Chapter 14 of 46

ភាគទី14: ដេញ

✵Between Us✵[END]178 words~1 min read

#សមុទ្រទឹកភ្នែក

#ភាគទី14

Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱

________________________________________

________________________________________

ស្វាគមន៍មកកាន់ការប្រណាំងម៉ូតូទឹករវាងMarkនិងGemini!!!!!!!!!!

ភាគីទាំងពីរដើរមកឈរទល់មុខគ្នាកែវភ្នែកម្នាក់ៗដូចចង់ហែកគ្នាទាំងរស់ចឹង។ ក្នុងការប្រកួតនេះក៏មានវត្តមានរបស់ Phuwin Pond Fourth Sea Keenផងដែរ÷

«ចាក់ខាងណា?» Pond

«P'Mark!»Phuwin

«ចឹងយើងចាក់ខាងអៃជេម!»

«ដូចលោកជេមនេះហេសដែលប្រកួតឈ្នះភីម៉ាកដែលមានបទពិសោធន៍លើផ្ទៃសមុទ្ររាប់ឆ្នាំនោះ?»

«ថាមិនត្រូវដែរព្រោះថាកាលអៃជេមមិនទាន់មានប្រពន្ធវាចូលចិត្តប្រណាំងម៉ូតូទឹកជាមួយយើងណាស់យើងមិនដែលឈ្នះវាទេ!»

«មកពីលោកជេមខ្លាំងឬមកពីឯងអន់?»

«អេ...និយាយបែបនេះចង់មានរឿងមេនទេ?»

«អឺហើយយ៉ាងមិចទើសក្បាលអាណាដែរទេ?»

«ហូយ!!!!បានហើយឈប់ទាំងពីរនាក់និង!មកលើកណាក៏ឈ្លោះគ្នាដែរ!»fot

«អានេះវារករឿងយើងមុន!»

«ឯងនិងរករឿងយើងមុន!»

«ហឺយ!!!!!!!!»

ហ្វូតពិតជាក្រញ៉ាញ់ខួរជាមួយផនភូវីនជាខ្លាំងមកលើកណាក៏ខាំគ្នាដែរសង្ស័យ2នាក់និងសត្រូវគ្នាតាំងពីជាតិមុន!

យើងមកចាប់អារម្មណ៍ជាមួយម៉ាកនិងជេមវិញ÷

«ឯងជ្រើសមួយទៅ!»សំដៅលើម៉ូតូ

«យើងយកអានេះ»

ជេមជ្រើសយកមួយដែលនៅខាងស្ដាំដៃ÷

«Okចឹងទៅត្រៀមខ្លួនទៅ!»

ទាំង2នាក់ក៏បំបែកគ្នាទៅត្រៀមខ្លួនពាក់អាវការពារអីចឹងទៅ។ ហើយពេលដែលគ្រប់គ្នាចេញទៅផុតយើងក៏ឃើញមានជើងមួយគូរបានដើរទៅជិតម៉ូតូដែលជេមរើសផងដែរ។ បុគ្គលនោះបានកាត់ខ្សែរហ្វ្រាំងរបស់ជេមរួចគេដើរចេញទៅបាត់ទៅ...

ការប្រកួតបានមកដល់ម៉ាកនិងជេមឡើងទៅលើម៉ូតូរៀងខ្លួនម្នាក់ៗជឿជាក់លើសមត្ថភាពខ្លួនឯងខ្លាំងណាស់÷

«ភីម៉ាកស៊ូៗ» ហ្វូត

ហ្វូតនិងនៅអត់សុខសោះនៅមិននៅទៅលើកទឹកចិត្តម៉ាកទៀតអត់យល់អារម្មណ៍ជេមទេហី?មនុស្សណាមិនមេនដុំថ្មដែលមិនចេះឈឺទេ មើលទៅជេមពេលនេះទាំងខឹងទាំងអន់ចិត្ត ÷

«អៃជេមឆ្គួតមិនខានទេ!»

ផននិយាយទាំងក្រវីក្បាលតិចៗវាពិតមេនជេមគង់តែឆ្គួតទេបើហ្វូតលេងតែបែបនេះ!

ការប្រកួតក៏ចាប់ផ្ដើមឡើងពួកគេយកSeaអោយធ្វើជាអ្នកចាំលើកទង់។ ម៉ាកនិងជេមស្មើរដៃស្មើរជើងគ្នាណាស់គ្មានអ្នកណាចាញ់អ្នកណាទេ ការប្រកួតនេះគឺត្រូវជិះអោយបាន3ជុំទើបរកអ្នកឈ្នះបាន។ ដំបូងអ្នកដែលមានភាគរយអាចនិងឈ្នះគឺជេមតែពេលនេះមិនមេនទេដល់ពេលដែលត្រូវប្រើហ្វ្រាំងស្រាប់តែហ្វ្រាំងប្រើមិនកើតធ្វើអោយជេមត្រូវក្រឡាប់ម៉ូតូកណ្ដាលទឹកតែម្ដង....

SKIP>>>

មិនប្រាប់ក៏ដឹងដែរមេនទេថាអ្នកណាចាញ់គ្មានអ្នកណាក្រៅពីGeminiរបស់យើងទេ! ជេមពេលនេះខឹងម៉ាកឡើងក្រហមមុខហើយព្រោះថាជេមគិតថាម៉ាកជាអ្នកលេងខូចលេងកាត់ខ្សែរហ្វ្រាំងរបស់គេទើបគេចាញ់បែបនេះ÷

«អៃម៉ាកហេតុអីឯងលេងខូចបែបនេះវើយ!!!!»

ជេមស្រែកទាំងកំហឹងព្រមទាំងចាប់ក្របួចកអាវម៉ាកផងដែរ÷

«យ៉ាងមិចចាញ់ហើយមិនសុខចិត្តមេនទេ?»

«យើងចាញ់ព្រោះតែឯងលួចកាត់ហ្វ្រាំងរបស់យើងនិងហើយ!!!»

ឮបែបនោះម៉ាកក៏ប្ដូរទឹកមុខ

«ឯងឆ្គួតទេហីអ្នកណាកាត់ហ្វ្រាំងឯងយើងមិនដឹងអីទេ?»

«មិនដឹងហេស???»

ផាំង!ជេមដាល់ម៉ាកមួយដៃនាំអោយម៉ាដួលទៅនិងដីជេមបម្រុងនិងវាយម៉ាកបន្ថែមទៀតតែក៏មានវត្តមានហ្វូតមកជួយឃាត់÷

«ឈប់ឆ្គួតបានហើយជេម!!!!»

«អូនការពារវាហ៍?»

«អឺហើយយ៉ាងមិច?»

«វាខ្សែរលើ លើបងអូនមិនឃើញទេហេស?»

«ឯណាភស្តុតាង?»

«....» មេនហើយជេមគ្មានភស្តុតាងទេក្ដីលើកនេះជេមច្បាស់ជាចាញ់ហើយ

«មនុស្សស្អីធ្វើស្អីមិនចេះគិតបែបនេះ?»

«ហ្វូតស្ដាប់បងសិន!»

«គ្មានអីត្រូវស្ដាប់ទៀតទេ ដឹងខ្ញុំស្អប់អីជាងគេហេស?ពួកប្រើអំពើហិង្សា!!» salnea ver gemfot

និយាយបែបនិងហើយហ្វូតក៏គ្រាម៉ាកដើរចេញទៅ។ ហ្វូតចេញផុតផនក៏ដើរចូលមក÷

«យើងថារឿងកាន់តែធំហើយវើយ!»

«ហេតុអី?ហេតុអីយើងធ្វើអីក៏ខុស?ហេតុអីទៅ?»

«ចិត្តត្រជាក់សិនទៅអៃជេមគិតមួយៗហ្វូតប្រហែលជាខឹងតែមួយភ្លេតទេបន្តិចទៀតគេលែងអីហើយ»

«លែងអីមេនទេ?ឯងធ្វើដូចមិនស្គាល់ហ្វូត?»

«បើឯងស្គាល់ច្បាស់មិចឯងមិនប្រញាប់ទៅតាមទៅអញសង្ស័យហា៎...»

SKIP>>>>

ជេមដើរត្រឡប់ទៅផ្ទះវិញមកដល់មាត់ទ្វាគឺថាហ្វូតបោះខោអាវរបស់ជេមចេញមកក្រៅទាំងអស់តែម្ដងឃើញបែបនេះជេមរឹតតែភ័យខ្លួនទៀតហើយ÷

«ហ្វូតអូនធ្វើអីនិង?»

«លោកល្មមចេញបានហើយជេមផ្ទះនេះលែងស្វាគមន៍លោកទៀតហើយ! »

«រឿងនោះបងមិនបានតាំងចិត្តទេ!»

«ខ្ញុំមិនខ្វល់ថាលោកតាំងចិត្តឬមិនតាំងចិត្តតែខ្ញុំសូមប្រាប់លោកអោយដឹងត្រង់នេះថាខ្ញុំលេងផ្តល់ឱកាសអោយលោកទៀតហើយ!»

«ហ្វូត...ស្ដាប់បងសិន»

«ខ្ញុំមិនចង់ស្ដាប់!ចេញទៅ!ចេញអោយឆ្ងាយពីទីនេះទៅ!»

«បើការចាកចេញរបស់បងធ្វើអោយអូនសប្បាយចិត្តបងនិងចាកចេញ!»

«អឺចេញទៅហើយកុំមកវិញទៀត!»

ជេមមិនតបហើយរើសរបស់របររបស់គេនិងចាកចេញពីផ្ទះមួយនេះ។ ពេលដែលជេមចាកចេញទៅម៉ាកក៏បានឃើញដែរគេមានអារម្មណ៍ថាខុសយ៉ាងមិចមិនដឹងទេតែការកាត់ហ្វ្រាំងម៉ូតូនោះម៉ាកពិតជាមិនដឹងពិតមេន÷

«តើយើងគួរធ្វើបែបណាទៅ?»

បើហ្វូតវិញខឹងឡើងយំខ្លួនឯងហើយនិងហើយខឹងខុសខឹងខាតមុនធ្វើអីអត់ចេះគិតទេដេញគេទៅហើយពេលគេទៅមានអារម្មណ៍ថាខុស

SKIP>>>

យប់ឡើងពុករបស់ហ្វូតបានមកនិយាយជាមួយហ្វូតនូវរឿងរបស់ជេម÷

«កូនដេញគេទៅបែបនេះបើគេឈប់អោយឈ្មួញមកទិញរបស់យើងកូនគិតយ៉ាងមិច?»

«ទៅចង់បានជំនួយពីមនុស្សបែបនិងធ្វើអីពុក?»

«បើរឿងនេះប៉ះពាល់តែយើងពុកមិនថាទេតែនេះប៉ះពាល់ដល់កោះយើងទាំងមូលណាកូន!កូនគិតឡើងវិញមើលទៅ!»

«ចុះពុកគិតចង់អោយខ្ញុំធ្វើយ៉ាងមិច?»

«ពុកថាកូនត្រឡប់ទៅរកគេវិញទៅណា»

«ហាស??លេងសើចទេដឹងពុកវាធ្វើបាបចិត្តកូនណា៎?»

«ពុកដឹងតែពុកមានវិធីរបស់ពុកហើយ»

«វិធីអ្វីទៅពុក?»

END

គួរអគុណពុកហ្វូតអត់ដែលជួយអោយហ្វូតនិងជេមជួបគ្នាវិញ?បើជួបមេនមិនដឹងថាជេមឬហ្វូតទេដែលត្រូវស្រក់ទឹកភ្នែកស្ទើររាល់ថ្ងៃ

Contents
Contents

Comments(0)

Join the discussion — sign in to leave a comment

Sign In to Comment

No comments yet. Be the first to share your thoughts!