Chapter 12 of 46

ភាគទី12: Who is Rabbit?

✵Between Us✵[END]179 words~1 min read

#សមុទ្រទឹកភ្នែក

#ភាគទី12

________________________________________

បន្ទាប់ពីទទួលដំណឹងពីផនរួចជេមក៏ប្រញាប់មករៀបចំអីវ៉ាន់ត្រឡប់ទៅទីក្រុងវិញទាំងយប់តែម្ដងពាក្យលាមួយម៉ាត់ក៏គ្មានដែរ÷

«ប៉ាតូចប៉ាជេមគាត់ទៅណា?» គីន

«គេទៅកន្លែងរបស់គេវិញហើយ»

«ពេលណាទើបប៉ាតូចនាំគីនទៅវិញគីននឹកសាលាគីននឹកមិត្តភក្តិ»

«មិនទាន់ដល់ពេលត្រឡប់ទៅវិញទេណាកូនតែក៏មិនយូរដែរគីនអាចទៅវិញបានហើយ»

«បាទ»

SKIP>>>

កាត់មកស្អែកព្រឹកយើងឃើញជេមកំពុងបើកអង្គប្រជុំដ៏សែនពិបាកមួយគ្រប់គ្នាក្នុងអង្គប្រជុំជជែកគ្នាយ៉ាងតឹងសរសៃក៏គ្មានអ្នកណានិយាយអំពីមូលហេតុដែលពួកគេលក់ភាគហ៊ុនឡើយពួកគេនិយាយដូចៗគ្នាដាច់ខាតត្រូវតែលក់ទោះជេមខំប្រឹងសម្រួល លើកយកហេតុផលបែបនេះបែបនោះមកនិយាយក៏គ្មានបានផលដែរអ្នកកាន់ភាគហ៊ុនទាំងអស់សុទ្ធតែធ្លាប់ធ្វើការជាមួយគ្នារាប់ឆ្នាំសុខៗរត់ចោលគ្នាបែបនេះសួរថាសមដែរមេន?

ការប្រជុំបានបញ្ចប់ចុងក្រោយភាគហ៊ុនចាស់ត្រូវប្ដូរអ្នកកាន់ភាគហ៊ុនថ្មីជេមមិនដឹងទេថាអ្នកដែលទិញភាគហ៊ុនទៅទាំងអស់នោះគឺជាអ្នកណា÷

«ផនឯងដឹងដែរទេថាអ្នកទិញភាគហ៊ុននោះជាអ្នកណាយើងពិតជាចង់ជួបគេខ្លាំងណាស់!»

«យើងមិនដឹងដូចគ្នាតែឯងអាចទាក់ទងគេបានតាមរយះមនុស្សដែលមានឈ្មោះថា Rabbit»

«អោយlineគេមក»

ផនក៏ផ្ញើlineម្នាក់ឈ្មោះរ៉ាប៊ីតនិងអោយទៅជេមរួចជេមគេក៏ឆាតទៅ÷

«សួរស្ដី»

«សួរស្ដីឃុនជេមីណាយ»

«លោកជាអ្នកណាហេតុអ្វីមកទិញភាគហ៊ុនពីក្រុមហ៊ុនខ្ញុំទាំងដែលលោកមិនបានផ្ដល់ដំណឹងអោយខ្ញុំសោះ?»

«ជេមីណាយលោកនេះហេតុអីចិត្តចង្អៀតម្លេះចែកគ្នារកស៊ីផងមិនបានមេនទេ?»

«មកជួបគ្នាខាងក្រៅមកស្រួលនិយាយគ្នា»

«បបួលខ្ញុំ date មេននិង?»

«អត់កំប្លែងទេ»

«okបើចង់ជួបខ្ញុំមករកខ្ញុំនៅ One Night Club នៅយប់នេះម៉ោង8:45នាទី»

«Ok see you»

កាត់មកដល់ម៉ោងដែលជេមមកជួបជាមួយនិងRabbit។ យប់នេះក្នុងក្លឹបានមនុស្សចេញចូលមិនយប់ព្រោះថាក្លិបនេះជាទីនិយមសម្រាប់យុវ័យមិនថាប្រុសស្រីគឺសម្រុកមកទីនេះទាំងអស់។

ជេមដើរសំដៅទៅរកបុរសម្នាក់ដែលអង្គុយនៅកន្លែងកម្មងស្រា។ មើលទៅបុរសម្នាក់នេះទឹកមុខគេហ្មត់ចត់ខ្លាំងណាស់រូបរាងមិនក្រាសហើយក៏មិនស្ដើងជាមនុស្សចូលចិត្តលេងខ្លួនបែបcool boy សក់ពណ៌ទង់ដែង÷

«សួរស្ដី!»

«Awwសួរស្ដីលោកជេមីណាយនៅខាងក្រៅសង្ហាពិតមេននៀគ»

«លោកឈ្មោះRabbitនិងមេនទេ?»

«លោកជេមមានការអ្វីក៏ឆាប់និយាយមកបាទព្រោះថាបន្តិចទៀតមនុស្សច្រើនអាចនិងពិបាកនិយាយគ្នា»

«ខ្ញុំសួរលោកហេតុអ្វីមិនឆ្លើយនិងសំណួរខ្ញុំ?»

«តាមការពិតទៅខ្ញុំមិនមែនជាមនុស្សឈ្មោះRabbitទេ»

«Awwស្អីនៀគក្រែងខ្ញុំមកនេះដើម្បីជួបគេហេតុអ្វីមកជួបលោកទៅវិញ?»

«Rabbitគ្មានពេលទំនេរនិងជួបលោកទេលោកជេមមានរឿងអ្វីនិយាយជាមួយខ្ញុំបានមិនបាច់ដល់Rabbitទេ»

«ខ្ញុំគ្មានអ្វីនិយាយទេខ្ញុំគ្រាន់តែចង់ជួបRabbitប៉ុណ្ណោះខ្ញុំមានរឿងចង់និយាយជាមួយគេព្រោះថាអ្នកដែលត្រូវមានភាគហ៊ុនជាមួយខ្ញុំគឺត្រូវតែជាមនុស្សមានសមត្ថភាព»

«លោកជេមហា៎លំដាប់Rabbitនេះណាមានសមត្ថភាពពូកែជាងលោក5ដងឯណោះលោកមិនបាច់ព្រួយខ្លាចរលាយហ៊ុនទេ»

«ខ្ញុំគ្រាន់តែចង់ស្គាល់គេអោយច្បាស់»

«ខ្ញុំគិតថាលោកស្គាល់គេច្បាស់ណាស់»

«លោកនិយាយបែបនេះមានន័យថាយ៉ាងមិច?»

«ដល់ពេលលោកនិងដឹងខ្លួនឯងហើយមានការអីអាចទាក់ទងមកខ្ញុំបានអរមេននិយាយគ្នាមួយថ្ងៃហើយភ្លេចណែនាំខ្លួនខ្ញុំNanon Korapatរីករាយដែលបានជួបលោក»

«បាទ»

«ចឹងជួបគ្នាថ្ងៃក្រោយ»

Nanonដើរចាកចេញទៅហើយគេក៏ងាកមើលជេមបន្តិចជាមួយនិងស្នាមញញឹមចុងមាត់មិនដឹងថាNanonមានគម្រោងអ្វីជាមួយជេមនោះទេ

SKIP>>>>

យើងមកមើលអ្នកនៅលើកោះវិញដូចសព្វមួយដងគឺហ្វូតតែងជួយពុករបស់គេហាលត្រីនិងច្រកត្រីដែលហាលរួចចូលទៅក្នុងថង់ត្រៀមទុកសម្រាប់ការកម្មង់÷

«Fourth!»

«Aww P'Markបាត់មុខយូរហើយនៀគទើបតែឃើញមករកខ្ញុំ»

«មួយរយះនេះបងរវល់ចុះទូកពេកព្រឹកទៅយប់ទើបមកវិញទើបគ្មានពេលមករកឯងនិងណា»

«យ៉ាងមិចដែរបងការនេសាទកាក់កបដែរទេ?»

«គួរសមដែរនិងណា ចុះហ្វូតវិញមានអ្វីអោយបងជួយទេ?»

«អរមិនអីទេត្រីប៉ុននឹងខ្ញុំរៀបចំម្នាក់ឯងបាន»

«បងមិនមេនសំដៅដល់ត្រីតែបងសំដៅដល់រឿងរវាងឯងនិងលោកជេមយ៉ាងមិចហើយ?»

«រឿងនិងធម្មតាតើបង»

«លោកជេមមានបង្ខំឯងអ្វីទៀតទេ?»

«ហឹមបងកុំបារម្ភអីរឿងនិងវាគ្មានលើកទី2ទេហើយពេលនេះជេមក៏លែងមករវីរវល់និងខ្ញុំទៀតដែរ»

«ឯងប្រាកដចិត្តហ៍ថាគេមិនមករវីរវល់និងឯងទៀត?»

«បាទប្រាកដចិត្តពីម្សិលមិញខ្ញុំដេញគេហើយគេក៏ទៅចឹងមានន័យថាគេហត់និងខ្ញុំហើយ»

«បងថាមិនមែនបែបនិងទេឯងមើលទៅក្រៅរបងទៅ»

ហ្វូតងាកទៅមើលក្រៅរបងតាមម៉ាកប្រាប់ឃើញជេមកំពុងឈរបកដៃមកកាន់គេជាមួយនិងវែនតាខ្មៅហ្វូតឃើញបែបនេះគឺថាតឹងទ្រូងតែម្ដង ជេមដើរមករកហ្វូតទាំងស្នាមញញឹម÷

«សួរស្ដីប្រពន្ធសម្លាញ់នឹកបងទេ?»

«ជ្រុលជាទៅហើយមកវិញរកអីហាស?»

«Awwប្រពន្ធបងនៅទីនេះបងក៏ត្រូវនៅទីនេះដែរហើយពិតទេភីម៉ាក?»

«អរបាទ...ចឹងខ្ញុំទៅជួយអ្នកភូមិសិនហើយព្រោះយប់នេះមានកម្មពិធី»

«កម្មពិធីទេទៅបងហេតុអីខ្ញុំមិនដឹង?»ហ្វូត

«យប់នេះមានការប្រឡងបរវកញ្ញាលើកោះណាឯងភ្លេចហើយមេនទេនេះជាប្រពៃណីភូមិយើងមិនចឹង?»

«មេនហើយខ្ញុំភ្លេចអោយឈឹងទៅបងចឹងបងប្រញាប់ទៅៗបន្តិចខ្ញុំទៅជួយដែរហើយ»

«មិនបាច់ទេណាធ្វើតែការងាររបស់ឯងអោយហើយទៅខាងនោះមិនខ្វះអ្នកជួយទេយប់នេះកុំភ្លេចទៅចូលរួមណាលោកជេមដែរ»

«បាទចឹងអញ្ជើញបងប្រញាប់ទៅអោយលឿនៗទៅបាទ » ជេម

ជេមនិយាយទៅកាន់ម៉ាកដូចដេញចឹងឡើងម៉ាកសើចលែងសមហើយហ្វូតក៏មិនពេញចិត្តនិងចរិតជេមបែបនេះដែរ÷

«អត់សុជីវធម៌!»

«Awwអូនថាអោយអ្នកណានិង?»

«មានខួរគួរតែយល់ហើយ»

«អូនកើតអីហេតុអីមកថាបងអត់សុជីវធម៌បែបនេះ?»

«ក៏ទង្វើរបស់លោកនិងហើយភីម៉ាកដូចជាបងប្រុសបង្កើតខ្ញុំចឹងតែលោកនិយាយជាមួយគាត់មិញនៀគគឺដូចមិនដែលចូលរៀនម៉ោងអប់រំចឹង»

«ស្មានតែបងមើលមិនដឹងហីអាម្នាក់និងមើលមកអូនគ្មានដូចបងប្រុសមើលទៅកាន់ប្អូនទេ»

«កុំអគតិចំពោះភីម៉ាកពេកណាលោកជេម!»

«កាន់ជើងគេទៀត?»

«តាប៉ែ!ក្រែងក្រុមហ៊ុនមានបញ្ហាហីមិចមិននៅដោះស្រាយមកទីនេះរកស្អី?»

«អូនដឹងដោយរបៀបណាថាក្រុមហ៊ុនបងមានបញ្ហា?»

«គឺ....យប់មិញឮលោកនិយាយទូរស័ព្ទនិងហើយ»

«លួចស្ដាប់ហ៍?»

«ទេ...គ្រាន់តែដើរកាត់ចៃដន្យក៏ឮ»

«រឿងក្រុមហ៊ុនបងដោះស្រាយចប់ហើយនៅឡើងតែរឿងយើងដែលមិនទាន់ចប់»

«តែខ្ញុំចប់ហើយ»

ខ្ជិលតាប៉ែជាមួយជេមច្រើនទៀតនិយាយហើយដើរចេញតែម្ដងហ្វូតឥលូវមិនដូចហ្វូតពីមុនទេណាពីមុនអាចថាគេស្លូតតែពេលនេះប៉ះរលាកគ្រាន់តែប្រាប់

End

ចង់សរសេរភាគសេដហា៎នៀគតែសរសេរមិនចេញ☹️

Contents
Contents

Comments(0)

Join the discussion — sign in to leave a comment

Sign In to Comment

No comments yet. Be the first to share your thoughts!