Chapter 11 of 46

ភាគទី11:ថើប

✵Between Us✵[END]191 words~1 min read

#សមុទ្រទឹកភ្នែក

#ភាគទី11

______________________________________

បន្ទាប់ពីញ៉ាំបាយរួចហ្វូតក៏ប្រមូលចានយកទៅលាងហើយពេលដែលកំពុងលាងនោះជេមក៏ដើរមកអង្គុយជិតហ្វូត÷

«កំពុងធ្វើអីនិង?»

«លេងឈូស!»

«មានអីអោយជួយអត់ប្រាដឺ?»

«អីយ៉ាហៅសុទ្ធតែប្រាដឺហែងចង់មានរឿងមេន?»

ហ្វូតចង់យកចានមកវាយក្បាលជេម

«អត់ទេៗដាក់ចានចុះវិញសិនទៅប្រយ័ត្នធ្លាក់បែក»

«ខ្ញុំមិនចូលចិត្តទេអ្នកដែលមកហៅខ្ញុំបែបនេះ! »

«ហៅអូនបានអត់ចុះ?»

«បានបាតជើង!»

«កាចដល់ហើយfotfotនៀគគួរអោយស្រឡាញ់ណាស់!»

ជេមទាញថ្ពាល់ហ្វូតព្រោះតែខ្នាញ់ពេកចង់តែចាប់ក្រញេចទេហើយភ្នែកសម្លក់បែបនេះទៀតរឹតតែគួរអោយខ្នាញ់÷

«ល្មមបានហើយដឹងGemini Titicharoenrak»

«អូហូហៅពេញយសបែបនេះលេងសប្បាយហើយ»

«ហើយខ្ញុំនិងល្បែងលេងរបស់លោកមេនទេ?»

«ទេ...បងមានបាននិយាយពីកាល?»

«ទៅវិញបានហើយរំខាន!»

«មិនទៅទេ!»

«ហើយនៅធ្វើស្អីទៀតទើសដៃទើសជើងណាស់!»

«បងទៅដេកលើដៃលើជើងអូនពីកាលទើបអូនទើស?»

«Gemini!!!!!!»

«បាទអូនសម្លាញ់?»

«ជេមខ្ញុំរាប់ពី1-3បើមិនចេញដឹងគ្នាហើយ»

«រាប់ទៅរាប់ដល់1លានទៀតក៏បងមិនចេញដែរ»

«1»

«2» ជេម

«ទុកពេល2នាទីអោយរត់!»

លើកនេះហ្វូតនិយាយពិតធ្វើពិតហ្វូតដើរទៅតាំងៗទៅទាញដំបងជ្រុងមួយជិតនោះឃើញបែបនេះគេក៏មិនចាំយូរដែរជេមប្រើក្បាច់ម៉ែចែកអោយតែម្ដង។ ហ្វូតដេញវាយជេមពេញឆ្នេរខ្សាច់÷

«អៃជេមប្រាប់ថាអោយឈប់!»

«ឈប់អោយអូនវ៉ៃបងបែកក្បាលមេនទេ?»

ដោយខ្នាញ់ពេកហ្វូតលេងគប់ដំបងតែម្ដងប៊ិះត្រូវក្បាលជេម។ ដោយឃើញថាហ្វូតគ្មានដំបងទៀតទេជេមក៏លេងស៊ីខូចគឺថារត់សុខៗគេក៏ឈប់រួចបែរមុខមករកហ្វូតចំណែកហ្វូតដែលប្រឹងរត់អោយទាន់ជេមនោះក៏ឈប់ជើងមិនទាន់ដូចគ្នាគឺធ្វើអោយហ្វូតបានទៅមុខជេមមួយទំហឹងដួលលើគ្នាតែម្ដង

ពេលនេះគឺខ្លួននៅលើខ្លួនមុខទាល់មុខមាត់ទល់មាត់ភ្នែកទល់ភ្នែក។ ដោយនៅជិតគ្នាខ្លាំងពេកហ្វូតចង់ងើបចេញវិញតែត្រូវជេមបង្វែរខ្លួនអោយហ្វូតនៅក្រោមគេម្ដង÷

«ធ្វើស្អីលោកនិងមកដេកលើមើលតែខ្លួនឯងនិងស្រាលណាស់ចឹង!»

«ហ្វូត...»

«ស្អី?»

«ហូយ...ឆ្លើយអោយពិរោះតិចមក»

«មានអីក៏ឆាប់និយាយមកនៅអូសក្រឡានៅនិងហើយ»

«ពេលណាទើបអូនបើកបេះដូងអោយបងម្ដងទៀត?»

«ទឹកមាត់ដែលខ្ញុំស្ដោះដល់ដីហើយខ្ញុំមិនយកមកដាក់ក្នុងមាត់វិញទេ»

«រឿងដែលបងធ្វើកន្លងមកអោយបងសុំទោសណា»

«សុំទោសហើយអាចកែប្រែអ្វីបានខ្លះ?»

«បងដឹងថាមិនអាចកែប្រែអីបានតែបងនិងធ្វើអោយបានល្អបំផុតសម្រាប់អូន»

«ខ្ញុំអស់ជំនឿលើលោកហើយជេមមិនបាច់ខំប្រឹងទៀតទេ»

ហ្វូតចង់ងើបចេញតែជេមបានបន្ថែមកម្លាំងសង្កត់ពីលើថែមទៀត÷

«ជេមលែងខ្ញុំ!ថាអោយលែ....»

មិននិយាយច្រើនជេមចាប់មុខហ្វូតមកថើបបំបិទមាត់តែម្ដង ដំបូងៗហ្វូតក៏បដិសេដតែដល់យូរៗទៅក៏ជាប់អន្ទាក់ស្នាមថើបរបស់ជេម។ ប្រហែលជា2នាទីជេមក៏ដកមាត់ចេញវិញព្រោះថាហ្វូតជិតអស់ដង្ហើមហើយ÷

«ត្រឡប់មកដូចដើមណា?»

«អត់!»

«ចង់អោយបងថើបម្ដងទៀតមេនទេ?»

ជេមចង់ថើបហ្វូតម្ដងទៀតតែហ្វូតយកដៃបិទមាត់ជាប់÷

«ហឹសដៃប៉ុននឹងគិតថាបិទជាប់មេនទេ?»

«អាមនុស្សឆ្លៀតឱកាស!»

«Only you»

«ប៉ាតូច!!!!!!!!!!!!!!!!!!»

កំពុងតែសាសងគ្នាផងស្រាប់តែសម្រែករបស់គីនបានបន្លឺឡើងទើបជេមព្រមលែងហ្វូតអោយមានសេរីភាពវិញ ហ្វូតងើបដើរចេញគ្មាននិយាយអីមួយម៉ាត់ព្រោះមនុស្សកំពុងតែអៀន÷

«fotfotហា៎ដូចចិត្តពេលណាប្រាប់បងណា៎»

ជេមនេះឆ្លៀតនិយាយបន្ថែមល្បោយទៀតអាដឹងថាគ្នាកំពុងតែអៀនហើយនិងហាស។

ក្រឡេកមកមើលហ្វូតដែលខំដើរមករកគីនយ៉ាងញាប់ជើងព្រោះថាខ្លាចគីនកើតអី។ មកដល់ក៏ឃើញថាគីនកំពុងអង្គុយផ្ទាល់ដៃទាំងទឹកភ្នែកជោគថ្ពាល់÷

«គីនកើតអីហាសកូន?»

«ហឹក...ហឹក...គីនជាន់ខ្យង....»

ហ្វូតទាញជើងគីនមកមើលឃើញជើងរបស់គីនមុតសំបកខ្យងធ្វើអោយឈាមហូរមកប្រលាក់ពេញដីទើបហ្វូតប្រញាប់លើកកូនទៅលាងរបួស÷

«កូនកើតអីនិងហ្វូត?» ជេម

«កូនមុតសំបកខ្យង»

«ក្នុងផ្ទះមានសំបកខ្យងដែរ?»

ជេមដើរទៅមើលកន្លែងដែលគីនប្រាប់ថាគេបានមុតសំបកខ្យងនោះឃើញថាវាពិតជាចម្លែកណាស់កន្លែងនិងគីនតែងរត់លេងអង្គុយលេងនៅត្រង់និងមិនដែលកើតអ្វីទេមួយវិញទៀតត្រង់និងក៏គ្មានអ្នកណាយកខ្យងទៅចោលត្រង់និងដែរ។ ហើយសំបកខ្យងនេះបើថាជាប់និងដីក៏ខ្យងនេះរៀងពុកផុយដែរតែនេះសំបកខ្យងនៅថ្មី÷

«មានអ្នករៀបចំច្បាស់ណាស់»

ពិនិត្យមើលហើយជេមក៏រើសសំបកខ្យងទៅចោលហើយមកអង្គុយនៅក្បែរគីនវិញ÷

«រត់លេងហេតុអីមិនពាក់ស្បែកជើងហាសកូន?»

«គីនបាត់ស្បែកជើង!»

ជេមនិងហ្វូតសម្លឹងមុខគ្នាពួកគេគិតដូចគ្នាថារឿងនេះគឺមានអ្នកបង្កើតឡើង÷

«បងថាអូនយកកូនទៅទីក្រុងវិញទៅ!»

«ហេតុអីអាចថារឿងនេះគ្រាន់តែចៃដន្យក៏ថាបានលោកមិនបាច់រកលេសអោយខ្ញុំត្រឡប់ទៅវិញទេ»

«អូនក៏គិតដូចបងត្រូវទេ?»

«ខ្ញុំគិតគឺគិតថាមកពីលោកនិងហើយខ្ញុំនិងកូនមិនដែលមានរឿងជាមួយអ្នកណាទេមានតែលោកនិងហើយមិនដឹងថាទៅមានរឿងជាមួយអ្នកណាខ្លះលោកត្រឡប់ទៅកន្លែងរបស់លោកវិញទៅបើស្រឡាញ់សុវត្តិភាពកូន»

«ហ្វូតនេះមិនសមហេតុផលសោះសុខៗមកដេញបងនៀគ?»

«ខ្ញុំគិតថាលោកប្រហែលជាគិតយល់ណាតោះគីនយើងទៅក្នុងផ្ទះវិញ»

«ហ្វូតនិយាយគ្នាអោយដឹងរឿងសិន»

«និយាយយ៉ាងណាជម្រើសរបស់លោកគឺរើចេញ!»

«ហ្វូត....»

ហ្វូតមិនខ្វល់និងសម្ដីជេមឡើយគេចូលទៅក្នុងផ្ទះធ្វើមិនដឹង÷

«យើងត្រូវចាកចេញពិតមេនទេនៀគ?»

ជេមចង់ទៅបន្តិចអត់បន្តិចបើតាមចិត្តគេគឺគេចង់នៅបន្តទៀតស្មានតែដឹងប៉ុននឹងជេមព្រមទៅមេនNo Noកុំសង្ឃឹមតែ....

ទឺត.....ទូរស័ព្ទជេមបានរោរិ៍ឡើង÷

«ហាលឡូអៃផន?»

«អៃជេមមានរឿងធំហើយ!»

«រឿងអី?»

«ក្រុមហ៊ុនរបស់ឯងពេលនេះមានរឿងហើយភាគហ៊ុនទាំងអស់សុំដកខ្លួនចេញឯងជួយមកដោះស្រាយបន្តិចបានទេ?»

«ហេតុអីមានរឿងបែបនេះកើតឡើងក្រុមហ៊ុនទិន្ន័យក៏មិនបានធ្លាក់ចុះដែរ?»

«ពួកគេដកខ្លួនព្រោះមានអ្នកទិញភាគហ៊ុនពីពួកគេ»

«អ្នកណា?»

End

ទាយមើលអ្នកណា?

Contents
Contents

Comments(0)

Join the discussion — sign in to leave a comment

Sign In to Comment

No comments yet. Be the first to share your thoughts!