Chapter 13 of 46

ភាគទី13: បរវកញ្ញាលើកោះ

✵Between Us✵[END]168 words~1 min read

#សមុទ្រទឹកភ្នែក

#ភាគទី13

_______________________________________

យប់ឡើងកម្មពិធីជ្រើសរើសបរវកញ្ញាលើកោះក៏បានចូលមកដល់ក្រមុំៗស្អាតនៅលើកោះនេះបានតាក់តែងកាយជានារីលើកោះយ៉ាងស្រស់ស្អាតប្លែកភ្នែកលម្អដោយផ្កាចម្រុះពណ៌លើសក់ដ៏វែងរបស់ពួកនាង ថ្វីត្បិតថាកើតក្នុងតំបន់ដែលមិនលូយឆាយមិនស៊ីវីឡៃតែសម្រស់ពួកនាងក៏ស្អាតមិនចេញក្រមុំទីក្រុងដែរ

យប់នេះហ្វូតនាំកូននាំពុកនាំប្អូនទៅចូលរួមទស្សនាពិធីនេះដែរ÷

«គីនហើយឬនៅកូន?»

«រួចហើយបាទ»

គីនរត់ចេញពីក្នុងផ្ទះដោយមានជេមដើរតាមពីក្រោយគឺជេមជាអ្នកតែងខ្លួនអោយកូនរបស់គេនោះអីគីននេះសង្ហាដូចប៉ាគេពិតៗ

«អួយ.......»

គ្រាន់តែពាក់ស្បែកជើងភ្លាមគីនស្រែកចាចតែម្ដងគីនដកជើងចេញពីស្បែកជើងឃើញថាជើងរបស់គីនបានមុតអំបែងកែវដែលមានអ្នកណាម្នាក់យកដាក់ក្នុងនោះ។ ឃើញគីនយំហ្វូតក៏ប្រញាប់រត់មកមើលកូន÷

«កើតអីហាសកូន?»

«ហឹក..ហឹក...គីនមុតជើងឈឺណាស់ហឹក...ហឹក»

ជេមយកស្បែកជើងគីនមកមើលក្នុងនោះសុទ្ធតែអំបែងកែវទាំងអស់÷

«ហេតុអីអំបែងកែវមកនៅក្នុងនេះទៅវិញ?»

«អម្បាញ់មិញស្បែកជើងខ្ញុំក៏មានដែរតែខ្ញុំមិនបានចាប់អារម្មណ៍ថាស្បែកជើងគីនក៏មានដែរ» Sea

ឮបែបនោះជេមទៅមើលស្បែកជើងដែលទុកចោលផ្សេងទៀតឃើញថាវាមានអំបែងកែវក្នុងនិងទាំងអស់សូម្បីតែស្បែកជើងរបស់ជេមក៏មានដែរ÷

«រឿងឆ្គួតស្អីទៅនៀគ?»

«ឃើញទេខ្ញុំប្រាប់ហើយថាអោយលោកចាកចេញពីទីនេះឃើញទេនាំគ្រោះថ្នាក់ដល់កូនអោយទាល់តែបាន!»

ហ្វូតនិយាយដោយសម្លេងធ្ងន់ៗកែវភ្នែកវិញគឺរឹងដូចដុំថ្មមើលទៅហ្វូតដូចខឹងនិងជេមចឹងទាំងដែលជេមមិនបានធ្វើអីសោះ ហ្វូតក៏លើកគីនទៅលាងរបួសបាត់ទៅ÷

«កុំគិតច្រើនពេកបង!បងហ្វូតគាត់តែបែបនិងព្រោះគាត់បារម្ភពីកូនពេក»Sea

«អឹមមិនអីទេបងយល់»

មាត់ថាមិនអីតែតាមពិតបេះដូងកំពុងតែគ្រាំគ្រាតែមិនអីទេណាជេមត្រូវតែស៊ូម៉ាក់ជាកម្លាំងចិត្តកូនណា

SKIP>>>

កម្មពិធីជ្រើសរើសបរវកញ្ញាលើកោះបានចាប់ផ្ដើមឡើងនារីទាំងអស់បានបញ្ចេញសមត្ថភាពរបស់ខ្លួនម្នាក់ម្ដងៗតែកញ្ញាដែលលិចថ្លូជាងគេគឺកញ្ញាNamtanរបស់យើង។ នាងស្អាតខ្លាំងណាស់ញញឹមស្រស់ស្បែកសរកម្ពស់ក៏បានសក់ក៏ស្អាតទាស់ត្រង់ថាគ្មានក្រមុំក្នុងភូមិណាចូលចិត្តនាងឡើយព្រោះនាងជាកូនរបស់មេភូមិហើយនាងមកប្រកួតបែបនេះទៀតពួកគេគិតថានាងច្បាស់ជាមានអំណាចពុកនាងជួយហើយ÷

«ខ្ញុំថាយើងទៅផ្ទះវិញទៅល្អទេ?»Girl1

«យើងក៏គិតចឹងដែរមិនបាច់ប្រឡងក៏ដឹងថានាងតាននេះនិងក្លាយជាបរវកញ្ញាលើកោះក្នុងឆ្នាំនេះ»Girl2

«នាងតានគ្មានស្អាតស្អីទេជាប់ដោយសារអំណាចរបស់ពុកមេភូមិនាងនិង»

«ខ្ញុំថាពួកនាងធ្លាក់ដោយសារតែចរិតរមាស់រឿងគេបែបនិងទេដឹង?» Mark

«អរមេនហើយតាមពិតមិនមែនដោយសារពុកនាងទេគឺដោយសារតែនាងពូកែយកចិត្តប្រុសៗទេតើ» Girl1

«គេជាប់ដោយសារសមត្ថភាពឈប់គិតថាគេដូចខ្លួនឯងទៀតទៅ!»

ម៉ាកនិយាយរួចគេក៏ដើរចេញកញ្ញាទាំង2នោះក្ដៅចិត្តមិនស្ទើរទេព្រោះថាសម្ដីរបស់ម៉ាកចុកដែរនិងហា៎

កម្មពិធីបានចាប់ផ្ដើមមនុស្សចាប់ផ្ដើមហូរចំពោះវត្តមានរបស់កញ្ញាទាំងនោះម្នាក់ៗសុទ្ធតែស្អាតដូចគ្នា។ ការប្រកួតនេះគឺប្រកួតដោយក្បាច់រាំនិងច្រៀងចម្រៀងប្រចាំកោះរបស់គេ។

ជេមវិញអង្គុយមើលឡើងភ្លឹកតែម្ដងហ្វូតឃើញក៏និយាយ÷

«មិនឈប់បែបនេះប្រហែលចូលចិត្តខ្លាំងហើយ»

«អឺគឺបងមើលដើម្បីដាក់ពិន្ទុអោយត្រូវមនុស្សនោះអី»

ការប្រកួតនិងគឺពិន្ទុបានមកពីផ្កាដែលបុរសៗក្នុងភូមិយកទៅអោយណាអ្នកទាំងអស់គ្នាសូមជ្រាប

«ហើយលោកគិតថានិងអោយអ្នកណាដែរ?»

«គឺ...បេក្ខនារីឈ្មោះNamtanនោះ»

«មេនហើយបងស្រីណាមតានស្អាតណាស់បុរសណាក៏ពេញចិត្តនិងគាត់ដែរ»

«និងហើយចុះអូនអោយអ្នកណា?»

«អោយអ្នកណាក៏បានរឿងខ្ញុំ!»

ហ្វូតនិយាយដោយមិនមើលមុខជេមឡើងគឺឆ្លើយបណ្ដើរអោបដៃបណ្ដើរ÷

«អូនកើតអីហា៎អត់ស្រួលខ្លួនមេនទេទើបមុខមិនស្រស់បែបនេះ?» ជេមស្ទាបខ្លួនហ្វូត

«កុំប៉ះ!»

ពេលនោះម៉ាកបានដើរមកអង្គុយជិតហ្វូត÷

«ភីម៉ាកអង្គុយចុះមក»

«ហ្វូតសម្រេចចិត្តឬនៅថាអោយផ្កាទៅអ្នកណា? »

«ខ្ញុំថាបងច្បាស់ជាទាយត្រូវ»

«Namtanមេនទេ?»

«បាទមេនហើយ!ចុះបងវិញ?»

«បងហ៍?បងគិតមិនឃើញទេថាត្រូវអោយអ្នកណាដែលនៅលើឆាកតែបងចង់អោយអ្នកដែលនៅក្រោមឆាកច្រើនជាង»

ម៉ាកជូនផ្កាមួយទងអោយទៅហ្វូតធ្វើអោយជេមចាប់ផ្ដើមអង្គុយមិនជាប់និងកៅអីហើយខំប្រឹងសម្លឹងមើលពួកគេទាំងពីរនោះមិនដាក់ភ្នែក÷

«ផ្កានេះសម្រាប់អោយនារីមិនមេនខ្ញុំទេភី»ហ្វូត

«តែបងចង់អោយហ្វូត ហ្វូតទទួលយកទៅ!»

«បាទអគុណណាស់»

ហ្វូតទទួលផ្កាពីម៉ាកភ្លាមជេមងើបចេញពីកៅអីតែម្ដងទ្រាំមើលមិនបានទៀតទេបើតាមខឹងគឺចង់ហក់ដាល់ម៉ាកអោយបែកមុខតែធ្វើមិនកើតព្រោះថាបើធ្វើបែបនិងហ្វូតរឹតតែស្អប់គេថើបទៀត÷

«គេកើតស្អីគេនិង?»ម៉ាក

«មិនដឹងដែរតាមតែគេទៅកុំខ្វល់អី »

មកមើលជេមវិញផ្កាដែលគេកាន់ត្រៀមទុកដាក់ពិន្ទុនោះគេបានកាច់ច្របាច់ចោលខ្ទេចគ្មានសល់÷

«ដឹងថាបងមិនចូលចិត្តហើយហេតុអីនៅធ្វើបែបនេះទៀតហ្វូត?»

ជេមអន់ចិត្តឡើងចង់ស្រក់ទឹកភ្នែកហើយគេខំតាមអង្វរត្រុកៗតែមកទទួលផ្កាពីអ្នកដទៃនៅចំពោះមុខគេបែបនេះទៀតគិតមើលអ្នកណាមិនប្រច័ណ្ឌអ្នកណាមិនអន់ចិត្តអ្នកណាមិនខឹង?

«ភ្នាល់ដែរទេ?»

ភ្លាមនោះស្រាប់តែម៉ាកដើរចូលមកឈរជិតជេម÷

«ភ្នាល់ស្អីឯង?»

«បើឯងឈ្នះឯងបានហ្វូតតែបើឯងចាញ់ឯងត្រូវចាកចេញពីហ្វូត!»

«ភ្នាល់បែបណា?»

«ជិះម៉ូតូទឹក»

«ហឹសគ្រាន់តែជិះម៉ូតូទឹកឯងគិតថាយើងមិនអាចឈ្នះឯងបានហ៍?»

«ថាមិនត្រូវ»

«បានយើងព្រមភ្នាល់!»

SKIP>>>

ការប្រកួតបរវកញ្ញាលើកោះបានបញ្ចប់ដូចនិយាយចឹងគ្មានអ្នកណាអាចវ៉ាដាច់ស្រស់ណាមតានបានទេឆ្នាំនេះណាមតានក្លាយជាTop1ទៀតហើយ។

ម៉ាកដើរត្រឡប់មកវិញចៃដន្យក៏ជួបនិងណាមតានដូចគ្នា÷

«ម៉ាក!»

«ហាស?អូហូផ្កាអោបពេញដៃបែបនេះTop1ទៀតហើយមេនទេឯង?»

«អឺត្រូវហើយយ៉ាងមិចយើងពូកែទេ?»

«បាទពូកែណាស់»

«តែយើងមិនសុខចិត្តទេព្រោះយើងមិនបានទទួលផ្កាពីឯងហើយឯងយកផ្កាទៅអោយអ្នកណា?»

«យើងអោយហ្វូត»

«អោយហ្វូត?ឯងនៅមិនទាន់កាត់ចិត្តពីហ្វូតទៀតមេនទេគេមានប្ដីមានកូនហើយវើយ»

«អោយយើងធ្វើយ៉ាងមិចបើចិត្តវាស្រឡាញ់នោះ?»

«ប្រយ័ត្នរការដែកណាវើយ»

«ហ្វូតនិងលោកជេមបានលែងលះគ្នាហើយឯងមិនដឹងទេឬ?»

«ហាសលែងលះ?នេះយើងមិនដឹងសោះ?»

«តាមមិនទាន់រឿងស្រុកខ្មែរសោះឯងនេះទៅផ្ទះបានហើយbye bye»

«អឺbye»

ម៉ាកចាកចេញទៅមុនបាត់ទៅទុកអោយណាមតានឈរម្នាក់ឯង÷

«យើងក៏កាត់ចិត្តមិនបានដូចគ្នាវើយ»

END

ស្នេហាចតុកោណកែង🤩ចាំមើលភាគក្រោយការភ្នាល់និងអ្នកណាជាអ្នកឈ្នះ

Contents
Contents

Comments(0)

Join the discussion — sign in to leave a comment

Sign In to Comment

No comments yet. Be the first to share your thoughts!