Chapter 15 of 46

ភាគទី15: ចរិតមេមាន់

✵Between Us✵[END]178 words~1 min read

#សមុទ្រទឹកភ្នែក

#ភាគទី15

Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱

________________________________________

________________________________________

ថ្ងៃថ្មី

ពីថាព្រឹកនេះជេមដើរចូលក្នុងក្រុមហ៊ុនទាំងមុខមាំតែម្ដងបើថាខាំមនុស្សបានជេមខាំដាច់ក្បាលតែម្ដងសូម្បីតែបុគ្គលិកក្នុងក្រុមហ៊ុនក៏ចៀសផ្លូវអោយគេដើរ។ ឯផនវិញគេក៏ឃើញនូវសកម្មភាពរបស់ជេមទាំងអស់ដែរទើបគេដើរទៅរកជេមនៅឯបន្ទប់ធ្វើការ÷

«យ៉ាងមិចហើយលោកប្រុស?»

«ក្ដៅ!»

«ម៉ាស៊ីនត្រជាក់បើកហើយតើមិចក៏ក្ដៅទៀត?»

«អៃប៉នហែងនិយាយដូចមិនដឹងរឿងថាយើងក្ដៅរឿងអី?»

«យើងដឹង!ហើយឯងគិតយ៉ាងមិចតទៀតចង់បណ្ដោយអោយហ្វូតទៅគេចឹងហ៍?»

«អោយយើងធ្វើអីបានបើហ្វូតជឿអាម្នាក់និងខ្លាំងជាងយើងទៀតនោះឯងក៏ឃើញថាម្សិលមិញមានរឿងអីកើតឡើងខ្លះ?បើយើងមិនខ្លាចចិត្តហ្វូតទេម្លេះសមយើងដាល់អាម្នាក់និងអោយបែកមុខហើយ!»

«អរហើយទង្វើហែងម្សិលមិញនិងខ្លាចចិត្តហ្វូតមេន?»

«កាន់ជើងយើងបន្តិចដាច់ខ្យល់?»

«អើ!»

«បើមិនជួយជោគជួយចែវទេកុំយកជើងរាទឹកបើមិនមេនមកជួយដោះស្រាយយើងទេកុំមកជាន់បន្ថែម!»

«យើងសួរឯងមួយត្រូវឆ្លើយអោយត្រង់»

«សួរមក»

«ម្សិលមិញឯងខឹងនិងហ្វូតឬអត់?»

«ខឹង!ខឹងខ្លាំងទៀតផងបើយើងមិនខឹងស្មានតែយើងមកអង្គុយត្រង់នេះពេលនេះហី?»

«បងជេម!!!!!!!!!!»

កុំតែនិយាយគ្នាសម្លេងដ៏សែនអត់ប្រយោជន៍មកជាមួយនិងកាយវិការម្ញិកម្ញក់បានរត់មកអោបក៏ជេមគ្មានអ្នកណាក្រៅពីកញ្ញាCherryឡើយមកអោបជេមគ្មានឃើញក្បាលផនអង្គុយត្រង់និងទេ÷

«cherryមកទីនេះធ្វើអី?»ជេម

«អូនមករកសំណព្វចិត្តរបស់អូនមិនបានហ៍?អូនខានជួបបងយូរហើយណាអូននឹកណាស់សុំថើបមួយមក!»

«អត់ចេះខ្មាស់គេសោះ!» មួយឃ្លាចេញពីមាត់ផនធ្វើអោយកញ្ញាcherryប្ដូរទឹកមុខទៅសម្លក់នាយភ្លាមៗ

«លោកមកចេះដឹងស្អីដែរ?»

«យ៉ាងមិចខ្ញុំចេះដឹងមិនបានអាជេមមិត្តខ្ញុំ!»

«មិនឃើញគូរស្នេហ៍គេកំពុងsweetទេហីនៅអង្គុយដល់កាលទៀត?»

«អង្គុយអត់បានក្រុមហ៊ុនមិត្តខ្ញុំហើយខ្ញុំគឺជាបុគ្គលិកនៅទីនេះហេតុផលអីខ្ញុំអង្គុយមិនបានអ្នកនាងទៅវិញទេមិនដឹងថាជាស្អីក្នុងក្រុមហ៊ុននេះ!»

«បុគ្គលិកអន់ៗដូចឯងគ្មានសិទ្ធតមាត់ជាមួយយើងទេ!»

«បុគ្គលិកអន់ៗយ៉ាងមិចអ្នកនាងខ្ញុំជាលេខារបស់អៃជេមឬអ្នកនាងមិនដឹងទេ?អរប្រហែលមិនដឹងមេនហើយព្រោះមួយថ្ងៃៗឃើញតែតាមម្ញិកម្ញក់អោយគេយកចិត្តប្រហែលគ្មានពេលដឹងរឿងការងារគេឡើយ!»

«អាយ!!!!!!!បងជេមបងមើលមិត្តបងស្ដីអោយអូនហ៍អូនមិនសុខចិត្តទេបងដូរលេខាចេញទៅ!»

ជេមមិនតបនោះទេព្រោះគេកំពុងតែស្មុគខ្លាំងចឹងទុកអោយផនជាអ្នកឆ្លើយជំនួស÷

«ឈឺកអត់អ្នកនាងចាំខ្ញុំរកថ្នាំមកអោយ»

«បងជេម....»

«បានហើយឈប់ទាំងពីរនិង!ផនឯងចេញទៅសិនទៅ!»

«ហាស?យើង?» ផនឆ្លើយដោយភ្ញាក់ផ្អើល

«អើឯងនិងហើយអ្នកណាទៀត?»

បើតាមចរិតផនប្រហែលជាគេមិនចេញឡើយតែពេលនេះផនដូចជាដឹងរឿងអីម្យ៉ាងចឹងទើបគេដើរចេញដោយងាយៗបែបនេះ÷

«មករកបងអូនមានការអីមេនទេ?»

«អូនមកនេះគឺនាំដំណឹងលោកប៉ាមកប្រាប់បងនិងណា»

«លោកពូថាយ៉ាងមិច?»

«លោកប៉ាទាក់ទងពួកជប៉ុនអោយបងរួចហើយសល់ប៉ុន្មានបងចាត់ការខ្លួនឯងចុះចំណែករឿងលុយលោកប៉ាគាត់យកតែ45%ទេ»

«45%នេះជិតពាក់កណ្ដាលហើយណា?»

«អូនមិនដឹងទេលោកប៉ាប្រាប់មកបែបនិងហើយបងនេះទៅខ្វល់ច្រើនធ្វើអីមុននិងក្រោយរបស់អស់ទាំងនិងជារបស់យើងដដែលទេតើ»

«រឿងនិងបងមិនទាន់ហ៊ានសម្រេចបែបណាទេព្រោះក្រុមហ៊ុនមួយនេះបងមានហ៊ុនតែ40%ប៉ុណ្ណោះ»

«បងមានហ៊ុនច្រើនជាងគេហើយមិនចឹង?»

«អត់ទេ Rabbit មានដល់ទៅ60%ឯណោះចឹងបងសម្រេចចិត្តម្នាក់ឯងមិនបានទេ»

«ចឹងបងក៏ទៅនិយាយជាមួយគេទៅមានអីទៅពិបាក?»

«ពិបាកត្រង់បងមិនស្គាល់គេនិងហើយ»

«Awwហើយចឹងដាក់ហ៊ុនជាមួយគ្នាបានយ៉ាងមិច?»

«...» ជេមមិនតបនិងនាងទេព្រោះគេកំពុងតែគិតមិនចេញដូចគ្នាថាគួរធ្វើបែបណាដើម្បីបានជួបRabbitព្រោះថាទាក់ទងការងាររាល់ដងគឺត្រូវទៅនិយាយជាមួយNanon

SKIP>>>

At club VIP room

«Projectដែលលោកបានដាក់មកខ្ញុំបាននិយាយជាមួយ Rabbit រួចហើយគេយល់ព្រមអោយមានProjectនេះ តែគេជាអ្នកចរចារជាមួយក្រុមហ៊ុនជប៉ុនខ្លួនឯង» Nanon

«ហាស?ធ្វើបែបនេះយ៉ាងមិចបានខ្ញុំជាម្ចាស់Projectណា?»

«លោកតវ៉ាមិនបានទេព្រោះខ្ញុំមិនមេនជាRabbitហើយខ្ញុំគិតថាProjectនេះនិងល្អជាងលោកធ្វើក៏ថាបាន»

«និយាយបែបនិងល្អកកកបាត់ហើយ»

«ចឹងដូចជាអស់ការងារហើយខ្ញុំលាលោកទៅវិញសិនហើយ»

«បាទសូមអញ្ជើញ»

ណាណូនដើរចេញពីបន្ទប់VIPនោះមកក្រៅគេបានទាញទូរស័ព្ទមកនិយាយ÷

«ហាលឡូ!គ្រប់យ៉ាងទៅតាមអ្វីដែលយើងគ្រោងទុក»

ចំណែកអ្នកខាងក្នុងវិញកំពុងតែមិនសប្បាយចិត្តដូចគ្នាមានអារម្មណ៍ថាក្រុមហ៊ុនរបស់គេពេលនេះលែងជារបស់គេទៀតហើយព្រោះថាគ្រប់យ៉ាងមិនស្ថិតលើការសម្រេចរបស់គេទៀតហើយ÷

តឺត...តឺត...ទូរស័ព្ទរបស់ជេមបានរោទិ៍ឡើង÷

«យ៉ាងមិច?»

«អូហូលោកមិត្តសួរគ្មានសុជីវធម៌អីបន្តិច!»ផន

«មានការអីនិយាយមកនៅរៀបរាប់តាប៉ែនៅនិងហើយ!»

«ឯងបានមើលStory ig phuwinឬនៅ?»

«យើងមិនទំនេរតាមដានជីវិតគេដូចឯងទេ!»

«អាសត្វហែងស្ដាប់យើងសិនមើលបើធម្មតាយើងមិនប្រាប់ឯងទេតែនេះវាទាក់ទងនិងហ្វូត!»

«យ៉ាងមិចហ្វូតមានរឿងអី?»

«យើងឃើញPhuwin add storyនៅជាមួយហ្វូតនៅក្នុងហាងកាហ្វេរបស់ហ្វូតណាវើយ!»

«ពិតមេនហេស?»

«ចង់ដឹងចូលមើលខ្លួនឯងទៅ!»

ជេមប្រញាប់ចុចខលហើយចូលទៅមើលigភូវីនឃើញថាដូចផននិយាយពិតមេនភូវីនកំពុងតែនៅជាមួយហ្វូត!

ឃើញបែបនេះមិនចាំយូរជេមទាញទ្វាចេញទៅដើរសំដៅទៅរកឡានរបស់គេរកកាច់សោបញ្ឆេះទៅហើយស្រាប់តែគំនិតមួយបានលិចឡើងមក÷

«អេ...អ្នកណាខឹងអ្នកណាអោយប្រាកដ?ក្រែងឯងខឹងគេមិនចឹងហើយឯងទៅរកគេមុនចឹងមិចត្រូវ?ត្រូវចាំអោយគេមកលួងទើបត្រូវអៃជេមកុំទៅរកគេមុនត្រូវចាំអោយគេមករកឯង! អេតែចុះបើគេមិនមករកឯងមិនត្រូវដេកអត់ប្រពន្ធហាស?អេ...តែចង់អោយគេមករកយើងគួរតែប្រើវិធីអីផ្សេងមិនល្អជាងអង្គុយស្ងៀមបែបនេះ?មេនហើយកូនគីន!ហ្វូតមកវិញចឹងមានន័យថាកូនគីនក៏មករៀនវិញដូចគ្នាហឹស!ហឹស!»

បន្ទាប់ពីនិយាយរៀបរាប់ម្នាក់ឯងយ៉ាងច្រើនហូរហែរជេមក៏លិចស្នាមសើចយ៉ាងកំហូចមួយឡើងមក

END

ជិតដល់វគ្គប្ដីប្រពន្ធគេតាមលួងគ្នាហើយចា៎

Contents
Contents

Comments(0)

Join the discussion — sign in to leave a comment

Sign In to Comment

No comments yet. Be the first to share your thoughts!