តមានហ្វូតភ្លាមកញ្ញាCherryធ្វើជាមកគួរសម÷

«ជំរាបសួរលោកNattawat នៅចាំនាងខ្ញុំដែរទេចា៎នាងខ្ញុំCherryនោះអី?»

«ថីមិនចាំមីងCherryរលួយ!»គីន

«ក្មេងនិយាយពាក្យមិនល្អបែបនេះអាណាព្យាបាលមើលថែមិនល្អទេដឹង?»

«អ្នកណាអុចធូបហៅមកទើបអ្នកនាងមកដល់ទីនេះ?»

«បងជាអ្នកនាំCherryមកថ្ងៃនេះCherryមកញ៉ាំបាយផ្ទះយើងមួយពេលជួយធ្វើអាហារទទួលនាងផង»

«លោកNattawatប្រហែលមិនថាអីទេណាដែលCherryមកញ៉ាំបាយនៅទីនេះ?»

«មិនអីទេណាត្រឹមបាយមួយពេលខ្ញុំអោយសត្វឆ្កែឆ្មាក្បែរផ្ទះរាល់ថ្ងៃថែមមួយទៀតក៏មិនអីដែរ»

សម្ដីហ្វូតមួយម៉ាត់ៗឈើរីសឹងតែបញ្ចេញចរិតពិតទៅហើយតែនាងព្យាយាមហាមឃាត់ខ្លួនឯង...

យើងកាត់មកដល់ម៉ោងញ៉ាំអាហារពេលល្ងាចវិញហ្វូតបានធ្វើអាហារជាច្រើនសម្រាប់ល្ងាចនេះមានច្រើនមុខខ្លាំងណាស់÷

«ទំនងៗដល់ហើយលោកNattawatនេះពូកែពិតមេនចឹងតើទើបបងជេមយកធ្វើប្រពន្ធ»

«ពូកែតែខាងធ្វើម្ហូបទេតែបើឆក់ប្ដីគេខ្ញុំមិនពូកែឡើយ...»

«តោះញ៉ាំទៅម្ហូបត្រជាក់អស់ឥលូវហើយ»

ពួកគេចាប់ផ្ដើមញ៉ាំអាហារតែពេលនោះហ្វូតបាននិយាយឡើង÷

«ឈប់សិនអ្នកនាងឈើរីខ្ញុំមានម្ហូបពិសេសសម្រាប់អ្នកនាង...»

«ពិសេសផងហ៍ឯណាទៅខ្ញុំចង់សាក»

«ម្ហូបនេះធានាថាអ្នកនាងនិងពេញចិត្ត»

ហ្វូតលើកម្ហូបមួយចានឡើងមករួចបើកគម្របអ្នកនាងឈើរីដំបូងមុខស្រស់ទេតែប្រែជាស្លន់ភ្លាមៗពេលឃើញម្ហូបរបស់ហ្វូតហើយ÷

«អាយ....ម្ហូបស្អីនិង?»

«ដុកឌឿបំពងស្រួយឆ្ងាញ់ខ្ទិះៗផ្អែមជាប់មាត់...»

«ខ្ញុំមិនញ៉ាំដង្កូវទេគួរអោយខ្ពើម!»

«គួរអោយខ្ពើមអ្វីទៅមីង?អានេះរបស់ឆ្ងាញ់ណាបើមិនជឿចាំគីនញ៉ាំអោយមើល»

គីនដួសដុកឌឿមួយស្លាបព្រាដាក់ចូលទៅក្និងមាត់ទំពារយ៉ាងទំនងបង្ហាញទៅនាងឈើរី÷

«ឆ្ងាញ់....ប៉ាតូចសាកមួយម៉ាត់ទៅ!»

«Okកូន»

គីនបញ្ចុកហ្វូតអ្នកនាងឈើរីមើលហើយនាងចង់តែក្អួតទេ÷

«មីងឈើរីសាកដែរទៅហាមាត់មក»

«អត់ទេមីងមិនញ៉ាំទេ!»

«មិនញ៉ាំធ្វើមិចដឹងថាឆ្ងាញ់ឬមិនឆ្ងាញ់?»

គីនហក់ចុះពីលើកៅអីកាន់ដុកឌឿមួយក្ដាប់ដើរសំដៅទៅរកឈើរី÷

«ញ៉ាំមួយម៉ាត់ទៅមីង... »

«អត់ទេ!!!!!!!! »

ទោះប្រកែកក៏ក្មេងតូចគីននៅតែបញ្ច្រកដែរតូចតែខ្លួនទេតែចាប់មិនឈ្នះឡើយ។ ឈើរីនៅពេលដែលឌុកឌឿចូលទៅក្នុងមាត់នាងធ្វើអោយនាងរត់ទៅក្អួតនៅក្រៅផ្ទះជេមក៏ចេញទៅតាមដែរ។ ចំណែកហ្វូតនិងគីនសើចសប្បាយជាខ្លាំងកាន់ចានដុកឌឿបញ្ចុកគ្នាទៅវិញទៅមកមើលកំប្លែងដែលគេសម្ដែងអោយមើលfree....

END

លើកក្រោយប្រហែលជាCherryត្រូវខ្លាំងលើសនេះហើយចង់មកបញ្ឈឺហ្វូតចៃដន្យអីបានឈុតធំមកវិញ

Voteផងណាចេញអោយបានតែមួយភាគទីព្រោះត្រូវមើលមេរៀន🥺🤍

50vote for next part 😚🤍

Contents
Contents

Comments(0)

Join the discussion — sign in to leave a comment

Sign In to Comment

No comments yet. Be the first to share your thoughts!