Chapter 18 of 46

ភាគទី18:ប្រច័ណ្ឌ

✵Between Us✵[END]189 words~1 min read

#សមុទ្រទឹកភ្នែក

#ភាគទី18

Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱

________________________________________

________________________________________

ក្រុមហ៊ុន

ជេមកំពុងអង្គុយនៅក្នុងបន្ទប់ធ្វើការរបស់គេជាមួយផនដែលមើលទៅទឹកមុខម្នាក់ៗដូចជាកង្វល់សម្បើមណាស់÷

«យើងមិនយល់ទេថា Rabbit គេចង់ធ្វើអីនេះស្ងាត់យូរមកហើយមិនទាន់ឆ្លើយតបនិងសំណើររបស់យើងទេ!»ផន

«បើProjectនិងរលាយក្រុមហ៊ុនយើងខាតបង់ច្រើនណាស់ទាំងប្រាក់ទាំងពេលវេលាយើងឆ្ងល់ណាស់ថា Rabbit ជាអ្នកណាយើងមិនជឿថាយើងតាមរកគេមិនឃើញទេ!»

«ឯងមានជួលមនុស្សអោយទៅស៊ើបពីrabbitដែរទេ?»

«ជួលហើយតែគ្មានបានអ្វីមកវិញទេពួកគេបិទព័ត៌មានបានល្អណាស់!»

«ឯងក៏ជាម្ចាស់ក្រុមហ៊ុនដែរយើងគិតថាឯងចង់ធ្វើអីក៏ធ្វើទៅមិនចាំបាច់ខ្វល់ពីគេទេ!»

«តែគេធំជាងយើងគេមានភាគរយក្នុងក្រុមហ៊ុននេះលើសយើងដល់ទៅ20%ឯណោះ»

«Rabbitនេះមិនមេនធម្មតាទេយ៉ាងណាក៏គេមានខ្នងធំដែរទើបគេធ្វើបែបនេះបាន!»

«ពេលនេះយើងស្រ្តេសខ្លាំងណាស់រឿងក្រុមហ៊ុនផងរឿងហ្វូតផងគិតចង់ឡប់ខួរហើយ!»

«ក្រែងត្រូវគ្នាវិញហើយមិនចឹង?»

«ត្រូវស្អីទៅហ្វូតមកវិញមេនតែមិនមេនមកក្នុងនាមជាប្រពន្ធរបស់យើងទេគេនៅឆ្មើងឆ្មៃរជាមួយយើងដូចដើម»

«អើខំមានស្រីទៀតទៅចឹង! »

«ហែងអត់ជាន់អញមួយថ្ងៃហែងស៊ីបាយអត់ឆ្ងាញ់មេន?»

«ឈប់បានឈប់ទៅប្រេនជាពិសេសអ្នកនាងCherryស្អីនោះបញ្ឈប់ខ្លះទៅ!»

«យើងឈប់មិនបានឯងក៏ដឹង!»

«ហឺយមិនដឹងជាស្អីទេហា៎យើងទៅមើលបុគ្គលិកក្នុងក្រុមហ៊ុនហើយឯងនៅដោះស្រាយរឿងឯងចុះបើគិតមិនចេញកុំប្រឹងគិតពេកប្រយ័ត្នបែក!»

និយាយរួចហើយផនដើរចេញទៅក្រៅបន្ទប់។ ផនដើរបណ្ដើរលេងទូរស័ព្ទបណ្ដើរតាមច្បាប់ក្រុមហ៊ុនគេមិនអោយលេងទូរស័ព្ទផ្ដេសផ្ដាសទេតែចំពោះផនគឺករណីលើកលែងព្រោះផនជាប្រធានក្រុមចឹងគេចង់ធ្វើអីក៏បានដែរ។ ផនដើរចូលទៅក្នុងជណ្ដើរយន្តបន្ទាប់ពីដល់ជាន់ដែលខ្លួនត្រូវទៅរួចហើយផនដើរចេញតែភ្នែកនៅនិងទូរស័ព្ទដដែលព្រោះថាផនកំពុងតែឈ្លោះជាមួយម្ចាស់ផេកមួយដែលបានផុសពីសារដែលផនមិនយល់ស្របខមិនចុះខមិនឡើងក៏មានករណីឈ្លោះគ្នា...

ផាំង! ផនបានដើរបុកបុគ្គលិកម្នាក់ធ្វើអោយបុគ្គលិកនោះជ្រុះឯកសារពេញការ៉ូទើបផនជួយរើសអោយបុគ្គលិកនោះវិញ÷

«សុំទោស....»

«មិនអីទេ...»

និយាយរកគ្នាដោយមិនបានមើលមុខឡើយតែនៅពេលដែលឃើញមុខគ្នាហើយគឺភ្ញាក់ផ្អើលតែម្ដង÷

«នាយមាត់ឆ្កែ?»ផន

«នាយមេឃ្មុំ?»

«នាយមកទីនេះយ៉ាងមិចបាន?»

«យើងទេដែលគួរតែសួរនាយនោះនាយមកទីនេះធ្វើអីកុំប្រាប់ណាថាជាបុគ្គលិកថ្មី?»

«អឺមេនហើយយ៉ាងមិច?»

«អញ្ចឹងតើទើបមិនស្គាល់ទាបមិនស្គាល់ខ្ពស់មិនដឹងថាអ្នកណាជាអ្នកណាទើបហ៊ានដំឡើងសម្លេងបែបនេះ! »

«ចុះនាយជាស្អីទើបយើងដំឡើងសំដីដាក់មិនបាន?»

«ចង់ដឹងហ៍ចាំយើងប្រាប់...Pond Naravit Lertratkosum ជាប្រធានក្រុមនៅក្នុងក្រុមហ៊ុននេះហើយក្រុមហ៊ុននេះក៏ជាក្រុមហ៊ុនរបស់មិត្តខ្ញុំ Gemini Norawit Titicharoenrakស្គាល់ឬនៅPhuwin tangsakyuen!»

ផននិយាយបណ្ដើរលើកកាតសម្គាល់ខ្លួនរបស់គេអោយភូវីនមើលបណ្ដើរ។ ភូវីនបន្ទាប់ពីដឹងឋាន:របស់ផនហើយនាយក៏សម្រួលឥរិយាបថព្រោះថាបើខ្លាំងតិចទៀតច្បាស់ជាអត់ការងារធ្វើដោយសារនាយមាត់ឆ្កែនេះហើយ÷

«ស្ងាត់?យ៉ាងមិចភ្ញាក់ផ្អើលហ៍?»ផន

«គ្មានអីគួរអោយភ្ញាក់ផ្អើលផង!»

ភូវីនតបហើយក៏ព្យាយាមគេចចេញពីផនតែផនទាញគេមកវិញ÷

«អេឈប់ប្រញាប់ទៅណាមិនណែនាំខ្លួនអោយប្រធានស្គាល់ខ្លះទេហី?»

«ចង់ដឹងទៅឆែកមើលខ្លួនឯងទៅចាំបាច់អីស្ដាប់ខ្ញុំណែនាំ?»

«Okតែឯងត្រូវទៅជាមួយយើង យើងមានការងារអោយឯងធ្វើ!»

ភូវីនមិនទាន់ទាំងឆ្លើយតបផងផនអូសដៃនាយទៅបាត់ទៅហើយដូចនិយាយចឹងជេមនិងផនពុម្ភតែមួយទេចរិតដូចគ្នាពូកែខាងបង្ខំ!

SKIP>>>

កាត់មកដល់ពេលដែលហ្វូតត្រូវទៅយកគីនចេញពីរៀនត្រឡប់មកផ្ទះវិញ។ ហ្វូតនៅជិះតាក់ស៊ីដូចដើមតាមពិតជេមបានផ្ដាំហើយថាចាំជេមជាអ្នកជូនទៅយកតែហ្វូតប្រកែកចង់មកដោយខ្លួនឯងជេមក៏មិនហាមហើយយល់ព្រមធ្វើតាមហ្វូតទៅ

#ក្នុងតាក់ស៊ី

«គីនយើងមិនទាន់ទៅផ្ទះទេណាយើងត្រូវទៅកន្លែងផ្សេងសិន...»

«ទៅណាទៅបាទ?»

«ទៅជួបពូណូនគីនចង់ជួបពូណូនដែរទេ?»

«ចង់ជួបណាស់បាទ!»

ប៉ាកូនទាំងពីរបានធ្វើដំណើរទៅកាន់តំបន់មួយដែលពោពេញទៅដោយផ្ទះវីឡាជាច្រើនដែលទីនោះហើយជាទីដែលហ្វូតត្រូវមក...

មកដល់មុខផ្ទះវីឡាមួយដែលមានទឹកផុសនៅខាងមុខនិងមានសួនផ្កាចម្រុះពណ៌ហ្វូតបានចុចកណ្ដឹងផ្ទះ÷

តឹង..តឹង...

បន្តិចលិចរូបរាងកម្លោះសង្ហាម្នាក់ដែលយើងបានស្គាល់ថាគឺជាកម្លោះសង្ហា Nanon Korapat របស់យើងនេះឯង។ ណាណូនអញ្ជើញហ្វូតនិងគីនចូលទៅខាងក្នុងដោយទឹកមុខញញឹមពួកគេមិនបានដឹងឡើយថាមានមនុស្សកំពុងតែលួចថតពួកគេ...

SKIP>>>

ក្រឡេកមកមើលអ្នកដែលកំពុងតែអង្គុយចាំនៅក្នុងផ្ទះអស់រយះពេលប្រហែលជា4_5ម៉ោងទៅហើយ។ ជេមកំពុងតែអង្គុយគិតពីអ្វីដែលគេបានដឹងកាលពីថ្ងៃដោយដៃរបស់គេក្ដាប់យ៉ាងណែន!

អ្វីដែលជេមបានដឹងនោះគឺកាលពីថ្ងៃពេលជេមកំពុងតែធ្វើការស្រាប់តែលេចកញ្ញាCherryចេះមក÷

«ជេម.....» សម្លេងស្រួយដូចសារិកាមកជាមួយកាយវិកាទន់ល្វត់ល្វន់កញ្ញាCherryមកលើកណាក៏មិនដែលថាអត់រឿងដែរ÷

«មករកបងដល់ទីនេះមានការអ្វី?»

«បងជេមហេតុអីបងឥលូវមិនសូវខ្វល់ពីអូនចឹង?»

«Cherry...បងក៏ត្រូវយកពេលអោយគ្រួសារបងដែរបងគ្មានពេលអោយអូនទេ»

«បងយកពេលអោយគេតែគេយកពេលអោយអ្នកផ្សេង...»

«អូននិយាយបែបនេះមានន័យថាមិច?»

«អូនមិនមេនចេះតែថាទេណាគឺអូនមានភស្តុតាងទៀតផងបងដឹងទេអូនបានឃើញប្រពន្ធរបស់បងនាំកូនបងនេះទៅជួបមនុស្សប្រុសម្នាក់ដំបូងអូនគិតថាជាសាច់ញាតិតែមើលទៅដូចមិនមេនទេដូចមានទំនាក់ទំនងបែបស៊ីជម្រៅច្រើនជាង»

Cherryបង្ហាញរូបដែលជារូបរបស់ហ្វូតគីនដែលកំពុងនៅជាមួយណាណូនតែក្នុងរូបនោះមិនបានបង្ហាញមុខណាណូនឡើយ ហើយនេះក៏ជាដើមហេតុដែលជេមត្រូវមកអង្គុយចាំហ្វូតរាប់ម៉ោងដូចគ្នា...

ប្រហែលជាមួយសន្ទុះហ្វូតនិងគីនបានត្រឡប់មកផ្ទះវិញឃើញហ្វូតមកភ្លាមជេមងើបចេញពីសាឡុងនិងសម្ដៅឡើងជាមួយសម្ដីសោះកក្រោះ÷

«ហ្វូតបងមានរឿងត្រូវនិយាយជាមួយអូន កូនគីនឡើងទៅលើមុនសិនទៅកូន»

ក្នុងនាមជាកូនល្អគឺត្រូវធ្វើតាមសម្ដីឪពុកគីនមិនហ៊ានជំទាស់ឡើយ÷

«មានរឿងអីនិយាយមក!»

«ទើបមកពីណា?»

«មកពីយកកូននិងមកពីមើលហាង»

«អូនមិនបាននៅហាងកូនចេញពីរៀនម៉ោង11ឥលូវនេះម៉ោងប៉ុន្មានហើយនេះម៉ោង6ល្ងាចហើយសាលាកូនឆ្ងាយដល់ម្លឹងហេស?»

«ខ្ញុំមកពីលេងផ្ទះមិត្ត!»

«មិត្តឬប្រុសស្នេហ៍? »

«ជេម!»

«អាម្នាក់និងជាអ្នកណា?»

«ខ្ញុំត្រូវប្រាប់បងគ្រប់រឿងមេនទេ?»

«ត្រូវហើយព្រោះបងជាប្ដីអូន!»

មើលទៅជេមដូចជាកំពុងតែឆេះឆួលខ្លាំងណាស់ហ្វូតមិនចង់និយាយជាមួយជេមទៀតឡើយនាយមិនចង់ឈ្លោះគ្នាអោយកូនឃើញ÷

«បងយល់បែបណាក៏គិតបែបនិងចុះខ្ញុំមិនដឹងថាត្រូវបកស្រាយបែបណាទេ!»

និយាយហើយហ្វូតដើរឡើងទៅលើបាត់ទៅទុកអោយជេមនៅក្ដៅក្រហាយម្នាក់ឯង

END

ចរិតចឹងៗអីរត់ចោលម្ដងទៀតបានសម!

50vote for next part😚🤍

Contents
Contents

Comments(0)

Join the discussion — sign in to leave a comment

Sign In to Comment

No comments yet. Be the first to share your thoughts!